កំសាន្ត&ប្លែកៗ
អស្ចារ្យមែន!ឡានអគ្គិសនីមាននៅខ្មែរតំាងពីជាង១០ឆ្នាំមុន ហើយទំនើបមិនចាញ់ស្រុកគេឡើយ

លោក ញាន ផល្លឹក ដែលគ្រប់គ្នាធ្លាប់បានស្គាល់ជាស្ថាបនិកផលិតរថយន្តអគ្គិសនីដំបូងនៅកម្ពុជា ដែលមានភាពល្បីល្បាញនៅក្នុងអំឡុងឆ្នាំ២០០០ ស្ដើង រហូតដល់មានសារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយពីស្នាដៃបង្កើតថ្មីដ៏អស្ចារ្យរបស់លោក។ ក្រោយពេលបាត់មុខជាយូរថ្មីៗនេះគេសង្កេតឃើញនៅលើទំព័រហ្វេសបុករបស់លោកបានបង្ហោះសារពីការរំលឹកស្នាដៃដែលលោកបានបង្កើតឡើងដោយលោកបានរៀបរាប់ថា
«ជិះកង់ហាត់ប្រាណព្រឹកមិញឃេីញកង់បី PassAppមានដាក់ទូរទស្សន៍នៅលេីដំបូលកង់បីផ្សាយពាណិជ្ជកម្ម ខ្ញុំក៏នឹកឃេីញថាខ្លួនឯងធ្លាប់ធ្វេីកង់បីប្រេីថាមពលអគ្គិសនី សូឡា១០០%និងមានដាក់ទូរទស្សន៍សំរាប់ផ្សាយពាណិជ្ជកម្មផ្សេងៗនៅពីក្រោយកង់បីមួយគ្រឿងដែរតាំងពីរឆ្នាំ២០១៥ (កង់បីខ្នាតកណ្តាលលេខ២)ផ្ទុកមនុស្សបាន៧នាក់ទាំងអ្នកបេីកបរ វីដេអូ បេីកតេស្តសាកគុណភាព កម្លាំង ល្បឿន ចម្ងាយ ជេីងក្រោម (កង់បីខ្នាតកណ្តាល)ចាប់ផ្តេីមធ្វេីពីរចំណុច ០ទៅ ធ្វេីបាន៧៥%»។
«ថាមិនចង់ផុសទេតែឃេីញ វីដេអូឡានទំនេីបបច្ចេកវិទ្យាចុងក្រោយបំផុតមួយគ្រឿងនេះដែរបេីកទ្វាប្រេីដោយដៃទទេបញ្ជារពីរចម្ងាយ ក៏នឹកឃេីញទៀតហេីយ បច្ចេកវិទ្យាហ្នឹងស្រដៀងគ្នា ខ្ញុំធ្លាប់រកឃេីញនិងធ្វេីដាក់ចូលឡានអង្គរសេរី២០១០ដែរចំណាយពេលធ្វេីអស់១៨ខែទេីបហេីយ ដែរកន្លងផុតទៅជាង១១ឆ្នាំ ធ្វេីឲសាពត៌មានជាច្រេីនទាំងក្នុងស្រុកនិងទូរទស្សន៍អន្តរជាតិជាច្រេីនដូចជា CNN. NHK. ARD. Asahi. Fuji ….។ ល។
មកថតយកពត៌មានពិតពីរឡានអង្គរស្នាដៃរបស់ខ្មែរ តែវាជាពត៌មានចាស់ដែរកន្លងហួសជាង១១ឆ្នាំទៅហេីយ នេះជាការរំលឹកឡេីងឲកូនខ្មែរដឹងថាខ្មែរក៏អាចធ្វេីបានដែរ»។ គូសបញ្ជាក់ថា រថយន្តអង្គរ ដែលជាស្នាដៃរបស់លោក ញាន ផល្លឹក ត្រូវបានផលិតឡើងបានជាច្រើនជំនាន់ មានដូចជារថយន្តអង្គរ២០០៣ រថយន្តអង្គរ២០០៤ រថយន្តអង្គរ២០១០ រថយន្តអង្គរ EV ២០១៣ និងរថយន្តអង្គរ EV ២០១៤ នៅឆ្នាំ២០១៨
