កំសាន្ត&ប្លែកៗ
ថាមែនៗ! ក្រោយឪពុកត្រូវឃាត់ខ្លួន កូនស្រីរ ងគ្រោះ បានបង្ហោះសារដ៏មានន័យទៅកាន់ឪពុកនៅក្នុងគណនីហ្វេសបុករបស់ខ្លួនថា ពុក…

គួររំលឹកថា ពេលនេះឪពុកដែលប្រើអំពើហិ ង្សាលើកូនស្រីដូចសត្វតិរច្ឆា ន នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចរោងចក្រស៊ីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធែន ហើយត្រៀមដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរ។
បើតាមការឲ្យដឹងពីប្រពន្ធ និងកូនរបស់ឪពុកចិត្តសាហាវ បានឲ្យដឹងថា បានទម្លា យនៅរឿងរ៉ាវរស់នៅជាមួយឪពុកចិត្តសាហាវណាស់ គឺបានវា យធ្វើបា បទាំងពីកូននៅតូចមកម្ល៉េះ ហើយបើគិតមកដល់ពេលនេះគឺមិនក្រោម ១០០០ដងទេ ក្បាល ខ្លួន ជើង ដៃ គឺសុះអស់ហើយ កាលដែលទ្រាំរស់នៅមកដល់ពេលនេះ គឺព្រោះម្តាយមិនចង់អោយកូនមានឈ្មោះជាកូនគ្មានឪពុក ហើយម្យ៉ាងទៀតក៏ឪពុកនេះមិនព្រមលែងដែរ ហើយមិនសូវមានលុយសម្រាប់ប្តឹងគ្នាទៀត។
អ្វីដែលគួរឲ្យហួសចិត្តនោះគឺ តាំងពីពេលមានស្រីផ្សេងមក គឺឪពុកនេះកាន់តែសាហាវឡើងៗ វា យច្រើនជាងមុន ហើយដាច់ខាតត្រូវតែមាន ៥ម៉ឺនរៀល អោយគាត់ជារៀងរាល់ថ្ងៃ បើមិនចង់ឈឺសាច់ ដើម្បីយកលុយទៅផឹក។ ប្រពន្ធបន្តទៀតថា ធ្លាប់គំរា មថាចង់ផ្តាច់ទាំងពូជទៀតផង ហើយរាល់ពេលវា យគឺប្រពន្ធតែងតែទៅរងកូនជានិច្ច តែលើកចុងក្រោយនេះ គឺគាត់មិននៅ ទើបកូនស្រីត្រូវធ្ងន់បែបនេះ។
ដោយលែកក្រោយឪពុករបស់ខ្លួនត្រូវសមត្ថកិច្ចចាប់ខ្លួន កូនស្រីរបស់ឪពុករូបនេះ ព្រោះតែមានឈា មជាកូន ចិត្តមិនដាច់នឹងឪពុកឡើង ហើយប្អូនស្រីបានបង្ហោះនៅលើគណនីហ្វេសបុករបស់ប្អូនស្រីដែលមានឈ្មោះថា Chan Sreynuth បានរៀបរាប់ថា: កូនសុំទោស😔😭 ♥️ ការបាត់បង់សមាជិកគ្រួសារមិនងាយ និងការ កាត់ចិត្តបានទេ😌💔 (Good bye family bff)៕
ក្រោយឃើញបែបនេះ មហាជនជាច្រើនបានចូលមកខមិនលើកទឹកចិត្តប្អូនស្រីថា: វាសនាមួយយើងអត់ដូចគ្នាទេត្រូវរៀនទទួលយកការពិត – តស៊ូអូន – កុំអស់សង្ឃឹមអីចែ😚😚 – ឈប់ពិបាកចិត្ត ប្រឹងញញឹមដូចរូបថត ហើយដើរទៅមុខ 😊 តស៊ូសម្លាញ់៕
កំសាន្ត&ប្លែកៗ
អីយ៉ា ខេមរៈ សិរីមន្ត នាំភរិយា និងកូនៗ ដាក់មួយប៉ុស្តិ៍ ក្បែររថយន្ត Rolls-Royce ស្អាតណាស់, ពិសេស ស្លាកលេខឡាន ឡូយកប់ហ្មង ស្រួលចាំទៀត គឺដាក់ថា…

បើនិយាយដល់ឈ្មោះ ខេមរៈ សិរីមន្ត មហាជនទូទៅ ក៏ដូចជាទស្សនិកជន ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះខ្លាំងម្នាក់ នៅក្នុងផលិតកម្មរស្មីហង្សមាស ហើយបទចម្រៀងជាច្រើន របស់តារាចម្រៀងប្រុសរូបនេះ ឲ្យតែចេញម្តងៗ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ។
