Connect with us

តារា&សិល្បៈ

សេចក្តីសុខខ្លាំងមែនទែន ….! មួយខ្លីបនេះសោចពេញភូមិជាមួយនឹងអ្នកនាង ចាន់ កែវនិមល លេងកំប្លែងជាមួយកូនស្រីមេីល១០ដងសោចទាំង១០ដង(មានវីដេអូ)

Published

on

សូមរំលឹកឡើងវិញបន្តិចផងដែរ កាលពីយប់ ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ ពិធីការិនី ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង ចាន់ កែវនិមល ស្វាមី និង ទេពី ដែលជាកូនស្រីរបស់ខ្លួន បានដឹកដៃគ្នា ទៅលំហែកកាយ ដល់ទឹកដីអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅដល់ទីនោះភ្លាម និមល និងក្រុមគ្រួសារ​បានបង្ហោះរូបភាពស្អាតៗ បង្ហាញពីទិដ្ឋភាពនៅទីនោះ មើលហើយពិតជារំសាយអស់ទុក្ខកង្វល់ទំាងឡាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកព្រឹកម៉ិញនេះ នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ និមល បានទំលាយវីដេអូមួយ ធ្វើឲ្យគ្រប់គ្នាសើចរឹងពោះតំាងព្រឹកហ្មង ពិសេសមួយម៉ាត់ចុងក្រោយសួរ ទេពី ថា “ឆ្នាំរការសត្វអ្វី?”គិតមួយសន្ទុះ ស្រាប់តែ ទេពី ឆ្លើយមួយម៉ាត់យ៉ាងខ្លីថា “សត្វសេក”។ ក្នុងនោះគេឃើញ និមល ភ្ជាប់សារទំាងអស់សំណើចថា “បង្រៀនទាំងអស់ ភ្លេចបង្រៀនរឿងហ្នឹងមួយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលចប់ភ្លាម ធ្វើឲ្យ ហ្វេនៗ ចាន់ កែវនិមល បានចូល comment ព្រាត ថា ៖ ក្មួយទេពី អើយក្មួយ អ៊ុំសើចឡើងហៀរទឹកភ្នែកអស់ហើយ, Mommy ដុ​​តអូនហ្អា, ចប់ហើយបង, រកា​ = សេក, សា​ហា​វ, ញាក់សាច់បោះទេពី, មានឆ្នាំសេកទៀត, ឆ្លើយយ៉ាងច្បាស់មិនចាំរកនឹកយូរ, មានឆ្នាំសេកទៀតក្មួយ។

Click to comment

You must be logged in to post a comment Login

Leave a Reply

តារា&សិល្បៈ

ទម្លាយមុខអ្នកដឹកនាំសម្ដែងទស្សនីយភាពដ៏អស្ចារ្យរបស់ ឱក សុគន្ធកញ្ញា តាមពិតជាបុរសសង្ហារូបនេះសោះ

Published

on

កាលពីរាត្រីនៃថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានធ្វើឱ្យ​មហាជនអ្នកគាំទ្រ​វិស័យសិល្បៈខ្មែរ​ទូទាំង​ប្រទេសមានការ​រំភើប​ចិត្ត និង ព្រឺសម្បុរមិនតិចនោះទេ ក្រោយពីបានទស្សនា​ការបង្ហាញខ្លួនសម្ដែងដ៏ប៉ិនប្រសប់ ​និងអស្ចារ្យបំផុតរបស់អ្នកនាង ​ក្នុងកម្មវិធី «MEKONG – KOREA FRIENDSHIP CONCERT» ដែលបានបង្ហាញនូវសិល្បៈ វប្បធម៌ អរិយធម៌ ​ដ៏អស្ចារ្យដែលជា​របស់ខ្មែរនៅលើ​ឆាកអន្តរជាតិនេះ​។

ក្នុងកម្មវិធីដ៏អស្ចារ្យនេះ កំពូលតារាចម្រៀងស្រីរូបនេះ បានលើកយកបទចម្រៀងជាភាសាខ្មែរ ចំណងជើងថា «រស់ជាខ្លួនឯង» ពោរពេញដោយអត្ថន័យ បូករួមជាមួយ​នឹង​ការ​​បង្ហាញ​នូវទស្សនីយភាពយ៉ាងអស្ចារ្យក្រៃលែង ដែលអ្នកនាងធ្វើការបង្ហាញ និងណែនាំនូវប្រាសាទអង្គរវត្តរបស់កម្ពុជាដល់សកលលោក ព្រមទាំងបានរាំនូវរបាំ «បួង​សួង​ព្រាហ្មណ៍» និង ដាក់បញ្ជូលនូវភ្លេងបុរាណក្នុងការសម្តែងបទចម្រៀងរបស់អ្នកនាងផងដែរ។

