តារា&សិល្បៈ
មានកូន ២ ហើយមែនតែ ជា វណ្ណារិទ្ធ នៅតែសង្ហារដដែលមើលតែរូបនេះទៅដឹងហើយ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីលោក ជា វណ្ណារិទ្ធ គឺជាពិធិករ ក៏ដូចជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយក្នុងស្រទាប់សិល្បៈបច្ចុប្បន្ន។ ដោយឡែកបើទោះជាចូលប្រលូកក្នុងវិស័យនេះយូរហើយក្តី ក៏អតីត Freshie Boy រូបនេះនៅតែទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តឥតឈប់ឈរ ដោយលោកតែងតែទទួលបានការងារនៅលើឆាក ក៏ដូចជាការងារនៅតាមខេត្តជាញឹកញាប់ផងដែរ។
បើយើងក្រលេកមកមើលពីរង្វង់គ្រួសាររបស់ពិធីកររូបនេះវិញក៏ផ្អែមល្ហែមមិនណយដែរ ក្រោយចាប់ដៃគ្នាបង្កើតគ្រួសារជាមួយភរិយា លោក ជា វណ្ណារិទ្ធ ទទួលបានកាដូនូវកូនប្រុសដ៏ស្រស់ស្អាត២រូបជាចំណងដៃអាពាហិ៍ពិពាហ៍។មិនលាក់លាមទេ ពិធីកររូបសង្ហាមានទឹកដមនឹងវោហាមិនចេះរីងស្ងួតរូបនេះតែងតែបង្ហោះរូបភាពកូនៗ និងភរិយារបស់ខ្លួននៅលើបណ្តាញសង្គមរបស់ខ្លួន ដែលបានបង្ហាញពីសកម្មភាពដំណើរកំសាន្ត ការងារ ក៏ដូចជាសកម្មភាពក្នុងផ្ទះក៏មាន។
ជាក់ស្ដែងបើយើងសង្កេតមើលក្នុងគណនីយបង្ហាញសង្គមរបស់លោកកាលពីពេលថ្មីនេះ យើងសង្កេតឃើញថាកូនប្រុសរបស់លោកហាក់មានការធំធាត់យ៉ាងឆាប់រហ័ស បូករួមទាំងភាពក្រមិចក្រមើមទៀតនោះ មើលទៅពិតជាគួរឲ្យខ្នាញ់មែនទែន ជាពិសេសនោះគឺស្រស់ស្អាតសង្ហាមិនចាញ់ប៉ាៗគេប៉ុន្មានទេ៕ប្រភព៖khmerload
តារា&សិល្បៈ
សុខ ពិសី នៅតែថែរក្សារូបរាងនិងសម្រស់យ៉ាងក្មេងនិងស្រស់ស្អាតបែបនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀង សុខ ពិសី ជាតារាចម្រៀងជើងចាស់មួយរូប ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងស្រទាប់បេះដូងយុវវ័យមិនថាក្នុងពេលបច្ចុប្បន្នឬ អតីតកាលនោះទេ មហាជនតែងតែចាត់ទុកតារាស្រីរូបនេះជានិមិត្តរូបម្នាក់ផងដែរ។ជាការពិតណាស់
ទោះបីជាតារាស្រីរូបនេះបានប្រឡូកសិល្បៈអស់រយៈពេលច្រើនឆ្នាំក៏ពិតមែនក្តី ប៉ុន្តែចំពោះសម្រស់របស់កញ្ញា តាំងពីប្រឡូកសិល្បៈដំបូងរហូតដល់បច្ចុប្បន្ននេះ គឺហាក់បីដូចជាមិនមានការប្រែប្រួលអ្វីធំដុំណាស់ណាឡើយ ហាក់បីដូចជានៅតែសាច់ចាំមិនចេះចាស់បន្តិចទាល់តែសោះ។ជាក់ស្ដែង ក្នុងពេលសព្វថ្ងៃនេះ សុខ ពិសី គឺមានវ័យក្រាស់ក្រែលទៅហើយ ប៉ុន្តែក្រឡេកមើល សម្រស់និង រូបរាងវិញ
គឺពិតអាចវ៉ាដាច់ក្មេងៗត្រឹមអាយុ២០ឆ្នាំអីហើយ ដោយយើងសង្កេតទៅលើសាច់ស ភ្លឺម៉ត់រលោង គ្មានស្នាមជ្រីវជ្រួញនោះទេ ចំណែកសាច់មុខវិញក៏តឹងតែងណែន គួបផ្សំនឹង រូបរាងតូចច្រឡឺង គួរឲ្យក្នាញ់ ដែលមើលទៅគឺពិតល្អគ្មានទាស់ត្រង់ណានោះទេ។ចំណែកអ្នកគាំទ្រវិញក្រោយពីបានឃើញរូបភាពទាំងនេះ ហើយពួកគេក៏បាននិយាយសរសើរទៅកាន់តារាស្រីរូបនេះ ដែលពូកែថែទាំសម្រស់បានយ៉ាងល្អ ដោយរក្សាភាពស្រស់ស្អាតនិង ក្មេងជាងវ័យបាននៅគង់វង្សតែម្តង៕ប្រភព៖khmerload
