Connect with us

ជីវិត&សង្គម

ក្តុកក្តួលណាស់! សារសំឡេង​ចុង​ក្រោយ មុន​ដឹង​ថា​ខ្លួន​​ច្បាស់មិនអាចទៅរួច​ ឆាត​ទៅ​មិត្តភក្តិ​ និយាយផ្តាំថា…(មានេះវីដេអូ)

Published

on

ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបរួចមកហើយនូវរឿងរ៉ាវក្តុកក្តួលមួយនេះ ដោយនារីស្រស់ស្អាត់ម្នាក់បានបាត់បង់ជីវិតទាងវ័យក្មេង​ ដែលស្ថិតនៅទឹកដីចំការកៅស៊ូរ ខេត្តកំពង់ចាម ។

ការទទួលមរណភាពរបស់នាងត្រូវបានគេដឹងថា មានជំងឺប្រចាំកាយ គឺជំងឺទឹកនោមប្រៃអស់រយៈពេលជិត៣ឆ្នាំមកហើយ ដោយតែជម្ងឺនេះមិនធូរស្បើយ តែផ្ទុតទៅវិញកាន់តែធើឲ្យរូបកាយនាងកាន់តែដុនដាបពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យនាងមិនទ្រាំទ្របានរហូតដល់នាងលាចាលោកនាពេលថ្មីៗនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះផងដែរមិត្តភក្តិរបស់នាងដែលមានគណនីហ្វេសប៊ុកឈ្មោះ សឿន ស្រីតូច បានបង្ហោះសារបែបនេះថា ៖ << ឯងប្រាប់គ្នាថាឯងពិបាកណាស់ឈឺចុកឆាប់ណាស់ហត់ណាស់តែឯងចង់ជាណាស់ចង់មានជីវិតធម្មតាដូចគេឯងតស៊ូណាស់តែពេលនេះហែងប្រហែលជាហត់ហើយមិត្តសម្លាញ់វាលឿនពេកហើយមិត្តសម្លាញ់សម្រាកចុះណាសម្លាញ់សូមអោយឯងគើតជាតិជាថ្មីកំអោយពិបាកដូចជាតិនេះអីលារហូតហើយមិត្តសម្លាញ់ Ëîî Nöng >>

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលធ្វើឲ្យមហាជនទប់ទឹកភ្នែកមិនជាប់នោះនៅពេលបានស្តាប់សម្លេងសាររបស់នាងខណៈដឹងថាខ្លួនមិនបន្តទៅមុខទៀត ។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖

Click to comment

You must be logged in to post a comment Login

Leave a Reply

ជីវិត&សង្គម

ក្មេងទំនើងអុកឡុកវាយគប់ផ្ទះសម្បែងទ្រព្យសម្បត្តិពលរដ្ឋគ្មានញញើតដៃសោះនៅខេត្តស្ទឹងត្រែង

Published

on

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​ហាក់​ព្រួយបារម្ភ​ជា​ខ្លាំង ខណៈ​ភាព​អសន្តិសុខ​កើតឡើង​យ៉ាង​ផុលផុស ភូមិ​ឃុំ​មាន​សុវត្ថិភាព​ត្រូវ​បាត់បង់ ដោយសារ​ក្រុម​ក្មេង​ទំនើង​រាតត្បាត​វាយ​កម្ទេច គប់ កាប់ ទ្រព្យសម្បត្តិ​ប្រជាជន​ក្នុង​ក្រុង ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​អោយ​ដឹង​ថា នា​ពេល​យប់​ក្រុម​ក្មេង​ទំនើង​បាន​ប្រមូលផ្តុំ​គ្នា​នៅ​សួនច្បារ​ទល់មុខ​សាលាខេត្ត និង​សួនច្បារ​ទល់មុខ​សាលា​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច កាន់​កាំំ​បិត​ដាវ ជ្រ​លរ កាប់​អ្នក​ធ្វើ​ដំណើរ ជិះ​ម៉ូតូ​បង្ហោះ ប្រដេញ​គ្នា កាន់​ជំ​ពាម ជិះ​ម៉ូតូ​បាញ់​កញ្ចក់​ទ្វា​បង្អួច​ផ្ទះ ប្រជាពលរដ្ឋ សម្ងំ​នៅ​ក​ន្លែ​ងងឹត ចាំ​គប់​កញ្ចក់​រថយន្ត​អ្នក​ធ្វើ​ដំណើរ​នៅ​ផ្លូវជាតិ​លេខ​៩ លើ​ផ្លូវបំបែក​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ​ជាដើម ។

