Connect with us

កំសាន្ត&ប្លែកៗ

អាយុទើបតែ ១០ ឆ្នាំ តែតារាសម្ដែងវ័យក្មេងអូន Inter ជាប់ឈ្មោះជាសេដ្ឋី​ រកចំណូលបានរហូតដល់ទៅ….

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តយើងច្បាស់ជាស្គាល់ជាក់ជាពុំខានតារាសម្ដែងពេញដោយទេពកោសល្យ អូន Inter Rungrada ដែលតារាសម្ដែងស្រីវ័យក្មេងមានសមត្ថភាពខ្ពស់ សម្ដែងបានគ្រប់ទម្រង់ផ្ទុះការសរសើរពីសំណាក់មហាជនក្នុងនិងក្រៅស្រុកមិនដាច់ពីមាត់។ បច្ចុប្បន្នអូន Inter មានអាយុ ១០ ឆ្នាំ ដោយបានប្រឡូកចូលក្នុងវិស័យសិល្បៈតាំងតែអាយុ ៥ ឆ្នាំមកម៉្លេះ។ ទោះបីមានអាយុតិចមែនតែសមត្ថភាពការងារតារាស្រីក្មេងរូបនេះពិតមិនធម្មតាឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីមានអាជីពជាតារាសម្ដែងពោរពេញដោយទេពកោសល្យហើយ អូន Inter ក៏ជាសិស្សពូកែម្នាក់ក្នុងថ្នាក់រៀនផងដែរ ដោយជារៀងរាល់ខែរាល់ឆមាស នាងតូចរូបនេះតែងទទួលបានចំណាត់ថ្នាក់ល្អរហូត។ ដោយឡែក បើងាកទៅមើលពីការងារនាងឯណោះវិញក៏រឹតតែគួរឱ្យសរសើរទៀត។ ក្នុងមួយសប្តាហ៍នាងតូច Inter ធ្វើការចំនួន ៧ ថ្ងៃពេញ ដោយចេញពីផ្ទះម៉ោង ៨ ព្រឹកចូលផ្ទះម៉ោង ១០ យប់ឯណោះ ហើយក៏បានឆ្លៀតរៀនថែមទៀតផង ទោះយ៉ាងណានាងក៏មិនភ្លេចក៏សិក្សារបស់នាងទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលធ្វើឱ្យមហាជនផ្ទុះការសរសើរ និង ចាប់អារម្មណ៍នោះគឺ កុមារីដ៏ស្រស់ស្អាតមួយរូបនេះ អាចរកចំណូលបានរាប់លានដុល្លារក្នុងមួយឆ្នាំៗ។ គ្រាន់តែតម្លៃខ្លួនសម្ដែងរបស់នាង គឺហក់ដល់ខ្ទង់ ៧ លានបាទឯណោះ ហើយនាងតូចរូបនេះក៏ជាអ្នកតំណាងឱ្យផលិតផលច្រើនប្រភេទថែមទៀតផង រហូតគេហៅនាងថាសេដ្ឋីវ័យក្មេងដែលទ្រព្យសម្បត្តិច្រើនផងដែរ។ ជាការពិតណាស់ ជាមួយនឹងរូបសម្រស់ សមត្ថភាព នាងតូចវ័យ ១០ ឆ្នាំរូបនេះ កំពុងតែក្តោបបានទីផ្សារសិល្បៈក្នុងប្រទេសថៃបានយ៉ាងច្រើន ដែលធ្វើឱ្យឪពុកម្តាយរបស់នាងមានមោទកភាពមិនស្ទើរនោះទេពីព្រោះនាងក៏ជាចំណែកមួយរកប្រាក់ចំណូលផ្គត់ផ្គង់ក្នុងគ្រួសារផងដែរ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

កំសាន្ត&ប្លែកៗ

មិនសរសើរមិនបាន!! នី រតនា និងភរិយា នៅក្មេងៗ តែពូកែរៀបជីវិតគ្រួសារ​ ដល់ថ្នាក់នេះ….(មានវីដេអូ)

