Connect with us

តារា&សិល្បៈ

ធ្លាប់តែឃេីញ ឧបករណ៏មួយនេះ នៅក្នុងការ ថតកុន ហូលីវូដ ស្រាប់តែពេលនេះ មាននៅស្រុកខ្មែរ ហេីយបេីនិយាយពីតម្លៃវិញ រាប់លានដុល្លា…!

Published

on

សូមបញ្ជាក់ឡើងវិញប​ន្តិចផងដែរថ ផលិតកម្ម Galaxy Navatra របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពេលបច្ចុប្បន្ននេះ កំពុងលេចធ្លោ គួរឲ្យកក់សំគាល់ ហើយក៏បានធ្វើឲ្យ ទស្សនិកជនជាច្រើន

កំពុងគាំទ្រយ៉ាងខ្លាំងផងដែរ សឹងតែមិនគួរឲ្យជឿ ពិសេស រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញអារម្មណ៍ ទំាងបទមនោសញ្ចេតនា និងញាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹតតែភ្ញាក់ផ្អើលថែមទៀតនោះ នៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ នេះ គេឃើញ លោក យឹម តាស្រង់ នាយក​គ្រប់​គ្រង​ផលិតកម្ម Galaxy Navatra បានបង្ហោះរូបភាពប៉ុន្មានសន្លឹក រួចប្រាប់ថា

“នេះគឺជា Robot Arm Camera (ប្រភេទធំ) ដែលបងប្អូនធ្វើការ ក្នុងវិស័យ Media ធ្លាប់តែឃើញ នៅបរទេសប្រើប្រាស់ នាពេលនេះ បានបង្ហាញវត្តមានជាលើកដំបូង នៅក្នុងប្រទេសកម្ពុជាហើយ ដោយផលិតកម្ម Galaxy Navatra បានបញ្ជាទិញមក ប្រើប្រាស់ក្នុងវិស័យចម្រៀង និងបានជួលអ្នកជំនាញពីបរទេស មកបង្ហាត់បង្រៀនផ្ទាល់ ដល់កូនខ្មែរជាច្រើននាក់

ឱ្យមានចំណេះដឹង ក្នុងការប្រើប្រាស់ឧបករណ៍ទំនើបមួយនេះ ហើយGALAXY នឹងបន្តនាំយកអ្វីថ្មីៗ មកបន្ថែមទៀត ដើម្បីរិះរកផ្លូវកែតម្រូវអ្វី ដែលនៅខ្វះខាត ដើម្បីឈានទៅរកការផលិត MV ចម្រៀងកំរិតស្តង់ដា ដ៏ពេញលេញ និងជឿជាក់ ដើម្បីប្រកួតប្រជែងបណ្តាប្រទេសជឿនលឿន នានា ក្នុងវិស័យចម្រៀង។ បន្តដំណើរទៅមុខ ដោយក្តីសង្ឃឹម ហើយសូមអរគុណបងប្អូនទាំអស់គ្នា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលឧបករណ៍នេះ ទំាងអស់គ្នា ៖

Click to comment

You must be logged in to post a comment Login

Leave a Reply

តារា&សិល្បៈ

ទម្លាយមុខអ្នកដឹកនាំសម្ដែងទស្សនីយភាពដ៏អស្ចារ្យរបស់ ឱក សុគន្ធកញ្ញា តាមពិតជាបុរសសង្ហារូបនេះសោះ

Published

on

កាលពីរាត្រីនៃថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានធ្វើឱ្យ​មហាជនអ្នកគាំទ្រ​វិស័យសិល្បៈខ្មែរ​ទូទាំង​ប្រទេសមានការ​រំភើប​ចិត្ត និង ព្រឺសម្បុរមិនតិចនោះទេ ក្រោយពីបានទស្សនា​ការបង្ហាញខ្លួនសម្ដែងដ៏ប៉ិនប្រសប់ ​និងអស្ចារ្យបំផុតរបស់អ្នកនាង ​ក្នុងកម្មវិធី «MEKONG – KOREA FRIENDSHIP CONCERT» ដែលបានបង្ហាញនូវសិល្បៈ វប្បធម៌ អរិយធម៌ ​ដ៏អស្ចារ្យដែលជា​របស់ខ្មែរនៅលើ​ឆាកអន្តរជាតិនេះ​។

ក្នុងកម្មវិធីដ៏អស្ចារ្យនេះ កំពូលតារាចម្រៀងស្រីរូបនេះ បានលើកយកបទចម្រៀងជាភាសាខ្មែរ ចំណងជើងថា «រស់ជាខ្លួនឯង» ពោរពេញដោយអត្ថន័យ បូករួមជាមួយ​នឹង​ការ​​បង្ហាញ​នូវទស្សនីយភាពយ៉ាងអស្ចារ្យក្រៃលែង ដែលអ្នកនាងធ្វើការបង្ហាញ និងណែនាំនូវប្រាសាទអង្គរវត្តរបស់កម្ពុជាដល់សកលលោក ព្រមទាំងបានរាំនូវរបាំ «បួង​សួង​ព្រាហ្មណ៍» និង ដាក់បញ្ជូលនូវភ្លេងបុរាណក្នុងការសម្តែងបទចម្រៀងរបស់អ្នកនាងផងដែរ។

