Connect with us

តារា&សិល្បៈ

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ផង …! អ្នកនាង ខាត់សុឃីម បានបាត់បង់សមាជិកគ្រួសារមួយទៀត ហេីយដោយសារតែ…!

Published

on

ហ្វេសប៊ុក៖នៅក្នុងរង្វង់សិល្បះ បងប្អូនប្រិយមិត្តប្រាកដជាបានដឹង នឹងធ្លាប់លឺនឹងធ្លាប់ដឹង ហេីយនៅគ្រួសារ ត្រកូលសិល្បះ ដែរ ល្បីឈ្មោះ គឺ ត្រកូលខាត់ ដែរនៅក្នុងនោះ មានសិល្បះករមួយរូបដែរយេីងមិនអាចភ្លេចបានគឺអ្នកនាង ខាត់សុឃីមដែរតែងតែធ្វេីការបំពេរអារម្មណ៏បងប្អូនមហាជនជាច្រេីន អោយមានការសប្បាយរីករាយទៅតាមរយះការសម្តែងរបស់អ្នកនាង ខាត់ សុឃីម នឹង ការ និយាយដ៏មានទឹកដមអមជាមួយនឹង ទេពកុសល មកពីធម្មជាតិផងដែរ។

ក៏ប៉ុន្តែមួយរយះនេះ បងប្អូនដឹងហេីយថា ក្រោយប្រទេសកម្ពុជាយេីងមានបញ្ហារឿងកូ វី ដ ១៩ មកធ្វេីអោយបងប្អូនមហាជនជាច្រេីន នឹង រួមជាមួយនឹងសិល្បះករជាច្រេីនមិនមានការសប្បាយរីករាយដូចរាល់ដងទៀតនោះទេ។

នៅរាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ យោងតាមការបញ្ជាក់របស់អ្នកនាង ខាត់ សុឃីម កំពុងមានទុក្ខជាទម្ងន់ ព្រោះត្រូវបាត់បង់មនុស្សសំខាន់ម្នាក់ទាំងមិននឹកស្មានដល់ ដោយអ្នកនាង ខាត់ សុឃីម

បានរៀបរាប់យ៉ាងក្រៀមក្រំថា: ម្សិលមុិញ នៅឃើញមុខ ថ្ងៃនេះប្អូន ទៅដោយមិនបានលា 🙏 បងសោកស្តាយណាស់ ណែតអើយ 😭 សូមជាតិក្រោយ អោយប្អូន អាយុវែងណា 😭🙏

កូវីដ-១៩ បានឆក់យកជីវិ.ត.ប្អូនថ្លៃល្អរបស់ខ្ញុំ 🙏😭😭 ប្រពន្ធប្អូនប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា 🙏😭។ ក្រោយឃើញបែបនេះ មហាជនបានចូលរួមសោកស្តាយដល់អ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារ​ ដែលត្រូវមកជួបរឿងបែបនេះផងដែរ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

តារា&សិល្បៈ

ទម្លាយមុខអ្នកដឹកនាំសម្ដែងទស្សនីយភាពដ៏អស្ចារ្យរបស់ ឱក សុគន្ធកញ្ញា តាមពិតជាបុរសសង្ហារូបនេះសោះ

Published

on

កាលពីរាត្រីនៃថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានធ្វើឱ្យ​មហាជនអ្នកគាំទ្រ​វិស័យសិល្បៈខ្មែរ​ទូទាំង​ប្រទេសមានការ​រំភើប​ចិត្ត និង ព្រឺសម្បុរមិនតិចនោះទេ ក្រោយពីបានទស្សនា​ការបង្ហាញខ្លួនសម្ដែងដ៏ប៉ិនប្រសប់ ​និងអស្ចារ្យបំផុតរបស់អ្នកនាង ​ក្នុងកម្មវិធី «MEKONG – KOREA FRIENDSHIP CONCERT» ដែលបានបង្ហាញនូវសិល្បៈ វប្បធម៌ អរិយធម៌ ​ដ៏អស្ចារ្យដែលជា​របស់ខ្មែរនៅលើ​ឆាកអន្តរជាតិនេះ​។

ក្នុងកម្មវិធីដ៏អស្ចារ្យនេះ កំពូលតារាចម្រៀងស្រីរូបនេះ បានលើកយកបទចម្រៀងជាភាសាខ្មែរ ចំណងជើងថា «រស់ជាខ្លួនឯង» ពោរពេញដោយអត្ថន័យ បូករួមជាមួយ​នឹង​ការ​​បង្ហាញ​នូវទស្សនីយភាពយ៉ាងអស្ចារ្យក្រៃលែង ដែលអ្នកនាងធ្វើការបង្ហាញ និងណែនាំនូវប្រាសាទអង្គរវត្តរបស់កម្ពុជាដល់សកលលោក ព្រមទាំងបានរាំនូវរបាំ «បួង​សួង​ព្រាហ្មណ៍» និង ដាក់បញ្ជូលនូវភ្លេងបុរាណក្នុងការសម្តែងបទចម្រៀងរបស់អ្នកនាងផងដែរ។

