Connect with us

កំសាន្ត&ប្លែកៗ

ពាក់ព័ន្ធ​រឿង​គេ​បោក​ស៊ែរ​២​ដង​ បាន​១០០​ដុល្លារ Tawan Jalerm​ថា មកពី​ខ្មែរ​ខ្ជិល លោភលន់ ល្ងង់ខ្លៅ លទ្ធផល​ក្រ​រហាម​…(មានវីដេអូ)

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​រយៈ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញថា មាន​ជន​ឆ្លៀតឱកាស​ជាច្រើន បាន​បង្កើត​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​​ ដោយ​យកឈ្មោះ និង​រូបភាព​អ្នកស្រី​ទ្រី ដា​ណា មក​ប្រើ ដើម្បី​បន្លំ​ថា ជា​អា​ខោ​ន​ពិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងការ​ក្លែងបន្លំ​នេះ ពួកគេ​បាន​បង្ហោះ​រូបភាព​អ្នកស្រី​ទ្រី ដា​ណា និង​គ្រួសារ​ជាច្រើន ដើម្បី​ឲ្យ​គេ​ជឿថា ជា​អា​ខោ​ន​ពិត ហើយ​ក្នុងនោះ​ក៏មាន​ការប្រកាស​ឲ្យ​ជួយ​ឡាយ​ផេ​ក​១ និង​ស៊ែរ​២​ដង ដើម្បី​ទទួលបាន​លុយ​ចំនួន​១០០​ដុល្លារ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកាស​បែបនេះ ឃើញថា មាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ហាក់​មិនដឹងថា​ជា​អា​ខោ​ន​ពិត ឬ​ក្លែងក្លាយ​នោះទេ ក៏​ធ្វើការ​ឡាយ​ផេ​ក និង​ស៊ែរ​ជា​បន្តបន្ទាប់ បើ​ទោះ​សាមីខ្លួន​ធ្លាប់​ប្រកាស​ជារឿយៗ​ថា មិនមែនជា​អា​ខោ​ន​ពិត​យ៉ាងណាក៏ដោយ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​បែបនេះហើយ ទើប​តារា​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​Tawan Jalerm បាន​បង្ហោះ​តាម​Tik Tok​របស់ខ្លួន​ថា «​ខ្ញុំ​សូម​និយាយ​រឿង​ផេ​ក​ក្លែងក្លាយរ​បស់បង​ទ្រី ដា​ណា ដែល​បាន​ផុស​ហើយ​សរសេរ​Caption​ថា ស៊ែរ ទទួល​បាន​១០០ ២០០​ដុល្លារ ឃើញ​ខ្មែរ​យើង​ស៊ែរ​ច្រើន​ខ្លាំង​មែនទែន ភ្លូកទឹកភ្លូកដី ចឹ​ង​ហើយ​ទើប​ខ្ញុំ​ហ៊ាន​និយាយថា​ខ្មែរ​របស់​យើង​នៅតែ​ប៉ុណ្ណឹង ដោយសារ​វា​មាន​សន្ដាន មាន​ចរិត​ខ្ជិលច្រអូស បូក​ជាមួយ​លោភលន់ ល្ងង់ខ្លៅ លទ្ធផល​ចេញមក ក្រ​រហាម​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ហ្វេ​ស​ប៊ុ​ក ដែលមាន​ដើមកំណើត​ពី​ខេត្តព្រៃវែង​រូបនេះ​បន្តថា «​ហើយ​កុំមក​សួរ​ខ្ញុំ​ថា មាន​ប៉ុណ្ណា​រាល់ថ្ងៃ​នឹង ខ្ញុំ​អត់​មាន​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ជឿថា​ខ្ញុំ​ងាប់​ទៅ​ទាំង​ដែល​ខ្ញុំ​ក្រ​ប៉ុណ្ណឹង​ដែរ អាច​នឹងមាន​លើស​នឹង ដោយ​ខ្ញុំ​ខំប្រឹង​ហើយ ដោយ​មិន​ចង់បាន​របស់គេ​មក​ហ្វ្រីៗ​នោះទេ ត្រូវ​ចាំ​ថា​អ្នកមាន​លុយ​មក​ច្រើនៗ ភាគច្រើន គឺ​គេ​តស៊ូ​ណាស់ ចឹ​ង​មិន​អាចមក​ផ្ដល់​ឲ្យ​យើង​ងាយៗ ដោ​យមក​រំពឹង​ចង់បាន​ផល​ទៅវិញ​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​និយាយទៀតថា «​អា​គេ​បកស្រាយ​ថា​មិនមែន​ផេ​ក​គេ​ហើយ ផេ​ក​ផ្សេងៗ​ផុស នៅតែមាន​អ្នក​ស៊ែរ​ច្រើន​ទៀត វា​ប្រើ​ចរិត​ថោកទាប ប្រើ​វិធី​ថោកទាប​ដើម្បី​បោកប្រាស់ យើង តើ​យើង​ជា​មនុស្ស​ប្រភេទ​ណា ឲ្យ​មនុស្ស​ថោកទាប​បោក​យើង​បាន គិត​ខ្លួនឯង​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

