ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះយុវជនម្នាក់ ដែលប្អូនប្រុសមានឈ្មោះ សាំង ចាន់កក្កដា បានស្លា ប់បាត់បង់ជីវិតទាំងនៅវ័យក្មេងដោយសារដួលម៉ូតូ ធ្វើឲ្យមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារទាំងមូល ជាពិសេសឪពុកម្ដាយមានក្តីរន្ធត់ចិត្តឥតឧបមា មិនគួរណាមកជួបរឿងអកុសលបាត់បង់កូនជាទីស្រឡាញ់លឿនបែបនេះទៅវិញ។ ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ឃុន ណាង ដែលត្រូវជាមិត្តភ័ក្ដិយុវជនដែលបានស្លា ប់រូបនេះ បានសរសេររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលចិត្តជាខ្លាំង ដោយមានខ្លឹមសារថា៖«ហេតុអីអាយុខ្លីម៉្លេះសម្លាញ់ សូមទៅកាន់សុខគតិភពណា មានជាតិក្រោយកុំអោយអាយុខ្លីចឹងទៀត សាំង...
លៀង ចាន់ឡា ជាអតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia បានស្រូបទាញប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជន បើទោះបីជារូបនាង មិនទទួលបានជ័យលាភីនៅក្នុងកម្មវិធីមួយនេះក៏ដោយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ថ្មីៗនេះ យោងតាមរយៈផេកផ្លូវការរបស់សិល្បករកម្ពុជា បានបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានបញ្ជាក់ពីស្ថានភាពជីវភាពរបស់តារាចម្រៀងវ័យក្មេងរូបនេះថា រូបនាងកំពុងតែជួបជីវភាពខ្វះខាត ដាច់បាយ ហើយគ្មានលុយសូម្បីតែបង់ថ្លៃបន្ទប់ជួល។ ចំណែកឯ ម្ដាយបង្កើតរបស់នាងពេលនេះ ក៏កំពុងតែមានជំងឺធ្ងន់ធ្ងរ រហូតដល់ថ្នាក់នាង សម្រក់ទឹកភ្នែក សុំការអំពាវនាវពីមហាជន ក្រែងលោមានអ្នកផ្ដល់ឱកាស...
លោកឧកញ៉ាវ័យក្មេង មួយរយៈចុងក្រោយ ហាក់លេចធ្លាខ្លាំង មិនថារឿងការងាររកសុី មុខជំនួញរបស់លោក ក៏ដូចជាការងារជួយសង្គមផងដែរ។ គេសង្កេតឃើញថា មិនដែលបាត់មុខរូបលោកឡើយ ក្នុងការជួយជាថវិកាក្នុងការជួយសង្គម ដែលទទួលបានការសរសើរពីមហាជនក៏ដូចជាលោកនាយករដ្ឋមន្ត្រីផងដែរ។ ហើយលោកក៏ទើបតែទទួលបានងារជា «អ្នកឧកញ៉ា» ផងដែរ។ បើយោងតាមការបញ្ជាក់អោយដឹងពីហ្វេសបុកផេករបស់លោក ហេង ឡុង បានប្រាប់ថា៖ អរគុណសន្តិភាព អបអរសាទរចំពោះប្អូនឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវ ...
ប្រិយមិត្តជ្រាបច្បស់រួចហើយសំរាប់អបិយជំនឿតែងតែមានសំរាប់មនុស្សម្នាក់ៗ យ៉ាងណាមិញមានហេតុការណ៌គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងដែលស្ថិតនៅក្នុងភូមិទ្យុមផុត ក្រុមទី៧ ស្រុកស៊ីខរភូមិ ខេត្តសុរិន្ទ ប្រទេសថៃ មានក្មេងស្រីម្នាក់អាយុ ១០ឆ្នាំ បានយល់សុបិនឃើញសត្វនាគមកលេងទឹកក្នុងស្រះមួយកន្លែងក្បែរផ្ទះរបស់នាង ហើយស្រាប់តែកន្លងទៅបានតែមួយថ្ងៃ ស្រាប់តែអ្នកភូមិ បានប្រទះឃើញព្រះពុទ្ធរូបប្រក់នាគក្បាល៧មួយអង្គ ព្រមទាំងរូបនាគក្បាល៥ មួយ និងនាគក្បាល១ ចំនួនមួយផងដេរ ។ក្រោយពីបានឃើញដូចនេះ អ្នកភូមិក៏បាននាំគ្នាយក វត្ថុទាំងនោះមកតម្កល់ទុក ព្រមទាំងធ្វើ ពិធីបញ្ជូលរូប ទៅតាមជំនឿរបស់អ្នកភូមិ...
