Connect with us

ប្លែកៗ

រំជួលចិត្តណាស់! ឪពុកពិការភ្នែកទាំងពីរ ម្ដាយលក់ដូរ តែអាចបញ្ជូនកូនស្រី​រៀនចប់មហាវិទ្យាល័យ

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុក​ម្តាយ​គ្រប់​រូប​ពិត​ជា​មិន​ចង់​ឃើញ​កូន​លំបាក​ គ្មាន​ចំណេះ​ដឹង​ទៅ​ថ្ងៃ​អនាគត​នោះ​ទេ ​ហេតុ​ដូច​នេះ​ពួក​គាត់​ទាំង​ពីរ​នាក់​​​ត្រូវ​​​​ខិត​ខំ​ប្រឹង​ប្រែង​ណាស់​ មិន​ថា​ការងារ​នោះ​មាន​ការ​លំបាក​ ជួប​ឧបសគ្គ​ ឬ​​ត្រូវ​ឆ្លង​កាត់ព្យុះ​​ភ្លៀង​​ក្ដៅរងា​យ៉ាង​ណា​ទេ គឺ​សុទ្ធ​សឹង​ចង់​ឲ្យ​កូនល្អ​​ប្រសើរ​​ បាន​រៀន​សូត្រ​ក្រេប​​ចំណេះ​ដឹង​នឹង​គេ​កុំ​ឲ្យ​ដូច​គាត់។ ​កាល​ណា​គ្មាន​ចំណេះ​​វិជ្ជា ពិត​ជា​ធ្វើ​ឲ្យ​ខ្លួន​​លំបាក​រស់​នៅ ​ប្រើ​តែ​កំលាំងបាយ​​ទើប​ទទួល​បាន​ចំណូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​ដែរ​ក៏​មាន​នារី​ម្នាក់​មាន​គណនី​ហ្វេស​ប៊ុក​ឈ្មោះ​ AZu Vanila បាន​បង្ហាញ​ក្តី​ស្រលាញ់​ទៅ​កាន់​គ្រួសារ​ ឪពុក​ម្តាយ​របស់​ខ្លួន​ ខណៈ​​ឪពុក​ជា​ជន​ពិការ​ ហើយ​ម្ដាយ​ជា​អ្នក​លក់​ឥវ៉ាន់​ដើម្បី​យក​ប្រាក់​ទៅ​ឲ្យ​កូនបាន​​រៀន​រហូត​ចប់ថ្នាក់​​មហាវិទ្យាល័យ​ថា ​«វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ដែល​ប៉ា​ពិការ​ភ្នែក​ទាំង​ពីរ​ និង​ម៉ាក់​លក់​ដូរ​ម្នាក់​តែ​អាច​បញ្ជូន​ខ្ញុំ​ឲ្យ​មក​រៀន​សូត្រ​ចប់​បរិញ្ញាបត្រ​ជា​ស្ថាពរ។តាំង​ពី​តូច​ដល់​ធំ​ប៉ុន​នេះ ​ខ្ញុំ​មិន​ដែល​ស្គាល់​ពាក្យ​ថា ​រក​ម្ហូប ​រក​អង្ករ​ខ្លួន​ឯងទេ ​ទោះ​បី​ជា​​គាត់​លំបាក​ តែ​គាត់​មិន​ដែល​ឲ្យ​ខ្ញុំ​លំបាក​ដាច់​ខាត។ គាត់​ធ្លាប់​ក្រ​លំបាក​អីចឹង​ហើយ​គាត់​មិន​ចង់​ឃើញ​ខ្ញុំ​ក្រ​លំបាក​ទៀត​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មក​ដល់​ទី​នេះ​បាន​ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដែរ​ ជិះ​មក​ពី​ស្រុក​សិន​ មក​ដល់​ភ្នំ​ពេញ​បាន​ជិះ​មក​សាលា​ទៀត​ស្ទះ​ក៏​ស្ទះ​ក្តៅ​ក៏​ក្តៅ​ឃ្លាន​ក៏​ឃ្លាន​ដើរ​ឆ្ងាយ​តាំង​ពី​មុខ​សាលា​មក​ដល់​ក្នុង​សាលា​ជាង​១​គីឡូ​ដី​ ចាំ​ក៏​យូរ​តែ​គាត់​នៅ​តែ​ចង់​មក​ឃើញ​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឈរ​ក្នុង​នាម​ជា​កូន​ស្រី​គាត់​ស្អាត​ហើយ​ឆ្លាត​ទៀត។សុំ​ទោស​ហើយ​ក៏​អរគុណ​សម្រាប់​ថ្ងៃ​នេះ​ និង​ចំពោះ​រឿង​គ្រប់​យ៉ាង​មួយ​ជីវិត​នេះ​កូន​សង​មិន​អស់​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​បាន​អាន​សារ​ដ៏​មាន​ន័យ​​​ប្រកប​ដោយ​ការ​ដឹង​គុណ​នេះ​​រួច​មក ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​កោត​សរសើរ​ចំពោះ​នាង​ជា​ខ្លាំង ​ដោយ​សារ​តែ​នាង​ជា​មនុស្ស​ល្អ​​​ដែល​ខិតខំ​រៀន​សូត្រ​ដើរ​តាម​គន្លង​ធម៌ ​រហូត​សម្រេច​បំណង​របស់​ឪពុក​ម្តាយ​។បើ​និយាយ​ពី​មនុស្ស​មួយ​ចំនួន​វិញ​ ឪពុក​ម្ដាយ​ខំ​ធ្វើ​គ្រប់​យ៉ាង​​​ដើម្បី​ឲ្យ​កូន​បាន​រៀន ​តែ​បែរ​ជា​មក​រៀន​​គេច​សាលា ​​បោះបង់​ការ​សិក្សា​ ​​ប្រព្រឹត្ត​អបាយ​មុខ​ផ្សេង​ៗ ​ធ្វើ​ឲ្យ​ពួក​គាត់​គ្រាំ​ចិត្ត​ ខ្មាស​ញាតិ​ស្ទើរ​​ធ្លាយ​ទ្រូង។

