Connect with us

ជីវិត&សង្គម

វិធានការបានចាត់ចំណាត់ការហេីយនៅពេលនេះ…! រដ្ឋបាលនៅស្រុកគៀនស្វាយបានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់រាយការណ៏ភ្លាមៗបេីសិនជាបានឃេីញទូកនឹងផ្ទះអណ្តែតទឹកចូលមកក្នុងបណ្តោយទន្លេខាងលេីនេះ

Published

on

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងទន្លេបាសាក់ក្នុងឃុំឈើទាល ស្រុកកៀនស្វាយ បើបានឃើញ បែរត្រី ឬទូកផ្ទះបណ្តែតទឹក ដែលមកឈប់ចត នៅតាមបណ្តោយមាត់ទន្លេ សូមរាយការណ៍ទៅអាជ្ញាធរ។ នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលស្រុកកៀនស្វាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានៅរសៀលថ្ងៃទី១០ ខែមិថុនានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលស្រុកកៀនស្វាយ បានបញ្ជាក់យ៉ាងដូច្នេះ៖ «សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងទន្លេបាសាក់ក្នុងឃុំឈើទាល បើសិនបងប្អូនបានឃើញ បែរត្រី ឬទូកផ្ទះបណ្តែតទឹក ដែលមក ឈប់ចត នៅតាមបណ្តោយមាត់ទន្លេ សូមបងប្អូនចូលរួមសហការណ៍ ជួយផ្តល់ព័ត៌មាន មកកាន់អាជ្ញាធរ ឬកម្លាំងប៉ុស្តិ៍ ដើម្បីឲ្យក្រុមការងារចុះសួរនាំ ទប់ស្តាត់នឹងវិធានការបន្ត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសេចក្តីជូនដំណឹងរបស់ខ្លួនលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ ក៏បានថ្លែងប្រាប់មកកាន់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះថា លោកមិនអនុញ្ញាតជាដាច់ខាត ចំពោះសកម្មភាពទាំងឡាយណា ដែលចល័តបែរចូលទឹកដីស្រុកកៀនស្វាយ ហើយប្រាប់ដល់ពលរដ្ឋស្រុកកៀនស្វាយទាំងអស់ ត្រូវរាយការណ៍មកកាន់សមត្ថកិច្ច ឬអាជ្ញាធរជាបន្ទាន់ បើសិនឃើញបទល្មើសនេះនៅក្នុងមូលដ្ឋានខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ូ ឈាង បន្តថា «បើសិនពួកគេទាំងនោះមានបំណងមកសុំស្នាក់អាស្រ័យ គឺលោកមិនអនុញ្ញាតជាដាច់ខាត ប៉ុន្តែបើសិនជាឆ្លងកាត់គឺអាចឆ្លងបាន ហើយទៅឲ្យហួសពីដែនទឹកដីស្រុកកៀនស្វាយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកថា លោកបានចាត់ចែងក្រុមការងារឃ្លាំមើលតាមផ្លូវទឹករួចរាល់ហើយ និងបានបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់តាមមូលដ្ឋានត្រូវធ្វើកិច្ចការនេះឲ្យបានម៉ត់ចត់បំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលស្រុកបានបង្ហាញលេខទូរសព្ទ័ទំនាក់ទំនង រួមមាន៖ ០៩៧ ៨៧៣ ៩៩៩៣ និង ០១០ ៩៨៥ ៥៥៣ (នាយប៉ុស្តិ៍)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក៏បានចេញប្រកាសព័ត៌មានផងដែរថា កន្លងមកមានជនឱកាសនិយមមួយចំនួន បានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះ បានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៉ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាល ពាសកាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាព នៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះមុខដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឲ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល០១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្តីជូនដំណឹងនេះតទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមផ្លូវច្បាប់។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ មកចិញ្ចឹមត្រីតាមស្រះវិញ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

ជីវិត&សង្គម

លោកបង ឌួងឆាយរំភេីបសឹងស្រក់ទឹកភ្នែកនៅពេលដែល Call វីដេអូទៅកូនស្រីពៅនៅពេលដែលលឺសម្លេងកូនស្រីពៅហៅប៉ាៗមិនដាច់ពីមាត់នឹងបានសួរប៉ាៗថា…!

