Connect with us

កំសាន្ត&ប្លែកៗ

រឿងដំណាលប្រវត្តិពិតរបស់ លោកតាដំបងគ្រញូង និងហេតុដ៏អស្ចារ្យ នាំឲ្យមានការដាក់ឈ្មោះ ខេត្តបាត់ដំបង (មានវីដេអូ)

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងខេត្តបាត់ដំបង រូបសំណាក់មួយដែលមានកំពស់ ៦,៥ម៉ែត្រ ស្ថិតនៅចំណុចផ្លូវបំបែករង្វង់មូលឆ្ពោះទៅកាន់រាជធានីភ្នំពេញ និងខេត្ដបន្ទាយមានជ័យ ត្រូវបានគេស្គាល់ថា ជា លោកតាដំបងគ្រញូង។រូបសំណាកនេះត្រូវបានសាងសង់ដំបូង ក្នុងសម័យ សង្គមរាស្ដ្​រនិយមដែលមានទំហំតូចជាងសព្វថ្ងៃ ហើយត្រូវបានកសាងឡើងវិញ ក្នុងឆ្នាំ១៩៩៩ សម្រាប់ជាទីគោរពសក្ការ: តាមជំនឿរបស់អ្នកស្រុក និងត្រូវបានគេជឿថាមានបារមីបំផុតលើជំនឿសាសនាពិសេសការបន់ស្រង់នានា។ ជារៀងរាល់ ថ្ងៃឧបោសថសីល និងថ្ងៃបុណ្យទានធំៗ ម្តង គេសង្កេតឃើញមានមនុស្សច្រើនកុះករមកធ្វើការបន់ស្រន់ និងប្រារព្ធពិធីសាសនាផ្សេងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានរឿងដំណាលមួយទាក់ទង និងប្រវត្តិរបស់លោកតា ដំបងគ្រញូង កាលដើមឡើយ​ជារាស្ត្រសាមញម្នាក់ ប្រកបរបរចូលព្រៃកាប់ផ្តៅ ធ្វើតុទូថ្ងៃមួយ លោក​បានសម្លឹងទៅឃើញដើមរកាខ្មៅមួយដើម រួចក៏មានចិត្តចង់កាប់ដើម រកានោះមក ធ្វើជាដំបងមួយ​ ហើយជាដំបង​គ្រញូងខ្មៅមួយមានមហិឫទ្ធិខ្លាំងក្លា។ ​​បុរសនេះបានកាប់យកដើមគ្រញូងមកធ្វើជាដំបងការពារខ្លួនផ្ទាល់ ជាហេតុនាំឱ្យគេទាំង​ឡាយគ្រប់​គ្នា​ហៅបុរសនោះថា «ដំបងគ្រញូង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់ពីពេលនោះមក «ដំបងគ្រញូង» មានចិត្តចង់ក្បត់ដណ្តើមរាជ។ ពួកអាមាត្យលុះបានដំណឹងនេះហើយ​ក៏ប្រញាប់ប្រញាល់​នាំព័ត៌មាន​នេះទៅក្រាបបង្គំទូលស្តេច។ ស្តេចក៏បានបញ្ជាឱ្យកងកម្លាំងទាហានទៅបង្ក្រាប «ដំបង គ្រញូង» ប៉ុន្តែទ័ពទាំងអស់​នោះពុំអាចយក​ជ័យ​ជម្នះលើ «ដំបងគ្រញូង» បានសោះ។ មិនតែប៉ុណ្ណោះកងទាហានទាំងឡាយបាន នាំគ្នាចុះចូលបម្រើការងារ​ជាមួយ​នឹង ​«ដំបងគ្រញូង» គ្មាន​សល់​ឡើយ។ មហាក្សត្រទ្រង់ពិបាកព្រះទ័យខ្លាំងពេកក៏ប្រឈួន