ក្តី​សង្ឃឹម​តែ​មួយ​គត់​របស់​ឪពុក​ម្ដាយ​គ្រប់​រូប​នោះ ​គឺ​ចង់​ឲ្យ​កូន​ខ្លួន​មាន​ចំណេះ​ដឹង​អាច​យក​ចំណេះ​ទៅ​ប្រើ​​ក្នុង​ផ្លូវ​ត្រូវ​ ដើម្បី​ឲ្យ​ជីវិត​មានសេច​ក្តី​សុខ​ ​សុភមង្គល​ជៀស​ផុត​ពី​ភាព​ក្រី​ក្រ ​ហើយ​ដឹង​គុណ​ឪពុក​ម្តាយ​វិញ​ គឺ​គាត់​អស់​ចិត្ត​ហើយ។ ​គួរ​បញ្ជាក់​ថា ​ឪពុក​​រូប​នេះ​​​ក្លាយ​ជា​ជន​ពិការ​​ដោយ​សារ​ទឹក​អាស៊ីដ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

ប្លែកៗ

ម្នាក់ទៀតហើយ!!នារីម្នាក់មានសម្រស់ប្រែប្រួល 180 ដឺក្រេតែម្តង ពេលមានប្តី និងក្រោយពេលស ម្រេចចិត្តបែ កពីប្តី ក្លាយជាមេម៉ា យ ថែមទាំងទម្លា យប្រវតិ្តរបស់ខ្លួនថា…

