Connect with us

តារា&សិល្បៈ

ទិដ្ឋភាពរំជួលចិត្តបូជាសពរបស់ប្រពន្ធប្អូនប្រុសទី៦អ្នកនាងខាតសុឃីម មេីលហេីយសឹងស្រកទឹកភ្នែកជាពិសេសកូនស្រី យំឡេីងសន្លប់…!(មានវីដេអូ)

Published

on

កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ អ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំ ដល់ថ្នាក់ទប់អារម្មណ៍លែងជាប់ ក៏បង្ហោះសារទំាងទឹកភ្នែកថា “ម្សិលម៉ិញ នៅឃើញមុខ ថ្ងៃនេះប្អូន ទៅដោយមិនបាន​លា បងសោ​កស្តា​យណាស់ ណែតអើយ សូមជាតិក្រោយ អោយប្អូន អាយុវែងណា Covid-19 បានឆ​​ក់យ​​ក​ជី​​វិត ប្អូនថ្លៃល្អ របស់ខ្ញុំ ប្រពន្ធប្អូនប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា”។

ស្រណោះប្រពន្ធពេក លោក Khat Yay បាននិយាយទំាងអួលដើមក នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ ថា “ក្រោកឡើងវិញបានទេ កូនយើងទាំងពីររងចាំអូននៅមើលថែ ហេតុអ្វីអូនដាច់ចិត្តទៅចោលបងចឹង អូនបានសន្យាថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្បែរបង និងកូនរហូត ហេតុអ្វី អូនទៅទាំងមិនលា បែបនេះ ហើយថ្ងៃក្រោយ ពេលកូនយើងសួរ ថាអូនទៅណា បងឆ្លើយប្រាប់វាបែបណា ដ​ង្ហើ​មចុ​ងក្រោ​យ អូនថា អូនចង់ឃើញមុខកូន ប្រាប់ថា បងអើយ មើលថែកូនយើងផង អូនកាន់ដៃបងជាប់ ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំទៅណាឆ្ងាយពីអូន អូ​នភ័​យ អូនខ្លាច ប​ងឈឺ​ចា​ប់ណា​ស់ ពេល​ឃើ​ញស​ភាព អូន មុ​ននឹ​ងចា​កចេ​ញពី​បង បើមានជាតិក្រោយ យើងនឹងធ្វើជាប្តីប្រពន្ធគ្រប់ៗជាតិ មរ​ណាភាពនៅម៉ោង 9:10នាទី ថ្ងៃ ពុធ ទី 13 ខែ តុលា ឆ្នាំ 2021″។

តតែ​ខ្លោ​ចផ្សា បំផុតនោះ នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ គេឃើញ ខាត់ ណាចា បានបង្ហោះវីដេអូមួយ រួចប្រាប់ថា “ហ៊ឺមិននឹកស្មានរឿងនេះ ធ្លាក់មកលើគ្រួសារខ្ញុំ លាក់កូនមិនឲ្យដឹងទេ ពេលគ្នាដឹងយំអត់ញុំាបាយទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនអើយកូន ព្រហ្មលិខិតអភ័ព្វហួសថ្លែង ជាតិក្រោយ ចាំជួបម៉ាក់ទៀតណាកូន បងប្រុសសម្លាញ់ ត្រូវតាំងចិត្តណា មើលថែសុខភាព មានកូនពីរ អ្នកត្រូវមើលថែ Khat Yay
RIP បងស្រី Je Net Khat”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Click to comment

You must be logged in to post a comment Login

Leave a Reply

តារា&សិល្បៈ

ទម្លាយមុខអ្នកដឹកនាំសម្ដែងទស្សនីយភាពដ៏អស្ចារ្យរបស់ ឱក សុគន្ធកញ្ញា តាមពិតជាបុរសសង្ហារូបនេះសោះ

