កំសាន្ត&ប្លែកៗ
អីយ៉ា ខេមរៈ សិរីមន្ត នាំភរិយា និងកូនៗ ដាក់មួយប៉ុស្តិ៍ ក្បែររថយន្ត Rolls-Royce ស្អាតណាស់, ពិសេស ស្លាកលេខឡាន ឡូយកប់ហ្មង ស្រួលចាំទៀត គឺដាក់ថា…

បើនិយាយដល់ឈ្មោះ ខេមរៈ សិរីមន្ត មហាជនទូទៅ ក៏ដូចជាទស្សនិកជន ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះខ្លាំងម្នាក់ នៅក្នុងផលិតកម្មរស្មីហង្សមាស ហើយបទចម្រៀងជាច្រើន របស់តារាចម្រៀងប្រុសរូបនេះ ឲ្យតែចេញម្តងៗ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ។
ក្រោយពីអាជីព ដែលកំពុងតែជោគជ័យនេះ ងាកមកជីវិតផ្ទាល់ខ្លួនរបស់លោកវិញ ក៏មិនណយប៉ុន្មានឡើយ។ បច្ចុប្បន្ន សិរីមន្ត កំពុងសាងក្តីសុខ និងសុភមង្គល ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន ហើយរូបលោក និងភរិយាមានកូនទំាងអស់ ៣ នាក់ កូនប្រុសច្បង ឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ ឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ ឈ្មោះ ថុន ខេមរៈមន្តរាជិនី ។
ចំណែកកាលពី ព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ខេមរៈ សិរីមន្ត រំភើបចិត្តស្ទើរហោះ ក្រោយភរិយា ទិញរថយន្តទំនើបមួយគ្រឿង ម៉ាក Rolls-Royce ឲ្យ។ សប្បាយរីករាយពេក លោកក៏បានពោលពាក្យ បែបនេះ ទៅកាន់ ភរិយា ថា៖
“ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹង តើបងចូលចិត្តឡានតូចអត់ ខ្ញុំថាមានអី ចូលចិត្តតាស ស្រាប់តែឡានមកដល់មុខផ្ទះតែម្តង អរគុណភរិយាសម្លាញ់”។
រីឯនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ លោកបានថតរូបជុំគ្នាជាមួយភរិយា និងកូន អមដោយរថយន្ត Rolls-Royce ហើយទំលាយប្រាប់រឿងមួយថា “ស្លាកលេខស្រួលចាំទេបងប្អូន”។
ឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន បានចូល comment ថា ៖ បើកដល់ណាបងស្រីដឹងដល់ហ្នឹង, អីយ៉ា អាយដល ចេះជិះ Rolls-Royce ហើយ, ស្រួលចាំណាស់ បងជាidolក្នុងចិត្តរបស់ខ្ញុំ, ស្លាកលេខ សិរីមន្ដ My idol សែនស្រលាញ់, ឡូយណាស់អាយដល, ឡូយកប់ស៊េរីបង។ ព្រមទំាងនៅមាន comment រាប់រយទៀត ដែលមិនអាចរៀបរាប់អស់ សុទ្ធសឹងតែបង្ហាញក្តីរំភើបជំនួស ក្រោយឃើញ តារាចម្រៀងប្រុសរូបនេះ ទើបទទួលបានកាដូដ៏ធំនេះ ពីភរិយា។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះទំាងអស់គ្នា ៖
កំសាន្ត&ប្លែកៗ
ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ម៉ុង ឫទ្ធី សម្រេចចិត្តបេះផ្លែស្វាយ យកទៅឲ្យ សត្វស៊ី ដោយសារតែ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ មហាជនជាច្រើន ដែលប្រើប្រាស់ហ្វេសប៊ុកមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានសម្រេចចិត្តបេះផ្លែស្វាយ យកទៅឲ្យ សត្វសុី ព្រោះតែតម្លៃផ្លែស្វាយមានការធ្លាក់ចុះ រហូតដល់ពេលនេះ គ្មានអ្នកទិញតែម្តង។
ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់យ៉ាងច្បាស់ៗថា “ល្ងាចនេះ ប្រមូលផលផ្លែស្វាយកែវរមៀត យកទៅអោយសត្វសុីវិញម្តង ដែលកន្លងទៅពេលនេះ យេីងកំពុងតែប្រមូលផលនាំចេញទៅសហគមន៍អឺរ៉ុប ដោយសារតែវិបត្តិកូវីដ-១៩ ផ្លែស្វាយធ្លាក់ចុះតម្លៃរហូតដល់ពេលនេះគ្មានអ្នកទិញតែម្តង ។
ចម្ការស្វាយរបស់ខ្ញុំ នៅក្នុងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធីសែនជ័យ មានចំនួន ៥០.០០០ ដេីម អាចប្រមូលផលបាន ប្រមាណជា 300 Ton (បីរយតោន) ជារាងរាល់ឆ្នាំ សម្រាប់ពេលនេះ សត្វរបស់ខ្ញុំមិនអាចសុីអស់ទេ មានចំនួនច្រើនខ្លាំងណាស់ ។”។
លោកក៏បានបន្ថែមនៅក្នុង comment នៃផុសនេះថា “ច្រើនខ្លាំងណាស់ មិនអាចធ្វើការកែច្នៃកើតទេ បើកែច្នៃបានហើយ ក៏មិនរំពឹងថា មានទីផ្សារដែរ។”។
ឃើញបែបនេះ ហ្វេនៗ របស់ ឧកញ៉ា បានចូល comment ថា ៖ ច្នៃធ្វើដំណាប់ ឬជ្រក់, លោកពូបង្កើតរោងចក្រសុរាធ្វើពីស្វាយទៅ, ធ្វើដំណាប់ស្វាយទៅ ឯកឧត្តម ទុកបានយូរ, ច្នៃទៅជាស្វាយកញ្ចប់ អាចទុកបានមួយឆ្នាំទៀត, ខាតបង់ប្រាក់ច្រើនណាស់ ដោយសារកូវីដ។
ព្រមទំាងនៅមានការលើកច្រើនជាច្រើនទៀត ដែលបានជួយផ្តល់យោបល់ជូន ឧកញ៉ា ទាក់ទងផ្លែស្វាយនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព ខាងក្រោមនេះ ទំាងអស់គ្នា ៖
កំសាន្ត&ប្លែកៗ
អស្ចារ្យមែន!ឡានអគ្គិសនីមាននៅខ្មែរតំាងពីជាង១០ឆ្នាំមុន ហើយទំនើបមិនចាញ់ស្រុកគេឡើយ

លោក ញាន ផល្លឹក ដែលគ្រប់គ្នាធ្លាប់បានស្គាល់ជាស្ថាបនិកផលិតរថយន្តអគ្គិសនីដំបូងនៅកម្ពុជា ដែលមានភាពល្បីល្បាញនៅក្នុងអំឡុងឆ្នាំ២០០០ ស្ដើង រហូតដល់មានសារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយពីស្នាដៃបង្កើតថ្មីដ៏អស្ចារ្យរបស់លោក។ ក្រោយពេលបាត់មុខជាយូរថ្មីៗនេះគេសង្កេតឃើញនៅលើទំព័រហ្វេសបុករបស់លោកបានបង្ហោះសារពីការរំលឹកស្នាដៃដែលលោកបានបង្កើតឡើងដោយលោកបានរៀបរាប់ថា