ក្រោយពីអាជីព ដែលកំពុងតែជោគជ័យនេះ ងាកមកជីវិតផ្ទាល់ខ្លួនរបស់លោកវិញ ក៏មិនណយប៉ុន្មានឡើយ។ បច្ចុប្បន្ន សិរីមន្ត កំពុងសាងក្តីសុខ និងសុភមង្គល ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន ហើយរូបលោក និងភរិយាមានកូនទំាងអស់ ៣ នាក់ កូនប្រុសច្បង ឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ ឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ ឈ្មោះ ថុន ខេមរៈមន្តរាជិនី ។
ចំណែកកាលពី ព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ខេមរៈ សិរីមន្ត រំភើបចិត្តស្ទើរហោះ ក្រោយភរិយា ទិញរថយន្តទំនើបមួយគ្រឿង ម៉ាក Rolls-Royce ឲ្យ។ សប្បាយរីករាយពេក លោកក៏បានពោលពាក្យ បែបនេះ ទៅកាន់ ភរិយា ថា៖
“ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹង តើបងចូលចិត្តឡានតូចអត់ ខ្ញុំថាមានអី ចូលចិត្តតាស ស្រាប់តែឡានមកដល់មុខផ្ទះតែម្តង អរគុណភរិយាសម្លាញ់”។
រីឯនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ លោកបានថតរូបជុំគ្នាជាមួយភរិយា និងកូន អមដោយរថយន្ត Rolls-Royce ហើយទំលាយប្រាប់រឿងមួយថា “ស្លាកលេខស្រួលចាំទេបងប្អូន”។
ឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន បានចូល comment ថា ៖ បើកដល់ណាបងស្រីដឹងដល់ហ្នឹង, អីយ៉ា អាយដល ចេះជិះ Rolls-Royce ហើយ, ស្រួលចាំណាស់ បងជាidolក្នុងចិត្តរបស់ខ្ញុំ, ស្លាកលេខ សិរីមន្ដ My idol សែនស្រលាញ់, ឡូយណាស់អាយដល, ឡូយកប់ស៊េរីបង។ ព្រមទំាងនៅមាន comment រាប់រយទៀត ដែលមិនអាចរៀបរាប់អស់ សុទ្ធសឹងតែបង្ហាញក្តីរំភើបជំនួស ក្រោយឃើញ តារាចម្រៀងប្រុសរូបនេះ ទើបទទួលបានកាដូដ៏ធំនេះ ពីភរិយា។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះទំាងអស់គ្នា ៖
កំសាន្ត&ប្លែកៗ
ព្រឺក្បាល! យុវជនម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាតារា TikTok មួយរូប ត្រូវមានខ្មោចចូល ដោយ…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់ច្បាស់នូវកម្មវិធីមួយ ដែលជាកម្មវិធីកម្សាន្ត ដែលបងប្អូន យុវវ័យនៅក្នុងប្រទេសកម្ពុជា កំពុងតែ មានការចូលចិត្តលេង កម្សាន្តខ្លាំង ដែលមានឈ្មោះថា
Tiktok នាពេលបច្ចុបន្បនេះ មានអ្នកដែលនិយមប្រើប្រាស់ បណ្តាញសង្គម ជាច្រើន ស្គាល់ពីកម្មវិធីមួយដែលជាកម្មវិធីកម្សាន្តមួយផងដែរ។តែដោយឡែក
កាលពីពេលថ្មីៗនេះ មានការបែ ក ធ្លា យ នូវ វីរត្អូមួយ ដែល ត្រូវបានគេស្គាល់ថាជាតារា tiktok មួយរូប ត្រូវបាន គេដឹងថា ខ្មោច ចូល រូប គាត់
តាមរយៈវីដេអូដែលកំពុងតែមាន ការចែក ចាយខ្លាំង លើបណ្តាញសង្គម ៕
ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
កំសាន្ត&ប្លែកៗ
ចាក់ដោតខ្លាំង!! សារយ៉ាងវែងអន្លាយរបស់ Jimmy ដែលលើកទឹកចិត្ត ចំពោះនារីៗ ដែលមានកម្ពស់ខ្ពស់

តារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ ដែលគេស្គាល់ថា មានរាងស្អាត ឬហៅថារាង Goal មុខមានមន្តស្នេហ៍ កម្ពស់ខ្ពស់ស្រឡះ ស្គមស្វែល គួរឲ្យគយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្បស់ គួរឲ្យកត់សម្គាល់។
ទោះបីជារូបរាងរបស់តារាស្រីរូបនេះ ខ្ពស់ស្រឡះ ត្រូវតាមស្តង់ដាស្រីស្អាត ដូចជាតារាម៉ូដែលយ៉ាងណាក្តី ក៏នាងហាក់នៅតែទទួលបាន មតិអវិជ្ជមាន ជុំវិញមជ្ឈដ្ឋាន ដែលរិះគន់ ទៅលើរូបរាងខាងក្រៅថា នាងជាមនុស្សស្រី មានកម្ពស់ខ្ពស់ខុសគេ ស្គម មិនសមជាមនុស្សស្រីទៅវិញ។
នៅលើបណ្តាញសង្គម ហ្វេសប៊ុកជាផ្លូវការ របស់ពិធីការិនីកំពុងមានឈ្មោះបោះសម្លេង កញ្ញា Jimmy ក៏បានបង្ហោះសារ ចែករំលែកទៅកាន់អ្នកគាំទ្រ ជាមួយសារយ៉ាងវែងអន្លាយ ដែលជាពាក្យក្នុងចិត្តនាង ក្រោយត្រូវបានគេម៉ាក់ងាយ ក៏ដូចជាពាក្យរិះគន់ ពីរូបរាងខាងក្រៅ។ ដោយនាងថែមទាំងបាន ភ្ជាប់សារលើកទឹកចិត្តទៅដល់ មិត្តនារីៗ ដែលមានកម្ពស់ខ្ពស់ដូចនាងផងដែរ។
កាលពីតូច ពេលនៅរៀនខ្ញុំត្រូវបានគេបង្អាប់ថា ខ្ពស់ជ្រុល វែងជ្រុល ស្គមជ្រុល គេថាធំឡើងប្រាកដជាអាក្រក់ គ្មានអ្នកស្រលាញ់ គ្មានមនុស្សរាប់រក។ វាធ្វើឲ្យខ្ញុំបាត់បង់ជំនឿចិត្តខ្លាំងមែនទែន។ ខ្ញុំចាំបានថា ពេលនោះខ្ញុំព្យាយាមលើករបស់ធ្ងន់ៗ ដើម្បីអោយឆ្អឹងលូតលាស់យឺត ( ជាការគិតដ៏ល្ងង់ខ្លៅរ បស់ក្មេងវិទ្យាល័យម្នាក់ ) ទៅណាមកណា ខ្ញុំព្យាយាមដើរចំកោងខ្លួនអោយកោងបំផុត តាមដែលអាចធ្វើបាន ពីព្រោះខ្លាចពេលយើងដើរត្រង់់ខ្លួន ខ្ពស់ខុសគេខុសឯង។ រហូតទាល់តែខ្នងកោង សឹងតែក្លាយជាទម្លាប់។ រហូតដល់ថ្ងៃមួយ ខ្ញុំឃើញមនុស្សស្រីម្នាក់ដែលគាត់ខ្ពស់ជាងខ្ញុំ ហើយគាត់ជាតារាម៉ូឌែល ពេលនោះខ្ញុំបានទៅឈរជិតគាត់ ហើយខ្ញុំមានអារម្មណ៍ថា ហេតុអ្វីខ្ញុំខ្ពស់មិនដល់គេផង តែខំធ្វើខ្លួនកោងកោងដូចកំពឹស អាក្រក់គ្មានភាពជឿជាក់បែបនេះ ចុះហេតុអ្វីបានជាគេខ្ពស់ជាងខ្ញុំ គេនៅតែមើលទៅឃើញស្អាតឥតខ្ចោះជាងអ្នកទាបៗ ដែលគេដៀលខ្ញុំពីមុនមកអញ្ចឹង។ ចាប់ពីពេលនោះមក ខ្ញុំចាប់ផ្ដើមរៀនទទួលយកខ្លួនឯង ទទួលយកការពិតថា យើងកើតមកមានរូបរាងបែបនេះ មានទំនុកចិត្តលើខ្លួនឯង បើសិនជាយើងកែប្រែអ្វីអត់បាន យើងមានតែបន្ថែមការស្រលាញ់ និងបន្ថែមភាពស្រស់ស្អាត ទៅឲ្យរូបរាងមួយនោះ ។ រហូតដល់ថ្ងៃនេះ ទើបខ្ញុំដឹងថាយើងមិនមែនកើតមកអាក្រក់ទេ តែសង្គមទាំងមូល មិនដឹងថាគាត់កើតអី បានព្យាយាមបំបាក់ទឹកចិត្តមនុស្សម្នាក់ឱ្យគិតថាខ្លួនឯងអាក្រក់។ ធ្វើឱ្យគេគ្មានសេចក្តីក្លាហាន ក្នុងការបង្ហាញរូបរាងពិតរបស់គេបែបនេះ? ចាប់ពីពេលនោះមក ខ្ញុំក៏ចាប់ផ្ដើមក្លាយជាខ្ញុំពេលនេះ ក្លាហាននឹងហ៑ានឈរលើស្បែកជើងកែង