Published

on

កាលពីរាត្រីនៃថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានធ្វើឱ្យ​មហាជនអ្នកគាំទ្រ​វិស័យសិល្បៈខ្មែរ​ទូទាំង​ប្រទេសមានការ​រំភើប​ចិត្ត និង ព្រឺសម្បុរមិនតិចនោះទេ ក្រោយពីបានទស្សនា​ការបង្ហាញខ្លួនសម្ដែងដ៏ប៉ិនប្រសប់ ​និងអស្ចារ្យបំផុតរបស់អ្នកនាង ​ក្នុងកម្មវិធី «MEKONG – KOREA FRIENDSHIP CONCERT» ដែលបានបង្ហាញនូវសិល្បៈ វប្បធម៌ អរិយធម៌ ​ដ៏អស្ចារ្យដែលជា​របស់ខ្មែរនៅលើ​ឆាកអន្តរជាតិនេះ​។

ក្នុងកម្មវិធីដ៏អស្ចារ្យនេះ កំពូលតារាចម្រៀងស្រីរូបនេះ បានលើកយកបទចម្រៀងជាភាសាខ្មែរ ចំណងជើងថា «រស់ជាខ្លួនឯង» ពោរពេញដោយអត្ថន័យ បូករួមជាមួយ​នឹង​ការ​​បង្ហាញ​នូវទស្សនីយភាពយ៉ាងអស្ចារ្យក្រៃលែង ដែលអ្នកនាងធ្វើការបង្ហាញ និងណែនាំនូវប្រាសាទអង្គរវត្តរបស់កម្ពុជាដល់សកលលោក ព្រមទាំងបានរាំនូវរបាំ «បួង​សួង​ព្រាហ្មណ៍» និង ដាក់បញ្ជូលនូវភ្លេងបុរាណក្នុងការសម្តែងបទចម្រៀងរបស់អ្នកនាងផងដែរ។

ផ្ទាំងទស្សនីយដ៏អស្ចារ្យនេះ បានអង្រួនបេះដូងមហាជនអ្នកគាំទ្រខ្មែរគ្រប់គ្នា ដែលបានទស្សនាហើយ នាំគ្នាបង្ហាញ​នូវការស្រឡាញ់​ពេញចិត្តយ៉ាង​ពេញទំហឹង ​និងធ្វើ​ការ​កាត់​តរូបភាព ក៏ដូចជាវីដេអូ​ខ្លីៗចែករំលែក​​ពេញបណ្ដាញ​សង្គម ​ព្រមទាំងភ្ជាប់​នឹងពាក្យពេចន៍​ស្ងើច​សរសើរមិនដាច់ពីមាត់ ​​និងមានមោទក​ភាពខ្លាំងចំពោះ​កំពូល​តារា​ច​ម្រៀ​ងស្រី ឱក ​សុគន្ធកញ្ញា ដែលបានបង្ហាញខ្លួន​ដ៏អស្ចារ្យ និង បាននាំយកសម្បត្តិបេតិកភណ្ឌ​ដ៏សម្បូរបែបរបស់ខ្មែរ​បង្ហាញលើឆាក​អន្តរជាតិ។​

ដោយឡែកថ្ងៃនេះ «ប្រជាប្រិយ» នឹងធ្វើការបង្ហាញមុខអ្នកដឹកនាំសម្ដែងទស្សនីយភាពក្នុងបទចម្រៀង «រស់ជាខ្លួនឯង» ដ៏ល្អឥតខ្ចោះរបស់ កំពូលតារាចម្រៀង​ស្រី​រូប​នេះ ​ក្នុងកម្មវិធីប្រគុំតន្រ្តីអន្តរជាតិ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនោះ គឺ លោក មានឈ្មោះថា ឯម ស៊ីដែន ដែលជាអ្នកដឹកនាំសម្ដែង ក៏ដូចជាអ្នកកាត់ត ក្នុងបទ​ចម្រៀងមួយ​នេះផងដែរ។​

