(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ទៀត ខណៈអ្នកជាសះស្បើយមិនមាននោះទេ។ អ្នកឆ្លងកូវីដ១៩ ថ្មីទាំង២នាក់នោះរួមមាន៖ ១៖ កុមារាជនជាតិឥណ្ឌូណេស៊ី អាយុ១ឆ្នាំ ស្នាក់នៅខេត្តសៀមរាប ជាកូនប្រុសរបស់បុរសអាយុ៣៤ឆ្នាំ និងស្ត្រីអាយុ៣៣ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ...
ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់អធិការខណ្ឌទាំងអស់ ត្រូវតែចុះធ្វើការណែនាំអប់រំដល់គ្រប់ទីតាំងជួសជុល និងកែច្នៃយានយន្ត ត្រូវចូលរួមសហការ ដោយមិនត្រូវតែកែច្នៃស៊ីម៉ាំង ណាដែលបង្កសម្លេងរំខានខ្លាំង ដល់ការសម្រាករបស់ប្រជាពលរដ្ឋឡើយ ដែលការអនុវត្តការណែនាំអប់រំ និងឃាត់ដើម្បីធ្វើការផាកពិន័យ ចំពោះយានយន្តដែលកែច្នៃបង្កសំឡេងរំខាននេះ សមត្ថកិច្ចនឹងធ្វើការសហការជាមួយក្រសួងបរិស្ថាន ដើម្បីប្រើប្រាស់ម៉ាស៊ីន ក្នុងការវាស់កម្រិតសំឡេងដែលបង្កដោយយានយន្តគ្រប់ប្រភេទ ៕ ក្នុងកិច្ចប្រជុំ បានលើកឡើងអំពីការអនុវត្តជាក់ស្តែង បញ្ហាប្រឈមនានា ក្នុងការអនុវត្តការងារលើការចាប់ឃាត់ យានយន្តកែច្នៃស៊ីមាំង ដែលតែងតែបង្កសំឡេងរំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋ...
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានអះអាងកាលពីថ្ងៃអាទិត្យម្សិលមិញថា លោកនឹងមិនអនុញ្ញាតឱ្យប្រជាជនថៃ ចាក់សាកល្បងវ៉ាក់សាំងកូវីដ១៩ ដូចប្រទេសមួយចំនួននោះទេ លុះត្រាតែសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងនោះត្រូវបានគេធានាជាមុនសិន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកបុស្តិ៍។ លោក ប្រាយុធ ចានអូចា បានធ្វើការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទទួលបានរបាយការណ៍ស្តីពីផលប៉ះពាល់របស់វ៉ាក់សាំងកូវីដ១៩ ទៅលើមនុស្សដែលចាក់វ៉ាក់សាំងនៅតាមបណ្តាប្រទេសមួយចំនួន ដោយលោកបានលើកឡើងដូច្នេះថា៖ យើងទាំងអស់គ្នាត្រូវរង់ចាំមើលពីការវាយតម្លៃរបស់អ្នកជំនាញជាមុនសិន ថាតើផលប៉ះពាល់នោះមានជាប់ទាក់ទងនឹងវ៉ាក់សាំង ឬក៏ដោយសារកត្តាផ្សេងទៀតដូចជា ស្ថានភាព...
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ៩: ០០ នាទី ព្រឹក មានករណីបុរសម្នាក់ជាពលករខ្មែរ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន ទទួលមរណៈភាព ។ បុរសម្នាក់ជាពលករខ្មែរខាងលើ បានចូលមកប្រទេសកម្ពុជា...
កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ ប្រទេសម៉ាឡេស៊ី បានប្រកាសកំណត់ត្រាថ្មីមិនធ្លាប់មាន ដែលរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីចំនួន ៤ ០២៩ នាក់ ក្នុងពេលត្រឹមមួយថ្ងៃ ។ ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ ភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ខណៈត្រឹម ៨ ករណីប៉ុណ្ណោះជាករណីនាំចូល ។ ប្រទេសម៉ាឡេស៊ី ត្រឹមប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានករណីឆ្លងថ្មីច្រើនខ្លាំងគួរឲ្យកត់សំគាល់...