ជាក់ស្តែង កាលពី​កន្លង​ទៅ​ថ្មី​ៗ​កំឡុង​ពេល​យប់​ក្រុម​ក្មេង​ទំនើង​បាន​ប្រើប្រាស់​កាំបិត ដាវ កាប់​បំផ្លាញ​ទៅ​លើ​ម៉ូតូ ប្រជាពលរដ្ឋ​ដោយ​គ្មាន​មូលហេតុ កាប់ និង​វាយ​បំផ្លាញ​ទូ​ដាក់​គ្រឿង​សម្ភារៈ​លក់ អាហារ​របស់​អាជីវករ នៅ​ទល់មុខ​មន្ទីរ​ពាណិជ្ជកម្ម តាម​បណ្តោយ​ផ្លូវ មាត់ទន្លេ ។ ហើយ​នៅ​យប់​ថ្ងៃ​ទី​៤ ខែធ្នូ ក្រុម​ក្មេង​ទំនើង​បាន​ប្រើប្រាស់​ដុំ​ថ្មី​គប់​បំបែក​កញ្ចក់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ផង​ដែរ ។

ទាក់ទិន​សកម្មភាព​ក្រុម​ក្មេង​ទំនើង​បង្ក​ការ​អុកឡុក​ក្នុង​ខេត្ត​នេះ​ពុំ​ទាន់​មាន​វិធានការ​ចុះ​បង្ក្រាប​ពី​កងកម្លាំង​នគរបាល​នោះ​ទេ ។ ចំណែក​ការ​ទំនាក់ទំនង​រវាង​អ្នក​សារព័ត៌មាន​ទៅ​លោកស្នងការ​នគរបាល​ខេត្ត​ហាក់ដូច​មិន​អាច​ទំនាក់ទំនង​បាន​ស្ទើរ​រាល់​ព័ត៌មាន​សន្តិសុខ​ទូទៅ​

បច្ចុប្បន្ន ដោយសារ​ទូរស័ព្ទ​របស់​លោក​ខ​ល​ចូល​ហើយ​ពុំ​មានការ​ឆ្លើយ​តប ចំណែក​ចាប់ពី​អធិការ នាយការិយាល័យ​រហូត​ដល់​ស្នងការ​រង​ទទួល​ផែន​នីមួយ​ៗ ក៏​មិន​អាច​ផ្តល់​ព័ត៌មាន​អោយ​អ្នកកាសែត​ដែរ គ្រាន់តែ​លួច​ប្រាប់​បន្តិចបន្តួច និង​ស្នើ​សុំ​អោយ​ជួយ​លាក់​ប្រភព ដោយសារ​បំរើ​ការងារ​នៅ​ក្រោម​ឱវាទ​គេ ៕

Continue Reading

ជីវិត&សង្គម

ហោរាសាស្រ្ត នៅល្ងាចនេះ និយាយពីថា លាភចូលផ្ទួនៗ បេីសិនជា តមរឿងនេះ…!

