Connect with us

ជីវិត&សង្គម

ថាមែនៗ ក្រោយឃេីញ វីដេអូ របស់ ពូម៉ៅ Live យំ នឹកកូននឹងប្រពន្ធចង់មកផ្ទះវិញ ស្រាប់តែអ្នកស្រីទ្រី ដាណា ដាក់មួយឃ្លា យ៉ាង ធ្ងន់បែបនេះថា…! (មានវីដេអូ)

Published

on

កាលពីយប់ម៉ិញនេះ នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ ព្រោះតែនឹកប្រពន្ធកូនខ្លាំងពេក ធ្វើឲ្យ ពូម៉ៅ គេងមិនលក់ទេ ក៏បានចេញមុខ live និយាយទំាងទឹកភ្នែកថា ចង់ត្រូវគ្នាជាមួយ លោកស្រី ទ្រី ដាណា ដែលជាភរិយាជាទីស្រឡាញ់របស់ខ្លួន ព្រមទំាងសម្តែងពីអារម្មណ៍ តានតឹង ពិបាកក្នុងខ្លួនយ៉ាងខ្លាំង ហើយពូម៉ៅ ក៏បានបញ្ជាក់ច្បាស់ៗថា នេះជាការពិត មិនបានសម្តែងអ្វីទំាងអស់។

ស្រាប់តែ ព្រឹកម៉ិញនេះ នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ គេឃើញ ចែដាណា បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ និងចាក់ដោតមួយ ដោយនិយាយទំាងរំជួលចិត្តថា “នៅពីក្រោយស្នាមញញឹមរបស់មនុស្សម្នាក់ៗ មានបញ្ហា និងទុក្ខលំ​បា​ករាប់ពាន់ម៉ឺនសែនដែលត្រូវឆ្លងកាត់ បញ្ហាមនុស្សស្រីជួបច្រើនបំផុត គឺរឿងគ្រួសារ តែនាងក៏ជាមនុស្សពូកែទ្រាំបំផុតក្នុងរឿងគ្រួសារ។

មិនថារ​ងកា​រឈឺ​ចា​ប់ មានទុក្ខលំ​បាក មានបញ្ហាផ្ទៃក្នុង ឬទទួលទារុ​ណយ៉ាងណា ក៏មិនអាចនិយាយបាន ព្រោះតែពាក្យថាកិត្តិយសមនុស្សស្រី និងពាក្យថា មកពីកម្មយើងទេ​ មនុស្សប្រុសមួយចំនួនតូចមានកម្លាំង មានសេរីភាព អាចធ្វើបានគ្រប់យ៉ាង អាចផឹកស៊ីសប្បាយ អាចយកពាក្យថាមកពីស្រា ធ្វើបា​​បប្រពន្ធ ធ្វើបា​​បមនុស្សស្រី បំ​ពា​នគ្រប់បែបយ៉ាង តាមកម្លាំងដែលខ្លួនមាន រួចនិយាយថាមកពីស្រា ប៉ុន្តែមនុស្សស្រីមិនអាចទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេអាចសម្ដែងមុខ២ ធ្វើជាគួរអាណិត មុខមនុស្សទូទៅ តែជាមនុស្សមា​នអំ​ណាចលើប្រពន្ធ ធ្វើបា​បប្រពន្ធទៅតាមកម្លាំង។ ខ្ញុំព្យាយាមស្ងប់ស្ងាត់ រក្សាកិត្តិយសខ្លួនឯង ជាមនុស្សស្រី មិននិយាយច្រើនពីបញ្ហាគ្រួសារទេ ហើយគ្រប់គ្នាអាចយល់ការលំបាកនេះ ជាពិសេសក្នុងនាមមនុស្សស្រីដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកណាចង់ឱ្យឪពុកម្ដាយបែកបាក់គ្នា? ពេលឃើញគាត់ឈ្លោះគ្នា យើងពិបាកចិត្តណាស់ មិនចង់ឱ្យបែក យំអង្វរ តែនៅពេលមានគ្រួសារខ្លួនឯង ទើបបដឹងថា ការដោះលែងជារឿងល្អបំផុត នៅពេលជួបមនុស្សមិនយល់ចិត្ត មិនដឹងខ្លួនខុស ម្ដងហើយ ម្ដងទៀត ហើយវិលមកវិញ គឺដើម្បីតែគ្រប់គ្រង ប្រើអំណាចមនុស្សប្រុស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សស្រី ដែលពឹងលើប្ដី ប្រាកដជាទ្រាំ តែកុំបង្រៀនឱ្យនាងរឹងមាំ ឈឺចា​ប់ ដំបៅក្លាយជាម​ហា​រី​ក ចិត្តក្លាយជាដុំថ្ម។ ពេលវេលាបន្ត ខ្ញុំដឹងត្រឹមប្រឹងរកស៊ីបំពេញបេះដូងខ្លួនឯង មើលថែកូនៗ ជួយអ្នកដទៃតាមចិត្តចង់ មិនអាចឱ្យគេធ្វើបា​បទៀតឡើយ គ្រប់គ្រាន់ហើយ ជូនពរអ្នកទាំងអស់គ្នា ជួបមនុស្សល្អៗ យល់ចិត្តគ្នា ខំប្រឹងរកស៊ី ដើរតាមក្ដីស្រមៃទៅអនាគតជាមួយគ្នា ហើយក៏ផ្ដាំទៅមនុស្សប្រុសមួយចំនួនថា នារីទន់ភ្លន់ជាមនុស្សគួរស្រលាញ់ តែកុំធ្វើបាបនាងរហូតនាងទៅជានុស្សរឹងមាំខ្លាំងពេក”៕