បានចេញរថយន្តអង្គរម៉ូដែលឈ្មោះថា Golf car មានការរចនារូបរាងខុសពីស៊េរីមុនៗ។ រថយន្តអង្គរដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរមានការរចនាឡើងជាមួយឡូហ្គូ អក្សរពាក្យថា អង្គរ ដែលបានបញ្ជាក់ច្បាស់ៗជាអត្តសញ្ញាណរបស់ខ្មែរ៕ ទស្សនារូបភាពខាងក្រោម៖
កំសាន្ត&ប្លែកៗ
គាំទ្រយ៉ាងពេញទំហឹង! ឃើញត្រីគល់រាំងទម្ងន់ដល់ទៅ ៥៤គីឡូក្រាម ក៏បានទិញយកមកលែងនៅក្នុងទន្លេមេគង្គវិញ

ប្រពៃណាស់!!! បងប្រុស និងបងស្រី ឃើញត្រីគល់រាំងទម្ងន់ដល់ទៅ ៥៤គីឡូក្រាម ក៏បានទិញយកមកលែងនៅក្នុងទន្លេមេគង្គវិញ ហើយ….ជាទឹកចិត្តមួយដ៏ល្អប្រជាពលរដ្ឋខ្មែរដែលចូលរួមថែរក្សាប្រភេទត្រីកម្រនៅក្នុងប្រទេសកម្ពុជា នេះបើតាមការលើកឡើងរបស់ហ្វេសបុកផេចឈ្មោះ រដ្ឋបាលស្រុកក្រូចឆ្មារ បានរៀបរាប់ថា: យើងខ្ញុំសូមថ្លែងអំណរគុណដល់លោក ខៃ សាខាវ និងលោកស្រី គឹម ស៊ឹមអីវ
បច្ចុប្បន្ននៅភ្នំពេញដែលមានស្រុកកំណើតនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ដែលបានចំណាយថវិកា ១លានរៀល ដើម្បីទិញត្រីគល់រាំងទម្ងន់ ៥៤គីឡូក្រាម បានលែងនៅក្នុងទន្លេមេគង្គវិញ។ត្រីគល់រាំង ១ក្បាលនេះ នឹងបង្កើតបានត្រី ជាង ១លានក្បាលជារៀងរាល់ឆ្នាំ។
ដូច្នេះ ការចំណាយថវិកា១លានរៀល នឹងកើនថវិកា១លានរៀលរាប់លានដងតទៅ។ សូមជូនពរឱ្យលោក ខៃ សាខាវ និងលោកស្រី គឹម ស៊ឹមអីវ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមឱ្យមានសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច៕
កំសាន្ត&ប្លែកៗ
ស្នាមព្រះបាទា និង ព្រះនិព្វាន បន្សល់ទុកពីបុព្វបុរសខ្មែរ ដ៏ធំអស្ចារ្យនៅលើភ្នំដងរែក

ស្នាមព្រះបាទា និងព្រះនិព្វាន នៃព្រះសម្មសម្ពុទ្ធនៅលើភ្នំដងរែកមានអាយុកាលដ៏យូលង់ និងកំពុងបន្តរនៅមានសភាពស្រស់ស្អាតដ៏ដែលទោះជារងឆ្លងកាត់ពេលវេលា ភ្លៀង ខ្យល់ និងកំដៅព្រះអាទិត្យក៏ដោយ ។
ស្នាមព្រះបាទា និង ព្រះនិព្វានរបស់ព្រះពុទ្ធនេះ ស្ថិតនៅលើកភ្នំដងរែក ត្រង់បង្គោលឡាក់ លេខ ២៧ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួ ខេត្តបន្ទាយមានជ័យ ។ ក្នុងពេលបច្ចុប្បន្ននេះ នៅទីនោះបានក្លាយទៅទីកន្លែងសការៈបូជារបស់ពុទ្ធសាសនិកខ្មែរ ចូលទៅថ្វាយបង្គំ ដើម្បីសុំសេចក្តីសុខចម្រើន និងដើម្បីរំលឹកដឹងគុណដល់ព្រះសម្ពុទ្ធ ដែលជាអ្នកត្រាស់ដឹងធម៌ក្នុងលោក ៕
កំសាន្ត&ប្លែកៗ