Published

on

សូមបញ្ជាក់ឡើងវិញបន្តិចផងដែរ កាលពីពេលថ្មីៗនេះ គ្រប់គ្នា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា ​លោក ឌួង ឆាយ និងភរិយា បានលែងលះគ្នាហើយ ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកទំាងពីរមានកូនដល់ទៅ៣នាក់ឯណោះ គឺស្រីម្នាក់ និងប្រុស ២ នាក់ ដោយកូនទី ១ ឈ្មោះ ឌួង គីមវិសាល កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ។ក្រោយលែងលះគ្នា លោក ឌួង ឆាយ តែងតែបង្ហាញអារម្មណ៍ក្រៀមក្រំយ៉ាងខ្លាំង ជាពិសេសនឹកកូនៗជាពន់ពេក សូម្បីតែហ្វេនៗ របស់លោកឃើញហើយ ក៏រំជួលចិត្តតាមដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ លោក ឌួង ឆាយ បានបង្ហោះរូបភាព១សន្លឹកអមសារខ្លីមួយថា “ខ្ញុំមិននឹកស្មានថាខ្ញុំនៅមានស្នាមញញឹមមួយនេះទាល់តែសោះ។ ទឹកភ្នែកខ្ញុំស្រក់ហូរពេល ឮកូនស្រីពៅ ហៅប៉ាៗៗៗៗ ជាង 3 ខែមិនបានជួបកូនៗ។ តើពូមីងបងប្អូនយល់អារម្មណ៍មួយនេះទេបាទ?”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ម្នាក់ៗ បានចូល comment ថា ៖ កូនស្រី មុខដូចឪពុកណាស់ សូមអោយលោកប្អូនសំណាងល្អ និងឆាប់បានជួបមុខកូនៗ, ការនឹកពិត ស្រឡាញ់ពិត យល់អារម្មណ៌នេះខ្លាំងណាស់,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជាយល់ពីអារម្មណ៍នេះណាស់, មនោសញ្ចេតនា ឪពុក និងកូន,លោកជាមនុស្សទទួលខុសត្រូវពិតប្រាកដ សូមសរសើរដោយស្មោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖

Continue Reading

ជីវិត&សង្គម

អាណិតដូនចាស់ណាស់ជិះម៉ូតូឌុបចម្ងាយ២០គីឡូជារៀងរាល់ថ្ងៃដែលខ្លួនមានអាយុទៅដល់៧១ឆ្នាំហេីយតែដេីម្បីជីវិតដេីរលក់ឈូកទាំងខ្លួនមិនមានកម្លាំងគ្រប់គ្រាន់រហូតដល់…!

Published

on

នៅតាមដងវិថីនៃរាជធានីភ្នំពេញ ជារៀងរាល់ពេលល្ងាច និង ព្រលប់ គេនិយមឃើញមានក្មេងៗវ័យជំទង់ ធំ តូច នាំគ្នាកណ្ដៀតកញ្ច្រែង ខ្លះកាន់ថាស ខ្លះទូល មានលក់ម្ជូរ ព្រមទាំង នំនែកផ្សេងៗ ដើរលក់តាមដងវិថី ជាហូរហែ។​ ក្នុងសម្លៀកបំពាក់ចាស់ៗ ដាក់ម្ខាងកាន់កៅអី ដៃម្ខាងទៀតកាន់ថង់ ព្រមទាំងទូលឈូក សណ្តែកដី ដើរលក់ ទាំងកណ្ដាលយប់ នេះជាស្ថានភាពរបស់ដូនចាស់ម្នាក់ ដែលកំពុងតែធ្វើឱ្យមហាជននឹកស្រណោះ ពេលដឹងពីការពិតនៅពីក្រោយការតស៊ូរបស់លោកយាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែគួរឱ្យស្រណោះខ្លាំងជាងនេះទៀតនោះ បើតាមការបញ្ជាក់ពីគណនីមួយដែលមានឈ្មោះ VengSe Ic Chitar បានឱ្យដឹងថា ដូនចាស់ដែលមានវ័យ ៧១ ឆ្នាំ រូបនេះ មុននឹងបានមកដើរលក់នៅក្នុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុងដូចគេឯង គឺដូនចាស់ ត្រូវជិះម៉ូតូមកពីស្រុកស្អាង (មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ) ដើម្បីដើរទូលលក់ សណ្តែកដី និង ឈូក។ ពេលខ្លះ ដើរលក់តាំងពីព្រលប់ៗ ដល់យប់ជ្រៅ រហូតដល់អស់ពេលណា ទើបដូនចាស់រូបនេះ ធ្វើដំណើរទៅផ្ទះរបស់ខ្លួននៅស្អាងវិញ។ ថ្ងៃខ្លះដើរលក់រហូតដល់ម៉ោង ១-២ ភ្លឺ ទើបបានទៅដល់ផ្ទះវិញក៏មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកបែបនេះក្ដី ដូនចាស់វ័យ ៧១ ឆ្នាំ រូបនេះ បានថ្លែងប្រាប់គណនីខាងលើថា លោកយាយ ចេះតែខំត្រុកៗទូលលក់ទៅ ព្រោះមិនហ៊ានលើកដៃសុំគេនោះទេ ដូនចាស់ ពិតជាអៀនដៃណាស់ក្នុងការលើកដៃសុំគេបែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃ្លាចុងក្រោយដែលពោលចេញពីមាត់ខ្សាវៗ របស់អ្នកលក់ឈូកវ័យចំណាស់រូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថែមទៀតថា « ដួលពេលណាចាំគិតទៀត »។ តាមរយៈការរៀបរាប់ពីខ្សែរជីវិតដ៏កម្សត់បែបនេះហើយ បានធ្វើឱ្យមហាជនស្ញើចសរសើរនូវទឹកចិត្ត លោកយាយវ័យ ៧១ ឆ្នាំ រូបនេះយ៉ាងខ្លាំង ដែលខំតស៊ូប្រឹងលក់ទាំងត្រដរ ដើម្បីដើម្បីក្រពះខ្លួនឯងផង និង ដើម្បីចៅៗផង ដោយមិនខ្ចីលើកដៃសុំគេសូម្បីមួយរៀលឡើយ៕