Click to comment

You must be logged in to post a comment Login

Leave a Reply

ជីវិត&សង្គម

លឿនពេកហើយ! អាយុទេីប​តែ១២ឆ្នាំ​ ត្រូវ​លាចាកលោក ម្តាយ​បាន​ត្រឹម​សម្រក់ទឹក​ភ្នែក​ជូន​ដំណើរ​កូនប្រុស ដោយសារតែ…​

Published

on

នាយប់​ថ្ងៃ​ទី​២២​ ខែ​តុលា​ ឆ្នាំ​២០២១​ នេះ​ បេី​យោងតាម​រយៈ​ការ​បង្ហោះ​ពី​ម្តាយ​ជន​ រង​ គ្រោះ​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Meas Sopeakdey បានមាន​ការ​រៀបរាប់​​ឲ្យ​ដឹងថា​៖«កូនប្រុសរបស់ខ្ញុំ(មាស សាលី 2009-2021)

បានទទួលមរណភាព នៅវេលាម៉ោង3:00រសៀល ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយជួបនូវ ឧ ប ទ្ទវ ហេតុគ្រោះ ថ្នាក់ ចរាចរណ៍ នៅផ្លូវជាតិលេខ6A ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន ស​ ព​ ត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី សាសនា នៅគេហដ្ឋាន ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។​ សូមឱ្យដួងវិញ្ញាណ​ក្ខន្ធ​កូនបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លៀតឡើយ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Continue Reading

ជីវិត&សង្គម

ថៃស្នើឲ្យកម្ពុជា ប្ដូរឈុតតំណាងជាតិដែលមានរូបប្រាសាទអង្គរវត្ត ក្រោមហេតុផលថា…(មានវីដេអូ)

Published

on

កាលពីពេលថ្មីៗកន្លងទៅនេះ ប្រិយមិត្ត មហាជន ជាពិសេសហ្វេនៗដែលជាអ្នកនិយមតាមដាន និងគាំទ្រវិស័យប្រកួតបវរកញ្ញាបានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានទទួលដំណឹងមកថា ភាគីថៃស្នើសុំឲ្យកម្ពុជាប្តូរឈុតតំណាងជាតិ ខណ:កាលបរិច្ឆេទនៃការប្រកួតនឹងធ្វើឡើងនៅដំណាច់ខែវិច្ឆិកាខាងមុខនេះៗ បើយោងតាមប្រភពព័ត៌មានពីគេហទំព័រផ្ទះតារា។