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Try Soksokunthary បានរៀបរាប់ពីជីវិតជាប្រពន្ធ ក៏ដូចជាបង្ហាញរូបសម្រស់ខ្លួនកាលពីនៅមានគ្រួសារ និងពេលបែ កគ្នា ដោយក្នុងខ្លឹមសារចង់ឱ្យស្រ្តីគ្រប់រូបចេះស្រលាញ់មើលថែរក្សាខ្លួនឯងឱ្យបានច្រើន ទោះបីជាមានគ្រួសារហើយក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សស្រីភាគច្រើនតែងតែមានការផ្លាស់ប្តូរទម្លាប់ ការរស់នៅនៅពេលដែលមានគ្រួសារ ដោយសារតែត្រូវបែងចែកពេលវេលាសម្រាប់ស្វាមី និងការមើលថែផ្ទះសំបែងផ្សេងៗ ជាពិសេសស្រ្តីក៏ស្ទើរតែផ្លា ស់ប្តូររូបសម្រស់ទាំងស្រុង បន្ទាប់ពីមានកូនរួច​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាអត្ថន័យសារទាំងស្រុង៖ ឃើញរូបខ្លួ នឯងកាលមុនចង់ខ្លា ច ជីវិតពេលដែរមានគ្រួសារ ខ្ញុំបានលះបង់គ្រប់យ៉ាងសូម្បីតែពេលវេលាផ្ទាល់ខ្លួន រូបសម្រស់ ភាពអៀ នខ្មា ស់ ព ពោះកូនឲគេ ក្នុងនាមខ្លួនជាប្រពន្ធគេ តែគ្រប់យ៉ាងដែរខ្ញុំលះបង់គេមិនឱ្យតម្លៃ ហើយថែមទាំងមើលងា យខ្ញុំទៀត ហេតុនេះហើយទើបខ្ញុំសំរេចចិត្តចាកចេញ ដើម្បីមកចាប់ផ្ដើមជីវិតថ្មីមើលថែខ្លួនឯងជាថ្មី រកអនាគតថ្មីសំរាប់ខ្លួនឯងនឹងកូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សស្រីសម័ យឥឡូវ គេមិនខ្លា ចពាក្យស្រីមេម៉ា យទេ អ្វីដែលគេខ្លា ចគឺឃុំខ្លួនឯងជាមួយភាពឈឺចា ប់ ។ ត្រូវចាំ គ្មានមនុស្សស្រីចង់លែ ងលះគ្នាមករស់នៅជីវិតជាស្រីមេម៉ា យទេបើសិនជាប្ដីនឹងល្អ មានការទទួលខុ សត្រូវលើគ្រួសារនោះ៕

Continue Reading

ប្លែកៗ

ប្រពៃណាស់! ព្រះសង្ឃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងវត្តមួយ បានដាំបន្លែជាច្រើន លើដីក្នុងបរិវេណវត្ត សម្រាប់ធ្វើចង្ហាន់

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សយើងម្នាក់ៗ ការហូបចុកពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃ ដើម្បីធ្វើឲ្យរាងកាយមាំមួន មានសុខភាពល្អ។ ការហូបចុកនេះដែរជាធម្មតាក្នុងមួយថ្ងៃគឺមានបីពេលៈ ពេលព្រឹក,ពេលថ្ងៃត្រង់,និងពេលល្ងាច ឬក៏មានការញ៉ាំអាហារសម្រននៅចន្លោះពេលពីមួយៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីទទួលបានអាហារសម្រាប់ហូបចុក យើងតែងតែទៅស្វែងរកទិញនៅទីផ្សារ ដែលមានដូចជាៈបន្លែ,ត្រី,សាច់។ល។ សម្រាប់យកមកចំអិនធ្វើជាអាហារញ៉ាំ។ យ៉ាងណាមិញមានគ្រួសារមួយចំនួនក៏បានធ្វើការដាំដុះនៅផ្ទះខ្លួនឯង សម្រាប់បំពេញតម្រូវការក្នុងគ្រួសារផងដែរ ហើយការដាំដុះខ្លួនឯងនេះគឺវាល្អចំពោះសុខភាពជាជាងរបស់លក់នៅលើទីផ្សារ ដែលខ្លះប្រើប្រាស់ជាតិគីមី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ ថ្មីៗនេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញា.ក់ផ្អើលជាខ្លាំង ព្រោះបានឃើញវត្តមួយដែលមានឈ្មោះថា(វិចិត្តារាម និកាយធម្មយុត្ត) ដោយព្រះសង្ឃបានដាំបន្លែជាច្រើន នៅលើដីក្នុងបរិវេណវត្តសម្រាប់ផ្គត់ផ្គង់ធ្វើចង្ហាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយគណនីហ្វេសប៊ុករបស់វត្តគំរូនេះ បានបង្ហោះរូបភាពអមជាមួយនិងការសរសេររៀបរាប់ថា៖ ការងារក្រៅពីការទន្ទេញធម៌ គឺនាំភិក្ខុ និងនេនៗដាំបន្លែធម្មជាតិដើម្បីសុខភាព ។

Continue Reading

ប្លែកៗ

រំជួលចិត្ត ពេលឃើញអ្នកគ្រូដាក់រទេះឌុបសិស្សទៅរៀនរាល់ថ្ងៃ មិនខ្លាចហត់នឿយ សូមជួយស៊ែរលើកទឹកចិត្តមួយនេះផង