បើគិតចាប់ពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ រហូតមកដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ នេះ រយៈពេល ២ ឆ្នាំមកហើយនៃការលាកចាកលោកគ្មានថ្ងៃត្រលប់របស់តារាចម្រៀង ខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតរបស់តារាចម្រៀង ខេមរៈ សិរីមន្ត។ យ៉ាងណាមិញ មកដល់ថ្ងៃគម្រប់រយៈពេល ២ ឆ្នាំ នៃការទទួលមរណភាពដោយរោគគាពាធរបស់តារាស្រីសំឡេងផ្អែមរូបនេះ...
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានករណីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីហើយ បែរជាកូនក្រមុំរត់តាមប្រុសស្នេហ៍ទៅបាត់ធ្វើអោយភ្ញាក់ផ្អើលយ៉ាងខ្លាំង នេះបើវីដេអូមួយត្រូវបង្ហោះជាសាធារណៈ ខណៈបុរសម្នាក់ដែលត្រូវពូរបស់កូនកំលោះ បាននិយាយរៀបរាប់អំពី ថ្ងៃរៀបមង្គលការរបស់កូនកំលោះ ។ នៅក្នុងវីដេអូយោងតាមគណនីTiktok របស់ពូកូនក្រមុំ ដែលមានឈ្មោះថា “បងពុំឧត្តរមានជ័យ” មិនមែនជារឿងប្រឌិតទេ ខណៈដែលត្រូវជាពូអាណិតក្មួយពេក ក៏បានបង្ហោះវីដេអូនេះឡើង ក្នុងគោលបំណង សូមនារីៗដែលមិនបានស្រលាញ់គេផង ហេតុអ្វីធ្វើបាបចិត្ត រត់ចោលកូនកំលោះទៅតាមសាហាយ រឿងនេះកើតឡើង...
ថ្ងៃនេះដែរមានម្ចាស់Facebook មួយមានឈ្មោះSean Theary បានបង្ហោះដូច្នេះថាៈ វាហាក់បីដូចជាកំពុងតែយល់សប្តិចឹង មិននឹកស្មានថា ត្រឹមរយះពេល២ឆ្នាំខ្ញុំមានថ្ងៃនេះសោះ វាហាក់បីដូចជាលឿនពេកហេីយ សឹងតែមិនបានត្រៀមខ្លួនជាមុន។ ទីបំផុតការខឹតខំប្រឹងប្រែងហត់នឿយរយះពេល២ឆ្នាំកន្លងមកនេះ វាទទួលផលហេីយ។ ពេលនេះខ្ញុំលែងចង់បានអ្វីទៀតហេីយក្រៅពី សុំអោយមានសុខភាពល្អ។ ខ្ញុំពិតជាមនុស្សស្រីពូកែម្នាក់មែន ហីហីសុំសសេីរខ្លួនឯងតិចហេីយណា . ម៉ាក់ប៉ាលោកទាំង២ នឹងមានមោតនះភាពលេីកូនម្នាក់នេះ។ វាកេីតចេញពីការមិនបោះបង់ចោលតាំងពីចំនុចសូន្យ ជោគជយ័មិនមែនដេីរមួយជំហានដល់ទេ វាត្រូវការពេលវេលា នឹងឳកាស( សមយ័អនឡាញចូលមកស្របពេល)...
