Connect with us

ប្លែកៗ

អស្ចារ្យមែន ជាពិសេសច្រៀងបទខ្មែរសែនពិរោះ!! កុមារីម្នាក់នេះបានបំបែកំណត់ត្រាពិភពលោក ដោយច្រៀងបាន ១០២ភាសាខុសៗគ្នា ជាពិសេសច្រៀងបទខ្មែរសែនពិរោះ…(មានវីដេអូ)

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងស្រីឥណ្ឌាដែលមានអាយុត្រឹមតែ ១២ ឆ្នាំ ប៉ុន្ដែនាងអាចមានសមត្ថភាពច្រៀងចំរៀងដល់ទៅ ៨០ភាសាខុសៗគ្នា ដោយគ្រោងនឹងបំបែកកំណត់ត្រាពិភពលោក គឺកំណត់ត្រាអ្នកច្រៀងបទចម្រៀងច្រើនភាសាខុសៗគ្នាដំបូងគេបំផុតលើលោក ក្នុងពេលតែមួយ។ក្មេងស្រីអច្ឆិរយៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះឈ្មោះថា Suchetha Satish ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យមួយក្នុងក្រុងទីក្រុង Dubai ទើបតែបំបែកកំណត់ត្រាពិភពលោកសម្រាប់ការច្រៀងច្រើនភាសាច្រើនបំផុតក្នុងការប្រគុំតន្ត្រីមួយក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងស្រីអច្ឆិរយៈខាងលើ បាននិយាយអោយដឹងថា នាងអាចច្រៀងបាន៨០ភាសាខុសគ្នា ជំនាញនេះទាមទារការហាត់ជាងមួយឆ្នាំ។ គម្រោងរបស់នាងគឺរៀនយ៉ាងតិច៥ភាសាបន្ថែមទៀត មុនពេលឈានចូលរួមបំបែកកំណត់ត្រាពិភពលោក។ Suchetha អាចច្រៀងស្ទាត់នោះច្រៀងភាសាឥណ្ឌា ៧ ប្រភេទក្នុងនោះមាន Hindi, Malayalam និង Tamil ជាពិសេសភាសាអង់គ្លេស ប៉ុន្តែចំណាប់អារម្មណ៍លើភាសាដ៏ទៃទៀតក្រៅពីភាសាកំណើត ដែលជាហេតុអោយនាងឆាប់ចាប់បាន ហើយអាចចូលរួមបំបែកកំណត់ត្រាពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងស្រីវ័យ ១២ ឆ្នាំមួយរូបនេះបានធ្វើឱ្យអ្នកទស្សនាមានការប្លែកអារម្មណ៍នៅស្ថានកុងស៊ុលឥណ្ឌាក្នុងទីក្រុង Dubai ដោយច្រៀង ១០២ ភាសាក្នុងរយៈពេល ៦ ម៉ោង និង ១៥ នាទី។នាខែមករាកន្លងទៅ ក្មេងស្រីជនជាតិឥណ្ឌានេះ បានបានធ្វើមានការភ្ញាក់ផ្អើសាជាថ្មី ជាមួយការមានលទ្ធភាពអាចច្រៀងបានច្រើនភាសាជាមុនទៀត គឺ១០២ ភាសា ដែលច្រៀងក្នុងរយៈពេល៦ម៉ោង ១៥នាទី នៅក្នុងក្រុង Dubai។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្វីដែលពិសេស និងគួរអោយចាប់អារម្មណ៍ចំពោះប្រជាជនកម្ពុជា ក្នុងចំណោងភាសា១០០ជាងនោះ នាងអាចបកស្រាយបទចម្រៀងជាភាសាខ្មែរបានយ៉ាងរលូន និងពិរោះ ដែលសូរសៀងស្តាប់ទៅហាក់បីដូចជាអ្នកចេះភាសាខ្មែរយូរឆ្នាំចឹង បទដែលក្មេងស្រីតូចនោះលើកយកបកស្រាយនោះបទ “ខ្ញុំស្រលាញ់ស្រីតូច” ដែលជាសំនៀងដើមរបស់អធិរាជសំលេងមាស លោក សុិន សុីសាមុត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

ប្លែកៗ

ទម្លាយប្រវត្តិដ៏រំជួលចិត្តនៃចេតិយមួយ ក្នុងបរិវេណប្រាសាទអង្គរ កម្រមានអ្នកដឹងណាស់

Published

on

ចេតិយ ជ័យនន្ទ មានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើត នៃថែវទី ៣ ។ មានមនុស្សតិចណាស់ ដែលបានដឹងពីប្រវត្តិចេតិយនេះ អ្នកខ្លះក៏មិនដឹងថាជាចេតិយផង ចំណែកអ្នកខ្លះទៀត ក៏មិនទាន់បានឃើញដែរ ។ តើចេតិយនេះមានមានប្រវត្តិបែបណា? ហេតុអ្វីបានជាមនុស្សនៅសម័យនោះ សង់ចេតិយក្នុងបរិវេណប្រាសាទយ៉ាងដូច្នេះ?