តារា&សិល្បៈ
អីយ៉ាស! លោក ឆន សុវណ្ណារាជ លេងហៅអ្នកម៉ាក់របស់ សុភ័ក្រ កុសុម៉ា សុទ្ធតែម៉ាក់ក្មេក (មានវីដេអូ)

ភ្នំពេញ ៖ ជាការពិតណាស់ដែលរយៈជាច្រើនឆ្នាំមកហើយ តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈ តារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ ហាក់មិនទាន់បង្ហើបថា លោកមាននារីណាម្នាក់ជាម្ចាស់បេះដូងនៅឡើយនោះទេ ។ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះដែរតារាចម្រៀងល្បីឈ្មោះរូបនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង
ក្រោយពីលោកបានហៅម្តាយរបស់ពិធីការិនី សុភ័ក្ត្រ កុសាម៉ា ថា «ម៉ាក់ក្មេក» ពេញៗមាត់ ។លើសពីនោះ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងនោះ គឺលោក ឆន សុវណ្ណរាជ បាននិយាយថា សុភ័ក្ត្រ កុសុម៉ា លួចបេះដូងរបស់លោក ហើយធ្វើឲ្យលោកនឹកទៀតផង ។ពាក្យពេចន៍ខាងលើនេះដែរ លោក ឆន សុវណ្ណរាជ
បានសរសេរបញ្ចេញមតិនៅលើវីដេអូ Live របស់ពិធីការិនី សុភ័ក្ត្រ កុសុម៉ា កាលពីយប់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ ហើយពាក្យពេចន៍ទាំងនោះដែរ មហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមមានចម្ងល់ ដោយខ្លះបានលើកឡើងថា តារាស្រីប្រុសទាំងពីរខាងលើនេះ លេងសើចនឹងគ្នាក្នុងនាមជាអ្នករួមអាជីព និង រាប់អានគ្នាជាបងប្អូនតែប៉ុណ្ណោះ ៕ប្រភព៖popular.
តារា&សិល្បៈ
កៀកថ្ងៃប្រកួត អតីតបវរកញ្ញា Miss Grandកម្ពុជា ២០១៥ សេង សុខលាភ និយាយបែបនេះទៅកាន់ លីវ ជាលី ថា

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីថ្ងៃនៃការប្រកួត Miss Grand International ដែលប្រព្រឹត្តិធ្វើឡើងនៅប្រទេសថៃ កាន់ខិតកៀកមកដល់ហើយ ដោយក្នុងនោះ គេសង្កេតឃើញថា បវរកញ្ញាឯក ដែលតំណាងកម្ពុជា នៅលើឆាកអន្តរជាតិនោះ គឺ កញ្ញា លីវ ជាលី។ជាមួយគ្នានោះដែរ ទស្សនិកជនក៏ដូចជា មហាជនទូទៅ ឃើញថា បវរកញ្ញាឯក រូបនេះ ពិតជាមានការខិតខំប្រឹងជាខ្លាំងពីមួយថ្ងៃទៅថ្ងៃ ក្នុងការដុសខាត់សមត្ថភាពខ្លួនឯង ធ្វើយ៉ាងណា ដើម្បីឱ្យខ្លួនមានទំនុកចិត្តកាន់តែខ្លាំងឡើង។
