កំសាន្ត&ប្លែកៗ
កម្រណាស់! ប្រទះឃើញហ្វូងដំរីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលនៅ…. (មានវីដេអូ)

យោងតាមទំព័រហ្វេសប៊ុករបស់ WCS Cambodia បានឲ្យដឹងថា អ្នកភូមិពូចារ រស់នៅខេត្តមណ្ឌលគិរី បានប្រទះឃើញដំរីព្រៃមួយហ្វូង ខណៈពេលដែលពួកគាត់កំពុងប្រមូលអនុផលព្រៃឈើ នៅភាគខាងត្បូងនៃដែនជម្រកសត្វព្រៃកែវសីមា
កាលពីចុងខែតុលា កន្លងទៅ។ នៅពេលបានឃើញហ្វូងដំរីទាំងនេះភ្លាម ពួកគាត់បានប្រញាប់ប្រញាល់រត់ឡើងលើដើមឈើ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ហើយបានថតសកម្មភាពសត្វដំរីទាំងនេះ ពេលពួកវាកំពុងស៊ីឫស្សី និងដើរឆ្លងកាត់ក្រោមដើមឈើដែលពួកគាត់កំពុងលាក់ខ្លួន។
នៅក្នុងហ្វូង មានដំរីតូចធំយ៉ាងតិច ១៤ក្បាល និងទំនងជាមានសុខភាពល្អ។ តាមធម្មតា ហ្វូងដំរីនីមួយៗដឹកនាំដោយដំរីញីដែលចាស់ជាងគេ ហើយក្នុងហ្វូងនោះមានញាតិសណ្តាន ព្រមទាំងកូនចៅរបស់មេហ្វូង។
ទោះបីជាគេកម្រឃើញសត្វដំរីទាំងនេះក្តី ប៉ុន្តែមានការប៉ាន់ប្រមាណថា ដំរីប្រហែល ១០០ក្បាលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយការប្រទះឃើញហ្វូងដំរីដ៏ធំ មានសុខភាពល្អ មានកូនមានចៅច្រើនដូចនេះ គឺជាករណីកម្រណាស់។
គួរឲ្យដឹងដែរថា ដំរីនៅទូទាំងប្រទេសកម្ពុជាកំពុងទទួលរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រក ដែលបណ្តាលមកពីមានការកាប់រានព្រៃខុសច្បាប់ យកដីធ្វើកសិកម្មនៅក្នុងតំបន់ការពារធម្មជាតិ។
ប៉ុន្តែ ប្រជាសហគមន៍ដែលបានដាំដុះដំណាំលើអតីតតំបន់ដែលជាទីជម្រករបស់ដំរីទាំងនេះ ក៏មានអារម្ភមិនសប្បាយចិត្ត និងរអ៊ូរទាំថា សត្វដំរីទាំងនេះតែងតែមកស៊ីបំផ្លាញដំណាំរបស់ពួក គាត់ជារឿយៗ៕ប្រភព៖ WCS Cambodia
កំសាន្ត&ប្លែកៗ
អីយ៉ា ខេមរៈ សិរីមន្ត នាំភរិយា និងកូនៗ ដាក់មួយប៉ុស្តិ៍ ក្បែររថយន្ត Rolls-Royce ស្អាតណាស់, ពិសេស ស្លាកលេខឡាន ឡូយកប់ហ្មង ស្រួលចាំទៀត គឺដាក់ថា…

បើនិយាយដល់ឈ្មោះ ខេមរៈ សិរីមន្ត មហាជនទូទៅ ក៏ដូចជាទស្សនិកជន ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះខ្លាំងម្នាក់ នៅក្នុងផលិតកម្មរស្មីហង្សមាស ហើយបទចម្រៀងជាច្រើន របស់តារាចម្រៀងប្រុសរូបនេះ ឲ្យតែចេញម្តងៗ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ។
ក្រោយពីអាជីព ដែលកំពុងតែជោគជ័យនេះ ងាកមកជីវិតផ្ទាល់ខ្លួនរបស់លោកវិញ ក៏មិនណយប៉ុន្មានឡើយ។ បច្ចុប្បន្ន សិរីមន្ត កំពុងសាងក្តីសុខ និងសុភមង្គល ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន ហើយរូបលោក និងភរិយាមានកូនទំាងអស់ ៣ នាក់ កូនប្រុសច្បង ឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ ឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ ឈ្មោះ ថុន ខេមរៈមន្តរាជិនី ។