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ តារាចម្រៀង នី រតនា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាប្រិយភាពរបស់រូបលោក កាន់តែទៅមុខ ខណៈជីវិតគ្រួសារនិងមុខជំនួញ ក៏កាន់តែដំណើរការរលូន មិនតែប៉ុណ្ណោះ កូនស្រីកាន់តែធំ ជីវិតគ្រួសារតូចរបស់ តារាប្រុសរូបនេះ ក៏កាន់តែមានចំហាយសុភមង្គល។​ យ៉ាងណាមិញ បើងាកទៅមើលជីវិតគូវិញ តាំងពីរៀបការរហូតដល់ពេលនេះ មិនដែលប្រទះឃើញ សារបង្ហោះរឿងបញ្ហាគ្រួសារ ដូចតារាផ្សេងៗឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយទៅវិញ ឃើញតែ រូបថតគ្រួសារពោរពេញដោយស្នាមញញឹម ក្តីសុខពេញទី តែប៉ុណ្ណោះ។ទន្ទឹមនឹងនេះ ក្រោយកសាងគ្រួសារបាន៣ឆ្នាំ ភរិយាតារាចម្រៀងរូបនេះ បានបង្ហើបពីវិធីសាស្ត្ររបស់ខ្លួន ដើម្បីរក្សាចំណងគ្រួសារកុំឲ្យបញ្ហា ដោយក្នុងនោះ រូបនាងបញ្ជាក់ថា ខ្លួននិងស្វាមីទទួលស្គាល់ស៊ុបតែម្តង ពាក្យស្លោក«ចានក្នុងរាវ តែមានទង្គិច» តែសម្រាប់ជីវិតគូរបស់រូបនាងនិងស្វាមី សន្យានឹងគ្នាថា ចានក្នុងរាវមិនហាមរឿងទង្គិច តែត្រូវទង្គិចតិចតួច លើកដាក់ថ្នមៗ សឹងតែគ្មានសម្លេងទង្គិច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ ក្នុងគ្រួសារត្រង់ម្តាយឪពុក បងប្អូនបង្កើត នូវមានបញ្ហាអន់ចិត្តនឹងគ្នា ចុះទម្រាំនឹងស្វាមីភរិយា ដែលគ្មានជាប់សាច់ឈាមសូម្បីបន្តិចនោះ ដូច្នេះហើយ ត្រូវចេះអត់អោនឲ្យគ្នា ហើយរៀនយល់ពីគ្នាទៅវិញទៅមក ត្រូវយល់ដឹងពីតម្រូវការរបស់គ្នានឹងគ្នា ដោយសារតែ ស្វាមីនិងរូបនាង អនុវត្តបែបនេះហើយ ទើបជីវិតគ្រួសារមួយនេះ មានសុភមង្គលដូចសព្វថ្ងៃបាន៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Continue Reading

កំសាន្ត&ប្លែកៗ

គួរឱ្យក្នាញ់! កូនស្រីកាត់ខ្មែរ-ហូឡង់ ទាំង ២ របស់បវរកញ្ញា សូរ្យ អេនណា ឃ្យូតហើយ ឈ្មោះពីរោះខ្លាំង…