គួរឱ្យដឹងផងដែរថា លោក ឯម ស៊ីដែន ជាអ្នកដឹកនាំសម្ដែងផ្នែក MV បទចម្រៀងមួយរូបប្រចាំផលិតកម្មរស្មីហង្សាមាស ដែលរាល់ MV បទចម្រៀងរបស់តារា​ប្រុស​ស្រី​ល្បីៗ​​ជាច្រើនសុទ្ធសឹងតែជាការដឹកនាំសម្ដែងដោយរូបលោកផងដែរ។

យ៉ាងណាមិញ ក្រោយពីបទចម្រៀង «រស់ជាខ្លួនឯង» របស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ដែលយក​ទៅបង្ហាញលើឆាក​អន្តរជាតិនេះ បានចេញជា​​ផ្លូវការលើ​បណ្ដាញសង្គម​របស់ផលិតកម្មរស្មីហង្សមាស ​អ្នកដឹកនាំសម្ដែងរូបនេះ ក៏បានធ្វើការស៊ែរបន្តដោយភ្ជាប់ជាមួយនឹងសារបែបថា៖ «ជាលទ្ធផលយើងអាចឈរ​ក្នុង​លំ​ដាប់​គុណ​ភាពក្នុងបណ្តាប្រទេសនានា…អរគុណអ្នកជុំវិញខ្លួនខ្ញុំដែលបានណែនាំ រួមទាំងក្រុមការងារផ្នែកកាត់ត កុំភ្លេចនៅចុងវីដេអូសុទ្ធតែជាប្រុសស្អាត! #Directed #Edited»៕

Continue Reading

តារា&សិល្បៈ

ផ្អែមនោះផ្អែម! ដួង ម៉ានិច Surprise ខួបកំណើត អតិជាតិ បុត្រ លើកដំបូង រំភើបពេកយំខ្លួនឯង

Published

on

មួយរយៈចុងក្រោយនេះ តារាសម្ដែង ដួង ម៉ានិច និង តារាចម្រៀងវ័យក្មេង អតិជាតិ បុត្រ កាន់តែផ្អែម​ល្ហែមស្អិតល្មួតនឹងគ្នាខ្លាំង​ឡើង ដែលបានឃើញបញ្ចេញ​សកម្មភាព​ឡា​យ​​វីដេអូ និងទៅណា​មកណាជាមួយគ្នា​មិនលួសថ្ងៃ ដែលធ្វើឱ្យមហាជន​កាន់តែប្រាកដចិត្តថាអ្នក​ទាំងពីរពិតជាមាន​ចិត្តស្រឡាញ់គ្នាពិតមែន។

ដោយឡែកនៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ នេះ មហាជនកាន់តែចាប់អារម្មណ៍ និងរភើបចិត្ត​ជំនួសអ្នកទាំងពីរថែម​ទៀត ក្រោយពីបានឃើញ ​កញ្ញា ដួង ម៉ានិច បានបញ្ចេញរូបភាពដែល​នាងបានធ្វើការ Surprise ខួបកំណើតដល់ ​អតិជាតិ បុត្រ និងបង្ហាញពីអារម្មណ៍​រំភើបចិត្តខ្លាំងរហូត​យំខ្លួនឯង ខណៈពេលដែល Surprise ប្រុសតូច បុត្រ ជាលើកដំបូង។

ក្នុងនោះ កញ្ញា បានបង្ហោះរូបភាពភ្ជាប់ជាមួយសាររៀបរាប់ថា៖ «Happy birthday ប្រុសតូច Surprise birthday លើកដំបូង ហាហា យំខ្លួនឯង សប្បាយចិត្ត និង រំភើបពេក អរគុណគ្រប់យ៉ាងណា BoT»។

ទន្ទឹមនឹងនេះ ក្រោយពី​ឃើញរូបភាពទាំងនេះ​ហើយ ធ្វើឱ្យមហាជនអ្នកគាំទ្រ​លើបណ្ដាញសង្គម ​នាំគ្នាចូលខមមិន ប​ង្ហា​ញ​អារម្មណ៍រំភើប និងអៀនជំនួសអ្នកទាំងពីរគ្រប់គ្នា ព្រមទាំងមានពាក្យពេចន៍ជូនពរថ្ងៃកំណើតដល់ អតិជាតិ បុត្រ ផងដែរ៕