នៅថែវទី៣ ខាងកើត នៃប្រាសាទអង្គរវត្ត ទល់មុខចេតិយ ជ័យនន្ទ មានសិលាចារឹកមួយផ្ទាំង បានសរសេររៀបរាប់យ៉ាងពិស្ដារ ជុំវិញប្រវត្តិនៃការសង់ចេតិយនេះ ។ យោងតាមការស្រាវជ្រាវរបស់លោកស្រីបណ្ឌិត ពៅ សាវរស់ ដែលជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ បានឱ្យដឹងថា ចេតិយនេះ សង់ឡើងនៅឆ្នាំ ១៧០១ នៃគ.ស និង ១៦២៣ សករាជ ។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និង តម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា សិលាចារឹកខាងលើបានរៀបរាប់ពីទុក្ខសោករបស់លោក ជ័យនន្ទ ដែលបានបាត់បង់ប្រពន្ធ និង កូន ហើយបាននាំសាកសពមកបញ្ចុះក្នុងចេតិយនៅអង្គរវត្ត ។ លោកបន្ថែមថា លោក ជ័យនន្ទ ជាមន្រ្តីខ្ពង់ខ្ពស់ម្នាក់ ដែលបម្រើការក្នុងរាជវាំង ដែលកាលនោះរាជធានី នៅឧត្តុង្គ។

លោក អ៊ា ដារិទ្ធ បានបន្តថា «គេដឹងត្រឹមថា គាត់មានទុក្ខពេលបាត់បង់ប្រពន្ធ និង កូន ហើយក៏មិនដឹងថា ការស្លាប់នោះដោយសារបញ្ហាអ្វីដែរ ។ ដូច្នេះ គាត់មិនដឹងយកទៅបញ្ចុះនៅទីណាឱ្យស័ក្តិសម ក៏សម្រេចយកមកបញ្ចុះនៅអង្គរវត្តទៅដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់» ។

តាមការពន្យល់របស់លោក អ៊ា ដារិទ្ធ និង យោងតាមសិលាចារឹក ចាប់ពីស.វទី ១៦ ដល់ទី ១៨ ប្រាសាទអង្គរវត្ត ត្រូវបានគេឱ្យឈ្មោះថា «ព្រះវិស្ណុលោក» ដែលជាព្រះបច្ឆាមរណនាមរបស់ព្រះបាទ សូរ្យវរ្ម័នទី ២ ។ នេះមានន័យថា ប្រាសាទអង្គរវត្តនាសម័យកាលនោះ ត្រូវបានគេចាត់ទុក ជាប្រាសាទផង និង ជាចេតិយផង ។ យោងតាមសិលាចារឹកនៅអង្គរវត្ត ទាំងរាស្រ្ត និង សែរាជវង្សានុវង្សនាសម័យនោះ បានមកសំពះព្រះ ធ្វើបុណ្យ ប្រោសខ្ញុំ និង ធ្វើសច្ចាប្រណិធានជាដើម ។

នៅសម័យនោះ ទាំងលោក ជ័យ នន្ទ និង រាស្រ្តទូទៅ បានយកសាកសពទៅបញ្ចុះនៅទីដែលគេចាត់ទុកថាជាកន្លែងខ្ពង់ខ្ពស់ និង អស្ចារ្យ ។ ជំនឿនេះ មានតជារហូតមក ដោយអ្នកស្រុកដែលមានជំនឿ តែងយកធាតុទៅបញ្ចុះនៅបរិវេណប្រាសាទអង្គរវត្ត ។ លោក អ៊ា ដារិទ្ធ បានលើកឧទាហរណ៍អំឡុងឆ្នាំ ២០០០ ជាង ពេលលោកធ្វើកំណាយពីប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទ ក៏ប្រទះឃើញគំនរឆ្អឹងជាច្រើន ទាំងកប់ផ្ទាល់ដី និង ខ្លះដាក់ក្នុងកុលាលភាជន៍ ។

