Connect with us

ប្លែកៗ

តស៊ូពីក្មេងគ្មានផ្ទះរហូតរៀនចប់សាលាល្បីឈ្មោះលើពិភពលោក​ Harvard University…(មានវីដេអូ)

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាមេរិក៖ យុវជនម្នាក់ដែលធ្លាប់គ្មានផ្ទះសម្បែងតស៊ូរៀនរហូតបានក្លាយទៅជាសិស្សពូកែប្រចាំវិទ្យាល័យ ហើយពេលនេះរូបគេបានជាប់ឈ្មោះទៅរៀននៅឯសាកលវិទ្យាល័យ Harvard ថែមទៀត។យុវជនរូបនេះមានឈ្មោះ Derrick Ngo អាយុ ១៨ឆ្នាំ មានកុមារភាពដ៏ជូរចត់បំផុត ដោយធំឡើងគ្មានឪពុក ហើយត្រូវរស់នៅជាមួយម្តាយម្នាក់ ដែលតែងតែជាប់ពន្ធនាគារជាញឹកញាប់ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនពេល Derrick ទទួលបានជោគជ័យដូចសព្វថ្ងៃ រូបគេបានផ្លាស់ប្តូរសាលារៀនអស់ចំនួន ១២សាលា។កាលពីអាយុ១៥ឆ្នាំ គេចាប់ផ្តើមរស់នៅដោយខ្លួនឯងជាមួយនឹងជំនួយខ្លះៗពីម្តាយរបស់គេ ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ លុះ២ឆ្នាំក្រោយមក គេក៏ធ្លាក់ខ្លួនគ្មានផ្ទះសម្បែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជន Derrick បានប្រាប់ក្រុមសារព័ត៌មានថា៖
«ពីមុនម្តាយខ្ញុំវក់នឹងល្បែងជាខ្លាំង។ ដូច្នេះខ្ញុំនិងបងប្អូនរបស់ខ្ញុំតែងតែចាំគាត់នៅកាស៊ីណូប្រៀបដូចជាសំរាមអីចឹង។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ជាទូទៅយើងពុំមានអាហារគ្រប់គ្រាន់ហូបនោះទេ។ យើងគ្មានប្រាក់គ្រប់គ្រាន់ទេ។ យើងគ្មានប្រភពចំណូលច្បាស់លាស់នោះទេ ហើយនេះគឺជាអ្វីខ្ញុំបារម្ភបំផុត។»ព្រោះតែចង់ផ្លាស់ប្តូរអនាគត Derrick បានតាំងចិត្តខិតខំប្រឹងប្រែងរៀនសូត្រ ហើយនៅទីបំផុតរូបគេក៏បានក្លាយទៅជាសិស្សពូកែបំផុតប្រចាំវិទ្យាល័យ Energy Institute High School។

Derrick បាននិយាយបន្ថែមទៀតថា៖«ខ្ញុំដឹងថាប្រសិនបើខ្ញុំមិនបានប្រើប្រាស់សាលារៀន ការអប់រំ និងធនធានដែលខ្ញុំមាននោះទេ ខ្ញុំមិនអាចផ្លាស់ប្តូរស្ថានភាពជីវិតខ្ញុំបាននោះទេ។»មិនយូរប៉ុន្មាន Derrick ក៏បានជំនួយពីអង្គការ EMERGE ក្នុងការឧបត្ថម្ភការសិក្សានិងបណ្តុះបណ្តាលរូបគេឱ្យរៀននៅសាលាល្បីៗដោយ Derrick បានរៀបរាប់បន្ថែមទៀតថា៖

«ប្រសិនបើពុំមានជំនួយពីអង្គការ EMERGE នោះទេ ខ្ញុំក៏មិនអាចចូលរៀននៅឯសាកលវិទ្យាល័យ Harvard បានដែរ។ អង្គការ EMERGE បានជួយបណ្តុះបណ្តាលខ្ញុំ និងផ្តល់ឱកាសឱ្យខ្ញុំបន្តការសិក្សានៅឯសាកលវិទ្យាល័យ។»