Published

on

យោង​តាម​ទំនាយ​របស់​ស្តេច​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា លោក​អ្នក​ដែល​កើត​ឆ្នាំ​ទាំង​៧​នេះ​សុទ្ធតែ​មានសំណាង​ធំ​បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ​មហាសាល​ជា​សម្បត្តិ​ឧត្តមមន្ត្រី​មាន​លុយ​វាល់​លាន​ដុល្លារ​ចូល​ក្នុង​ជីវិត​គ្រួសារ​របស់​លោក​អ្នក​ឱ្យ​រស់នៅ​ពោរពេញ​ទៅ​ដោយ​សុភមង្គល​យ៉ាង​គាប់ប្រសើរ ។ សូម​លោក​អ្នក​បួងសួង​តាម​លេខ​សំណាង លេខ​ហុងស៊ុយ​សុំ​លាភ​សំណាង​ឥឡូវនេះ ។

ឆ្នាំឆ្លូវ ជា​អ្នកមាន​ឫទ្ធិ​អំណាច​ច្រើន មាន​លាភ​មានសំណាង​ល្អ លេខ​ជ័យ​៧៧៧ ចាប់ពី​ថ្ងៃនេះ​ទៅ​ជា​ពេលវេលា​នាំ​លាភ​ធំ​ប្រមូលផ្តុំ​ហូរ​ចូល​ជីវិត ការងារ​អ្វី​ៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា ពណ៌​នាំ​សំណាង មាស និង​ខៀវ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ ឯ​បញ្ហា​ស្នេហា ប្រុស​ស្រី​មាន​តែ​សេចក្តីសុខ​ក្រៃ​លែង ។

ឆ្នាំម្សាញ់ អ្នកមាន​សំណាងល្អ លេខ​ហេង​៤៥៩ ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ពេញ​មួយ​ជីវិត​នេះ​លោក​អ្នកធ្វើការ​ងារ​អ្វី​ក៏​រមែង​ទទួល​បាន​ជោគ​ជ័យ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

ឆ្នាំកុរ ពណ៌​នាំ​លាភ មាស ផ្កាឈូក លេខ​ហេង​៣៩៧ ពេញ​មួយ​ជីវិត​នេះ​លោក​អ្នកមាន​លាភ មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​បាន​បង្ហាញ​ថា មាន​លាភ​ធំ លុយកាក់​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន មាន​លាភ​មាន​លុយ​ចូល​ច្រើន ។

ឆ្នាំខាល លេខ​ហេង​៦៦៦ ពណ៌​នាំ​សំណាង លឿង ក្រហម ចាប់ពី​ថ្ងៃនេះ​ទៅ​ទេវតា​ទ្រព្យ​ប្រទាន​សម្បត្តិ​ធំ​មហាសាល មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមី លេខ​លាភ​៧២៩ ពណ៌​នាំ​សំណាង ប្រផេះ ពេញ​មួយ​ជីវិត​នេះ​ជា​វេលា​មាស មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ដ៏​ពិសិដ្ឋ​នេះ ។

ឆ្នាំវក ពេញ​មួយ​ជីវិត​នេះ​ទេវតា​ទ្រព្យ​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​ដល់​លោក​អ្នក មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ បាន​ផល​ចំណេញ​កប់​ក្តោង ។ ពណ៌​នាំ​លាភ ពណ៌​ក្រហម ខៀវ​, លេខ​សំណាង ១៦៨ មាន​លាភ​មានសំណាង​ធំ ។

ឆ្នាំរកា ចាប់ពី​ថ្ងៃនេះ​ទៅ​លោក​អ្នក​ដល់​វេន​សោយសុខ​ដោយ​មិន​បាន​រំពឹង​ទុក​ហើយ ។ ប្រសិនបើ​អ្នក​សម្រេចចិត្ត​ដោយ​ត្រឹមត្រូវ ដោយ​ចិត្ត​ត្រជាក់ ក្នុង​ពេល​ខាង​មុខ​នេះ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​កិត្តិនាម​អាជីព មាន​ស្ថិរភាព និង​មានទ្រព្យ​ច្រើន ជីវិត​ជោគជ័យ លេខ​មាស ៩៩៩ ហេង​ហេង ។

សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ភព​ផែនដី ទេវតា​ទ្រព្យ ព្រះ​អង្គ​មាស លោកយាយ​ដូនពេញ​ជួយ​តាម​ថែរក្សា​លោក​អ្នក​ឱ្យ​ជួប​តែ​សុខ​សប្បាយ ចម្រុងចម្រើន ទទួល​បាន​ហេង​ហេង មាន​លាភ មាន​ជ័យ​ជា​រៀង​រហូត​តទៅ ៕​ សាន សារិន

Continue Reading

ជីវិត&សង្គម

ពិតជាដំណឹងល្អខ្លាំងណាស់ នៅពេលនេះ ផ្លែមាន នឹង ត្រី ប្រា នឹង​មានវត្តមាន នៅលេីតុម្ហូប របស់ចិនហេីយក្រោយ ការឯកភាព នឹង​ការចរចារយ៉ាងមុតមាំ របស់សម្តេច…!

Published

on

ខេត្តព្រៃវែង ៖ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​សុំ​ទៅ​មិត្ត​ចិន​ឱ្យ​ជួយ​ទទួល​ទិញ​នូវ​ផលិត​កសិផល​របស់​កម្ពុជា​បន្ថែម នៅ​គ្រា​កន្លង​មក ពេល​នេះ​មិត្ត​ចិន​បាន​បង្ហាញ​ថា ផ្លែ​មៀន​ប៉ៃលិន និង​ត្រី​ប្រា កម្ពុជា​ត្រូវ​បាន​ភាគី​ចិន​សម្រេចចិត្ត​ធ្វើការ​សិក្សា និង​វិភាគ​ពី​បញ្ហា​និ​ភ័យ បើ​ដំណើរការ​ទៅ​រលូន​នោះ​ផ្លែ​មៀន​ប៉ៃលិន អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន នៅ​រដូវ​ប្រមូល​ផល​លើក​ក្រោយ ចំណែក​ត្រី​ប្រា​អាច​នាំ​ចេញ​ទៅ​ចិន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុន​នេះ ។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ថ្លែង​នៅ​ក្នុ​ចូលរួម​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ ផ្លូវជាតិ​លេខ​១១ កាលពី​ថ្ងៃ​ទី​៦ ធ្នូ ២០២១​នេះ​ថា ឆ្លៀ​ង​ក្នុង​ឱកាស​ថ្ងៃនេះ​ខ្ញុំ​មាន​ដំណឹង​ល្អ សូម​ចែករំលែក​ដល់​អ្នក​ទាំងអស់​គ្នា ។ ប្រទេស​ចិន​បាន​សម្រេចចិត្ត​ធ្វើការ​សិក្សា និង​វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន និង​ត្រី​ប្រា​របស់​កម្ពុជា តាម​រយៈ​វិ​ដេ​អូ​ពី​ចម្ងាយ​ដែល​ជា​វិធានការ​សំខាន់​មួយ ដើម្បី​អនុវត្ត​កុង​សង់​ស៊ិ​ស កិច្ចប្រជុំ​មួយ​តាម​វី​ដេ​អូរ​វាង​ថ្នាក់ដឹកនាំ​ចិន និង​សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម Wang Wentian ស​ង្គ​ត់​ធ្ងន់​ថា​«​បើសិន​រលូន​ផ្លែ​មៀន របស់​កម្ពុជា​អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​នៅ​ពេល​រដូវ​ប្រមូល​ផល​លើក​ក្រោយ រីឯ​ត្រី​ប្រា​វិញ​នឹង​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​» ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា Wang Wentian​ថ្ងៃនេះ ខ្ញុំ​សប្បាយ​រីករាយ​ហើយ​ក៏​ប្រហែលជា​ប្រជាជន​កម្ពុជា​ក៏​សប្បាយ​រីករាយ​ដូច​គ្នា​ទៅ​លើ​អ្វី​ដែល​ឯកឧត្តម​លើក​ឡើង​ខាងលើ​នេះ គឺជា​ចំណុច​ដែល​ខ្ញុំ​បាន​ស្នើ​ជាមួយ និង​ការ​ជួប​ដោយ​ផ្ទាល់​ជាមួយ និង​ថ្នាក់ដឹកនាំ​ចិន ។សម្តេច​តេ​ជោ លើក​ឡើង​ថា​« ពេល​នោះ​ខ្ញុំ​បាន​ស្នើ​ឱ្យ​មិត្ត​ចិន​ផ្តល់​អាទិភាព​ទៅ​លើ​ការ​ទិញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា ក្នុង​នោះ​អាទិភាព​ទៅ​លើ​ផ្លែ​មៀន​បៃ​លិ​ន ក្រៅពី​អ្វី​ដែល​បាន​ធ្វើ​