ការណ៍នេះហើយ ទើបធ្វើឱ្យអ្នកស្រាវជ្រាវ បានទាញសេចក្តីសន្និដ្ឋានយ៉ាងច្បាស់លាស់ថា ប្រហែលអ្នកស្រុក មានបំណងចង់ភ្ជាប់និស្ស័យជាមួយចេតិយដ៏ធំខ្ពង់ខ្ពស់ របស់ព្រះបាទសូរ្យវរ្ម័នទី ២ ឬប្រាសាទអង្គរវត្ត ដើម្បីឱ្យអ្នកដែលបានស្លាប់ទៅបានខ្ពង់ខ្ពស់ដែរ

Continue Reading

ប្លែកៗ

រឿងរ៉ាវដ៏ព្រឺក្បាលមួយ នៃបដិមា «តារាជ» ឬ «ព្រះវិស្ណុ ដៃ ៨» នៅអង្គរវត្ត ខ្មែរយើងកម្របានដឹង

Published

on

ប្រាសាទអង្គរវត្ត គឺជាប្រាង្គប្រាសាទខ្មែរដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងសកលលោក ដែលបុព្វបុរសបានកសាងទុកជាកេរដំណែលដល់ប្រជាពលរដ្ឋកម្ពុជា ។ មិនតែប៉ុណ្ណោះ វត្តមានរបស់ប្រាសាទអង្គរវត្ត បានធ្វើឱ្យទាក់ទាញភ្ញៀវអន្តរជាតិ អ្នកប្រាជ្ញ ស្ថាបត្យករ វិស្វករនានា ឱ្យចង់ចូលមកទស្សនា និង សិក្សាស្វែងយល់ពី រចនាបថ ស្ថាបត្យកម្ម ប្រវត្តិនៃការកកើត ក៏ដូចជាធាតុបង្គុំនៃតួប្រាសាទផងដែរ ។

ដូចអ្នកទេសចរជាតិ និង អន្តរជាតិមួយចំនួនបានដឹងរួចមកហើយនៅក្នុងប្រាសាទអង្គវត្ត គេឃើញមានរូបបដិមាដ៏ធំសម្បើមមួយ ដែលឈរជង្គ្រឹងនៅច្រកចូលទិសខាងលិចនៃប្រាសាទ ដោយរូបបដិមានោះត្រូវបានសាធារណៈជនបានស្គាល់ និង ហៅឈ្មោះថា «តារាជ» ជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុ នៃព្រហ្មញ្ញសាសនា ដែលមានព្រះហស្ថ ៨ រចនាបថបាយ័ន កម្ពស់ជិត ៤ ម៉ែត្រ ឆ្លាក់ពីថ្មមួយដុំដ៏ធំ ។

និយាយពីរូបចម្លាក់ «តារាជ» ដ៏មានភាពល្បីល្បាញនៃឫទ្ធានុភាពដ៏អស្ចារ្យនៃអាទិទេពព្រះវិស្ណុនេះវិញ ត្រូវបានព្រះមហាក្សត្រខ្មែរ និង ប្រជារាស្ត្រខ្មែរតាំងពីបុរាណរហូតដល់បច្ចុប្បន្នគោរពបូជា និង មានជំនឿជាក់មុតមាំចំពោះភាពស័ក្តិសិទ្ធិរបស់ព្រះអង្គខ្លាំងណាស់ ហើយថែមទាំងបានចាត់ទុកជាស្តេចទេពដ៏ខ្ពង់ខ្ពស់បំផុត ដែលថែរក្សាប្រាសាទអង្គរវត្តរហូតដល់សព្វថ្ងៃទៀតផង ។

បើតាមការបង្ហាញពីទំព័រហ្វេសប៊ុកទូរទស្សន៍ជាតិកម្ពុជា ដែលបានដកស្រង់ចេញពីផេក «My Past / អតីតកាល របស់ខ្ញុំ» បានរៀបរាប់រឿងរ៉ាវដ៏ព្រឺក្បាលមួយទាក់ទងនឹងបដិមា «លោកតារាជ» អង្គនេះថា «បើទោះបីជាមានអាយុរាប់រយឆ្នាំ ឆ្លងកាត់ច្រើនសម័យកាលនៃប្រទេសជាតិ ក៏បដិមា «តារាជ» នៅតែបង្ហាញរាងមាំទាំ និង ពេញដោយតេជៈបារមី ។ ទេពអង្គនេះក៏ធ្លាប់បានទទួលការជួសជុលជាច្រើនដងពីអ្នកជំនាញជាតិ-អន្តរជាតិ ដែលរងគ្រោះដោយកត្តាធម្មជាតិនៃអាយុកាលរបស់ខ្លួន សង្គ្រាមស៊ីវិល និង ការយារយីពីពួកឈ្មួញទុច្ចរិតប៉ងកាត់ព្រះកេសយកទៅជួញដូរដ៏គួរឱ្យខ្លោចផ្សារ ។

