Connect with us

ពត័មានកីឡា

អបអរ! កីឡាការនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាយពិភពលោកប៉េតង់ បានមកដល់កម្ពុជាហើយ យកមេដាយជូនជាតិ

Published

on

គួរឱ្យមោទកភាពសម្រាប់ប្រជាជនកម្ពុជា កីឡាការនី អ៊ុក ស្រីមុំ បានយកឈ្នះបានមេដាយមាសពិភពលោក ជូនប្រទេសកម្ពុជា លើវិញ្ញាសាវាយយកពិន្ទុ ផ្នែកប៊ូល និង ប៉េតង់ នៅឯប្រទេសអេស្ប៉ាញ។

ក្រោយពីទទួលបានមេដាយមាសលំដាប់ពិភពលោករួចមក កីឡាការិនី អ៊ុក ស្រីមុំ និង ប្រតិភូកីឡា ព្រមទាំងកីឡាការិនីដទៃទៀត បានត្រឡប់មកដល់កម្ពុជា

ដែលជាមាតុប្រទេសវិញ នាល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមកិច្ចស្វាគមន៍ពីសំណាក់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា និង ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងឱកាសនៃការមកដល់នេះទៀតសោត កីឡាការិនី អ៊ុក ស្រីមុំ ក៏បានចូលជួបសម្តែងការគួរសមជាមួយនឹង ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផងដែរ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

កំសាន្ត&ប្លែកៗ

មិនសរសើរមិនបាន!! នី រតនា និងភរិយា នៅក្មេងៗ តែពូកែរៀបជីវិតគ្រួសារ​ ដល់ថ្នាក់នេះ….(មានវីដេអូ)

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ តារាចម្រៀង នី រតនា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាប្រិយភាពរបស់រូបលោក កាន់តែទៅមុខ ខណៈជីវិតគ្រួសារនិងមុខជំនួញ ក៏កាន់តែដំណើរការរលូន មិនតែប៉ុណ្ណោះ កូនស្រីកាន់តែធំ ជីវិតគ្រួសារតូចរបស់ តារាប្រុសរូបនេះ ក៏កាន់តែមានចំហាយសុភមង្គល។​ យ៉ាងណាមិញ បើងាកទៅមើលជីវិតគូវិញ តាំងពីរៀបការរហូតដល់ពេលនេះ មិនដែលប្រទះឃើញ សារបង្ហោះរឿងបញ្ហាគ្រួសារ ដូចតារាផ្សេងៗឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយទៅវិញ ឃើញតែ រូបថតគ្រួសារពោរពេញដោយស្នាមញញឹម ក្តីសុខពេញទី តែប៉ុណ្ណោះ។ទន្ទឹមនឹងនេះ ក្រោយកសាងគ្រួសារបាន៣ឆ្នាំ ភរិយាតារាចម្រៀងរូបនេះ បានបង្ហើបពីវិធីសាស្ត្ររបស់ខ្លួន ដើម្បីរក្សាចំណងគ្រួសារកុំឲ្យបញ្ហា ដោយក្នុងនោះ រូបនាងបញ្ជាក់ថា ខ្លួននិងស្វាមីទទួលស្គាល់ស៊ុបតែម្តង ពាក្យស្លោក«ចានក្នុងរាវ តែមានទង្គិច» តែសម្រាប់ជីវិតគូរបស់រូបនាងនិងស្វាមី សន្យានឹងគ្នាថា ចានក្នុងរាវមិនហាមរឿងទង្គិច តែត្រូវទង្គិចតិចតួច លើកដាក់ថ្នមៗ សឹងតែគ្មានសម្លេងទង្គិច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ ក្នុងគ្រួសារត្រង់ម្តាយឪពុក បងប្អូនបង្កើត នូវមានបញ្ហាអន់ចិត្តនឹងគ្នា ចុះទម្រាំនឹងស្វាមីភរិយា ដែលគ្មានជាប់សាច់ឈាមសូម្បីបន្តិចនោះ ដូច្នេះហើយ ត្រូវចេះអត់អោនឲ្យគ្នា ហើយរៀនយល់ពីគ្នាទៅវិញទៅមក ត្រូវយល់ដឹងពីតម្រូវការរបស់គ្នានឹងគ្នា ដោយសារតែ ស្វាមីនិងរូបនាង អនុវត្តបែបនេះហើយ ទើបជីវិតគ្រួសារមួយនេះ មានសុភមង្គលដូចសព្វថ្ងៃបាន៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Continue Reading

កំសាន្ត&ប្លែកៗ

គួរឱ្យក្នាញ់! កូនស្រីកាត់ខ្មែរ-ហូឡង់ ទាំង ២ របស់បវរកញ្ញា សូរ្យ អេនណា ឃ្យូតហើយ ឈ្មោះពីរោះខ្លាំង…