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បងប្អូនសាច់ញាតិដែលមកពីថៃ ហើយមិនព្រមចូលខ្លួនធ្វើចត្តាឡីស័ក១៤ថ្ងៃទេ រួចក៏ត្រឡប់ទៅផ្ទះវិញនោះ ត្រូវបានក្រុមការងារយករថយន្តសាមុយទៅដឹកទាំង៣គ្រួសារមកធ្វើចត្តាឡីស័កតែម្តង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ ក្រុងសិរីសោភ័ណតែម្តង។ បើតាមលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់បានរាយការណ៍មកលោកថា មានបងប្អូនប្រជាពលរដ្ឋចំនួន៣នាក់បានត្រឡប់មកពីប្រទេសថៃ ហើយមិនបានចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនោះទេ ។ ក្រោយពីទទួលព័ត៌មាននេះ ហើយជាការណែនាំពីអភិបាលខេត្តបន្ទាយមានជ័យ លោក...
មណ្ឌលគិរី ៖ តាមរយៈរបាយការណ៍ដែលបង្ហាញដោយអង្គការ WWFបានឱ្យដឹងថា រយៈពេល២ទស្សវត្សរ៍មកហើយ ដែល WWF បាននឹងកំពុងធ្វើសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន និងបណ្តាដៃគូដទៃផ្សេងៗទៀត ដើម្បីគ្រប់គ្រង និងថែរក្សាធនធានជីវៈចម្រុះដ៏សម្បូរបែប នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពក លើផ្ទៃដីសរុបប្រមាណ៦០០០គីឡូម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។ លោក សេង ទៀក នាយកអង្គការ មូលនិធិ សកល សម្រាប់ អភិរក្ស...
បរទេស៖ កាលពីពេលថ្មីៗនេះផ្ទុះការងឿងឆ្ងល់ដោយអ្នកភូមិប្រមាណ២,០០០នាក់ បាននាំគ្នាសម្រុកទៅតំបន់ឆ្នេរខ្សាច់ដើម្បីរកវត្ថុមានតម្លៃនៅឯទីប្រជុំជន Guaca នៃប្រទេសវេណស៊ុយអេឡា។ ដោយឡែកនេះបើយោងតាមតាមប្រភពព័ត៌មានបានឲ្យដឹងថា ចាប់តាំងពីចុងខែ កញ្ញាមកម៉្លេះ អ្នកភូមិបានរកឃើញបំណែកមាស ដុំមាស គ្រឿងអលង្ការប្រាក់ និងវត្ថុមានតម្លៃតូចៗ បានបោកបក់មក ទើរលើឆ្នេរខ្សាច់។ ទន្ទឹមនឹងនេះដែរ អ្នកភូមិភាគច្រើន បានរកឃើញវត្ថុមានតម្លៃយ៉ាងហោចណាស់ម្នាក់ចំនួនមួយ ហើយមានអ្នកនេសាទអាយុ២៥ឆ្នាំម្នាក់ បានរកឃើញមេដាយមាសសុទ្ធចំនួនមួយ ដែលមានរូបព្រះម៉ែម៉ារីនៅពីលើផងដែរ៕ប្រភព៖pressnews
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានលើកទី១ចំពោះ ស្នងការរងខេត្តកណ្តាល លោក អុល ប៊ុណ្ណា ក្រោមហេតុផល ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ លិខិតព្រមានបានបញ្ជាក់ថា “បានសម្រេចអនុវត្តវិន័យក្រោមរូបភាពព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ ៦១៧៤៣ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ មូលហេតុ...
ប្រិយមិត្តអ្នកលេងបណ្តាញសង្គមច្បាស់ជាបានស្គាល់រួចមកហើយថា អ្នកស្រី ទ្រី ដាណា ជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាក ដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ីនាពេលកន្លងមក ។ដោយឡែកកាលពីពេលថ្មីៗយោងតាម ហ្វេសប៊ុករបស់លោក បានបង្ហោះ និងសរសេរៀបរាប់ថា៖ «ខ្ញុំមិនដឹងប្រាប់បងប្អូនថាម៉េចទេគ្រាន់តែដឹងថា នៅពេលដែលពីរនាក់ប្ដីប្រពន្ធខ្ញុំចូលទៅសួរពួកគាត់ថាញ៉ាំអីហើយឬនៅហើយបម្រុងនឹងជូន អំណោយប៉ុន្តែពួក គាត់បានឆ្លើយមកវិញថាអត់ទេ អត់អីញ៉ាំ សឹងតែគ្រប់ផ្ទះណាបងប្អូនឆ្លើយដូចគ្នាទាំងអស់ នេះជា ការពិត ដែលខ្ញុំទើបតែជួប17,01,2021»៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