ជីវិត&សង្គម
ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញក្មេងស្រីម្នាក់ គូររូប ចែដាណា និងស្វាមី រហូតមានអ្នកស៊ែរ ជាង១ម៉ឺនដងបាត់ទៅហើយ, សូម្បីតែ ពូម៉ៅ ក៏ភ្ញាក់ដែរ ដល់ថ្នាក់ លាន់មាត់ ថា…

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ។ លោកស្រី មិនត្រឹមតែជោគជ័យខ្លាំងក្នុងមុខជំនួញជាច្រើនមុខរបស់ខ្លួនប៉ុណ្ណោះទេ ថែមទំាងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរសប្បុរសធម៌ ដែលលោកស្រី និងស្វាមី បានធ្វើកន្លងមកជាហូរហែ មិនដែលដាច់ឡើយ តាមទឹកចិត្តជ្រះថ្លា ប្រកបដោយក្តីសប្បាយរីករាយ។
ក្រៅពីមុខជំនួញ ចែដាណា និងស្វាមី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលាលំហែកាយ ជាមួយគ្រួសារ និងខ្លួនឯង ទៅតាមទីកន្លែងជិតឆ្ងាយ មើលទៅក៏មានក្តីសុខជំនួសដែរ។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញប្អូនស្រីម្នាក់បានគូររូប លោកស្រី ទ្រី ដាណា និងស្វាមី ព្រមទំាងភ្ជាប់សារបែបនេះថា “អ៊ុំប្រុស អ៊ុំស្រី ខ្ញុំចូលចិត្តអ៊ុំទាំងពីរ បានជាគូររូបអ៊ុំ បើដូចមិនដូច សុំអ៊ុំកុំខឹង បើសិនពុកម៉ែបងប្អូនចូលចិត្ត ស៊ែរម្នាក់មួយផង”។
កាន់តែភ្ញាក់ផ្អើល និងគួរឲ្យចាប់អារម្មណ៍បំផុតនោះ គិតត្រឹមថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ នេះ រូបគំនូរនេះ មានគេស៊ែរជាង១ម៉ឺនដងបាត់ទៅហើយ សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ អមដោយសារសរសើរ ចំពោះស្នាដៃក្មេងស្រីម្នាក់នេះថែមទៀត។
ក្នុងនោះ សូម្បីតែ លោក ឧកញ៉ា ហុីង បញ្ញារិទ្ធ (ពូម៉ៅ ) ដែលត្រូវជា ស្វាមី លោកស្រី ទ្រី ដាណា ក៏បង្ហាញក្តីរំភើបយ៉ាងខ្លាំង ក្រោយឃើញរូបនេះផងដែរ ព្រមទំាងបានស៊ែរគំនូរនេះ ហើយថ្លែងថា “អរគុណទឹកចិត្តក្មួយ ដែលខំគូររូបអ៊ុំ និង ភរិយាអ៊ុំ ។ អ៊ុំសុំសរសេីរនូវទឹកដៃក្មួយ ដែលគូរបានដូច ហេីយអ៊ុំពិតជាស្រលាញ់រូបហ្នឹងណាស់។”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបគំនូរ ដែលក្មេងស្រីម្នាក់នេះ បានគូរឲ្យ ចែដាណា និងពូម៉ៅ ទំាងអស់គ្នា ៖
ជីវិត&សង្គម
ដំណឹងបន្ទាន់!! លោកជំទាវ ឱ វណ្ណឌីន [“បច្ចុប្បន្ននេះ កម្ពុជា ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនិមួយៗហេីយ…]

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមអរគុណនូវការលេីកឡេីងរបស់បណ្ឌិត ឆេង គឹមឡុង អនុប្រធានទីពីរនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ស្តីពីជម្រុញរាជរដ្ឋាភិបាល ពន្លឿនការចាក់វ៉ាក់សាំងនៅចំពោះមុខការរាតត្បាតជំងឺកូវីដ-១៩។