ផ្ទាំងទស្សនីយដ៏អស្ចារ្យនេះ បានអង្រួនបេះដូងមហាជនអ្នកគាំទ្រខ្មែរគ្រប់គ្នា ដែលបានទស្សនាហើយ នាំគ្នាបង្ហាញ​នូវការស្រឡាញ់​ពេញចិត្តយ៉ាង​ពេញទំហឹង ​និងធ្វើ​ការ​កាត់​តរូបភាព ក៏ដូចជាវីដេអូ​ខ្លីៗចែករំលែក​​ពេញបណ្ដាញ​សង្គម ​ព្រមទាំងភ្ជាប់​នឹងពាក្យពេចន៍​ស្ងើច​សរសើរមិនដាច់ពីមាត់ ​​និងមានមោទក​ភាពខ្លាំងចំពោះ​កំពូល​តារា​ច​ម្រៀ​ងស្រី ឱក ​សុគន្ធកញ្ញា ដែលបានបង្ហាញខ្លួន​ដ៏អស្ចារ្យ និង បាននាំយកសម្បត្តិបេតិកភណ្ឌ​ដ៏សម្បូរបែបរបស់ខ្មែរ​បង្ហាញលើឆាក​អន្តរជាតិ។​

ដោយឡែកថ្ងៃនេះ «ប្រជាប្រិយ» នឹងធ្វើការបង្ហាញមុខអ្នកដឹកនាំសម្ដែងទស្សនីយភាពក្នុងបទចម្រៀង «រស់ជាខ្លួនឯង» ដ៏ល្អឥតខ្ចោះរបស់ កំពូលតារាចម្រៀង​ស្រី​រូប​នេះ ​ក្នុងកម្មវិធីប្រគុំតន្រ្តីអន្តរជាតិ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនោះ គឺ លោក មានឈ្មោះថា ឯម ស៊ីដែន ដែលជាអ្នកដឹកនាំសម្ដែង ក៏ដូចជាអ្នកកាត់ត ក្នុងបទ​ចម្រៀងមួយ​នេះផងដែរ។​

គួរឱ្យដឹងផងដែរថា លោក ឯម ស៊ីដែន ជាអ្នកដឹកនាំសម្ដែងផ្នែក MV បទចម្រៀងមួយរូបប្រចាំផលិតកម្មរស្មីហង្សាមាស ដែលរាល់ MV បទចម្រៀងរបស់តារា​ប្រុស​ស្រី​ល្បីៗ​​ជាច្រើនសុទ្ធសឹងតែជាការដឹកនាំសម្ដែងដោយរូបលោកផងដែរ។

យ៉ាងណាមិញ ក្រោយពីបទចម្រៀង «រស់ជាខ្លួនឯង» របស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ដែលយក​ទៅបង្ហាញលើឆាក​អន្តរជាតិនេះ បានចេញជា​​ផ្លូវការលើ​បណ្ដាញសង្គម​របស់ផលិតកម្មរស្មីហង្សមាស ​អ្នកដឹកនាំសម្ដែងរូបនេះ ក៏បានធ្វើការស៊ែរបន្តដោយភ្ជាប់ជាមួយនឹងសារបែបថា៖ «ជាលទ្ធផលយើងអាចឈរ​ក្នុង​លំ​ដាប់​គុណ​ភាពក្នុងបណ្តាប្រទេសនានា…អរគុណអ្នកជុំវិញខ្លួនខ្ញុំដែលបានណែនាំ រួមទាំងក្រុមការងារផ្នែកកាត់ត កុំភ្លេចនៅចុងវីដេអូសុទ្ធតែជាប្រុសស្អាត! #Directed #Edited»៕

Continue Reading

តារា&សិល្បៈ

ផ្អែមនោះផ្អែម! ដួង ម៉ានិច Surprise ខួបកំណើត អតិជាតិ បុត្រ លើកដំបូង រំភើបពេកយំខ្លួនឯង

Published

on

មួយរយៈចុងក្រោយនេះ តារាសម្ដែង ដួង ម៉ានិច និង តារាចម្រៀងវ័យក្មេង អតិជាតិ បុត្រ កាន់តែផ្អែម​ល្ហែមស្អិតល្មួតនឹងគ្នាខ្លាំង​ឡើង ដែលបានឃើញបញ្ចេញ​សកម្មភាព​ឡា​យ​​វីដេអូ និងទៅណា​មកណាជាមួយគ្នា​មិនលួសថ្ងៃ ដែលធ្វើឱ្យមហាជន​កាន់តែប្រាកដចិត្តថាអ្នក​ទាំងពីរពិតជាមាន​ចិត្តស្រឡាញ់គ្នាពិតមែន។

ដោយឡែកនៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ នេះ មហាជនកាន់តែចាប់អារម្មណ៍ និងរភើបចិត្ត​ជំនួសអ្នកទាំងពីរថែម​ទៀត ក្រោយពីបានឃើញ ​កញ្ញា ដួង ម៉ានិច បានបញ្ចេញរូបភាពដែល​នាងបានធ្វើការ Surprise ខួបកំណើតដល់ ​អតិជាតិ បុត្រ និងបង្ហាញពីអារម្មណ៍​រំភើបចិត្តខ្លាំងរហូត​យំខ្លួនឯង ខណៈពេលដែល Surprise ប្រុសតូច បុត្រ ជាលើកដំបូង។

ក្នុងនោះ កញ្ញា បានបង្ហោះរូបភាពភ្ជាប់ជាមួយសាររៀបរាប់ថា៖ «Happy birthday ប្រុសតូច Surprise birthday លើកដំបូង ហាហា យំខ្លួនឯង សប្បាយចិត្ត និង រំភើបពេក អរគុណគ្រប់យ៉ាងណា BoT»។

ទន្ទឹមនឹងនេះ ក្រោយពី​ឃើញរូបភាពទាំងនេះ​ហើយ ធ្វើឱ្យមហាជនអ្នកគាំទ្រ​លើបណ្ដាញសង្គម ​នាំគ្នាចូលខមមិន ប​ង្ហា​ញ​អារម្មណ៍រំភើប និងអៀនជំនួសអ្នកទាំងពីរគ្រប់គ្នា ព្រមទាំងមានពាក្យពេចន៍ជូនពរថ្ងៃកំណើតដល់ អតិជាតិ បុត្រ ផងដែរ៕

Continue Reading

តារា&សិល្បៈ

ទើបបង្ហាញភូមិគ្រឹះស្កឹមស្កៃថ្ងៃមុន ជុំ ស៊ីថា ជះ​លុយទិញ​ឡានទំនើប​ខ្ទង់រាប់ម៉ឺន​ដុល្លារថែមទៀត​

Published

on

ក្រោយពីបាត់មុខក្នុងវិស័យសិល្បៈ អតីតតារាសម្តែង និង បង្ហាញម៉ូដ ជុំ ស៊ីថា គេសង្កេតឃើញថា លោក កំពុងតែ​សំងំសាងគ្រួសារ​យ៉ាង​មានសុភមង្គល​ជាមួយភរិយា​ជា​ទី​ស្រឡា​ញ់ ​ជាពិសេសក្រោយពីទទួលបាន​ចំណងដៃកូនប្រុសស្រីចំនួន ៥ ​នាក់ហើយ កាន់តែបន្ថែមនូវជីវិត​គ្រួសាររបស់លោក​មានក្ដីសុខពេញទំហឹង។

ម្យ៉ាងវិញទៀត ក្រោយពីចងចំណងរៀបការនឹងភរិយា និងសាងគ្រួសារដ៏ពោរពេញដោយសុភមង្គលនេះហើយ មហាជន​អ្នកគាំទ្រ ក៏ដូចមិត្តក្នុងសិល្បៈ ​បាន​នាំគ្នា​លួច​សរសើរពីជីវិត​របស់តារាប្រុសរូបនេះយ៉ាងខ្លាំង ​ក៏ព្រោះបច្ចុប្បន្នលោកកំពុងតែមានមុខងារក្នុងស្ថាប័នរដ្ឋាភិបាល ព្រមទាំងមានមុខជំនួញធំៗ​ក្នុងដៃជាច្រើន​ជាមួយ​នឹង​ភរិយា ដែលកំពុងតែធ្វើឱ្យរូបលោក និងគ្រួសារ រស់នៅក្នុងជីវិតមួយយ៉ាងសោយសុខ និងហាយសូរបំផុត។

ដោយឡែកកាលពីប៉ុន្មានខែមុន អតីតតារាសម្ដែង ជុំ ស៊ីថា ហាក់ធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលស្រឡាំងកាំង បន្ទាប់ពីរូបលោកបានធ្វើការបើកបង្ហាញផ្ទះថ្មីប្រៀប​ដូច​វិ​មាន​ធំស្កឹមស្កៃ ដែលមានតម្លៃរាប់សិបម៉ឺនដុលា្លរ កំពុងតែសាងសង់ជិតរួចរាល់។

ស្រាប់តែថ្មីៗនេះ មហាជនកាន់តែចាប់អារម្មណ៍ និងបើកភ្នែកធំៗថែមទៀត ក្រោយពីបានឃើញ លោក បង្ហាញឡាន​ស៊េរីទំនើបថ្មីមួយម៉ាក ​JEEP ពណ៌ខ្មៅយ៉ាង​ថ្មីសន្លាង ដែលលោក ​ទើបតែចំណាយលុយរាប់ម៉ឺនដុល្លារទិញ និងបង្ហោះធ្វើការស្វាគមន៍សមាជិកថ្មីលើបណ្ដាញសង្គមរបស់លោក។

ទន្ទឹមនឹងនោះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈរួមអាជីពជាច្រើននាក់ បានចូលខមមិនចូលរួមអបអរសាទរដល់លោក ព្រមទាំងមានពាក្យពេចន៍ជូនពររូបលោក និងគ្រួសារកាន់តែមានសុភមង្គល ជោគជ័យក្នុងជីវិតផងដែរ៕

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©