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំជួលចិត្ត ពេលឃើញអ្នកគ្រូដាក់រទេះឌុបសិស្សទៅរៀនរាល់ថ្ងៃ មិនខ្លាចហត់នឿយ សូមជួយស៊ែរលើកទឹកចិត្តមួយនេះផង ។ ពិតជាមានសណ្តាន់ចិត្តល្អមែន អ្នកគ្រូម្នាក់ ឈ្មោះ សេង នឿន បង្រៀននៅសាលាមត្តេយ្យមួយកន្លែង នៅក្នុងសហគមន៍ភូមិក្រូច ស្ថិតក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងបានធ្វើឱ្យមហាជន ជាពិសេសអ្នកប្រើប្រាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានស្ងើចសរសើរពីសណ្តាន់ចិត្ត និង ទឹកចិត្តសប្បុរសរបស់គាត់ ព្រោះតែចង់ឱ្យកូនចៅអ្នកស្រុកបានទៅសិក្សារៀនសូត្រ គាត់បានដើរដឹកកូនចៅអ្នកស្រុកតូចៗដើម្បីយកទៅរៀន ដោយមិនគិតកម្រៃឡើយ ។សកម្មភាព និង ទង្វើរបស់គាត់នេះគឺគាត់មានបំណងតែមួយគត់ ចង់ឱ្យកូនចៅអ្នកស្រុកបានទៅសិក្សារៀនសូត្រ និង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានចំណេះដឹងគ្រប់គ្នាដើម្បីចៀសឱ្យផុតពីជំងឺអវិជ្ជា ។ ជាប្រចាំ និង ជាទៀងទាត់អ្នកគ្រូ សេង នឿន បានឌុបសិស្សចំនួន ១២ នាក់ ទៅសាលារៀន ជារៀងរាល់ថ្ងៃ អស់រយៈពេល ៥ ឆ្នាំមកហើយ ដោយមិនមានការនឿយហត់ឡើយ គោលបំណងរបស់គាត់ធ្វើយ៉ាងណាឱ្យពួកគេទទួលបានការអប់រំល្អបំផុត តាមដែលគាត់អាចធ្វើបាន ។អ្នកគ្រូ សេង នឿន គឺជាគ្រូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បង្រៀនថ្នាក់មត្តេយ្យសិក្សាដ៏ល្អម្នាក់ ទង្វើដ៏គួរឱ្យកោតសរសើររបស់គាត់បែបនេះ ត្រូវបានអង្គការ Unicef Cambodia សរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុកអង្គការដោយផ្ទាល់ កាលពីពេលថ្មីៗកន្លងទៅនេះ ។អ្នកគ្រូ សេង នឿន មានទីលំនៅចម្ងាយប្រមាណជា ៣ គីឡូម៉ែត្រពីសាលាមត្តេយ្យ ភូមិក្រូច ស្ថិតក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រៀងរាល់ថ្ងៃ អ្នកគ្រូសុខចិត្តដាក់រទេះដឹកកូនសិស្សទៅសាលា ព្រោះចង់ឱ្យពួកគេទទួលបានការអប់រំ ខណៈដែលឪពុកម្ដាយក្មេងៗទាំងនោះ មិនអាចជូនកូនទៅសាលាដោយសារជាប់រវល់នឹងការងារចិញ្ចឹមជីវិត ។ពីដំបូងមានលោកតាលោកយាយរបស់ក្មេងៗទាំងនោះ បានមកសុំពឹងឱ្យអ្នកគ្រូជួយយកចៅទៅសាលាផង ព្រោះតែជាអ្នកជិតខាងគ្នា អ្នកគ្រូក៏ព្រម។អ្នកគ្រូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាប់ផ្ដើមឌុបពីក្មេង ៥ នាក់ទៅសាលាជាមួយរទេះខ្ជីគេមួយនេះ។ ពេលនោះអ្នកគ្រូរំពឹងថា ចំនួនសិស្សនឹងថយចុះ បន្ទាប់ពីពួកគេឡើងថ្នាក់បឋមសិក្សា តែផ្ទុយទៅវិញ វាមិនដូចច្នេះឯណា សិស្សចាស់ឡើងថ្នាក់ សិស្សចូលថ្មីនៅតែកើនឡើងជាងមុន ។អ្នកគ្រូបានបង្ហើបថា ការដឹកសិស្សទៅសាលារៀន មិនមាននរណាជួយឧបត្ថម្ភថ្លៃសាំងអ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនបានបញ្ឈប់ទឹកចិត្តដ៏ល្អរបស់អ្នកគ្រូ ក្នុងការបញ្ជូនសិស្សតូចៗទៅក្រេបចំណេះដឹងដើម្បីអនាគតរបស់ពួកគេឡើយ ៕

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©