កំសាន្ត&ប្លែកៗ

មិនខ្លាចកូវីដ! ពលរដ្ឋឥណ្ឌា នៅតែបន្តប្រមូលផ្តុំគ្នា ធ្វើ​ពិធីបុណ្យសាសនាមួយទៀត ដោយនាំគ្នាចុះងូតទឹកទន្លេគង្គា​ ព្រោះជឿថា…

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃអាទិត្យ ប្រជាជនឥណ្ឌារាប់លាននាក់នៅតែបន្តទៅងូតទឹកនៅទន្លេគង្គា ក្នុងស្រុក Hapur នៃរដ្ឋ Uttar Pradesh ក្នុងឱកាសនៃពិធីបុណ្យហិណ្ឌូ Ganga Dussehra បើទោះបីជាមានការហាមឃាត់មិនឱ្យមានការជួបជុំជាសាធារណៈ ដែលប្រកាសដោយរដ្ឋាភិបាលរដ្ឋក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងនេះកើតឡើង បន្ទាប់ពីពិធីបុណ្យហិណ្ឌូមួយទៀត Kumbh Mela ដែលជាការធ្វើធម្មយាត្រា និងពិធីបុណ្យដ៏ធំមួយ ដែលបានប្រារព្ធធ្វើឡើងនៅស្រុក Haridwar ក្នុងរដ្ឋ Uttarakhand ក្នុងខែមេសាឆ្នាំនេះត្រូវបានគេនិយាយថា ជាហេតុផលសំខាន់មួយសម្រាប់ការរីករាលដាលយ៉ាងឆាប់រហ័ស រលកទីពីរនៃជំងឺកូ.វីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជារដ្ឋាភិបាលរដ្ឋ Uttar Pradesh បានអនុញ្ញាតឱ្យបើកផ្សារទំនើប និងភោជនីយដ្ឋាននៅក្នុងរដ្ឋនេះ បន្ទាប់ពីបិទរយៈពេល ២ ខែក៏ដោយ ក៏រដ្ឋបាលស្រុកបានហាមឃាត់ការងូតទឹកនៅទន្លេគង្គា ក្នុងពិធីបុណ្យ Ganga Dussehra នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋាភិបាលរដ្ឋបានប្រាប់ថា “តាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល មានតែមនុស្ស ៥ នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតក្នុងពេលតែមួយ នៅកន្លែងពិធីសាសនា។ ដោយចងចាំពីរឿងនេះ ការងូតទឹកក្នុងអំឡុងពេលបុណ្យ Ganga Dussehra ត្រូវបានហាមឃាត់ ដោយសារតែជំងឺរាតត្បាតកូ.វីដ១៩”។

ក្រៅពីនេះរដ្ឋាភិបាលរដ្ឋ Uttarakhand ក៏បានសម្រេចចិត្តប្រារព្ធពិធីនេះ តាមរបៀបនិមិត្តរូប ហើយព្រំប្រទល់ស្រុក Haridwar ត្រូវបានបិទនៅថ្ងៃបុណ្យនេះផងដែរ ។

គួរបញ្ជាក់ថា ពិធីបុណ្យ Ganga Dussehra គឺជាថ្ងៃដែលព្រះអាទិទេពនៃទន្លេគង្គា បានចុះពីលើមេឃមកផែនដី។ អ្នកកាន់សាសនាជឿថា ការងូតទឹកទន្លេនៅថ្ងៃបុណ្យនោះ នឹងបំបាត់ចោលនូវអំពើបាបរបស់ពួកគេ ហើយក៏អាចជាសះស្បើយនូវជំងឺខាងរាងកាយផងដែរ ជាពិសេសជំងឺកូ.វីដ១៩៕

Continue Reading

កំសាន្ត&ប្លែកៗ

ប្លែកមែន! ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ គូស្វាមីភរិយាមួយគូ បានតុបតែងរោង និងស្លៀកឈុតសុទ្ធតែរូបតុក្កតា Hello Kitty តែត្រូវ…