ប៉ុន្តែសូមកុំភ្លេចថា បច្ចុប្បន្ននេះ កម្ពុជាស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនិមួយៗ ហេីយ វ៉ាក់សាំងកូវីដ-១៩ តែមួយមុខ មិនមែនជាដំណោះស្រាយមាសសម្រាប់ទប់ទល់ឆ្លេីយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩ នោះឡេីយ។ ការវ៉ៃឈ្នះកូវីដ-១៩ នៅពេលនេះ មិនមែនរំពឹងលេីតែវ៉ាក់សាំងមួយមុខប៉ុណ្ណោះទេ។
វិធានការរួមគ្នា មាន ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ = បង្កេីតបាននូវកងការពារដ៏រឹងមាំសម្រាប់បុគ្គល ក្នុងការការពារពីភាពធ្ងន់ធ្ងរសុខភាពដែលអាចកេីតមានឡេីងពីការវ៉ៃលុករបស់វីរុសកូវីដ-១៩ និងកាត់បន្ថយបាននូវបន្ទុកចូលសម្រាកពេទ្យផង និងកាត់បន្ថយបានជាអតិប្បរិមានូវការកេីតជំងឺនេះក្នុងសហគមន៍ផង។
ដូច្នេះ ការចាក់វ៉ាក់សាំង ក៏កំពុងតែធ្វេីជាបន្តបន្ទាប់ ( អាស្រ័យលេីចំនួនវ៉ាក់សាំងដែលមានបច្ចុប្បន្ន) គួបគ្នាជាមួយនិងការអនុវត្តវិធានការ ៣ការពារ និង ៣កុំ ដេីម្បីឆ្លេីយតបនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ។
សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការខាងលេី ទោះជាមិនទាន់ដល់វេនចាក់វ៉ាក់សាំងក៏ដោយ (សូមអធ្យាស្រ័យដោយវ៉ាក់សាំងទទួលបានមានកម្រិតចំនួន) ក៏មិនត្រូវរងចាំតែវ៉ាក់សាំង ហេីយភ្លេចខ្លួន ឫមិនបានអនុវត្តន៍វិធានការការពារខ្លួន ៣ការពារ និង ៣កុំ នោះឡេីយ។
មានតែ ៣ការពារ និង ៣កុំ ដែលជួយលោកអ្នកបានរួចផុតពីការចម្លងវីរុសកូវីដ-១៩ ហេីយដល់វេនចាក់វ៉ាក់សាំង សូមស្ម័គ្រចិត្តទីចាក់ ដេីម្បីសុខភាពផ្ទាល់ខ្លួន សុខភាពក្រុមគ្រួសារខ្លួន និងសុខភាពសហគមន៍របស់ខ្លួនផងដែរ៕
សូមអរគុណ!!
ជីវិត&សង្គម
គួរឱ្យរន្ធត់!! កំពូលកីឡាករវាយកូនហ្គោល TIGER WOODS ជួបហេតុការណ៍ក្រឡាប់រថយន្ត

កីឡាករវាយកូនហ្គោល Tiger Woods កំពុងធ្វើការវះកាត់ បន្ទាប់ពីរងរបួសជើងទាំងសងខាងក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។
នាយកដ្ឋានប៉ូលិសទីក្រុង Los Angeles បាននិយាយថា ពួកគេបានទទួលការហៅទូរស័ព្ទពីអ្នកនៅតំបន់នោះ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើរថយន្តមួយគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ម្ចាស់ជើងឯកវាយកូនហ្គោល ១៥ សម័យកាល វ័យ ៤៥ ឆ្នាំរូបនេះត្រូវបានជួយសង្គ្រោះដោយក្រុមពន្លត់អគ្គិភ័យ និងក្រុមគ្រូពេទ្យ។
លោក Alex Villanueva ប៉ូលិសទីក្រុង Los Angeles បាននិយាយថា លោក Woods នៅមានជីវិត និងដឹងខ្លួនពេលជួយសង្គ្រោះចេញពីកន្លែងកើតហេតុនោះ។
លោកបន្តថា ក្រោយមកម្ចាស់ជើងឯកខាងលើត្រូវបានរថយន្តសង្គ្រោះដឹកទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Harbor-UCLA ដើម្បីធ្វើការព្យាបាល៕
ជីវិត&សង្គម