ថ្មីៗនេះដែរ លោក អ៊ឹម ជីវ៉ា បានបង្ហោះសារមួយធ្វើឱ្យមហាជនចាប់អារម្មណ៍ព្រោះខ្លឹមសារដែលតារាប្រុសរូបនេះបានបង្ហោះ ហាក់បង្ហាញពីការខឹងសម្បាចំពោះនារីម្នាក់ រហូតដល់ថ្នាក់ដៀលថា «មីសត្វក្រពើ» ។ លោក អ៊ឹម ជីវ៉ា បានសរសេរសារបង្ហោះថា ៖ «ខ្ញុំលុបចោលមិនមែនចាញ់ទេណា តែដោយសារខ្ញុំគោរពបងស្រីម្នាក់ដែលនាងតែងតែហៅម៉ែ នាងស្គាល់បងស្រីនោះក៏ដោយសារខ្ញុំ តែនាងមិនបានគោរពបងស្រីនោះវិញទេ គេប្រាប់ក៏នាងមិនស្តាប់ដែរ! នាងបានច្រមុះមកស្អាតវិញដោយសារក្បាលអ្នកណា កុំអីច្រមុះនាងឯងរលួយងាប់បាត់ហើយ នាងឯងហ៊ានបកក្បាលមកខាំអញទៀត មីសត្វក្រពើ» ។...
សិល្បការិនីនិង ជាអ្នកម៉ាក់ហាយសូរ អ្នកនាងគង់ ចាន់ស្រីមុំ រូបនេះ ជាសិល្បការិនីដែលមានប្រជាប្រិយភាពខ្លាំងម្នាក់ ក្នុងវិស័យកម្សាន្តរបស់កម្ពុជា។ ដោយសារតែ តារាស្រីរូបនេះ ពូកែសម្តែងក្រមិចក្រមើមនិងមានវោហាមិនចេះរីងស្ងួត ទើបធ្វើឲ្យមហាជនភាគច្រើន ចូលចិត្តទស្សនាកម្មវិធីដែលមានអ្នកនាងចូលរួម។ តាមការជាក់ស្តែង គេក៏ដឹងផងដែរថា រូបនាងនិងស្វាមីក្រៅពីមានអាជីពក្នុងជួរសិល្បៈហើយនោះ អ្នកទាំងពីរក៏ បានចាប់ដៃគ្នា ក្នុងការបង្កើតនូវមុខជំនួញជាច្រើនផ្សេងទៀតផងដែរ មានទាំង ហាងលក់សម្លៀកបំពាក់ ទាំងហាងលក់សម្ភាររបស់របរប្រើប្រាស់របស់ទារក និងកុមារ មិនតែប៉ុណ្ណោះ ហាងទាំងនោះ...
កាលពីប៉ុន្មានថ្ងៃមុននេះ ប្រិយមិត្ដអ្នកអានភាគច្រើនប្រាកដជាជ្រាបហើយ ជុំវិញវីដេអូឃ្លីបដែលត្រូវបានថតបង្ហោះចែកចាយនូវសកម្មភាពរបស់អ្នកជំងឺកូវីដ-១៩មួយក្រុម កំពុងនាំគ្នាផឹកស្រាបៀរ នៅក្នុងមណ្ឌលធ្វើចត្ដាឡីស័កមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី ដែលទង្វើបែបនេះ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ផ្ទុះការខឹងសម្បាយ៉ាងខ្លាំង។ យ៉ាងណាមិញ នាពេលថ្មីៗនេះស្រាប់តែបែកធ្លាយឃ្លីបវីដេអូផ្សេងទៀត នៅលើទំព័រហ្វេសប៊ុកឈ្មោះ We Are Malaysians អមនឹងចំណងជើងមួយឃ្លាថា «តើនេះជាកន្លែងធ្វើចត្ដាឡីស័ក ឬ កាស៊ីណូខ្នាតតូច?» ដែលឃ្លីបវីដេអូទាំងស្រុង បង្ហាញឲ្យឃើញថា អ្នកជំងឺកូវីដ-១៩បានប្រមូលផ្ដុំគ្នាជាវង់តូចៗយ៉ាងច្រើន ដើម្បីលេងបៀរ រួមទាំងល្បែងស៊ីសងផ្សេងទៀត នៅលើគ្រែដេក...