តារា&សិល្បៈ
ទើបបើកហាងផ្ទាល់ខ្លួន ស្ងាត់ៗ វីរៈ និច្ច ទិញឡានទំនើបតម្លៃរាប់ម៉ឺនដុល្លារជិះលេង

តារាចម្រៀងវ័យក្មេងសំឡេងស្រួយស្រែស វីរៈ និច្ច ទើបតែចាយទុនរាប់ម៉ឺនដុល្លារ បើកដំណើរការហាក់លក់សម្លៀកបំពាក់ផ្ទាល់ខ្លួនមួយកន្លែង កាលពីពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ដែលធ្វើឱ្យមហាជនកោតសរសើរពីភាព
ជោគជ័យរបស់នាងមិនស្ទើរឡើយ ដោយសារនាងនៅវ័យក្មេងសោះ ប៉ុន្ដែមានលទ្ធភាពបង្កើតមុខជំនួញដោយខ្លួនឯងបែបនេះ ។
ខណៈទើបតែចំណាយលុយរាប់ម៉ឺនលើមុខជំនួញ ស្រាប់តែថ្មីៗនេះ ស្រីស្រស់ វីរៈ និច្ច បានធ្វើឱ្យមហាជនបើកភ្នែកធំៗកោតសរសើរលើរូបនាងជាថ្មី ដោយក្មួយស្រីរបស់តារាចម្រៀង ខាន់ ជេមស៍ រូបនេះ បានទិញរថយន្តពណ៌សថ្មីសន្លាង
មួយគ្រឿង តម្លៃរាប់ម៉ឺនដុល្លារ ដោយក្នុងនោះ ម្ចាស់ហ្គារាសឡានដែល វីរៈ និច្ច ទិញ បានបង្ហោះសារលើហ្វេសប៊ុក អរគុណតារាចម្រៀងស្រីរូបនេះ ដែលជឿទុកចិត្តលើហ្គារាសឡានរបស់ពួកគេថែមទៀតផង ។
ភាពជោគជ័យផ្ទួនៗរបស់តារាចម្រៀងស្រីវ័យក្មេងរូបនេះគឺសុទ្ធសឹងតែបានមកពីការខិតខំប្រឹងប្រែងរបស់នាងនៅក្នុងវិស័យសិល្បៈប៉ុន្មានឆ្នាំមកនេះ ៕
សូមទស្សនារូបភាពខាងក្រោម
តារា&សិល្បៈ
មើលទៅសប្បាយណាស់ ! អីយ៉ា ស្ងាត់ៗ អ្នកនាង ខ្ញុង និងស្វាមី នាំគ្នាទៅចាប់ត្រី យកមកអាំង មើលទៅទំនង គួរឲ្យចង់ញុំាដល់ហើយ បានច្រើនហើយ សុទ្ធតែធំៗទៀត នៅឯ… (មានវីដេអូ)

ទស្សនិកជន ក៏ដូចជា ពុកម៉ែ បងប្អូន ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង នោះ ដែលជា តារាកំប្លែងដ៏ល្បីឈ្មោះម្នាក់ មកទល់ពេលនេះ ហើយក៏ជាដៃគូកំប្លែង ដ៏ស័ក្តិសមបំផុត ជាមួយ នាយ ពាក់ មី ផងដែរ។
ក្រៅពីកំប្លែង អ្នកនាង ខ្ញុង កំពុងទទួលជោគជ័យ ក្នុងមុខជំនួញរបស់ខ្លួន ដោយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ ហើយថ្មីៗនេះទៀត ខ្ញុង មានដំណឹងល្អមួយ ក្រោយទើបសម្រាលបានកូនប្រុសម្នាក់ទៀតហើយ។
ងាកមកមើលជីវីតផ្ទាល់ខ្លួន របស់ អ្នកនាង ខ្ញុង វិញ ក៏មិនធម្មតាឡើយ ដោយកំពុងសាងសុភមង្គលខ្លាំងជាមួយ ស្វាមី និងកូនៗជាទីស្រឡាញ់របស់ខ្លួន មើលទៅពិតជាពោរពេញដោយក្តីសុខ និងរីករាយណាស់។
ចំណែកកាលពីពេលថ្មីៗនេះ គេឃើញ អ្នកនាង ខ្ញុង និងស្វាមី ឆ្លៀតពេលទំនេរពីការងារ បាននាំគ្នាទៅចាប់ត្រីលេងកម្សាន្ត នៅក្នុងថ្លុកត្រពាំងមួយកន្លែងកំពុងរីងទឹក នៅខេត្តកំពង់ស្ពឺ មើលទៅគ្រប់គ្នា ពិតជាសប្បាយរីករាយដល់ហើយ ពិសេសចាប់បានសុទ្ធតែត្រីធំៗថែមទៀត យកមកអាំង មើលហើយ ទំនងគួរឲ្យចង់ញុំាដល់ហើយ។