ផ្ទាំងទស្សនីយដ៏អស្ចារ្យនេះ បានអង្រួនបេះដូងមហាជនអ្នកគាំទ្រខ្មែរគ្រប់គ្នា ដែលបានទស្សនាហើយ នាំគ្នាបង្ហាញ​នូវការស្រឡាញ់​ពេញចិត្តយ៉ាង​ពេញទំហឹង ​និងធ្វើ​ការ​កាត់​តរូបភាព ក៏ដូចជាវីដេអូ​ខ្លីៗចែករំលែក​​ពេញបណ្ដាញ​សង្គម ​ព្រមទាំងភ្ជាប់​នឹងពាក្យពេចន៍​ស្ងើច​សរសើរមិនដាច់ពីមាត់ ​​និងមានមោទក​ភាពខ្លាំងចំពោះ​កំពូល​តារា​ច​ម្រៀ​ងស្រី ឱក ​សុគន្ធកញ្ញា ដែលបានបង្ហាញខ្លួន​ដ៏អស្ចារ្យ និង បាននាំយកសម្បត្តិបេតិកភណ្ឌ​ដ៏សម្បូរបែបរបស់ខ្មែរ​បង្ហាញលើឆាក​អន្តរជាតិ។​

ដោយឡែកថ្ងៃនេះ «ប្រជាប្រិយ» នឹងធ្វើការបង្ហាញមុខអ្នកដឹកនាំសម្ដែងទស្សនីយភាពក្នុងបទចម្រៀង «រស់ជាខ្លួនឯង» ដ៏ល្អឥតខ្ចោះរបស់ កំពូលតារាចម្រៀង​ស្រី​រូប​នេះ ​ក្នុងកម្មវិធីប្រគុំតន្រ្តីអន្តរជាតិ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនោះ គឺ លោក មានឈ្មោះថា ឯម ស៊ីដែន ដែលជាអ្នកដឹកនាំសម្ដែង ក៏ដូចជាអ្នកកាត់ត ក្នុងបទ​ចម្រៀងមួយ​នេះផងដែរ។​

គួរឱ្យដឹងផងដែរថា លោក ឯម ស៊ីដែន ជាអ្នកដឹកនាំសម្ដែងផ្នែក MV បទចម្រៀងមួយរូបប្រចាំផលិតកម្មរស្មីហង្សាមាស ដែលរាល់ MV បទចម្រៀងរបស់តារា​ប្រុស​ស្រី​ល្បីៗ​​ជាច្រើនសុទ្ធសឹងតែជាការដឹកនាំសម្ដែងដោយរូបលោកផងដែរ។

យ៉ាងណាមិញ ក្រោយពីបទចម្រៀង «រស់ជាខ្លួនឯង» របស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ដែលយក​ទៅបង្ហាញលើឆាក​អន្តរជាតិនេះ បានចេញជា​​ផ្លូវការលើ​បណ្ដាញសង្គម​របស់ផលិតកម្មរស្មីហង្សមាស ​អ្នកដឹកនាំសម្ដែងរូបនេះ ក៏បានធ្វើការស៊ែរបន្តដោយភ្ជាប់ជាមួយនឹងសារបែបថា៖ «ជាលទ្ធផលយើងអាចឈរ​ក្នុង​លំ​ដាប់​គុណ​ភាពក្នុងបណ្តាប្រទេសនានា…អរគុណអ្នកជុំវិញខ្លួនខ្ញុំដែលបានណែនាំ រួមទាំងក្រុមការងារផ្នែកកាត់ត កុំភ្លេចនៅចុងវីដេអូសុទ្ធតែជាប្រុសស្អាត! #Directed #Edited»៕

Continue Reading

តារា&សិល្បៈ

ផ្អែមនោះផ្អែម! ដួង ម៉ានិច Surprise ខួបកំណើត អតិជាតិ បុត្រ លើកដំបូង រំភើបពេកយំខ្លួនឯង

Published

on

មួយរយៈចុងក្រោយនេះ តារាសម្ដែង ដួង ម៉ានិច និង តារាចម្រៀងវ័យក្មេង អតិជាតិ បុត្រ កាន់តែផ្អែម​ល្ហែមស្អិតល្មួតនឹងគ្នាខ្លាំង​ឡើង ដែលបានឃើញបញ្ចេញ​សកម្មភាព​ឡា​យ​​វីដេអូ និងទៅណា​មកណាជាមួយគ្នា​មិនលួសថ្ងៃ ដែលធ្វើឱ្យមហាជន​កាន់តែប្រាកដចិត្តថាអ្នក​ទាំងពីរពិតជាមាន​ចិត្តស្រឡាញ់គ្នាពិតមែន។

ដោយឡែកនៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ នេះ មហាជនកាន់តែចាប់អារម្មណ៍ និងរភើបចិត្ត​ជំនួសអ្នកទាំងពីរថែម​ទៀត ក្រោយពីបានឃើញ ​កញ្ញា ដួង ម៉ានិច បានបញ្ចេញរូបភាពដែល​នាងបានធ្វើការ Surprise ខួបកំណើតដល់ ​អតិជាតិ បុត្រ និងបង្ហាញពីអារម្មណ៍​រំភើបចិត្តខ្លាំងរហូត​យំខ្លួនឯង ខណៈពេលដែល Surprise ប្រុសតូច បុត្រ ជាលើកដំបូង។