គួរឱ្យសោកស្តាយណាស់! ពិធីរៀបអាពាហ៍ពិពាហ៍មួយនៅខេត្តកំពង់ចាម គ្រាន់តែកាត់សក់ហើយភ្លាម សមត្ថកិច្ចឱ្យរុះរើរោងចេញវិញភ្លាម ដោយសារតែ

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនៅថ្ងៃនេះសមត្ថកិច្ចបានធ្វើការរុះរើរោងការមួយកន្លែង ដោយអនុញ្ញាតឱ្យរៀបចំកម្មវិធីត្រឹមតែហែរជំនូន និងកាត់សក់តែប៉ុណ្ណោះ
ដែលករណីចុះរុះរើរោងការនេះបានកើតឡើងនៅក្នុងមូលដ្ឋានភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នេះបើយោងតាមការបង្ហោះសាររបស់ទំព័រហ្វេសបុកមួយដែលមានឈ្មោះថា ព័ត៌មាន ជាន់ខ្ពស់។
យោងតាមការបង្ហោះរបស់ទំព័រហ្វេសបុកខាងលើបានបង្ហញនូវវរូបភាពគូរស្វាមីភរិយាថ្មី ដែលកំពុងតែរៀបចំពិធីអាពាហ៍ពិពាហ៍ ប៉ុន្តែរៀបចំបានត្រឹមតែពិធីហែរជំនូន និងកាត់សក់ប៉ុណ្ណោះ
ខណៈដែលសមត្ថកិច្ចបានចុះទៅធ្វើការហាមឃាត់មិនឱ្យបន្តកម្មវិធី ដោយសារតែការហាមមិនឱ្យមានការជួបជុំ ព្រោះតែព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ
យ៉ាងណាក៏ដោយទំព័រហ្វេសបុកខាងលើក៏បានបន្ថែមទៀតផងដែរថា ម្ចាស់ដើមការមិនគួរខឹងនឹងសមត្ថកិច្ចនោះទេ ដោយសមត្ថកិច្ចគឺអនុវត្តតាមតួរនាទីដើម្បីការពារប្រជាពលរដ្ឋនៅក្នុងភូមិកុំឱ្យមានការឆ្លងរោគតែប៉ុណ្ណោះផងដែរ។
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្ទាន់ ! ពេលនេះជំងឺរលាកសួតប្រភេទថ្មី នៅចិន បានឆ្លងមកដល់កម្ពុជាហើយ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ
-
កំសាន្ត&ប្លែកៗ5 months ago
ខណៈកូនស្រី នឹងម្តាយ ដែលត្រូវ ប្តី វា យ ធ្វើបាបនោះ ពេលនេះ បានទទួលការជួយពីកាកបាទក្រហម រីឯប្តីបានគំរា មពីកន្លែងឃុំឃាំ ងមកថា….
-
កំសាន្ត&ប្លែកៗ12 months ago
ទប់លែងជាប់! អាមេរិចប្រកាសបិទរដ្ឋ និងក្រុងចំនួន ៣នៅយប់នេះ ដើម្បីបង្ការកូវីដ ១៩
-
កំសាន្ត&ប្លែកៗ12 months ago
ច្បាស់ដូចថ្ងៃ! អគ្គនាយកបច្ចេកទេសធនាគារជាតិ បកស្រាយចំៗ ជុំវិញការស្នើសុំពន្យាការយកការប្រាក់
-
កំសាន្ត&ប្លែកៗ5 months ago
ថាមែនៗ! ក្រោយឪពុកត្រូវឃាត់ខ្លួន កូនស្រីរ ងគ្រោះ បានបង្ហោះសារដ៏មានន័យទៅកាន់ឪពុកនៅក្នុងគណនីហ្វេសបុករបស់ខ្លួនថា ពុក…
-
កំសាន្ត&ប្លែកៗ5 months ago
អាសូរណាស់ ! ក្មេងស្រី៣នាក់ បាន ស្លា ប់ បាត់បង់ជីវិតទាំងអស់គ្នា ដោយសារតែ….
-
កំសាន្ត&ប្លែកៗ6 months ago
ចូលរួមរំលែកទុក្ខផង!!! ជំងឺនេះ ស្លាប់ លឿនណាស់ បុរសម្នាក់បាន ស្លាប់ ចោលប្រពន្ធកូនយ៉ាងលឿនបំផុតដោយសារតែជំងឺដ៏ សាហាវ មួយនេះ…
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្តផង ! នៅកាលពីយប់មិញនេះ លោកយាយម្នាក់ត្រូវបានកូនដឹកតាមpassapp យកមកចោលជាមួយបង្វិច ខោអាវ និងសំភារ: មួយថង់….
You must be logged in to post a comment Login