ពុំមានគ្រូពេទ្យណា​អាចថ្វាយ​ការព្យាបាលសោះ ទ្រង់សុគត​ក្នុងព្រះជន្ម ៤៩វស្សា បន្ទាប់ពីគ្រងរាជ្យបាន ២៩ឆ្នាំប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្នុងខែពិសាខ គស ១០០១ បន្ទាប់ពីទទួលព័ត៌មានថា ព្រះបាទចក្រពត្រាធិរាជបានសុគតហើយនោះ «ដំបងគ្រញូង» ដែលជាកូនរាស្ត្រ​សាមញ្ញសុទ្ធសាធ បានលើកកងកម្លាំងចូលក្នុងព្រះបរមរាជវាំង ហើយទទួលការអភិសេកឡើងគ្រងរាជ្យ ជាក្សត្រទី១៦។ ទ្រង់មាន​ព្រះនាមជា «គោត្តអមរទេវរាជ»។ ក្សត្រថ្មីនេះបានចេញបញ្ជាឱ្យគេរុករកតាមចាប់រាជវង្សអតិតក្សត្រមកពិឃាដ ដោយដុតទាំងរស់។ នៅពេល​នោះ ព្រះរាជបុត្រព្រះអង្គម្ចាស់ចក្រពង្សក៏បានគេចខ្លួនចេញពីទីក្រុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះរាជបុត្រាទី ២ គឺព្រះសិរីកុមារ ដែលមានព្រះជន្ម ៥ឆ្នាំ ត្រូវបានមេដោះនាំរត់ទៅនៅជាមួយអ្នកស្រុក ក៏ប៉ុន្តែដោយពុំព្រមស្រាតខ្លួនទទេ​ដូចកូន​អ្នកស្រុក​នោះ នាំឱ្យពួកទាហានស្គាល់ រួចក៏ត្រូវ​ទាហានចាប់យកទៅដុ.ត ស.ម្លា.ប់ទាំងរស់ តែដល់ពេលរសៀលមានទាហានមិន​ស្គាល់ឈ្មោះម្នាក់បានឆក់យក​ទៅគ្រវាត់ចោល​នៅក្នុងព្រៃ​ទៅ។ តមកមានព្រះសង្ឃមួយអង្គបានជួបប្រទះកុមារនេះ ហើយក៏រើសយក​ទៅចិញ្ចឹម។ ដោយដៃជើងនៅខ្វិនខ្វង់មិនអាចដើរបាន ហើយ​បានត្រឹមតែរំកិល នោះទើបគេគ្រប់គ្នាហៅកុមារនោះថា «ព្រហ្មកិល» ឯអ្នក​ខ្លះទៀតហៅថា «ពញ្ញាក្រែក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពីបានគ្រងរាជ្យ ៧ឆ្នាំ និង ៧ខែមក ស្តេច «ដំបងគ្រញួង» បានឱ្យហោរាមកព្យាករណ៏ ដោយមានបន្ទូលថា «ខ្ញុំមានបុណ្យ​អស្ចារ្យណាស់ តើចាប់ពីពេលនេះតទៅមានអ្នកណាមានបុណ្យលើសនេះ អាចដណ្តើមយករាជ្យពីខ្ញុំបានដែរឫទេ?»