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ពេលនេះរយៈជិត ៣ ឆ្នាំហើយ ដែលអតីតកញ្ញាឯក Miss Global Cambodia ឆ្នាំ ២០១៦ និង Top 20 Miss Global 2016 នៅប្រទេសហ្វីលីពីន អ្នកនាង សូរ្យ អេនណា បានសម្រេចចិត្តរៀបការនឹងស្វាមីជនជាតិហូឡង់ នៅអំឡុងខែ មេសា ឆ្នាំ ២០១៩។ មកដល់ពេលនេះ អ្នកនាង និង ស្វាមី ទទួលបានចំណងដៃកូនស្រីចំនួន ២ នាក់មកហើយ ដោយកូនកាត់ខ្មែរ-ហូឡង់ទាំង ២ របស់អ្នកនាង សុទ្ធតែមានទីកន្លែងកំណើតនៅឯប្រទេសហុងកុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីផ្អាកក្នុងការពពោះសម្រាលកូនមួយរយៈហើយនោះ អ្នកនាង សូរ្យ អេនណា ក៏ត្រៀមចូលមកកាន់វិស័យបវរកញ្ញាវិញដែរ ដោយកន្លងទៅនេះ នាងបានប្រកាសត្រៀមចូលរួមប្រកួតកម្មវិធី Mrs. UN Asia Pacific Cambodia 2022 ដោយនៅខែមករា ឆ្នាំ ២០២២ នេះ អ្នកនាងទើបតែវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ទាំងគ្រួសារផងដែរ។ ដោយឡែក បើក្រឡេកទៅមើលកូនស្រីជាចំណងដៃអាពាហ៍ពិពាហ៍ទាំង ២ រូប ដែលជាកូនកាត់ខ្មែរ-ហូឡង់ របស់បវរកញ្ញា សូរ្យ អេនណា ឯនោះវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្រកំពុងតែកើតចិត្តលួចក្នាញ់នាងតូចទាំង ២ មិនតិចនោះទេ ក៏ព្រោះមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់។ លើសពីនោះ មិនត្រឹមតែឃ្យូដគួរឱ្យក្នាញ់នោះទេ បើឈ្មោះរបស់កូនស្រីទាំង ២ របស់អ្នកនាង សូរ្យ អេនណា និង ស្វាមីជនជាតិហូឡង់ក៏ពីរោះណាស់ដែរ ដោយកូនស្រីច្បងឈ្មោះ Larissa និង កូនទី ២ ឈ្មោះ Estelle៕

Continue Reading

កំសាន្ត&ប្លែកៗ

រំជួលចិត្ត!! ខេមរៈសិរីមន្ត សម្រក់ទឹកភ្នែកខ្លាំងៗបែបនេះ នៅថ្ងៃខួប៣ឆ្នាំ ប្អូនស្រីបណ្តូលចិត្ត….

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកម្សាន្ត÷ នារសៀលថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងឱកាសនៃពិធីបុណ្យខួបមរណភាពបីឆ្នាំរបស់ប្អូនស្រីខ្លួន លោកខេមរ: សិរីមន្ដ ម្ចាស់បទបេះដូងអ្នកប្រដាល់ និងជាតារាចម្រៀងដ៏ល្បីលំដាប់ប្រទេសមួយរូបផងដែលនោះ បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងអ្នកគាំទ្រជាខ្លាំង ក្រោយបានបង្ហូរទឹកភ្នែក នៅចំពេលដែលលោកចូលរួមស្តាប់ធម្មទេសនា រហូតធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងកំឡុងពេលនៃពិធីបុណ្យគម្រប់ខួប៣ឆ្នាំជូនប្អូនស្រីកញ្ញា ខេមរៈស្រីពៅ លោកខេមរៈ សិរីមន្ត បានបង្ហាញនូវអារម្មណ៍ក្តុកក្តួល និងស្តាយស្រណោះជាខ្លាំង រហូតធ្វើឲ្យលោកហូរទឹកភ្នែកយំ ទាំងកំពុងអង្គុយស្មឹងស្មាធិ៍តែម្តង។សូមរំលឹកផងដែរថា កញ្ញា ខេមរ: ស្រីពៅ តារាចម្រៀងដ៏ល្បី និងត្រូវជាប្អូនស្រីបណ្តូលចិត្តរបស់លោកខេមរ:សិរីមន្ដ បានទទួលមរ.ណភា.ពកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែជំងឺផ្ទាល់ខ្លួន កំឡុងពេលសម្រាកព្យាបាលនៅប្រទេសឥណ្ឌា ដោយដំណឹងមរណភាពនេះបានបង្កជាការភ្ញាក់ផ្អើល អមដោយសារសម្តែងទឹកចិត្តសោកស្តាយជាខ្លាំងពីសំណាក់ហ្វេនៗដែលជាអ្នកនិយមគាំទ្រតារាស្រីរូបនេះផ្ទាល់តែម្តង៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©