Connect with us

ជីវិត&សង្គម

ស្ងាត់ៗ សម្តេច ប្រកាស់ថា មានចៅ ប្រសារមួយទៀត បាត់ដែរ សរុប នៅពេលនេះ ចៅសម្តេច តេជោហ៊ុនសែនឡេីងដល់….!

Published

on

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ដ៏​រីករាយ​មួយ​សម្រាប់​ក្រុម​គ្រួសារ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ព្រោះ​កាលពី​ពេល​ថ្មី​ៗ​នេះ សម្តេច​តេ​ជោ បាន​ប្រកាស​ជា​សាធារណៈ​ថា សម្តេច​ពេល​នេះ គឺ​មាន​អនាគត​ចៅ​ប្រសា​ម្នាក់​ហើយ ។

សម្តេច​នាយក​រដ្ឋមន្ត្រី មុន​នឹង​ទម្លាយ​អំពី​អនាគត​ចៅ​ប្រសានេះ គឺ​សម្តេច​លោក​បាន​ថ្លែង​អំពី​ទំនួល​ខុស​ត្រូវ​របស់​ពលរដ្ឋ​ម្នាក់​ៗ គ្រួសារ​នីមួយ​ៗ សហគមន៍​នីមួយ​ៗ​ត្រូវ​ចេះ​ទទួលខុសត្រូវ និង​ម្ចាស់​ការ​លើ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ព្រោះ​ពេល​នេះ​ពលរដ្ឋ​យល់​ដឹង​ច្រើន​អំពី​ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩ ។ ដូច្នេះ​ពលរដ្ឋ​ម្នាក់​ៗ​ត្រូវ​មានការ​យល់​ដឹង បើ​មាន​អាកា​រៈ​មិន​ស្រួល ត្រូវ​ទៅ​ធ្វើ​កន្លែង​យក​សំណាក ហើយ​បើ​ដឹង​ថា​កើត ឬ​មិនកើត ត្រូវ​ពិ​ភា​ក្សា​ជាមួយ​គ្រូពេទ្យ​ថា ​ត្រូវ​ព្យាបាល​នៅផ្ទះ ឬ​នៅ​មន្ទីរពេទ្យ និង​ត្រូវ​ទិញ​ថ្នាំ​អ្វីខ្លះ ព្រោះ​ពេល​នេះ​ពលរដ្ឋ​ភាគច្រើន​ចេះ​ធ្វើតេស្ត (​រុក​ច្រមុះ​) រក​កូ​វី​ដ នៅផ្ទះ​ផង​ដែរ ។

«​ឥឡូវ និយាយ​រឿង​នេះ​បន្តិច​ចុះ ។ ខ្ញុំ​មាន​អនាគត​ចៅ​ប្រសា​ទៅ​ហើយ​ឥឡូវនេះ ។ តែ​មិនដឹង​អ្នក​ណា​ទេ​» ។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​អំពី​ដំណឹង​រីករាយ​ក្នុង​គ្រួសារ​ជា​សាធារណៈ នា​ឱកាស​សម្តេច​អញ្ជើញ​ទៅ​ពិធី​ប្រកាស​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជុំ​ទី​១ សម្រាប់​ក្រុម​អាយុ​ចាប់ពី ៦​ឆ្នាំ​ឡើង ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស និងប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​កុមារ​អាយុ ៥​ឆ្នាំ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ច័ន្ទ ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។

ដល់​ចំណុច​នេះ សម្តេច​បាន​ញញឹម​យ៉ាង​ស្រស់ និង​បន្ត​មាន​ប្រសាសន៍​ថា «​ខ្ញុំ​មាន​អនាគត​ចៅ​ប្រសា ហើយ​ចៅ​ប្រសាមិនមែន​ចៅ​ប្រសា​ស្រី​ទេ គឹ​ចៅ​ប្រសា​ប្រុស​» ។ សម្តេច​បាន​បន្ថែម​ថា ពលរដ្ឋ​ចេះ ធ្វើតេស្ត​ខ្លួនឯង អ៊ីចឹង​ដឹង​ថា​កូ​វី​ដ​-១៩ (​វិជ្ជមាន​) ដល់​ឥឡូវ​ធ្វើតេស្ត​ខ្លួនឯង​ទៀត ដឹង​ថា​ជា សះស្បើយ​ពី​កូ​វី​ដ ។

រួច​សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា «​មើល​មុខ​អា​ចៅ​ខ្លួនឯង មុខ​អត់​ស្រស់​តែ​ម្តង ទៅ​ដេក​លេង​ជាមួយ​ជីតា ២ យប់​ហ្នឹង​។ អា​ចៅ​ខ្លួនឯង មុខ​អត់​ស្រស់​តែ​ម្តង ។ ឥឡូវ​មិនដឹង​ធ្វើ​ម៉េច​ក្មេង​ៗ​ឥឡូវ ទៅ​បំបែកបំបាក់​វា​ក៏​អត់​កើត » ។