ផ្ទាំងទស្សនីយដ៏អស្ចារ្យនេះ បានអង្រួនបេះដូងមហាជនអ្នកគាំទ្រខ្មែរគ្រប់គ្នា ដែលបានទស្សនាហើយ នាំគ្នាបង្ហាញ​នូវការស្រឡាញ់​ពេញចិត្តយ៉ាង​ពេញទំហឹង ​និងធ្វើ​ការ​កាត់​តរូបភាព ក៏ដូចជាវីដេអូ​ខ្លីៗចែករំលែក​​ពេញបណ្ដាញ​សង្គម ​ព្រមទាំងភ្ជាប់​នឹងពាក្យពេចន៍​ស្ងើច​សរសើរមិនដាច់ពីមាត់ ​​និងមានមោទក​ភាពខ្លាំងចំពោះ​កំពូល​តារា​ច​ម្រៀ​ងស្រី ឱក ​សុគន្ធកញ្ញា ដែលបានបង្ហាញខ្លួន​ដ៏អស្ចារ្យ និង បាននាំយកសម្បត្តិបេតិកភណ្ឌ​ដ៏សម្បូរបែបរបស់ខ្មែរ​បង្ហាញលើឆាក​អន្តរជាតិ។​

ដោយឡែកថ្ងៃនេះ «ប្រជាប្រិយ» នឹងធ្វើការបង្ហាញមុខអ្នកដឹកនាំសម្ដែងទស្សនីយភាពក្នុងបទចម្រៀង «រស់ជាខ្លួនឯង» ដ៏ល្អឥតខ្ចោះរបស់ កំពូលតារាចម្រៀង​ស្រី​រូប​នេះ ​ក្នុងកម្មវិធីប្រគុំតន្រ្តីអន្តរជាតិ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនោះ គឺ លោក មានឈ្មោះថា ឯម ស៊ីដែន ដែលជាអ្នកដឹកនាំសម្ដែង ក៏ដូចជាអ្នកកាត់ត ក្នុងបទ​ចម្រៀងមួយ​នេះផងដែរ។​

គួរឱ្យដឹងផងដែរថា លោក ឯម ស៊ីដែន ជាអ្នកដឹកនាំសម្ដែងផ្នែក MV បទចម្រៀងមួយរូបប្រចាំផលិតកម្មរស្មីហង្សាមាស ដែលរាល់ MV បទចម្រៀងរបស់តារា​ប្រុស​ស្រី​ល្បីៗ​​ជាច្រើនសុទ្ធសឹងតែជាការដឹកនាំសម្ដែងដោយរូបលោកផងដែរ។

យ៉ាងណាមិញ ក្រោយពីបទចម្រៀង «រស់ជាខ្លួនឯង» របស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ដែលយក​ទៅបង្ហាញលើឆាក​អន្តរជាតិនេះ បានចេញជា​​ផ្លូវការលើ​បណ្ដាញសង្គម​របស់ផលិតកម្មរស្មីហង្សមាស ​អ្នកដឹកនាំសម្ដែងរូបនេះ ក៏បានធ្វើការស៊ែរបន្តដោយភ្ជាប់ជាមួយនឹងសារបែបថា៖ «ជាលទ្ធផលយើងអាចឈរ​ក្នុង​លំ​ដាប់​គុណ​ភាពក្នុងបណ្តាប្រទេសនានា…អរគុណអ្នកជុំវិញខ្លួនខ្ញុំដែលបានណែនាំ រួមទាំងក្រុមការងារផ្នែកកាត់ត កុំភ្លេចនៅចុងវីដេអូសុទ្ធតែជាប្រុសស្អាត! #Directed #Edited»៕

Continue Reading

តារា&សិល្បៈ

ផ្អែមនោះផ្អែម! ដួង ម៉ានិច Surprise ខួបកំណើត អតិជាតិ បុត្រ លើកដំបូង រំភើបពេកយំខ្លួនឯង

Published

on

មួយរយៈចុងក្រោយនេះ តារាសម្ដែង ដួង ម៉ានិច និង តារាចម្រៀងវ័យក្មេង អតិជាតិ បុត្រ កាន់តែផ្អែម​ល្ហែមស្អិតល្មួតនឹងគ្នាខ្លាំង​ឡើង ដែលបានឃើញបញ្ចេញ​សកម្មភាព​ឡា​យ​​វីដេអូ និងទៅណា​មកណាជាមួយគ្នា​មិនលួសថ្ងៃ ដែលធ្វើឱ្យមហាជន​កាន់តែប្រាកដចិត្តថាអ្នក​ទាំងពីរពិតជាមាន​ចិត្តស្រឡាញ់គ្នាពិតមែន។

ដោយឡែកនៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ នេះ មហាជនកាន់តែចាប់អារម្មណ៍ និងរភើបចិត្ត​ជំនួសអ្នកទាំងពីរថែម​ទៀត ក្រោយពីបានឃើញ ​កញ្ញា ដួង ម៉ានិច បានបញ្ចេញរូបភាពដែល​នាងបានធ្វើការ Surprise ខួបកំណើតដល់ ​អតិជាតិ បុត្រ និងបង្ហាញពីអារម្មណ៍​រំភើបចិត្តខ្លាំងរហូត​យំខ្លួនឯង ខណៈពេលដែល Surprise ប្រុសតូច បុត្រ ជាលើកដំបូង។