ឆ្នាំ ១៩៨៥ ព្រះកេសរបស់ «លោកតារាជ» ត្រូវបានជនទុច្ចរិតមួយក្រុមប៉ុនប៉ងអារផ្តាច់ក្នុងបំណងជួញដូរ តែមិនបានសម្រេច ដោយសារត្រូវចំណាយពេលកាត់យូរពេកតាំងពីយប់រហូតដល់ព្រឹក ។ ពេលកាត់បានហើយយកទៅអត់កើត ព្រោះមេឃភ្លឺហើយទុកចោលនៅជិត ព្រះបាទរបស់ទ្រង់ ។ នោះឆ្លុះបញ្ជាំងឱ្យឃើញថាគុណបារមីរបស់ទ្រង់ពិតជាអស្ចារ្យណាស់ ។

បន្ទាប់មកព្រះកេសរបស់ទ្រង់ត្រូវបានរក្សាទុកក្នុង អភិរក្សដ្ឋានអង្គរខេត្តសៀមរាបបណ្តោះអាសន្ន ដោយសារគ្រានោះមិនទាន់មានសុវត្ថិភាពពេញលេញ ទើបអាជ្ញាធរ និង សមត្ថកិច្ចដង្ហែព្រះកេសរបស់លោកតារាជទៅតម្កល់ទុកនៅជាន់ក្រោមនៃព្រះទីនាំងវិនិច្ឆ័យក្នុងព្រះបរមរាជវាំង ក្នុងឆ្នាំ ១៩៩៣ ។ ក្រោយមកបានយកទៅរក្សាទុកក្នុងសារមន្ទីរជាតិភ្នំពេញ ហើយក្រោយមកទៀតដោយសារគេគិតថា «លោកតារាជ» ជាព្រះអទិទេពដ៏មានបារមីស័ក្តិសិទ្ធិ ដែលប្រជាជនខ្មែរពេញនគរគោរពបូជា ទើបអាជ្ញាធរសម្រេចដង្ហែ «លោកតារាជ» មកកាន់ទឹកដីដើមកំណើតក្រុងអង្គរវិញ ក្នុងថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០០៤ ដែលពេលនេះកំពុងតាំងនៅទីតាំងដដែល គឺច្រកចូលទិសខាងលិចនៃប្រាសាទអង្គវត្ត» ៕

Continue Reading

ប្លែកៗ

សត្វចម្លែក មួយបានផុសឡេីងចេញ ជារូបរៀង ដ៏កួរអោយចម្លែក មិនដែរបានឃេីញ ដែរធ្វេីអោយប្រជាជន នាំគ្នាផ្អេីលទៅមេីលគ្រប់គ្នា…!

Published

on

បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់មហាជនអ្នកលេងបណ្ដាញសង្គមថៃ បន្ទាប់ពីមានហ្វេសប៊ុកផេក ឈ្មោះថា Buengkan Day និង Naga Route

បានបង្ហោះឱ្យឃើញនៅរូងភ្នំមួយដោយប្រទះឃើញនៅថ្មដ៏ចម្លែកមួយដែលមានសណ្ឋានដូចទៅនឹងពស់ថ្លាន់ ដោយប្រៀបដូចសត្វនាគរាជអ៊ីចឹង។

សម្រាប់ថ្មដ៏ចម្លែកនេះត្រូវបានគេប្រទះឃើញនៅក្នុងឧទ្យានជាតិ ភូលង្កា ខេត្តប៊ឹងកាន (Buengkan) ប្រទេសថៃ។ ជាមួយទីតាំងធម្មជាតិ និង

មានថ្មដ៏ចម្លែកនេះត្រូវាបានគេសន្និដ្ឋានថានឹងអាចក្លាយជាទីតាំងទេសចរណ៍មួយដ៏សំខាន់សម្រាប់ប្រជាជនថៃ និង បរទេសមកទស្សនាបាននាពេលខាងមុខ។

ជាមួយគ្នានោះ ទីតាំងនេះក៏អាចក្លាយជាទីសក្ការៈសម្រាប់មហាជនថៃដែលមានជំនឿលើការគោរពសត្វនាគរាជផងដែរ។ ក្រោយពីរូបភាពទីតាំងនោះបង្ហោះឡើងលើបណ្ដាញសង្គម គេកត់សម្គាល់ឃើញថាមានមហាជនជាច្រើនកំពុងចាំអារម្មណ៍មានបំណងចង់ទៅទស្សនា និង គោរពបូជា ដោយហេតុថាជនជាតិថៃពិតណាស់មានការគោរពសត្វនាគជាអង្គសក្តិសិទ្ធរបស់ពួកគេ៕

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©