ឃើញភ្លាម អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើនបានចូល comment ថា ៖ ត្រីធំៗណាស់បង, សុំញុំាផង, អីយ៉ាស់លេងមែនទែនហើយ មើលទៅទំនងណាស់, អេមហ្មងប្អូន អាំងហើយ យកមកញុំាជាមួយ ទឹកត្រីបុកអំពិលខ្ចីឆ្ងាញ់ៗ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទិដ្ឋភាពទូទៅនៃការចាប់ត្រី ខាងក្រោមនេះទំាងអស់គ្នា ៖
តារា&សិល្បៈ
លើកទី១ហើយ! សាពូន មីដាដា បង្ហោះសារអត្ថន័យរៀបរាប់រឿងរ៉ាវកើតទុក្ខ

ប្រហែលជា១០ ឆ្នាំមុន តារាចម្រៀងប្រុសលោក សាពូន មីដាដា បានសាងកេរ្តិ៍ឈ្មោះបោះសម្លេង ជាអ្នកចម្រៀង ជាពិសេសនោះ ទឹកដៃក្នុងការ ដេញហ្គីតារបស់លោក ទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជន។
យ៉ាងណាមិញ វាអស់រយៈពេលជាយូរណាស់មកហើយ ដែលអតីតតារាចម្រៀងប្រុសរូបនេះ បានសម្រាកពីការងារសិល្បៈ បានសាងគ្រួសារ និងមើលថែប្រពន្ធកូនរបស់លោក រស់នៅយ៉ាងសាមញ្ញ ថែមទាំងមានសុភមង្គលទៀតផង។
ជាក់ស្តែង កាលពីថ្មីៗនេះ នៅលើគណនីហ្វេសប៊ុករបស់ សាពូន មីដាដា បែរជាបានបង្ហោះសារ និងរូបថតរបស់លោក មួយសន្លឹក អមជាមួយនឹង សារបែបចម្លែកៗ អានទៅមានសភាពសោកសៅជាពន់ពេក ដោយសរសេរថា៖
ដៃស្តាំរបស់បងដែលអូនធ្លាប់គេងកើយ ហើយតែងតែពោលពាក្យថា ក្នុងរង្វង់ដើមទ្រូងបងសែនកក់ក្តៅណាស់ តែឥលូវដៃស្តាំរៀមដែលនាងធ្លាប់គេងកើយ ដើមទ្រូងរៀមដ៏សែនកក់ក្តៅនេះ មានភ្លើងកំពុងឆេះសន្ធោសន្ធៅមហាក្តៅណាស់មែនទេ ? ដៃស្តាំទំនេរ ។
ទៅះជាយ៉ាងណាក៏ដោយ ជាមួយនឹងទឹកមុខស្រពោន អមជាមួយសារបែបនេះ ពេលអានទៅមានអារម្មណ៍ថាមិនសប្បាយចិត្ត បានធ្វើឲ្យហ្វេន ងឿងឆ្ញល់ជាខ្លាំង ថារូបលោកមានរឿងអ្វី ក្នុងរង្វង់គ្រួសារ បានជាសរសេរបែបនេះឡើង៕
តារា&សិល្បៈ
នៅក្មេងសោះ ឡុង លីគ័ង្គ កើបលុយពីសិល្បៈ និងបែកគំនិតរកស៊ី ជំនួញប៉ុនណាប៉ុនណី…

អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ ឡុង លីគ័ង្គ ពេលនេះ ក្លាយជាតារាចម្រៀងវ័យក្មេង ដែលកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន។ បើទោះបី តារាចម្រៀងរូបនេះ មានវ័យក្មេង
តែរូបគេពិតជាមានសមត្ថភាព និងសម្លេងពីរោះ មិនចាញ់មនុស្សធំពេញវ័យឡើយ។ យ៉ាងណាមិញ បច្ចុប្បន្ន ឡុង លីគ័ង្គ ក៏កាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈជាបន្តបន្ទាប់ផងដែរ ហើយកាន់តែមាន