Continue Reading

ជីវិត&សង្គម

សែនអាណិតប្រជាជនខ្មែរណាស់គ្រាន់តែលឺដំណឹងប្រជាជនខ្មែរមានវិបត្តិនៅប្រំដែនថៃលោក ឧកញ៉ា ឡេងណាវ៉ាំត់ត្រាមិនចាំយូរក៏បានចេញទៅទាំងយប់ដេីម្បីទៅដោះស្រាយនៅវិបតិ្តមួយនេះដោយសារ…!

Published

on

អំពេីរល្អមិនសាបសូន្យដែលកេីតមានឡេីងជារៀងរហូតសម្រាប់ជួយសង្គមយេីងរាល់ថ្ងៃដែលមានសប្បុរសជាច្រេីនមាចិត្តទូរលាយដែលតែងតែជួយប្រជាជនរាល់បញ្ហា។ដូចនៅក្នុងពេលនេះលោកអ្នកបានដឹងហេីយថាលោក ឧកញ៉ា ឡេងណាវ៉ាត់ត្រាជាបុគ្គលមួយរូបដែលយេីងស្គាល់ស្ទេីរតែគ្រប់គ្នាទៅតាមគម្រោងផ្ទះល្វែងរបស់គាត់នឹងការធ្វេីអំពេីរល្អរបស់លោកកាលកន្លងៗមកនេះឯង។មិនតិចទេអ្នកដែលលោកបានជួយសម្រួលនៅជីវភាពនឹងបានប្រឹងប្រែងអភិវឌ្ឍន៏ជាច្រេីនកន្លែងដេីម្បីអភិវឌ្ឍន៏ប្រទេសផងនឹងជួយទៅដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីកុំឲ្យមានការយល់ច្រឡំ គេឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើដំណើរទៅព្រំដែនថៃ តាំងយប់ ដើម្បីដោះស្រាយរឿងកំពុងផ្ទុះកក្រើកមួយនេះ រួចប្រាប់ច្បាស់ៗថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំធ្វើដំណើរទាំងយប់មក ព្រំដែនថៃ ក្នុងគម្រោងទីក្រុងរណប poipet Satellite city ហើយបង្ខំចិត្តឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនម៉ៅការ(KMB)ធ្វើតាមផ្លូវច្បាប់ ដែលក្រុមហ៊ុនម៉ៅការនេះមិនបើកប្រាក់អោយកម្មករ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ក្រុមហ៊ុនខ្ញុំបាទបានទូទាត់ទៅឲ្យក្រុមហ៊ុនម៉ៅការតាមកិច្ចសន្យាអស់ទៅហើយ តែក្រុមហ៊ុនម៉ៅការ(KMB) បែរជាមិនបើកឲ្យកម្មករទៅវិញធ្វើអោយកម្មករយល់ច្រឡំមកលើក្រុមហ៊ុន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែទោះជាយ៉ាងណា ខ្ញុំបានអោយក្រុមការងារចេញលុយផ្ទាល់ខ្លួនបើកបញ្ចប់អោយកម្មករសិន ចំពោះក្រុមហ៊ុនម៉ៅការ(KMB) យើងនឹងបន្តនិតិវិធីដោះស្រាយតាមក្រោយ។”។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ​៖

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©