ហ៊ានស្លៀកពាក់រឹបរាង ហើយខ្ញុំតាំងចំហក្នុងចិត្តថា ខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលនឹងលើកទឹកចិត្តអ្នកទាំងអស់គ្នា ដែលគ្មានភាពក្លាហាន គ្មានទំនុកចិត្ត គិតថាខ្លួនឯងអាក្រក់ គិតថាខ្លួនឯងមិនចុះចំណោមគេ ឲ្យត្រឡប់មកគិតសារថ្មីថា : លើលោកនេះគ្មានមនុស្សអាក្រក់ទេ មនុស្សទាំងអស់ត្រូវបានសាងឲ្យមានភាពស្រស់ស្អាតខុសគ្នា មនុស្សដែលអាក្រក់ពិតប្រាកដ គឺជាប្រភេទមនុស្សវាយតម្លៃគេថា រូបរាងគេបែបនេះបែបនោះ ទាំងដែលពេលខ្លះ ខ្លួនឯងមិនបានប៉ុនគេផង។ កុំធ្វើឱ្យឥទ្ធិពលអវិជ្ជមានរបស់ពួកមនុស្សអគតិទាំងនោះ ធ្វើឲ្យអនាគតរបស់អ្នកត្រូវផ្លាស់ប្ដូរ និងងងឹតឆឹង។ គ្មាននរណាម្នាក់មានសិទ្ធិ ក្នុងការវាយតម្លៃរូបរាងខាងក្រៅ របស់អ្នកដទៃនោះទេទោះបីអ្នកជានរណាក៏ដោយ។ ពីព្រោះខ្ញុំជឿថា អ្នកដែលវាយតម្លៃគេហ្នឹង ក៏មិនដែលចង់ឲ្យគេដៀមដាមខ្លួនដែរ។ ដូច្នេះចូរធ្វើអ្វីដាក់គេ ឲ្យដូចទៅនឹងអ្វីដែលអ្នកចង់ទទួលបាន។ ជាចុងក្រោយចង់ប្រាប់ទៅមនុស្សគ្រប់គ្នាថា អ្នកទាំងអស់គ្នា ពិតជាស្រស់ស្អាត នៅក្នុងភាពជាខ្លួនឯង។ ឈប់ព្យាយាមដើរតាមស្រមោលអ្នកដទៃ។ ឈរឲ្យត្រង់ ហើយឲ្យខ្ពស់ក្នុងភាពជាខ្លួនឯង។ ពីខ្ញុំ Jimmy meng .
-
កំសាន្ត&ប្លែកៗ12 months ago
ជួយស៊ែរបន្ទាន់ ! ពេលនេះជំងឺរលាកសួតប្រភេទថ្មី នៅចិន បានឆ្លងមកដល់កម្ពុជាហើយ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ
-
កំសាន្ត&ប្លែកៗ4 months ago
ខណៈកូនស្រី នឹងម្តាយ ដែលត្រូវ ប្តី វា យ ធ្វើបាបនោះ ពេលនេះ បានទទួលការជួយពីកាកបាទក្រហម រីឯប្តីបានគំរា មពីកន្លែងឃុំឃាំ ងមកថា….
-
កំសាន្ត&ប្លែកៗ10 months ago
ទប់លែងជាប់! អាមេរិចប្រកាសបិទរដ្ឋ និងក្រុងចំនួន ៣នៅយប់នេះ ដើម្បីបង្ការកូវីដ ១៩
-
កំសាន្ត&ប្លែកៗ10 months ago
ច្បាស់ដូចថ្ងៃ! អគ្គនាយកបច្ចេកទេសធនាគារជាតិ បកស្រាយចំៗ ជុំវិញការស្នើសុំពន្យាការយកការប្រាក់
-
កំសាន្ត&ប្លែកៗ4 months ago
អាសូរណាស់ ! ក្មេងស្រី៣នាក់ បាន ស្លា ប់ បាត់បង់ជីវិតទាំងអស់គ្នា ដោយសារតែ….
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្តផង ! នៅកាលពីយប់មិញនេះ លោកយាយម្នាក់ត្រូវបានកូនដឹកតាមpassapp យកមកចោលជាមួយបង្វិច ខោអាវ និងសំភារ: មួយថង់….
-
កំសាន្ត&ប្លែកៗ4 months ago
ចូលរួមរំលែកទុក្ខផង!!! ជំងឺនេះ ស្លាប់ លឿនណាស់ បុរសម្នាក់បាន ស្លាប់ ចោលប្រពន្ធកូនយ៉ាងលឿនបំផុតដោយសារតែជំងឺដ៏ សាហាវ មួយនេះ…
-
កំសាន្ត&ប្លែកៗ4 months ago
តក់ស្លុ ត! បែកធ្លាយសារសេដៗជាច្រើន ដែលនារីគេសង្ស័យលោ តទឹកយប់មិញផ្ញើរទៅមិត្តភក្តិថា
You must be logged in to post a comment Login