។ ហោរាពិនិត្យ​មើលក្បួន​ហើយទាយថា៖ «ព្រះអង្គមានបុណ្យអស្ចារ្យណាស់មែន តែព្រះអង្គគ្រងរាជ្យនៅមហានគរនេះបានត្រឹមតែ ៧ឆ្នាំ ៧ខែ ៧ថ្ងៃតែប៉ុណ្ណោះ។ ឥឡូវនេះនៅសល់តែ ៧ថ្ងៃទៀតទេ នឹងមានអ្នកមានបុណ្យថ្មីម្នាក់ ចូលមកយករាជសម្បត្តិបានហើយ»។ ពេលដែលប្រជារាស្រ្ត ឮទំនាយ​នេះ​ហើយ គេទាំងឡាយក៏ជឿតាមដោយឥតសង័្សយអ្វីទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះដល់ថ្ងៃទី ៧ ប្រជារាស្រ្តទាំងហ្វូងៗនាំគ្នាកុះករទៅរង់ចាំមើលអ្នកមានបុណ្យថ្មី ពេលនោះ «ព្រហ្មកិល» ក៏បានរំកិលទៅជាមួយនឹងគេ​ តែដោយហត់ពេក ក៏បានសំរាក នៅពាក់កណ្តាល​ផ្លូវក្រោមដើមឈើ​មួយ ពេលនោះទេវតាក៏បាននិមិត្តជាតាចាស់ស្លៀក ពាក់ ស ជិះសេះ ស ស្ពាយបង្វេចពីយក​មកផ្ញើចៅព្រហ្មកិល ហើយក៏រលាយខ្លួនបាត់ ដោយចង សេះ និងជើងចៅ ព្រហ្មកិល សេះនោះក៏បានអូសចៅ​ព្រហ្មកិល ធ្វើអោយជើងដែលក្ងិញក្ងង់នោះ បាន រលា ត្រង់ ដោយ ឃើញស័ក្កិសិទ្ធិដូច្នេះ ចៅព្រហ្មកិល ក៏បានយកខ្សែសេះមកចងនៅដៃ ដៃក៏រលា ត្រង់ដូចមនុស្សធម្មតា ហើយក៏លា​បង្វិច​ឃើញសុទ្ធតែ​ម្ហូបអាហារសួគ៌ ក៏ហូបឆ្អែត រួចក៏លាបង្វិចមួយ ទៀត ឃើញសម្លៀក បំពាក់សួគ៌ ហើយក៏យកមកស្លៀកពាក់ បន្ទាប់មកឡើងជិះសេះស សេះនោះក៏ហោះសំដៅទៅ រាជវាំង​ដោយហោះឆ្វែលព័ទ្ធសីមាបីជុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេ្តច «ដំបងគ្រញូង» កាលបើមើលឃើញអ្នកមានបុណ្យ គង់លើសេះដូច្នេះ ក៏ខឹងច្រឡោតខ្លាំងណាស់ ហើយឆក់ចាប់យកដំបងយ៉ាង​ឆាប់រហ័សគ្រវែងទៅរកអ្នកមានបុណ្យ ព្រហ្មកិល តែពុំត្រូវព្រហ្មកិលទេ ដំបងនោះក៏ជ្រុលហួស ទិសដៅ ទៅធ្លាក់កប់ក្នុងដីមួយកន្លែងនៅក្នុងព្រៃបង្កើតបានជាអូរធំ​​មួយ។ ​គឺទីនោះហើយ ដែលគេហៅថា «អូរដំបង» នោះ ក្រោយ​មក​ក៏​គេ​ហៅថា​ ខេត្តបាត់​ដំបង តរៀងរហូតមកដល់បច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឃើញប្រជារាស្រ្ត និងទាហានចុះចូលនឹងអ្នកមានបុណ្យថ្មីហើយ ស្តេច«ដំបងគ្រញូង» ក៏យល់ព្រមថ្វាយបង្គំសារភាពសុំចុះចាញ់ ហើយថ្វាយរាជ្យបល្ល័ង្កទៅព្រហ្មកិល។ គាត់បានចេញពីមហានគរ ដោយដើរផ្សងពេ្រងក្នុងឆ្នាំវក ទៅកាន់ប្រទេសលាវ។ ព្រហ្មកិល​ឡើងគ្រងរាជ្យក្នុងគស ១០០៨ ក្នុងព្រះជន្ម ១២ព្រះវស្សានៅក្នុងមហានគរ មានព្រះនាមជាព្រះបាទសម្តេច «សន្ធព្វអនុរាជ»៕