យោងតាមប្រភពព័ត៌មានដកស្រង់ខាងលើដដែលនេះ បានបញ្ជាក់ពីមូលហេតុនៃការប្តូរឈុតរបស់កម្ពុជា ដោយបានលើកឡើងពីមូលហេតុរបស់ភាគីថៃយ៉ាងដូច្នេះថា÷ << ឈុតរបស់កម្ពុជាធំពេក ខ្លាចក្រែងបេក្ខនារីពិបាកអូស និងដើរបង្ហាញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញគេនៅមិនទាន់ប្រាកដនៅឡើយទេថា នឹងមានការប្តូរឈុតតំណាងជាតិនេះមែនឬយ៉ាងណា ខណ:ដែលគេហទំព័រផ្លូវការនៃកម្មវិធីប្រកួតបវរកញ្ញាហ្រ្គែនកម្ពុជានៅមិនទាន់បង្ហោះសារ និងពុំទាន់ធ្វើការបកស្រាយណាមួយជូនដល់អ្នកគាំទ្រ និងមហាជននៅឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាព និង វីដេអូខាងក្រោម ៖

Continue Reading

ជីវិត&សង្គម

ក្តុកក្តួលណាស់! សារសំឡេង​ចុង​ក្រោយ មុន​ដឹង​ថា​ខ្លួន​​ច្បាស់មិនអាចទៅរួច​ ឆាត​ទៅ​មិត្តភក្តិ​ និយាយផ្តាំថា…(មានេះវីដេអូ)

Published

on

ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបរួចមកហើយនូវរឿងរ៉ាវក្តុកក្តួលមួយនេះ ដោយនារីស្រស់ស្អាត់ម្នាក់បានបាត់បង់ជីវិតទាងវ័យក្មេង​ ដែលស្ថិតនៅទឹកដីចំការកៅស៊ូរ ខេត្តកំពង់ចាម ។

ការទទួលមរណភាពរបស់នាងត្រូវបានគេដឹងថា មានជំងឺប្រចាំកាយ គឺជំងឺទឹកនោមប្រៃអស់រយៈពេលជិត៣ឆ្នាំមកហើយ ដោយតែជម្ងឺនេះមិនធូរស្បើយ តែផ្ទុតទៅវិញកាន់តែធើឲ្យរូបកាយនាងកាន់តែដុនដាបពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យនាងមិនទ្រាំទ្របានរហូតដល់នាងលាចាលោកនាពេលថ្មីៗនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះផងដែរមិត្តភក្តិរបស់នាងដែលមានគណនីហ្វេសប៊ុកឈ្មោះ សឿន ស្រីតូច បានបង្ហោះសារបែបនេះថា ៖ << ឯងប្រាប់គ្នាថាឯងពិបាកណាស់ឈឺចុកឆាប់ណាស់ហត់ណាស់តែឯងចង់ជាណាស់ចង់មានជីវិតធម្មតាដូចគេឯងតស៊ូណាស់តែពេលនេះហែងប្រហែលជាហត់ហើយមិត្តសម្លាញ់វាលឿនពេកហើយមិត្តសម្លាញ់សម្រាកចុះណាសម្លាញ់សូមអោយឯងគើតជាតិជាថ្មីកំអោយពិបាកដូចជាតិនេះអីលារហូតហើយមិត្តសម្លាញ់ Ëîî Nöng >>

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលធ្វើឲ្យមហាជនទប់ទឹកភ្នែកមិនជាប់នោះនៅពេលបានស្តាប់សម្លេងសាររបស់នាងខណៈដឹងថាខ្លួនមិនបន្តទៅមុខទៀត ។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©