បន្ថែមពីនេះទៀត Derrick ក៏អរគុណដល់អ្នកគ្រូ Judy Le ផងដែរ ដែលបានជួយបង្រៀនរូបគេ ទើបគេមានដូចសព្វថ្ងៃនេះ។Derrick បាននិយាយបន្ថែមទៀតថា៖ «គ្រូរបស់ខ្ញុំឈ្មោះ Judy Le ហើយគាត់គឺជាមនុស្សដ៏អស្ចារ្យបំផុតនៅក្នុងជីវិតខ្ញុំ។ អ្នកគ្រូ Judy Le បានផ្តល់ភាពកក់ក្តៅឱ្យខ្ញុំ ស្រលាញ់ខ្ញុំប្រៀបដូចជាកូនបង្កើតរបស់គាត់អីចឹង។»

យ៉ាងណាមិញ នៅខែធ្នូខាងមុខនេះ Derrick នឹងចូលរៀននៅឯសាកលវិទ្យាល័យ Harvard ហើយ៕មានវីដេអូខាងក្រោមនេះ

Click to comment

You must be logged in to post a comment Login

Leave a Reply

ប្លែកៗ

ទម្លាយប្រវត្តិដ៏រំជួលចិត្តនៃចេតិយមួយ ក្នុងបរិវេណប្រាសាទអង្គរ កម្រមានអ្នកដឹងណាស់

Published

on

ចេតិយ ជ័យនន្ទ មានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើត នៃថែវទី ៣ ។ មានមនុស្សតិចណាស់ ដែលបានដឹងពីប្រវត្តិចេតិយនេះ អ្នកខ្លះក៏មិនដឹងថាជាចេតិយផង ចំណែកអ្នកខ្លះទៀត ក៏មិនទាន់បានឃើញដែរ ។ តើចេតិយនេះមានមានប្រវត្តិបែបណា? ហេតុអ្វីបានជាមនុស្សនៅសម័យនោះ សង់ចេតិយក្នុងបរិវេណប្រាសាទយ៉ាងដូច្នេះ?

នៅថែវទី៣ ខាងកើត នៃប្រាសាទអង្គរវត្ត ទល់មុខចេតិយ ជ័យនន្ទ មានសិលាចារឹកមួយផ្ទាំង បានសរសេររៀបរាប់យ៉ាងពិស្ដារ ជុំវិញប្រវត្តិនៃការសង់ចេតិយនេះ ។ យោងតាមការស្រាវជ្រាវរបស់លោកស្រីបណ្ឌិត ពៅ សាវរស់ ដែលជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ បានឱ្យដឹងថា ចេតិយនេះ សង់ឡើងនៅឆ្នាំ ១៧០១ នៃគ.ស និង ១៦២៣ សករាជ ។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និង តម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា សិលាចារឹកខាងលើបានរៀបរាប់ពីទុក្ខសោករបស់លោក ជ័យនន្ទ ដែលបានបាត់បង់ប្រពន្ធ និង កូន ហើយបាននាំសាកសពមកបញ្ចុះក្នុងចេតិយនៅអង្គរវត្ត ។ លោកបន្ថែមថា លោក ជ័យនន្ទ ជាមន្រ្តីខ្ពង់ខ្ពស់ម្នាក់ ដែលបម្រើការក្នុងរាជវាំង ដែលកាលនោះរាជធានី នៅឧត្តុង្គ។

លោក អ៊ា ដារិទ្ធ បានបន្តថា «គេដឹងត្រឹមថា គាត់មានទុក្ខពេលបាត់បង់ប្រពន្ធ និង កូន ហើយក៏មិនដឹងថា ការស្លាប់នោះដោយសារបញ្ហាអ្វីដែរ ។ ដូច្នេះ គាត់មិនដឹងយកទៅបញ្ចុះនៅទីណាឱ្យស័ក្តិសម ក៏សម្រេចយកមកបញ្ចុះនៅអង្គរវត្តទៅដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់» ។