King Kron Nhong and Staff at Battambang Cambodia

Click to comment

You must be logged in to post a comment Login

Leave a Reply

កំសាន្ត&ប្លែកៗ

សូមលើកដៃបួងសួងពីចម្ងាយផង!! ប្រទះឃើញរូបចម្លាក់ តោជំនាន់បុរាណ ដ៏ធំមួយនៅ បរិវេន វត្តភ្នំ….

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ នៅមុននេះបន្តិច ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បានជីកកាយដី ដើម្បីរៀបចំប្រព័ន្ធលូចម្រុះទឹកនៅបរិវេណវត្តភ្នំ ក៏ប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយ ។ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Continue Reading

កំសាន្ត&ប្លែកៗ

ចូលរួមសោកស្តាយផង!! លោកយាយវ័យ១២៤ឆ្នាំ ដែលអាយុវែងបំផុតលើពិភពលោក បានទទួលមរ ណភា ពហើយ….

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វីលីពីន៖ លោកយាយម្នាក់វ័យ១២៤ឆ្នាំ និងជាស្ត្រីអាយុវែងបំផុតលើពិភពលោក បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី២២ ខែវិច្ឆិកាដើមសប្ដាហ៍នេះ នាវេលាម៉ោង៦:៤៥នាទីល្ងាច ក្នុងប្រទេសហ្វីលីពីន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយ Francisca Susano ឈ្មោះហៅក្រៅ Lola បានកើតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៨៩៧ តែខាងកំណត់ត្រាពិភពលោកហ្គីនណេស មិនទាន់ទទួលស្គាល់ថាគាត់ជាស្ត្រីអាយុវែងបំផុតលើពីភពលោកជាផ្លូវការឡើយ ខណៈស្ត្រីបារាំងអាយុ១២២ឆ្នាំ និង១៦៤ថ្ងៃ ហើយទទួលមរណភាពនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៩៧ នៅតែគ្រប់គ្រងតំណែងជាស្ត្រីអាយុវែងបំផុតលើពិភពលោកដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ជុំវិញមូលហេតុនៃការទទួលមរណភាពរបស់លោកយាយ មិនទាន់ត្រូវបានគេរាយការណ៍ទេ តែទោះជាយ៉ាងណាក៏ដោយ គាត់ក៏មិនមានរោគសញ្ញានៃជំងឺកូវីដ-១៩ឡើយ។ ហើយចំពោះការប្រកាសជាផ្លូវការថាជាស្ត្រីអាយុវែងបំផុតលើពិភពលោក កំពុងស្ថិតនៅក្រោមការផ្ទៀងផ្ទាត់របស់ខាងកំណត់ត្រាពិភពលោកហ្គីនណេស៕សូមទស្សនារូបភាពខាងក្រោម៖
ប្រភព:KHMERLOAD

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Continue Reading

កំសាន្ត&ប្លែកៗ

អស្ចារ្យ​មហា​ឆ្នាំ​ទាំង​៥​ក្លាយជា​អ្នកមាន​មួយ​រំពេច​នៅ​ចុងខែ​នេះ

Published

on

វាសនា​មនុស្ស​យើង​ពិតជា​មើល​មិនឃើញ​មែន ត្រូវ​មាន​គឺ​មាន​មួយ​រំពេច ជាក់ស្តែង​ដូច​ជើង​លេខ​របស់​កំពូល​ហោរ​ចិន​សែ បាន​រក​ឃើញ​ឆ្នាំ​មហា​សំណាង​ទាំង​៥​ដែល​ត្រូវ​ទទួល​ងារ​ថា​ជា​ឆ្នាំ​មហា​សំណាង មហា​មង្គល មហា​សួស្តី​ដែល​មាន​លាភ​ធំ​ទទួល​សម្បត្តិ​មហា​សា​ល​នៅ​ចុងខែ​វិច្ឆិកា​នេះ​

ហើយ ។ ដើម្បី​ឲ្យ​ការ​ទស្សន៍​ទាយ​នេះ​ឆុត​មួយ​រយ​ភាគរយ សូម​ឆ្នាំ​នីមួយ​ៗ​ចូល​មើល​លេខ​ហុងស៊ុយ ហើយ​បញ្ជូន​សារ​ចេញ​ឱ្យ​បាន​លឿន នោះ​លោក​អ្នក​នឹង​ទទួល​បាន​លាភ​ខ្លាំង សំណាងល្អ លុយ​ធំ សិរី​សួស្តី​គ្រប់​ក្រុម​គ្រួសារ មនុស្ស​ល្អ​ជួយ​ជ្រោមជ្រែង​គ្រប់​ទិស​ទី សត្រូវ​មក​ពីមុខ​ក៏​រំលង មក​ពី​ខ្នង​ត្រូវ​រលាយ​សាបសូន្យ ផុត​ទុក្ខ​អស់​កង្វល់ និង​មាន​តែ​សុភមង្គល​មហាប្រសើរ ព្រមទាំង​ស្នាមញញឹម​កើតឡើង​គ្រប់ពេលវេលា ។