ក្នុងនោះ កញ្ញា បានបង្ហោះរូបភាពភ្ជាប់ជាមួយសាររៀបរាប់ថា៖ «Happy birthday ប្រុសតូច Surprise birthday លើកដំបូង ហាហា យំខ្លួនឯង សប្បាយចិត្ត និង រំភើបពេក អរគុណគ្រប់យ៉ាងណា BoT»។

ទន្ទឹមនឹងនេះ ក្រោយពី​ឃើញរូបភាពទាំងនេះ​ហើយ ធ្វើឱ្យមហាជនអ្នកគាំទ្រ​លើបណ្ដាញសង្គម ​នាំគ្នាចូលខមមិន ប​ង្ហា​ញ​អារម្មណ៍រំភើប និងអៀនជំនួសអ្នកទាំងពីរគ្រប់គ្នា ព្រមទាំងមានពាក្យពេចន៍ជូនពរថ្ងៃកំណើតដល់ អតិជាតិ បុត្រ ផងដែរ៕

Continue Reading

តារា&សិល្បៈ

ទើបបង្ហាញភូមិគ្រឹះស្កឹមស្កៃថ្ងៃមុន ជុំ ស៊ីថា ជះ​លុយទិញ​ឡានទំនើប​ខ្ទង់រាប់ម៉ឺន​ដុល្លារថែមទៀត​

Published

on

ក្រោយពីបាត់មុខក្នុងវិស័យសិល្បៈ អតីតតារាសម្តែង និង បង្ហាញម៉ូដ ជុំ ស៊ីថា គេសង្កេតឃើញថា លោក កំពុងតែ​សំងំសាងគ្រួសារ​យ៉ាង​មានសុភមង្គល​ជាមួយភរិយា​ជា​ទី​ស្រឡា​ញ់ ​ជាពិសេសក្រោយពីទទួលបាន​ចំណងដៃកូនប្រុសស្រីចំនួន ៥ ​នាក់ហើយ កាន់តែបន្ថែមនូវជីវិត​គ្រួសាររបស់លោក​មានក្ដីសុខពេញទំហឹង។

ម្យ៉ាងវិញទៀត ក្រោយពីចងចំណងរៀបការនឹងភរិយា និងសាងគ្រួសារដ៏ពោរពេញដោយសុភមង្គលនេះហើយ មហាជន​អ្នកគាំទ្រ ក៏ដូចមិត្តក្នុងសិល្បៈ ​បាន​នាំគ្នា​លួច​សរសើរពីជីវិត​របស់តារាប្រុសរូបនេះយ៉ាងខ្លាំង ​ក៏ព្រោះបច្ចុប្បន្នលោកកំពុងតែមានមុខងារក្នុងស្ថាប័នរដ្ឋាភិបាល ព្រមទាំងមានមុខជំនួញធំៗ​ក្នុងដៃជាច្រើន​ជាមួយ​នឹង​ភរិយា ដែលកំពុងតែធ្វើឱ្យរូបលោក និងគ្រួសារ រស់នៅក្នុងជីវិតមួយយ៉ាងសោយសុខ និងហាយសូរបំផុត។

ដោយឡែកកាលពីប៉ុន្មានខែមុន អតីតតារាសម្ដែង ជុំ ស៊ីថា ហាក់ធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលស្រឡាំងកាំង បន្ទាប់ពីរូបលោកបានធ្វើការបើកបង្ហាញផ្ទះថ្មីប្រៀប​ដូច​វិ​មាន​ធំស្កឹមស្កៃ ដែលមានតម្លៃរាប់សិបម៉ឺនដុលា្លរ កំពុងតែសាងសង់ជិតរួចរាល់។

ស្រាប់តែថ្មីៗនេះ មហាជនកាន់តែចាប់អារម្មណ៍ និងបើកភ្នែកធំៗថែមទៀត ក្រោយពីបានឃើញ លោក បង្ហាញឡាន​ស៊េរីទំនើបថ្មីមួយម៉ាក ​JEEP ពណ៌ខ្មៅយ៉ាង​ថ្មីសន្លាង ដែលលោក ​ទើបតែចំណាយលុយរាប់ម៉ឺនដុល្លារទិញ និងបង្ហោះធ្វើការស្វាគមន៍សមាជិកថ្មីលើបណ្ដាញសង្គមរបស់លោក។

ទន្ទឹមនឹងនោះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈរួមអាជីពជាច្រើននាក់ បានចូលខមមិនចូលរួមអបអរសាទរដល់លោក ព្រមទាំងមានពាក្យពេចន៍ជូនពររូបលោក និងគ្រួសារកាន់តែមានសុភមង្គល ជោគជ័យក្នុងជីវិតផងដែរ៕

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©