ប្រជាប្រិយភាពខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ម្យ៉ាងវិញទៀត ពេលនេះ រូបគេកាន់តែវិវត្តន៍ខ្លួនជាងមុន ហើយមានរូបសម្បត្តិ និងស្ទាយ៍តែងខ្លួនក៏កាន់តែសង្ហាគួរឲ្យកត់សម្គាល់ មិនតែប៉ុណ្ណោះ តារាចម្រៀងវ័យ
ក្មេងរូបនេះ ក៏មានភាពរួសរាយរាក់ទាក់ មិនប្រកាន់ខ្លួនទៀតផង។ បើគិតមកដល់ពេលនេះ ឡុង លីគ័ង្គ មានបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទ ហើយក៏មានការសរសើរពីសំណាក់មហាជនថា កាន់តែធំ ឡុង លីគ័ង្គ ក៏មានមុខមាត់ស្រស់សង្ហា
ជាពិសេសជាក្មេងដែលរួសរាយ គួរឱ្យស្រឡាញ់ទៀតផងឡុង លីគ័ង្គ បានបង្កើតក្រុមតន្ត្រីផ្ទាល់ខ្លួន ដែលមានឈ្មោះថា LK Band និង មានទីតាំងនៅខេត្តតាកែវ ដែលជាស្រុកកំណើតផ្ទាល់តែម្តង ។
មានការសរសើរពីសំណាក់មហាជនថា នៅក្មេងសោះតែ ឡុង លីគ័ង្គ ចេះមានគំនិតបង្កើតមុខរបរផ្ទាល់ខ្លួនសម្រាប់ចិញ្ចឹមក្រុមគ្រួសារ ពិតជាគួរឱ្យសរសើរខ្លាំងណាស់។ ខ្លះទៀតក៏បានជូនពរឱ្យក្រុមតន្ត្រីរបស់តារាចម្រៀងវ័យក្មេងម្នាក់នេះ កាន់តែទទួលជោគជ័យ ៕ សូមមើលរូបភាពខាងក្រោម៖
-
កំសាន្ត&ប្លែកៗ12 months ago
ជួយស៊ែរបន្ទាន់ ! ពេលនេះជំងឺរលាកសួតប្រភេទថ្មី នៅចិន បានឆ្លងមកដល់កម្ពុជាហើយ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ
-
កំសាន្ត&ប្លែកៗ4 months ago
ខណៈកូនស្រី នឹងម្តាយ ដែលត្រូវ ប្តី វា យ ធ្វើបាបនោះ ពេលនេះ បានទទួលការជួយពីកាកបាទក្រហម រីឯប្តីបានគំរា មពីកន្លែងឃុំឃាំ ងមកថា….
-
កំសាន្ត&ប្លែកៗ10 months ago
ទប់លែងជាប់! អាមេរិចប្រកាសបិទរដ្ឋ និងក្រុងចំនួន ៣នៅយប់នេះ ដើម្បីបង្ការកូវីដ ១៩
-
កំសាន្ត&ប្លែកៗ10 months ago
ច្បាស់ដូចថ្ងៃ! អគ្គនាយកបច្ចេកទេសធនាគារជាតិ បកស្រាយចំៗ ជុំវិញការស្នើសុំពន្យាការយកការប្រាក់
-
កំសាន្ត&ប្លែកៗ4 months ago
ថាមែនៗ! ក្រោយឪពុកត្រូវឃាត់ខ្លួន កូនស្រីរ ងគ្រោះ បានបង្ហោះសារដ៏មានន័យទៅកាន់ឪពុកនៅក្នុងគណនីហ្វេសបុករបស់ខ្លួនថា ពុក…
-
កំសាន្ត&ប្លែកៗ4 months ago
អាសូរណាស់ ! ក្មេងស្រី៣នាក់ បាន ស្លា ប់ បាត់បង់ជីវិតទាំងអស់គ្នា ដោយសារតែ….
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្តផង ! នៅកាលពីយប់មិញនេះ លោកយាយម្នាក់ត្រូវបានកូនដឹកតាមpassapp យកមកចោលជាមួយបង្វិច ខោអាវ និងសំភារ: មួយថង់….
-
កំសាន្ត&ប្លែកៗ5 months ago
ចូលរួមរំលែកទុក្ខផង!!! ជំងឺនេះ ស្លាប់ លឿនណាស់ បុរសម្នាក់បាន ស្លាប់ ចោលប្រពន្ធកូនយ៉ាងលឿនបំផុតដោយសារតែជំងឺដ៏ សាហាវ មួយនេះ…
You must be logged in to post a comment Login