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥណ្ឌូណេស៊ី៖ កាលពីថ្មីៗនេះ កូនក្រមុំកូនកំលោះមួយគូ ក្នុងប្រទេសឥណ្ឌូណេស៊ី បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម Tik Tok បន្ទាប់ពីរូបថតជាច្រើនសន្លឹក ត្រូវបានគេថតនិងបង្ហោះចែកចាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមរូបថតទាំងនោះ បង្ហាញឲ្យឃើញថា គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ បានប្រារព្ធពិធីមង្គលការ យ៉ាងប្លែកខុសពីគេដទៃ ដោយរោងមានតុបតែងសុទ្ធតែជារូបតុក្កតា Hello Kitty បូករួមទាំងឈុតស្លៀកបំពាក់ប៉ុន្មានឈុតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះដែរ ទឹកមុខរបស់ពួកគេទាំងពីរ ហាក់មិនសូវរីករាយឡើយ ដែលធ្វើឲ្យមហាជនមួយចំនួនបានបញ្ចេញមតិ ដោយលើកឡើងថា ពួកគេត្រូវបានបង្ខំឲ្យស្លៀកឈុតទាំងនោះ និងពិធីមង្គលការមើលទៅដូចជាការលេងសើច ដែលផ្ទុយទៅវិញ ដូចជាពិធីខួបកំណើត ឬជប់លៀងផ្សេងៗជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីវីដេអូនៃរូបភាពខាងលើ ទទួលបានអ្នកចុចចូលទស្សនាជាង១១លានដង និងមតិជាង១សែនរួចមក វីដេអូនិងគណនីក៏ត្រូវបានគេលុបចោលផងដែរ៕Khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមទស្សនារូបភាពខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Continue Reading

កំសាន្ត&ប្លែកៗ

ជារឿងចំឡែកណាស់! គូស្វាមីភរិយាមួយគូ នាំគ្នាកោរសក់ក្នុងពិធីមង្គល ដើម្បីធ្វើរឿងមួយនេះ… (មានវីដេអូ)

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វីលីពីន៖ កាលពីប៉ុន្មានខែមុនកន្លងទៅនេះ គូស្វាមីភរិយាថ្មីថ្មោងមួយគូ បានលុបចោលការរាំជាមួយគ្នាក្នុងពិធីមង្គលការ ដោយជំនួសមកជាការកោរសក់របស់ពួកគេវិញ ដែលបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវកិត្តិយស និងមហាជនលើបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប អ្នកនាង Jony Lee ជាកូនក្រមុំបានចាប់ផ្ដើមនិយាយរៀបរាប់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកម្ដាយរបស់ពួកយើង គិតថាពួកយើងនឹងធ្វើការរាំតាមបែបប្រពៃណីហ្វីលីពីន ដែលជាទូទៅភ្ញៀវកិត្តិយសទាំងអស់ ដាក់ប្រាក់ចូលក្នុងសម្លៀកបំពាក់ពួកយើង ដើម្បីឲ្យយើងមានប្រាក់កាន់តែច្រើន។ ប្រសិនបើលោកអ្នកមានប្រាក់បន្ដិចបន្ដួចលើខ្លួន ពួកយើងនឹងកោរសក់ដើម្បីជំងឺមហារីក ហើយប្រាក់ដែលលោកអ្នកដាក់នៅចំពោះមុខ នឹងក្លាយជាប្រាក់បរិច្ចាគនៅរាត្រីនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីនិយាយរួចមក កូនកំលោះក៏បានអង្គុយលើកៅអី ដោយកូនក្រមុំយកម៉ាស៊ីនមកកោរសក់ឲ្យនិងមានស្ត្រីម្នាក់ជួយដែរ រហូតដល់អស់រលីងពីក្បាល ខណៈពេលមានភ្ញៀវកិត្តិយសយកប្រាក់ទៅដាក់នៅពីមុខពួកគេផងដែរ។ បន្ទាប់មកទៀត ដល់វេនកូនក្រមុំម្ដង ដោយកូនកំលោះជាអ្នកកោរសក់ឲ្យ និងមានស្ត្រីម្នាក់ជួយដដែល រហូតដល់ការកោរសក់ត្រូវបានចប់សព្វគ្រប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ជុំវិញមូលហេតុនៃការកោរសក់នេះ គឺពួកគេទាំងពីរ ចង់បង្ហាញពីការផ្ដល់កំម្លាំងចិត្តទៅកាន់អ្នកម្ដាយខាងស្រី អំឡុងពេលកំពុងព្យាយាមតស៊ូជាមួយនឹងជំងឺមហារីកក្រពេញអូវែរដំណាក់កាលពី៤ តែជាអកុសល ក្រោយពីពិធីមង្គលការបញ្ចប់ទៅបានរយៈពេល២ខែ គាត់ក៏បានទទួលមរណភាព៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©