តាមការពន្យល់របស់លោក អ៊ា ដារិទ្ធ និង យោងតាមសិលាចារឹក ចាប់ពីស.វទី ១៦ ដល់ទី ១៨ ប្រាសាទអង្គរវត្ត ត្រូវបានគេឱ្យឈ្មោះថា «ព្រះវិស្ណុលោក» ដែលជាព្រះបច្ឆាមរណនាមរបស់ព្រះបាទ សូរ្យវរ្ម័នទី ២ ។ នេះមានន័យថា ប្រាសាទអង្គរវត្តនាសម័យកាលនោះ ត្រូវបានគេចាត់ទុក ជាប្រាសាទផង និង ជាចេតិយផង ។ យោងតាមសិលាចារឹកនៅអង្គរវត្ត ទាំងរាស្រ្ត និង សែរាជវង្សានុវង្សនាសម័យនោះ បានមកសំពះព្រះ ធ្វើបុណ្យ ប្រោសខ្ញុំ និង ធ្វើសច្ចាប្រណិធានជាដើម ។

នៅសម័យនោះ ទាំងលោក ជ័យ នន្ទ និង រាស្រ្តទូទៅ បានយកសាកសពទៅបញ្ចុះនៅទីដែលគេចាត់ទុកថាជាកន្លែងខ្ពង់ខ្ពស់ និង អស្ចារ្យ ។ ជំនឿនេះ មានតជារហូតមក ដោយអ្នកស្រុកដែលមានជំនឿ តែងយកធាតុទៅបញ្ចុះនៅបរិវេណប្រាសាទអង្គរវត្ត ។ លោក អ៊ា ដារិទ្ធ បានលើកឧទាហរណ៍អំឡុងឆ្នាំ ២០០០ ជាង ពេលលោកធ្វើកំណាយពីប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទ ក៏ប្រទះឃើញគំនរឆ្អឹងជាច្រើន ទាំងកប់ផ្ទាល់ដី និង ខ្លះដាក់ក្នុងកុលាលភាជន៍ ។

ការណ៍នេះហើយ ទើបធ្វើឱ្យអ្នកស្រាវជ្រាវ បានទាញសេចក្តីសន្និដ្ឋានយ៉ាងច្បាស់លាស់ថា ប្រហែលអ្នកស្រុក មានបំណងចង់ភ្ជាប់និស្ស័យជាមួយចេតិយដ៏ធំខ្ពង់ខ្ពស់ របស់ព្រះបាទសូរ្យវរ្ម័នទី ២ ឬប្រាសាទអង្គរវត្ត ដើម្បីឱ្យអ្នកដែលបានស្លាប់ទៅបានខ្ពង់ខ្ពស់ដែរ

Continue Reading

ប្លែកៗ

រឿងរ៉ាវដ៏ព្រឺក្បាលមួយ នៃបដិមា «តារាជ» ឬ «ព្រះវិស្ណុ ដៃ ៨» នៅអង្គរវត្ត ខ្មែរយើងកម្របានដឹង

Published

on

ប្រាសាទអង្គរវត្ត គឺជាប្រាង្គប្រាសាទខ្មែរដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងសកលលោក ដែលបុព្វបុរសបានកសាងទុកជាកេរដំណែលដល់ប្រជាពលរដ្ឋកម្ពុជា ។ មិនតែប៉ុណ្ណោះ វត្តមានរបស់ប្រាសាទអង្គរវត្ត បានធ្វើឱ្យទាក់ទាញភ្ញៀវអន្តរជាតិ អ្នកប្រាជ្ញ ស្ថាបត្យករ វិស្វករនានា ឱ្យចង់ចូលមកទស្សនា និង សិក្សាស្វែងយល់ពី រចនាបថ ស្ថាបត្យកម្ម ប្រវត្តិនៃការកកើត ក៏ដូចជាធាតុបង្គុំនៃតួប្រាសាទផងដែរ ។