ជាក់ស្ដែង ក្នុងនោះដែរ លីវ ជាលី ក៏បានទទួលការកោតសរសើរ ក៏ដូចជាការលើកទឹកចិត្តពីសំណាក់ មហាជនអ្នកគាំទ្រជាច្រើន។ អ្វីដែលធ្វើឱ្យសាធារណជន ភ្ញាក់ផ្អើល និងចាប់អារម្មណ៍នោះ គឺ កញ្ញា លីវ ជាលី ទទួលបាននូវការគាំទ្រ និងការកោតសរសើរលើកទឹកចិត្តពីំសំណាក់ អតីតបវរកញ្ញាឯក សេង រដ្ឋា ជាពិសេសជាងនោះទៅទៀតនោះ បវរកញ្ញាឯកជើងចាស់ ឆ្នាំ២០១៥ គឺ អ្នកនាង សេង សុខលាភ ដែល អ្នកនាង បានចូលទៅ Comment នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ លីវ ជាលី បែបដូច្នេះថា៖អរគុណដែលព្រមឈរដើម្បីប្រទេស(ជួបអ្វីចេះតែទ្រាំទៅអូនព្រោះយើងព្រមពាក់មកុដ)ល្អខ្លះអាក្រក់ខ្លះជារឿងធម្មតា។
ជាការឆ្លើយតប លីវ ជាលី Comment ត្រឡប់ទៅវិញថា៖ ចា៎បងខ្ញុំនិងខំអោយអស់ពីសមត្ថភាព។នេះសបញ្ជាក់ឱ្យឃើញថា នេះពិតជាគំរូដ៏ល្អសម្រាប់បវរកញ្ញាឯកជំនាន់ក្រោយៗទៀតផងដែរ ដែលចេះផ្តល់តម្លៃ ក៏ដូចជាការកោតសរសើរលើកកម្លាំងចិត្តគ្នា ក្នុងនាមយើងជាជាតិខ្មែរដូចគ្នា។គួររំលឹកដែរថា កាលបរិច្ឆេទនៃព្រឺត្តិការណ៍ប្រកួតបវរកញ្ញាឯក Miss Grand International ពុំមានការលើកពេល ឬ ក៏លុបចោលនោះឡើយ ទោះក្នុងកាលទេសៈនៃការរីករាលនៃជំងឺកូវីដ១៩ នេះក្តី ដោយកម្មវិធីនេះនឹងត្រូវធ្វើឡើង នាថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ នៅក្នុងប្រទេសថៃខាងមុខនេះ៕ប្រភព៖.khmerload
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្ទាន់ ! ពេលនេះជំងឺរលាកសួតប្រភេទថ្មី នៅចិន បានឆ្លងមកដល់កម្ពុជាហើយ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ
-
កំសាន្ត&ប្លែកៗ5 months ago
ខណៈកូនស្រី នឹងម្តាយ ដែលត្រូវ ប្តី វា យ ធ្វើបាបនោះ ពេលនេះ បានទទួលការជួយពីកាកបាទក្រហម រីឯប្តីបានគំរា មពីកន្លែងឃុំឃាំ ងមកថា….
-
កំសាន្ត&ប្លែកៗ12 months ago
ទប់លែងជាប់! អាមេរិចប្រកាសបិទរដ្ឋ និងក្រុងចំនួន ៣នៅយប់នេះ ដើម្បីបង្ការកូវីដ ១៩
-
កំសាន្ត&ប្លែកៗ11 months ago
ច្បាស់ដូចថ្ងៃ! អគ្គនាយកបច្ចេកទេសធនាគារជាតិ បកស្រាយចំៗ ជុំវិញការស្នើសុំពន្យាការយកការប្រាក់
-
កំសាន្ត&ប្លែកៗ5 months ago
ថាមែនៗ! ក្រោយឪពុកត្រូវឃាត់ខ្លួន កូនស្រីរ ងគ្រោះ បានបង្ហោះសារដ៏មានន័យទៅកាន់ឪពុកនៅក្នុងគណនីហ្វេសបុករបស់ខ្លួនថា ពុក…
-
កំសាន្ត&ប្លែកៗ5 months ago
អាសូរណាស់ ! ក្មេងស្រី៣នាក់ បាន ស្លា ប់ បាត់បង់ជីវិតទាំងអស់គ្នា ដោយសារតែ….
-
កំសាន្ត&ប្លែកៗ6 months ago
ចូលរួមរំលែកទុក្ខផង!!! ជំងឺនេះ ស្លាប់ លឿនណាស់ បុរសម្នាក់បាន ស្លាប់ ចោលប្រពន្ធកូនយ៉ាងលឿនបំផុតដោយសារតែជំងឺដ៏ សាហាវ មួយនេះ…
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្តផង ! នៅកាលពីយប់មិញនេះ លោកយាយម្នាក់ត្រូវបានកូនដឹកតាមpassapp យកមកចោលជាមួយបង្វិច ខោអាវ និងសំភារ: មួយថង់….
You must be logged in to post a comment Login