រួច និង​បាន​ស្នើ​ឱ្យ​ពិភាក្សា​ជា​កញ្ចប់​ទៅ​លើ​ផលិតផល​របស់​កម្ពុជា ។ ចម្លើយ​ដែល​យើង​បាន​មកនេះ​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​ស្នើ​សុំ ។ ពេល​នោះ​យើង​ស្នើ​សុំ​អាទិភាព​តែ​ទៅ​លើ​ផ្លែ​មៀន ឥលូវ​គាត់​ផ្តល់​ការ​ត្រួតពិនិត្យ​តាម​វី​ដេ​អូ​ពី​ចម្ងាយ​សម្រាប់​ផ្លែ​មៀន និង​ត្រី​ប្រា ហើយ​ត្រី​ប្រា​នេះ កម្ពុជា​សំបូរ​ណាស់ បើសិនជា​មាន​ទីផ្សារ​ចិន​ដ៏​ធំ​មួយ​នេះ​នឹង​មានការ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​មានការ​ចិញ្ចឹម​ត្រី​ប្រា​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួច​ហើយ​ដឹក​ជញ្ជូន​ទៅ​ប្រទេស​ចិន ដោយ​វា​បង្កើត​បាន​នូវ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​» ។

សម្តេច​តេ​ជោ បន្ត​ថា អ្នក​ដាំ​មៀននៅ​ប៉ៃលិន​, បាត់ដំបង​, បន្ទាយ​មាន​ជ័យ និង​នៅ​កន្លែង​ផ្សេង​ទៀត គឺ​មាន​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ ។ ប៉ុន្តែ​ត្រូវ​ធានា​គុណភាព​មិន​អាច​នាំ​ចេញ​ទៅ​ទាំង​មេរោគ ទៅ​ប្រទេស​ចិន​នោះ​ទេ ។ ការ​ចិញ្ចឹម​ត្រី​ប្រា​ច្បាស់​ជា​កើនឡើង​នៅ​អី្វ​ដែល​ហៅ​ថា​សេចក្តី​ត្រូវការ និង​ការ​ផ្គត់ផ្គង់ កាលណា​មាន​ត្រូវការ​ទីផ្សារ​ជាក់លាក់​ដូច​ជា នៅ​ក្នុង​ប្រទេស​ចិន​ដូច​ជា ផ្លែ​មៀន​នោះ និង​មានការ​ជំរុញ​ឱ្យ​មានការ​ដាំ​ដុះ និង​ថែទាំ​ដើម​មៀន ដែល​ក​ន្ល​មកនេះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​បំណង​កាប់​ចោល ក្រោយ​រក​ទីផ្សារ​អត់​បាន ។

សម្តេច​តេ​ជោ មាន​ភាព​ជឿជាក់​ថា​« ត្រី​ប្រា​កម្ពុជា​នឹង​អាច​បង្ហាញ​វត្ត​មាននៅ​លើ​តុ​ទទួលទាន​អាហារ​របស់​ប្រជាជន​ចិន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​។​នេះ​គឺជា​ការ​សង្ឃឹម​របស់​យើង ដែល​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ត្រី​ប្រា​ទទួល​បាន​ប្រាក់​ចំណូល​» ៕

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©