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ពេលនេះរយៈជិត ៣ ឆ្នាំហើយ ដែលអតីតកញ្ញាឯក Miss Global Cambodia ឆ្នាំ ២០១៦ និង Top 20 Miss Global 2016 នៅប្រទេសហ្វីលីពីន អ្នកនាង សូរ្យ អេនណា បានសម្រេចចិត្តរៀបការនឹងស្វាមីជនជាតិហូឡង់ នៅអំឡុងខែ មេសា ឆ្នាំ ២០១៩។ មកដល់ពេលនេះ អ្នកនាង និង ស្វាមី ទទួលបានចំណងដៃកូនស្រីចំនួន ២ នាក់មកហើយ ដោយកូនកាត់ខ្មែរ-ហូឡង់ទាំង ២ របស់អ្នកនាង សុទ្ធតែមានទីកន្លែងកំណើតនៅឯប្រទេសហុងកុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីផ្អាកក្នុងការពពោះសម្រាលកូនមួយរយៈហើយនោះ អ្នកនាង សូរ្យ អេនណា ក៏ត្រៀមចូលមកកាន់វិស័យបវរកញ្ញាវិញដែរ ដោយកន្លងទៅនេះ នាងបានប្រកាសត្រៀមចូលរួមប្រកួតកម្មវិធី Mrs. UN Asia Pacific Cambodia 2022 ដោយនៅខែមករា ឆ្នាំ ២០២២ នេះ អ្នកនាងទើបតែវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ទាំងគ្រួសារផងដែរ។ ដោយឡែក បើក្រឡេកទៅមើលកូនស្រីជាចំណងដៃអាពាហ៍ពិពាហ៍ទាំង ២ រូប ដែលជាកូនកាត់ខ្មែរ-ហូឡង់ របស់បវរកញ្ញា សូរ្យ អេនណា ឯនោះវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្រកំពុងតែកើតចិត្តលួចក្នាញ់នាងតូចទាំង ២ មិនតិចនោះទេ ក៏ព្រោះមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់។ លើសពីនោះ មិនត្រឹមតែឃ្យូដគួរឱ្យក្នាញ់នោះទេ បើឈ្មោះរបស់កូនស្រីទាំង ២ របស់អ្នកនាង សូរ្យ អេនណា និង ស្វាមីជនជាតិហូឡង់ក៏ពីរោះណាស់ដែរ ដោយកូនស្រីច្បងឈ្មោះ Larissa និង កូនទី ២ ឈ្មោះ Estelle៕

Continue Reading

កំសាន្ត&ប្លែកៗ

រំជួលចិត្ត!! ខេមរៈសិរីមន្ត សម្រក់ទឹកភ្នែកខ្លាំងៗបែបនេះ នៅថ្ងៃខួប៣ឆ្នាំ ប្អូនស្រីបណ្តូលចិត្ត….

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកម្សាន្ត÷ នារសៀលថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងឱកាសនៃពិធីបុណ្យខួបមរណភាពបីឆ្នាំរបស់ប្អូនស្រីខ្លួន លោកខេមរ: សិរីមន្ដ ម្ចាស់បទបេះដូងអ្នកប្រដាល់ និងជាតារាចម្រៀងដ៏ល្បីលំដាប់ប្រទេសមួយរូបផងដែលនោះ បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងអ្នកគាំទ្រជាខ្លាំង ក្រោយបានបង្ហូរទឹកភ្នែក នៅចំពេលដែលលោកចូលរួមស្តាប់ធម្មទេសនា រហូតធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងកំឡុងពេលនៃពិធីបុណ្យគម្រប់ខួប៣ឆ្នាំជូនប្អូនស្រីកញ្ញា ខេមរៈស្រីពៅ លោកខេមរៈ សិរីមន្ត បានបង្ហាញនូវអារម្មណ៍ក្តុកក្តួល និងស្តាយស្រណោះជាខ្លាំង រហូតធ្វើឲ្យលោកហូរទឹកភ្នែកយំ ទាំងកំពុងអង្គុយស្មឹងស្មាធិ៍តែម្តង។សូមរំលឹកផងដែរថា កញ្ញា ខេមរ: ស្រីពៅ តារាចម្រៀងដ៏ល្បី និងត្រូវជាប្អូនស្រីបណ្តូលចិត្តរបស់លោកខេមរ:សិរីមន្ដ បានទទួលមរ.ណភា.ពកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែជំងឺផ្ទាល់ខ្លួន កំឡុងពេលសម្រាកព្យាបាលនៅប្រទេសឥណ្ឌា ដោយដំណឹងមរណភាពនេះបានបង្កជាការភ្ញាក់ផ្អើល អមដោយសារសម្តែងទឹកចិត្តសោកស្តាយជាខ្លាំងពីសំណាក់ហ្វេនៗដែលជាអ្នកនិយមគាំទ្រតារាស្រីរូបនេះផ្ទាល់តែម្តង៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©