ឆ្នាំជូត ជា​អ្នកមាន​លាភ​មានសំណាង​ល្អ លុយ​ហូរ​ចូល​នៅ​ចុងខែ​នេះ រាសី​ខ្ពស់ត្រដែត យីអ៊ុន​ឡើង​ស្រឺ​ត​ចាត់​ថា ជា​ពេលវេលា​ដែល​លោក​អ្នក​ត្រូវ​ទទួល​លាភ​ធំ​ចូល​មក​ក្នុង​ជីវិត​យ៉ាង​សម្បូរហូរហៀរ ។ សម្រាប់​លោក​អ្នក​ដែល​រង់ចាំ​ទាក់ទង​ប្រាក់​កាក់ រង់ចាំ​ការងារ រង់ចាំ​ស្នេហា រង់ចាំ​ដំណឹង​

ល្អ​ដទៃ​ទៀត​រមែង​មានការ​ឆ្លើយ​តប​ជា​ផល​ល្អ​មក​វិញ​សម​តាម​បំណងប្រាថ្នា ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​រកគ្នា​ល្អ​ណាស់ ។ ពណ៌​នៃ​លាភ​សំណាង ពណ៌​ក្រហម ខៀវ លេខ​នាំ​សំណាង​លេខ ១៨៩ លេខ​មាស​លេខ​ពេជ្រ ។

ឆ្នាំរោង ពណ៌​នាំ​លាភ ពណ៌​មាស​, លេខ​នាំ​សំណាង លេខ​៧២៩ នៅ​ចុងខែ​នេះ​ហុងស៊ុយ​លោក​អ្នក​ល្អ​ខ្លាំង​បំផុត មាន​លាភ​ធំ លុយ​ធំ​ចូល​មក​ហូរហៀរ ។ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ហើយ​រាល់​ការងារ​រក​ទទួលទាន មាន​លុយ​ចូល​ជុំ​ទិស

និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ​ផង​ដែរ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ទៅ​និង​ត្រឡប់​មក​វិញ​ប្រសើរ​ណាស់ ។

ឆ្នាំមមែ រាសី​ឡើង​ខ្ពស់ត្រដែត លេខ​ហេង​២៣៤ នៅ​ចុងខែ​នេះ​ដួង​រាសី​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ជា​ឱកាសល្អ​ក្នុង​ការ​សម្រេចចិត្ត ចរចា ឬ​ធ្វើ​កិច្ចសន្យា និង​ផ្លាស់​ប្តូរ​ការងារ​អ្វីមួយ​រមែង​បាន​ជោគជ័យ និង​ទទួល​លាភ​ធំ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទី​ជិត​ឆ្ងាយ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ច្រើន​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​មាន​តែ​ក្រុម​មនុស្ស​ល្អ​ៗ​ជួយ​ជ្រោមជ្រែង ជួយ​យកអាសា និង​គាំពារ​ជា​និច្ច​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់ ។

ឆ្នាំកុរ ហុងស៊ុយ​ឡើង​ខ្លាំង​នៅ​ចុងខែ​នេះ​ចាត់​ថា​ជា​ឱកាស​ដ៏​សែន​មនោ​រម្យ ជា​ពេលវេលា​មាស មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​គ្រប់​ទិស​ទី លេខ​មាស ១៦៨ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ ។

ឆ្នាំ វក លេខ​លាភ​៩៩៩ នៅ​ចុងខែ​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ មាន​យីអ៊ុន​លើករាសី​ឡើង​ខ្លាំង ផុត​គ្រោះ​ស៊យ​អស់​គ្មាន​សល់ មាន​តែ​លាភ​ធំ លុយ​ធំ​ចូល​មក​ជំនួស​វិញ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​ប្រភេទ​មនុស្ស​មាន​ឫទ្ធិ​អំណាច​ស្ថិត​នៅ​លើ​កំពូលភ្នំ​ទ្រព្យ មានទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន

ជា​អ្នក​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ និង​មាន​គេ​ស្រឡាញ់​រាប់អាន​ច្រើន ។ ពណ៌​នាំ​សំណាង ផ្កា​ក្រហម ប្រផេះ ការងារ​ទាំងឡាយ​រីក​ចម្រើន​លូតលាស់​ទៅ​មុខ​លឿន​ដូច​តំណក់ទឹកភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា​មាន​តែ​ភាព​ល្អូកល្អិន និង​ស្រស់ស្រាយ​រកគ្នា​កាន់តែ​ខ្លាំង ។

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©