«ជិះកង់ហាត់ប្រាណព្រឹកមិញឃេីញកង់បី PassAppមានដាក់ទូរទស្សន៍នៅលេីដំបូលកង់បីផ្សាយពាណិជ្ជកម្ម ខ្ញុំក៏នឹកឃេីញថាខ្លួនឯងធ្លាប់ធ្វេីកង់បីប្រេីថាមពលអគ្គិសនី សូឡា១០០%និងមានដាក់ទូរទស្សន៍សំរាប់ផ្សាយពាណិជ្ជកម្មផ្សេងៗនៅពីក្រោយកង់បីមួយគ្រឿងដែរតាំងពីរឆ្នាំ២០១៥ (កង់បីខ្នាតកណ្តាលលេខ២)ផ្ទុកមនុស្សបាន៧នាក់ទាំងអ្នកបេីកបរ វីដេអូ បេីកតេស្តសាកគុណភាព កម្លាំង ល្បឿន ចម្ងាយ ជេីងក្រោម (កង់បីខ្នាតកណ្តាល)ចាប់ផ្តេីមធ្វេីពីរចំណុច ០ទៅ ធ្វេីបាន៧៥%»។
«ថាមិនចង់ផុសទេតែឃេីញ វីដេអូឡានទំនេីបបច្ចេកវិទ្យាចុងក្រោយបំផុតមួយគ្រឿងនេះដែរបេីកទ្វាប្រេីដោយដៃទទេបញ្ជារពីរចម្ងាយ ក៏នឹកឃេីញទៀតហេីយ បច្ចេកវិទ្យាហ្នឹងស្រដៀងគ្នា ខ្ញុំធ្លាប់រកឃេីញនិងធ្វេីដាក់ចូលឡានអង្គរសេរី២០១០ដែរចំណាយពេលធ្វេីអស់១៨ខែទេីបហេីយ ដែរកន្លងផុតទៅជាង១១ឆ្នាំ ធ្វេីឲសាពត៌មានជាច្រេីនទាំងក្នុងស្រុកនិងទូរទស្សន៍អន្តរជាតិជាច្រេីនដូចជា CNN. NHK. ARD. Asahi. Fuji ….។ ល។
មកថតយកពត៌មានពិតពីរឡានអង្គរស្នាដៃរបស់ខ្មែរ តែវាជាពត៌មានចាស់ដែរកន្លងហួសជាង១១ឆ្នាំទៅហេីយ នេះជាការរំលឹកឡេីងឲកូនខ្មែរដឹងថាខ្មែរក៏អាចធ្វេីបានដែរ»។ គូសបញ្ជាក់ថា រថយន្តអង្គរ ដែលជាស្នាដៃរបស់លោក ញាន ផល្លឹក ត្រូវបានផលិតឡើងបានជាច្រើនជំនាន់ មានដូចជារថយន្តអង្គរ២០០៣ រថយន្តអង្គរ២០០៤ រថយន្តអង្គរ២០១០ រថយន្តអង្គរ EV ២០១៣ និងរថយន្តអង្គរ EV ២០១៤ នៅឆ្នាំ២០១៨
បានចេញរថយន្តអង្គរម៉ូដែលឈ្មោះថា Golf car មានការរចនារូបរាងខុសពីស៊េរីមុនៗ។ រថយន្តអង្គរដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរមានការរចនាឡើងជាមួយឡូហ្គូ អក្សរពាក្យថា អង្គរ ដែលបានបញ្ជាក់ច្បាស់ៗជាអត្តសញ្ញាណរបស់ខ្មែរ៕ ទស្សនារូបភាពខាងក្រោម៖
កំសាន្ត&ប្លែកៗ
ភ្ញាក់ព្រឺតហ្មង! ក្រោយឃើញ ពូម៉ៅ ជិះម៉ូតូ ឌុប ចែដាណា យ៉ាងមានក្តីសុខ មើលអត់ចង់ស្គាល់ ដល់ថ្នាក់ម្នាក់ៗ ចូល comment បែបនេះ ថា…(មានវីដេអូ)

ពុកម៉ែ បងប្អូន ខ្មែរ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងតែលេចធ្លោ និងទទួលបានការគាំទ្រខ្លាំង នាពេលបច្ចុប្បន្ននេះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។
លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើសឈាម។
ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី វិញម្តង ក៏មិនណយប៉ុន្មានដែរ ពិសេស បើទោ លោកស្រី និងស្វាមី មានលុយចាយពេញដៃយ៉ាងណាក៏ដោយ ក៏នៅតែចូលចិត្តប្រើយ៉ាងសាមញ្ញ មានដូចជា ញុំាអាហារ ទិញរបស់របរ តាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខ និងរីករាយ ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នា ដែលបានជួបហើយ ពិតជាមានអារម្មណ៍ស្និតស្នាល ដូចគ្រួសារតែមួយអ៊ីចឹង។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ពូម៉ៅ ជិះម៉ូតូ ឌុប ចែដាណា តាមផ្លូវ មើលសឹងមិនស្គាល់ ហើយវាជារឿងមួយដែលកម្រឃើញ លោកស្រី និងស្វាមី ធ្វើបែបនេះណាស់។ ចែដាណា ក៏បានភ្ជាប់សារខ្លីមួយថា “ជីវិតមានន័យពិតៗ អ្នកគេហ្នឹង បងប្អូន”។
ឃើញភ្លាម ម្នាក់ៗភ្ញាក់ព្រឺត ថែមទំាងចូល comment ព្រាត ថា ៖ បងស្រីដូច motor rider, ស្រឡាញ់មួយសុវត្ថិភាពណាស់ តើខ្ញុំអាចទិញនៅណាបាន?, ចុមយក្យ! ក្មួយទាំង២សោះ, ស្រស់ស្អាតណាស់លោកស្រី ហិៗ មិញថាមិនស្គាល់ហើយតើ តែពេលបើកមុខឃើញអ៊ីចឹងច្បាស់ណាស់ ហាៗ, ចែដាណានិងពូមៅឡូយកប់តែម្ដង, ជិះឡានគេស្គាល់ច្រើនពេក អ៊ីចឹង ដើម្បីកុំអោយគេផ្អើល ស្វាគមន៍ អ៊ូរអរពេក ជិះម៉ូតូម្តង ដូរស្តាយថ្មី។
តោះដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្ទាន់ ! ពេលនេះជំងឺរលាកសួតប្រភេទថ្មី នៅចិន បានឆ្លងមកដល់កម្ពុជាហើយ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ
-
កំសាន្ត&ប្លែកៗ5 months ago
ខណៈកូនស្រី នឹងម្តាយ ដែលត្រូវ ប្តី វា យ ធ្វើបាបនោះ ពេលនេះ បានទទួលការជួយពីកាកបាទក្រហម រីឯប្តីបានគំរា មពីកន្លែងឃុំឃាំ ងមកថា….
-
កំសាន្ត&ប្លែកៗ12 months ago
ទប់លែងជាប់! អាមេរិចប្រកាសបិទរដ្ឋ និងក្រុងចំនួន ៣នៅយប់នេះ ដើម្បីបង្ការកូវីដ ១៩
-
កំសាន្ត&ប្លែកៗ12 months ago
ច្បាស់ដូចថ្ងៃ! អគ្គនាយកបច្ចេកទេសធនាគារជាតិ បកស្រាយចំៗ ជុំវិញការស្នើសុំពន្យាការយកការប្រាក់
-
កំសាន្ត&ប្លែកៗ5 months ago
ថាមែនៗ! ក្រោយឪពុកត្រូវឃាត់ខ្លួន កូនស្រីរ ងគ្រោះ បានបង្ហោះសារដ៏មានន័យទៅកាន់ឪពុកនៅក្នុងគណនីហ្វេសបុករបស់ខ្លួនថា ពុក…
-
កំសាន្ត&ប្លែកៗ5 months ago
អាសូរណាស់ ! ក្មេងស្រី៣នាក់ បាន ស្លា ប់ បាត់បង់ជីវិតទាំងអស់គ្នា ដោយសារតែ….
-
កំសាន្ត&ប្លែកៗ6 months ago
ចូលរួមរំលែកទុក្ខផង!!! ជំងឺនេះ ស្លាប់ លឿនណាស់ បុរសម្នាក់បាន ស្លាប់ ចោលប្រពន្ធកូនយ៉ាងលឿនបំផុតដោយសារតែជំងឺដ៏ សាហាវ មួយនេះ…
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្តផង ! នៅកាលពីយប់មិញនេះ លោកយាយម្នាក់ត្រូវបានកូនដឹកតាមpassapp យកមកចោលជាមួយបង្វិច ខោអាវ និងសំភារ: មួយថង់….
You must be logged in to post a comment Login