ចំណែកកាលពី ព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ខេមរៈ សិរីមន្ត រំភើបចិត្តស្ទើរហោះ ក្រោយភរិយា ទិញរថយន្តទំនើបមួយគ្រឿង ម៉ាក Rolls-Royce ឲ្យ។ សប្បាយរីករាយពេក លោកក៏បានពោលពាក្យ បែបនេះ ទៅកាន់ ភរិយា ថា៖
“ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹង តើបងចូលចិត្តឡានតូចអត់ ខ្ញុំថាមានអី ចូលចិត្តតាស ស្រាប់តែឡានមកដល់មុខផ្ទះតែម្តង អរគុណភរិយាសម្លាញ់”។
រីឯនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ លោកបានថតរូបជុំគ្នាជាមួយភរិយា និងកូន អមដោយរថយន្ត Rolls-Royce ហើយទំលាយប្រាប់រឿងមួយថា “ស្លាកលេខស្រួលចាំទេបងប្អូន”។
ឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន បានចូល comment ថា ៖ បើកដល់ណាបងស្រីដឹងដល់ហ្នឹង, អីយ៉ា អាយដល ចេះជិះ Rolls-Royce ហើយ, ស្រួលចាំណាស់ បងជាidolក្នុងចិត្តរបស់ខ្ញុំ, ស្លាកលេខ សិរីមន្ដ My idol សែនស្រលាញ់, ឡូយណាស់អាយដល, ឡូយកប់ស៊េរីបង។ ព្រមទំាងនៅមាន comment រាប់រយទៀត ដែលមិនអាចរៀបរាប់អស់ សុទ្ធសឹងតែបង្ហាញក្តីរំភើបជំនួស ក្រោយឃើញ តារាចម្រៀងប្រុសរូបនេះ ទើបទទួលបានកាដូដ៏ធំនេះ ពីភរិយា។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះទំាងអស់គ្នា ៖
កំសាន្ត&ប្លែកៗ
ព្រឺក្បាល! យុវជនម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាតារា TikTok មួយរូប ត្រូវមានខ្មោចចូល ដោយ…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់ច្បាស់នូវកម្មវិធីមួយ ដែលជាកម្មវិធីកម្សាន្ត ដែលបងប្អូន យុវវ័យនៅក្នុងប្រទេសកម្ពុជា កំពុងតែ មានការចូលចិត្តលេង កម្សាន្តខ្លាំង ដែលមានឈ្មោះថា
Tiktok នាពេលបច្ចុបន្បនេះ មានអ្នកដែលនិយមប្រើប្រាស់ បណ្តាញសង្គម ជាច្រើន ស្គាល់ពីកម្មវិធីមួយដែលជាកម្មវិធីកម្សាន្តមួយផងដែរ។តែដោយឡែក
កាលពីពេលថ្មីៗនេះ មានការបែ ក ធ្លា យ នូវ វីរត្អូមួយ ដែល ត្រូវបានគេស្គាល់ថាជាតារា tiktok មួយរូប ត្រូវបាន គេដឹងថា ខ្មោច ចូល រូប គាត់
តាមរយៈវីដេអូដែលកំពុងតែមាន ការចែក ចាយខ្លាំង លើបណ្តាញសង្គម ៕
ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
កំសាន្ត&ប្លែកៗ
ចាក់ដោតខ្លាំង!! សារយ៉ាងវែងអន្លាយរបស់ Jimmy ដែលលើកទឹកចិត្ត ចំពោះនារីៗ ដែលមានកម្ពស់ខ្ពស់

តារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ ដែលគេស្គាល់ថា មានរាងស្អាត ឬហៅថារាង Goal មុខមានមន្តស្នេហ៍ កម្ពស់ខ្ពស់ស្រឡះ ស្គមស្វែល គួរឲ្យគយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្បស់ គួរឲ្យកត់សម្គាល់។
ទោះបីជារូបរាងរបស់តារាស្រីរូបនេះ ខ្ពស់ស្រឡះ ត្រូវតាមស្តង់ដាស្រីស្អាត ដូចជាតារាម៉ូដែលយ៉ាងណាក្តី ក៏នាងហាក់នៅតែទទួលបាន មតិអវិជ្ជមាន ជុំវិញមជ្ឈដ្ឋាន ដែលរិះគន់ ទៅលើរូបរាងខាងក្រៅថា នាងជាមនុស្សស្រី មានកម្ពស់ខ្ពស់ខុសគេ ស្គម មិនសមជាមនុស្សស្រីទៅវិញ។
នៅលើបណ្តាញសង្គម ហ្វេសប៊ុកជាផ្លូវការ របស់ពិធីការិនីកំពុងមានឈ្មោះបោះសម្លេង កញ្ញា Jimmy ក៏បានបង្ហោះសារ ចែករំលែកទៅកាន់អ្នកគាំទ្រ ជាមួយសារយ៉ាងវែងអន្លាយ ដែលជាពាក្យក្នុងចិត្តនាង ក្រោយត្រូវបានគេម៉ាក់ងាយ ក៏ដូចជាពាក្យរិះគន់ ពីរូបរាងខាងក្រៅ។ ដោយនាងថែមទាំងបាន ភ្ជាប់សារលើកទឹកចិត្តទៅដល់ មិត្តនារីៗ ដែលមានកម្ពស់ខ្ពស់ដូចនាងផងដែរ។
កាលពីតូច ពេលនៅរៀនខ្ញុំត្រូវបានគេបង្អាប់ថា ខ្ពស់ជ្រុល វែងជ្រុល ស្គមជ្រុល គេថាធំឡើងប្រាកដជាអាក្រក់ គ្មានអ្នកស្រលាញ់ គ្មានមនុស្សរាប់រក។ វាធ្វើឲ្យខ្ញុំបាត់បង់ជំនឿចិត្តខ្លាំងមែនទែន។ ខ្ញុំចាំបានថា ពេលនោះខ្ញុំព្យាយាមលើករបស់ធ្ងន់ៗ ដើម្បីអោយឆ្អឹងលូតលាស់យឺត ( ជាការគិតដ៏ល្ងង់ខ្លៅរ បស់ក្មេងវិទ្យាល័យម្នាក់ ) ទៅណាមកណា ខ្ញុំព្យាយាមដើរចំកោងខ្លួនអោយកោងបំផុត តាមដែលអាចធ្វើបាន ពីព្រោះខ្លាចពេលយើងដើរត្រង់់ខ្លួន ខ្ពស់ខុសគេខុសឯង។ រហូតទាល់តែខ្នងកោង សឹងតែក្លាយជាទម្លាប់។ រហូតដល់ថ្ងៃមួយ ខ្ញុំឃើញមនុស្សស្រីម្នាក់ដែលគាត់ខ្ពស់ជាងខ្ញុំ ហើយគាត់ជាតារាម៉ូឌែល ពេលនោះខ្ញុំបានទៅឈរជិតគាត់ ហើយខ្ញុំមានអារម្មណ៍ថា ហេតុអ្វីខ្ញុំខ្ពស់មិនដល់គេផង តែខំធ្វើខ្លួនកោងកោងដូចកំពឹស អាក្រក់គ្មានភាពជឿជាក់បែបនេះ ចុះហេតុអ្វីបានជាគេខ្ពស់ជាងខ្ញុំ គេនៅតែមើលទៅឃើញស្អាតឥតខ្ចោះជាងអ្នកទាបៗ ដែលគេដៀលខ្ញុំពីមុនមកអញ្ចឹង។ ចាប់ពីពេលនោះមក ខ្ញុំចាប់ផ្ដើមរៀនទទួលយកខ្លួនឯង ទទួលយកការពិតថា យើងកើតមកមានរូបរាងបែបនេះ មានទំនុកចិត្តលើខ្លួនឯង បើសិនជាយើងកែប្រែអ្វីអត់បាន យើងមានតែបន្ថែមការស្រលាញ់ និងបន្ថែមភាពស្រស់ស្អាត ទៅឲ្យរូបរាងមួយនោះ ។ រហូតដល់ថ្ងៃនេះ ទើបខ្ញុំដឹងថាយើងមិនមែនកើតមកអាក្រក់ទេ តែសង្គមទាំងមូល មិនដឹងថាគាត់កើតអី បានព្យាយាមបំបាក់ទឹកចិត្តមនុស្សម្នាក់ឱ្យគិតថាខ្លួនឯងអាក្រក់។ ធ្វើឱ្យគេគ្មានសេចក្តីក្លាហាន ក្នុងការបង្ហាញរូបរាងពិតរបស់គេបែបនេះ? ចាប់ពីពេលនោះមក ខ្ញុំក៏ចាប់ផ្ដើមក្លាយជាខ្ញុំពេលនេះ ក្លាហាននឹងហ៑ានឈរលើស្បែកជើងកែង ហ៊ានស្លៀកពាក់រឹបរាង ហើយខ្ញុំតាំងចំហក្នុងចិត្តថា ខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលនឹងលើកទឹកចិត្តអ្នកទាំងអស់គ្នា ដែលគ្មានភាពក្លាហាន គ្មានទំនុកចិត្ត គិតថាខ្លួនឯងអាក្រក់ គិតថាខ្លួនឯងមិនចុះចំណោមគេ ឲ្យត្រឡប់មកគិតសារថ្មីថា : លើលោកនេះគ្មានមនុស្សអាក្រក់ទេ មនុស្សទាំងអស់ត្រូវបានសាងឲ្យមានភាពស្រស់ស្អាតខុសគ្នា មនុស្សដែលអាក្រក់ពិតប្រាកដ គឺជាប្រភេទមនុស្សវាយតម្លៃគេថា រូបរាងគេបែបនេះបែបនោះ ទាំងដែលពេលខ្លះ ខ្លួនឯងមិនបានប៉ុនគេផង។ កុំធ្វើឱ្យឥទ្ធិពលអវិជ្ជមានរបស់ពួកមនុស្សអគតិទាំងនោះ ធ្វើឲ្យអនាគតរបស់អ្នកត្រូវផ្លាស់ប្ដូរ និងងងឹតឆឹង។ គ្មាននរណាម្នាក់មានសិទ្ធិ ក្នុងការវាយតម្លៃរូបរាងខាងក្រៅ របស់អ្នកដទៃនោះទេទោះបីអ្នកជានរណាក៏ដោយ។ ពីព្រោះខ្ញុំជឿថា អ្នកដែលវាយតម្លៃគេហ្នឹង ក៏មិនដែលចង់ឲ្យគេដៀមដាមខ្លួនដែរ។ ដូច្នេះចូរធ្វើអ្វីដាក់គេ ឲ្យដូចទៅនឹងអ្វីដែលអ្នកចង់ទទួលបាន។ ជាចុងក្រោយចង់ប្រាប់ទៅមនុស្សគ្រប់គ្នាថា អ្នកទាំងអស់គ្នា ពិតជាស្រស់ស្អាត នៅក្នុងភាពជាខ្លួនឯង។ ឈប់ព្យាយាមដើរតាមស្រមោលអ្នកដទៃ។ ឈរឲ្យត្រង់ ហើយឲ្យខ្ពស់ក្នុងភាពជាខ្លួនឯង។ ពីខ្ញុំ Jimmy meng .
-
កំសាន្ត&ប្លែកៗ12 months ago
ជួយស៊ែរបន្ទាន់ ! ពេលនេះជំងឺរលាកសួតប្រភេទថ្មី នៅចិន បានឆ្លងមកដល់កម្ពុជាហើយ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ
-
កំសាន្ត&ប្លែកៗ4 months ago
ខណៈកូនស្រី នឹងម្តាយ ដែលត្រូវ ប្តី វា យ ធ្វើបាបនោះ ពេលនេះ បានទទួលការជួយពីកាកបាទក្រហម រីឯប្តីបានគំរា មពីកន្លែងឃុំឃាំ ងមកថា….
-
កំសាន្ត&ប្លែកៗ10 months ago
ទប់លែងជាប់! អាមេរិចប្រកាសបិទរដ្ឋ និងក្រុងចំនួន ៣នៅយប់នេះ ដើម្បីបង្ការកូវីដ ១៩
-
កំសាន្ត&ប្លែកៗ10 months ago
ច្បាស់ដូចថ្ងៃ! អគ្គនាយកបច្ចេកទេសធនាគារជាតិ បកស្រាយចំៗ ជុំវិញការស្នើសុំពន្យាការយកការប្រាក់
-
កំសាន្ត&ប្លែកៗ4 months ago
ថាមែនៗ! ក្រោយឪពុកត្រូវឃាត់ខ្លួន កូនស្រីរ ងគ្រោះ បានបង្ហោះសារដ៏មានន័យទៅកាន់ឪពុកនៅក្នុងគណនីហ្វេសបុករបស់ខ្លួនថា ពុក…
-
កំសាន្ត&ប្លែកៗ4 months ago
អាសូរណាស់ ! ក្មេងស្រី៣នាក់ បាន ស្លា ប់ បាត់បង់ជីវិតទាំងអស់គ្នា ដោយសារតែ….
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្តផង ! នៅកាលពីយប់មិញនេះ លោកយាយម្នាក់ត្រូវបានកូនដឹកតាមpassapp យកមកចោលជាមួយបង្វិច ខោអាវ និងសំភារ: មួយថង់….
-
កំសាន្ត&ប្លែកៗ4 months ago
ចូលរួមរំលែកទុក្ខផង!!! ជំងឺនេះ ស្លាប់ លឿនណាស់ បុរសម្នាក់បាន ស្លាប់ ចោលប្រពន្ធកូនយ៉ាងលឿនបំផុតដោយសារតែជំងឺដ៏ សាហាវ មួយនេះ…
You must be logged in to post a comment Login