ដូចអ្នកទេសចរជាតិ និង អន្តរជាតិមួយចំនួនបានដឹងរួចមកហើយនៅក្នុងប្រាសាទអង្គវត្ត គេឃើញមានរូបបដិមាដ៏ធំសម្បើមមួយ ដែលឈរជង្គ្រឹងនៅច្រកចូលទិសខាងលិចនៃប្រាសាទ ដោយរូបបដិមានោះត្រូវបានសាធារណៈជនបានស្គាល់ និង ហៅឈ្មោះថា «តារាជ» ជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុ នៃព្រហ្មញ្ញសាសនា ដែលមានព្រះហស្ថ ៨ រចនាបថបាយ័ន កម្ពស់ជិត ៤ ម៉ែត្រ ឆ្លាក់ពីថ្មមួយដុំដ៏ធំ ។

និយាយពីរូបចម្លាក់ «តារាជ» ដ៏មានភាពល្បីល្បាញនៃឫទ្ធានុភាពដ៏អស្ចារ្យនៃអាទិទេពព្រះវិស្ណុនេះវិញ ត្រូវបានព្រះមហាក្សត្រខ្មែរ និង ប្រជារាស្ត្រខ្មែរតាំងពីបុរាណរហូតដល់បច្ចុប្បន្នគោរពបូជា និង មានជំនឿជាក់មុតមាំចំពោះភាពស័ក្តិសិទ្ធិរបស់ព្រះអង្គខ្លាំងណាស់ ហើយថែមទាំងបានចាត់ទុកជាស្តេចទេពដ៏ខ្ពង់ខ្ពស់បំផុត ដែលថែរក្សាប្រាសាទអង្គរវត្តរហូតដល់សព្វថ្ងៃទៀតផង ។

បើតាមការបង្ហាញពីទំព័រហ្វេសប៊ុកទូរទស្សន៍ជាតិកម្ពុជា ដែលបានដកស្រង់ចេញពីផេក «My Past / អតីតកាល របស់ខ្ញុំ» បានរៀបរាប់រឿងរ៉ាវដ៏ព្រឺក្បាលមួយទាក់ទងនឹងបដិមា «លោកតារាជ» អង្គនេះថា «បើទោះបីជាមានអាយុរាប់រយឆ្នាំ ឆ្លងកាត់ច្រើនសម័យកាលនៃប្រទេសជាតិ ក៏បដិមា «តារាជ» នៅតែបង្ហាញរាងមាំទាំ និង ពេញដោយតេជៈបារមី ។ ទេពអង្គនេះក៏ធ្លាប់បានទទួលការជួសជុលជាច្រើនដងពីអ្នកជំនាញជាតិ-អន្តរជាតិ ដែលរងគ្រោះដោយកត្តាធម្មជាតិនៃអាយុកាលរបស់ខ្លួន សង្គ្រាមស៊ីវិល និង ការយារយីពីពួកឈ្មួញទុច្ចរិតប៉ងកាត់ព្រះកេសយកទៅជួញដូរដ៏គួរឱ្យខ្លោចផ្សារ ។

ឆ្នាំ ១៩៨៥ ព្រះកេសរបស់ «លោកតារាជ» ត្រូវបានជនទុច្ចរិតមួយក្រុមប៉ុនប៉ងអារផ្តាច់ក្នុងបំណងជួញដូរ តែមិនបានសម្រេច ដោយសារត្រូវចំណាយពេលកាត់យូរពេកតាំងពីយប់រហូតដល់ព្រឹក ។ ពេលកាត់បានហើយយកទៅអត់កើត ព្រោះមេឃភ្លឺហើយទុកចោលនៅជិត ព្រះបាទរបស់ទ្រង់ ។ នោះឆ្លុះបញ្ជាំងឱ្យឃើញថាគុណបារមីរបស់ទ្រង់ពិតជាអស្ចារ្យណាស់ ។