ញាក់សាច់!!! ផ្ទះខ្មែរយើងមួយខ្នងមើលពីខាងក្រៅឃើញធម្ចតានោះទេ តែបើមើលនៅក្នុងវិញញាក់សាច់

ពិតណាស់អ្វីគ្រប់យ៉ាងយើងមិនអាចមើលតែសំបកក្រៅនោះទេ ដែលប្រៀបដូចជាផ្លែល្វាចឹង
គឺមើលពីក្រៅឃើញល្អស្អាត ដែលដល់ពេលបកសំបកចេញយាយពីថាឡើងរលួយតែម្តង
តែរបស់ខ្លះទៀតមើលពីសំបកក្រៅគឺមិនសូវជាស្អាតល្អនោះទេ តែខាងក្នុងវិញនោះគឺពិតជាស្អាតភូផងខ្លាំងណាស់។
ជាក់ស្តែងដូចជាផ្ទះខ្មែរយើងមួយខ្នងនេះវិញ ដែលផ្ទះប្រភេទនេះគឺច្រើនតែមាននៅតាមជនបទ
ដែលមើលពីខាងក្រៅវិញគឺធម្មតា ដែលជាបន្ទះឈើចាស់នោះទេ តែប្រសិនបើយើងបានចូលទៅក្នុងវិញនោះ
គឺមានការរៀបចំយ៉ាងស្អាតបាទខ្លាំងណាស់ ជាពិសេសគឺគ្រែតែម្តង ដែលមើលទៅពិតជាដូចទៅនឹងផ្ទះសេដ្ឋីកាលពីជំនាន់បុរាណចឹង។
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្ទាន់ ! ពេលនេះជំងឺរលាកសួតប្រភេទថ្មី នៅចិន បានឆ្លងមកដល់កម្ពុជាហើយ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ
-
កំសាន្ត&ប្លែកៗ7 months ago
ខណៈកូនស្រី នឹងម្តាយ ដែលត្រូវ ប្តី វា យ ធ្វើបាបនោះ ពេលនេះ បានទទួលការជួយពីកាកបាទក្រហម រីឯប្តីបានគំរា មពីកន្លែងឃុំឃាំ ងមកថា….
-
កំសាន្ត&ប្លែកៗ1 year ago
ទប់លែងជាប់! អាមេរិចប្រកាសបិទរដ្ឋ និងក្រុងចំនួន ៣នៅយប់នេះ ដើម្បីបង្ការកូវីដ ១៩
-
កំសាន្ត&ប្លែកៗ1 year ago
ច្បាស់ដូចថ្ងៃ! អគ្គនាយកបច្ចេកទេសធនាគារជាតិ បកស្រាយចំៗ ជុំវិញការស្នើសុំពន្យាការយកការប្រាក់
-
កំសាន្ត&ប្លែកៗ7 months ago
ថាមែនៗ! ក្រោយឪពុកត្រូវឃាត់ខ្លួន កូនស្រីរ ងគ្រោះ បានបង្ហោះសារដ៏មានន័យទៅកាន់ឪពុកនៅក្នុងគណនីហ្វេសបុករបស់ខ្លួនថា ពុក…
-
កំសាន្ត&ប្លែកៗ7 months ago
អាសូរណាស់ ! ក្មេងស្រី៣នាក់ បាន ស្លា ប់ បាត់បង់ជីវិតទាំងអស់គ្នា ដោយសារតែ….
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្តផង ! នៅកាលពីយប់មិញនេះ លោកយាយម្នាក់ត្រូវបានកូនដឹកតាមpassapp យកមកចោលជាមួយបង្វិច ខោអាវ និងសំភារ: មួយថង់….
-
កំសាន្ត&ប្លែកៗ7 months ago
ចូលរួមរំលែកទុក្ខផង!!! ជំងឺនេះ ស្លាប់ លឿនណាស់ បុរសម្នាក់បាន ស្លាប់ ចោលប្រពន្ធកូនយ៉ាងលឿនបំផុតដោយសារតែជំងឺដ៏ សាហាវ មួយនេះ…
You must be logged in to post a comment Login