បើ​តាម​ប្រសាសន៍​របស់​សម្តេច គឺ​មិន​បាន​លាតត្រដាង​ថា​ចៅស្រី​មួយ​ណា​នោះ​ទេ តែ​បច្ចុប្បន្ន​នេះ សម្តេច​តេ​ជោ មាន​ចៅប្រុស​-​ស្រី​សរុប ២២ នាក់ ហើយ​អ្វី​ជា​ការ​កត់សម្គាល់​នោះ គឺ​អនាគត​ចៅ​ប្រសារ​របស់​សម្តេច គឺជា​អ្នក​សិក្សា​រៀនសូត្រ​ជាមួយ​គ្នា​នឹង​ចៅស្រី​របស់​សម្តេច​តេ​ជោ​តែ​ម្តង ។

សម្តេច​បាន​បន្ត​ថា «​និយាយដើម​ចៅ​បន្តិច​ចុះ ។ ឥឡូវ​ធ្វើ​ម៉េច? គេ​រៀន​ថ្នាក់​អី​ជាមួយ​គ្នា អ៊ីចឹង​ទៅ ស្គាល់គ្នា​អ៊ីចឹង​ទៅ យើង​មិនដឹង​ធ្វើ​ម៉េច​ឥឡូវ ។ បើ​យប់​ៗ … កុំឱ្យ​ពិបាក​ពេក ហៅ​មក​ជួប ជីដូន​ជីតា បាយ​អី​ជាមួយ​គ្នា​អ៊ីចឹង​ទៅ » ។ ដល់​ត្រង់នេះ​សម្តេច​តេ​ជោ បាន​សើច​ញញឹម និង​ថ្លែង​បន្ត​ថា «​ឥឡូវ​អ្នក​តេស្ត​ដឹង​ខ្លួនឯង​វិជ្ជមាន​កូ​វី​ដ​-១៩ ហ្នឹង ក៏​ព្យាបាល​ខ្លួនឯង និង​តេស្ត​ដឹងខ្លួន​ឯថា ព្យាបាល​ជា​សះស្បើយ តែ​យ៉ាងណាមិញ គឺ​ត្រូវ​តេស្ត​ជាមួយ​ម៉ាស៊ីន PCR ចុង​ក្រោយ ។

ជុំវិញ​ដំណឹង​រីករាយ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​អំពី​អនាគត​ចៅ​ប្រសា​ប្រុស​នេះ​ផង​ដែរ ឯកឧត្តម ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា ​រូប​ឯកឧត្តម​ក៏​បានលឺ​ការ​ប្រកាស​របស់​សម្តេច​ផង​ដែរ​។ ប៉ុន្តែ​នៅ​ពេល​សាកសួរ​ថា​តើ ឯកឧត្តម​បានដឹង​ថា នឹង​មានការ​រៀបចំ​អាពាហ៍ពិពាហ៍​ចៅស្រី​សម្តេច​នា​ពេល​ណា​ដែរ​នោះ ឯកឧត្តម ផៃ ស៊ី​ផា​ន បាន​បញ្ជាក់​ថា «​ករណី​នេះ​ជា​រឿង​ឯកជន​របស់​ក្រុម​គ្រួសារ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​» ដូច្នេះ​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​នោះ​ទេ ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

ជីវិត&សង្គម

សួ​ វិចិត្រ ដាក់មួយបទនេះ ស្រែកឡើងកក្រើក នៅ វគ្គ Beat The Live, ពេលប្រកាសលទ្ធផល គឺ…

Published

on

សួ​ វិចិត្រ ដាក់មួយបទនេះ ស្រែកឡើងកក្រើក នៅ វគ្គ Beat The Live, ពេលប្រកាសលទ្ធផល គឺ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមទស្សនាវីដេអូលំអិតខាងក្រោម៖

Continue Reading

ជីវិត&សង្គម

អស់សំណើច! ផឹក ស៊ី ជុំគ្នា បាត់លុយអស់ ២៦០ដុល្លារ ម្ចាស់ផ្ទះមិនអស់ចិត្ត ឲ្យទាំងអស់គ្នា ស្ប.ត់..

សូមទស្សនាវីដេអូលំអិតខាងក្រោម៖

Continue Reading

ជីវិត&សង្គម

បន្ទាន់ 25 មករា 2022 ហាមភ្លេចខ្លួន អ្នកឆ្លងថ្មី 28នាក់ មាន 224នាក់ សហ- អូមីក្រុង​ Covid in Cambodia

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©