Continue Reading

តារា&សិល្បៈ

ទើបបង្ហាញភូមិគ្រឹះស្កឹមស្កៃថ្ងៃមុន ជុំ ស៊ីថា ជះ​លុយទិញ​ឡានទំនើប​ខ្ទង់រាប់ម៉ឺន​ដុល្លារថែមទៀត​

Published

on

ក្រោយពីបាត់មុខក្នុងវិស័យសិល្បៈ អតីតតារាសម្តែង និង បង្ហាញម៉ូដ ជុំ ស៊ីថា គេសង្កេតឃើញថា លោក កំពុងតែ​សំងំសាងគ្រួសារ​យ៉ាង​មានសុភមង្គល​ជាមួយភរិយា​ជា​ទី​ស្រឡា​ញ់ ​ជាពិសេសក្រោយពីទទួលបាន​ចំណងដៃកូនប្រុសស្រីចំនួន ៥ ​នាក់ហើយ កាន់តែបន្ថែមនូវជីវិត​គ្រួសាររបស់លោក​មានក្ដីសុខពេញទំហឹង។

ម្យ៉ាងវិញទៀត ក្រោយពីចងចំណងរៀបការនឹងភរិយា និងសាងគ្រួសារដ៏ពោរពេញដោយសុភមង្គលនេះហើយ មហាជន​អ្នកគាំទ្រ ក៏ដូចមិត្តក្នុងសិល្បៈ ​បាន​នាំគ្នា​លួច​សរសើរពីជីវិត​របស់តារាប្រុសរូបនេះយ៉ាងខ្លាំង ​ក៏ព្រោះបច្ចុប្បន្នលោកកំពុងតែមានមុខងារក្នុងស្ថាប័នរដ្ឋាភិបាល ព្រមទាំងមានមុខជំនួញធំៗ​ក្នុងដៃជាច្រើន​ជាមួយ​នឹង​ភរិយា ដែលកំពុងតែធ្វើឱ្យរូបលោក និងគ្រួសារ រស់នៅក្នុងជីវិតមួយយ៉ាងសោយសុខ និងហាយសូរបំផុត។

ដោយឡែកកាលពីប៉ុន្មានខែមុន អតីតតារាសម្ដែង ជុំ ស៊ីថា ហាក់ធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលស្រឡាំងកាំង បន្ទាប់ពីរូបលោកបានធ្វើការបើកបង្ហាញផ្ទះថ្មីប្រៀប​ដូច​វិ​មាន​ធំស្កឹមស្កៃ ដែលមានតម្លៃរាប់សិបម៉ឺនដុលា្លរ កំពុងតែសាងសង់ជិតរួចរាល់។

ស្រាប់តែថ្មីៗនេះ មហាជនកាន់តែចាប់អារម្មណ៍ និងបើកភ្នែកធំៗថែមទៀត ក្រោយពីបានឃើញ លោក បង្ហាញឡាន​ស៊េរីទំនើបថ្មីមួយម៉ាក ​JEEP ពណ៌ខ្មៅយ៉ាង​ថ្មីសន្លាង ដែលលោក ​ទើបតែចំណាយលុយរាប់ម៉ឺនដុល្លារទិញ និងបង្ហោះធ្វើការស្វាគមន៍សមាជិកថ្មីលើបណ្ដាញសង្គមរបស់លោក។

ទន្ទឹមនឹងនោះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈរួមអាជីពជាច្រើននាក់ បានចូលខមមិនចូលរួមអបអរសាទរដល់លោក ព្រមទាំងមានពាក្យពេចន៍ជូនពររូបលោក និងគ្រួសារកាន់តែមានសុភមង្គល ជោគជ័យក្នុងជីវិតផងដែរ៕

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©