បន្ទាប់មកព្រះកេសរបស់ទ្រង់ត្រូវបានរក្សាទុកក្នុង អភិរក្សដ្ឋានអង្គរខេត្តសៀមរាបបណ្តោះអាសន្ន ដោយសារគ្រានោះមិនទាន់មានសុវត្ថិភាពពេញលេញ ទើបអាជ្ញាធរ និង សមត្ថកិច្ចដង្ហែព្រះកេសរបស់លោកតារាជទៅតម្កល់ទុកនៅជាន់ក្រោមនៃព្រះទីនាំងវិនិច្ឆ័យក្នុងព្រះបរមរាជវាំង ក្នុងឆ្នាំ ១៩៩៣ ។ ក្រោយមកបានយកទៅរក្សាទុកក្នុងសារមន្ទីរជាតិភ្នំពេញ ហើយក្រោយមកទៀតដោយសារគេគិតថា «លោកតារាជ» ជាព្រះអទិទេពដ៏មានបារមីស័ក្តិសិទ្ធិ ដែលប្រជាជនខ្មែរពេញនគរគោរពបូជា ទើបអាជ្ញាធរសម្រេចដង្ហែ «លោកតារាជ» មកកាន់ទឹកដីដើមកំណើតក្រុងអង្គរវិញ ក្នុងថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០០៤ ដែលពេលនេះកំពុងតាំងនៅទីតាំងដដែល គឺច្រកចូលទិសខាងលិចនៃប្រាសាទអង្គវត្ត» ៕

Continue Reading

ប្លែកៗ

សត្វចម្លែក មួយបានផុសឡេីងចេញ ជារូបរៀង ដ៏កួរអោយចម្លែក មិនដែរបានឃេីញ ដែរធ្វេីអោយប្រជាជន នាំគ្នាផ្អេីលទៅមេីលគ្រប់គ្នា…!

Published

on

បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់មហាជនអ្នកលេងបណ្ដាញសង្គមថៃ បន្ទាប់ពីមានហ្វេសប៊ុកផេក ឈ្មោះថា Buengkan Day និង Naga Route

បានបង្ហោះឱ្យឃើញនៅរូងភ្នំមួយដោយប្រទះឃើញនៅថ្មដ៏ចម្លែកមួយដែលមានសណ្ឋានដូចទៅនឹងពស់ថ្លាន់ ដោយប្រៀបដូចសត្វនាគរាជអ៊ីចឹង។

សម្រាប់ថ្មដ៏ចម្លែកនេះត្រូវបានគេប្រទះឃើញនៅក្នុងឧទ្យានជាតិ ភូលង្កា ខេត្តប៊ឹងកាន (Buengkan) ប្រទេសថៃ។ ជាមួយទីតាំងធម្មជាតិ និង

មានថ្មដ៏ចម្លែកនេះត្រូវាបានគេសន្និដ្ឋានថានឹងអាចក្លាយជាទីតាំងទេសចរណ៍មួយដ៏សំខាន់សម្រាប់ប្រជាជនថៃ និង បរទេសមកទស្សនាបាននាពេលខាងមុខ។

ជាមួយគ្នានោះ ទីតាំងនេះក៏អាចក្លាយជាទីសក្ការៈសម្រាប់មហាជនថៃដែលមានជំនឿលើការគោរពសត្វនាគរាជផងដែរ។ ក្រោយពីរូបភាពទីតាំងនោះបង្ហោះឡើងលើបណ្ដាញសង្គម គេកត់សម្គាល់ឃើញថាមានមហាជនជាច្រើនកំពុងចាំអារម្មណ៍មានបំណងចង់ទៅទស្សនា និង គោរពបូជា ដោយហេតុថាជនជាតិថៃពិតណាស់មានការគោរពសត្វនាគជាអង្គសក្តិសិទ្ធរបស់ពួកគេ៕

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©