ក្នុងនោះ កញ្ញា បានបង្ហោះរូបភាពភ្ជាប់ជាមួយសាររៀបរាប់ថា៖ «Happy birthday ប្រុសតូច Surprise birthday លើកដំបូង ហាហា យំខ្លួនឯង សប្បាយចិត្ត និង រំភើបពេក អរគុណគ្រប់យ៉ាងណា BoT»។

ទន្ទឹមនឹងនេះ ក្រោយពី​ឃើញរូបភាពទាំងនេះ​ហើយ ធ្វើឱ្យមហាជនអ្នកគាំទ្រ​លើបណ្ដាញសង្គម ​នាំគ្នាចូលខមមិន ប​ង្ហា​ញ​អារម្មណ៍រំភើប និងអៀនជំនួសអ្នកទាំងពីរគ្រប់គ្នា ព្រមទាំងមានពាក្យពេចន៍ជូនពរថ្ងៃកំណើតដល់ អតិជាតិ បុត្រ ផងដែរ៕

Continue Reading

តារា&សិល្បៈ

ទើបបង្ហាញភូមិគ្រឹះស្កឹមស្កៃថ្ងៃមុន ជុំ ស៊ីថា ជះ​លុយទិញ​ឡានទំនើប​ខ្ទង់រាប់ម៉ឺន​ដុល្លារថែមទៀត​

Published

on

ក្រោយពីបាត់មុខក្នុងវិស័យសិល្បៈ អតីតតារាសម្តែង និង បង្ហាញម៉ូដ ជុំ ស៊ីថា គេសង្កេតឃើញថា លោក កំពុងតែ​សំងំសាងគ្រួសារ​យ៉ាង​មានសុភមង្គល​ជាមួយភរិយា​ជា​ទី​ស្រឡា​ញ់ ​ជាពិសេសក្រោយពីទទួលបាន​ចំណងដៃកូនប្រុសស្រីចំនួន ៥ ​នាក់ហើយ កាន់តែបន្ថែមនូវជីវិត​គ្រួសាររបស់លោក​មានក្ដីសុខពេញទំហឹង។

ម្យ៉ាងវិញទៀត ក្រោយពីចងចំណងរៀបការនឹងភរិយា និងសាងគ្រួសារដ៏ពោរពេញដោយសុភមង្គលនេះហើយ មហាជន​អ្នកគាំទ្រ ក៏ដូចមិត្តក្នុងសិល្បៈ ​បាន​នាំគ្នា​លួច​សរសើរពីជីវិត​របស់តារាប្រុសរូបនេះយ៉ាងខ្លាំង ​ក៏ព្រោះបច្ចុប្បន្នលោកកំពុងតែមានមុខងារក្នុងស្ថាប័នរដ្ឋាភិបាល ព្រមទាំងមានមុខជំនួញធំៗ​ក្នុងដៃជាច្រើន​ជាមួយ​នឹង​ភរិយា ដែលកំពុងតែធ្វើឱ្យរូបលោក និងគ្រួសារ រស់នៅក្នុងជីវិតមួយយ៉ាងសោយសុខ និងហាយសូរបំផុត។

ដោយឡែកកាលពីប៉ុន្មានខែមុន អតីតតារាសម្ដែង ជុំ ស៊ីថា ហាក់ធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលស្រឡាំងកាំង បន្ទាប់ពីរូបលោកបានធ្វើការបើកបង្ហាញផ្ទះថ្មីប្រៀប​ដូច​វិ​មាន​ធំស្កឹមស្កៃ ដែលមានតម្លៃរាប់សិបម៉ឺនដុលា្លរ កំពុងតែសាងសង់ជិតរួចរាល់។

ស្រាប់តែថ្មីៗនេះ មហាជនកាន់តែចាប់អារម្មណ៍ និងបើកភ្នែកធំៗថែមទៀត ក្រោយពីបានឃើញ លោក បង្ហាញឡាន​ស៊េរីទំនើបថ្មីមួយម៉ាក ​JEEP ពណ៌ខ្មៅយ៉ាង​ថ្មីសន្លាង ដែលលោក ​ទើបតែចំណាយលុយរាប់ម៉ឺនដុល្លារទិញ និងបង្ហោះធ្វើការស្វាគមន៍សមាជិកថ្មីលើបណ្ដាញសង្គមរបស់លោក។

ទន្ទឹមនឹងនោះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈរួមអាជីពជាច្រើននាក់ បានចូលខមមិនចូលរួមអបអរសាទរដល់លោក ព្រមទាំងមានពាក្យពេចន៍ជូនពររូបលោក និងគ្រួសារកាន់តែមានសុភមង្គល ជោគជ័យក្នុងជីវិតផងដែរ៕

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©