នាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ គេប្រទះឃើញលោកស្រី ទ្រី ដាណា និងស្វាមី បានធ្វើពិធីឡើងគេហដ្ឋានថ្មី របស់ខ្លួន នៅខេត្តសៀមរាប ទោះមិនបានធ្វើកម្មវិធីជប់លៀងធំដុំមែន តែលោកស្រី បានធ្វើរឿងដ៏ពិសេសមួយជូនប្រជាពលរដ្ឋ ១៥០គ្រួសារឯណោះ។ លោកស្រី បានបញ្ជាក់ថា “ថ្ងៃនេះ នាងខ្ញុំ និងស្វាមី រៀបចំពិធីឡើងផ្ទះតូចមួយនៅសៀមរាប មិនបានធ្វើកម្មវិធីជប់លៀងអីធំដុំទេ គ្រាន់តែក្រុងពាលី...
មហាជន និងពុកម៉ែ បងប្អូនមិនតិចនាក់ទេ ប្រាកដជាស្គាល់ច្បាស់ នូវ តារាកំប្លែងជើងចាស់ម្នាក់ គឺ នាយ ចាប ចៀន នោះ។ ហើយពេលថ្មីៗនេះ នាយ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត Lexus ពណ៌សរបស់ខ្លួន បានបុកពីក្រោយ រឺម៉ក់ម៉ូតូ អេតចាយ របស់ប្អូនប្រុសម្នាក់ ហើយក៏បានបណ្តាលឲ្យប្អូនប្រុសរូបនេះ មានបញ្ហាដៃខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ។ ...
ថ្ងៃបុណ្យនៃសេចក្ដីស្រទ្បាញ់ គឺជាប្រពៃណី ដ៏មានវ័យចំណាស់មួយ ដែលមានដើមកំណើតមកពីពិធីបុណ្យរបស់ជនជាតិរ៉ូមុំាង ដែលតែងប្រារព្ធជារៀងរាល់ពាក់កណ្ដាលខែកុម្ភៈ នាពេលចាប់ផ្ដើមរដូវផ្ការីក។ ក្នុងពិធីនេះ បុរស និងនារី ដែលបានចូលរួម ត្រូវចាប់ឆ្នោតដើម្បីស្វែងរកដៃគូរបស់ខ្លួន ហើយត្រូវរក្សាចំណងនេះ ក្នុងអំឡុងពេលប្រារព្ធកម្មវិធីរហូតដល់ចប់ ឬពេលខ្លះទៀត បុរសនិងនារីដែលជាដៃគូនោះក៏បានរៀបការជាមួយគ្នាទៀតក៏មាន។ ក្នុងសម័យនេះវិញ ថ្ងៃបុណ្យនៃសេចក្ដីស្រទ្បាញ់ គឺជាការប្រារព្ធជាសកល ដើម្បីបង្ហាញពីសេចក្ដីស្រទ្បាញ់ និងការពេញចិត្ត។ ថ្ងៃនេះក៏ជាថ្ងៃដែលដៃគូសេ្នហាជាច្រើនតែងមានភាពច្នៃប្រឌិតបំផុត ដើម្បីធ្វើឱ្យមនុស្សជាទីស្រឡាញ់របស់ពួកគេទទួលបានអារម្មណ៍ដ៏ពិសេស។ ម្សិលមិញនេះដែរ...
កូនក្រមុំដែលនឹងក្លាយជាអនាគតឧត្ដមភរិយា របស់ឧកញ៉ាបណ្ឌិត ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថា ស្ថិតក្នុងត្រកូលអភិជនលំដាប់កំពូល នៅក្នុងប្រទេសកម្ពុជាដែលក្តោបក្ដាប់មុខជំនួញធំៗជាច្រើន។ លោក ជំទាវ មានឈ្មោះថា ឧកញ៉ា តែ កលិកា គឺ ជាកូនស្រីរបស់លោក ឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ឧកញ៉ា ទឹម គីមហ៊ាង។ ហើយពិធីភ្ជាប់ពាក្យគ្រោងធ្វើនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២១ នេះ...
ទស្សនិកជនដែលចូលចិត្តនិយមលេងបណ្តាញសង្គមហ្វេកប៊ុក និងយូធូប ប្រាកដជាបានស្គាល់នារីកូរ៉េជាមិនខាន ដោយសារតែគាត់ជាជនជាតិកូរ៉េតែអាចនិយាយភាសាខ្មែរបានយ៉ាងល្អ និងធ្វើវីដេអូចែករំលែកវីធីសាស្រ្តផ្សេងៗដូចជាការធ្វើម្ហូបកូរ៉េជាដើម។ ក្តីស្រឡាញ់របស់នារីកូរ៉េមិនអស់ទេ គាត់បានខិតខំរៀនច្រៀងបទចម្រៀងខ្មែរទៀតផងហើយបកស្រាយបានយ៉ាងពីរោះ។ បទចម្រៀងដែលនារីកូរ៉េ និងដៃគូសហការគឺលោក ជលសា(ប្រុសជនជាតិកូរ៉េ)បានពួតដៃគ្នា Cover បទចម្រៀងមួយបទមានចំណងជើងថា «ពេលវេលា» ដែលជាសំនៀងដើម អ្នកនាង សុគន្ធ នីសា និងលោកណុប បាយ៉ារិទ្ធ។
អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងលោក Opas Karnkawinpong បានឲ្យដឹងថា វីរុសកូវីដ១៩បម្លែងខ្លួនអាហ្វ្រិកខាងត្បូងដែលគេជឿថាមិនខ្លាចវ៉ាក់សាំង ត្រូវបានរកឃើញនៅក្នុងខ្លួនជនជាតិថៃម្នាក់ដែលវិលត្រឡប់មកពីប្រទេសតង់ហ្សានី។ លោកបានប្រាប់អ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃអាទិត្យថា “នាយកដ្ឋានកំពុងឃ្លាំមើលយ៉ាងដិតដល់នូវស្ថានការណ៍នេះ បន្ទាប់ពីមានការព្រួយបារម្ភថា វីរុសអាហ្វ្រិកខាងត្បូងអាចឈានដល់ប្រទេសថៃ”។ អ្នកដែលឆ្លងជំងឺនេះ គឺជាបុរសជនជាតិថៃអាយុ៤១ឆ្នាំម្នាក់ដែលបានធ្វើដំណើរទៅប្រទេស តង់ហ្សានី ដើម្បីរកស៊ីមុនពេលវិលត្រឡប់មកប្រទេសថៃវិញកាលពីថ្ងៃទី២៩ខែមករា។ លោកវេជ្ជបណ្ឌិត Opas បានអះអាងថា ក្នុងករណីអ្នកជំងឺនេះ មិនមានភ័ស្តុតាងថា វីរុសបម្លែងខ្លួនបាននាំឲ្យគាត់មានជំងឺធ្ងន់ធ្ងរបន្ថែមទៀតនោះទេ។ វេជ្ជបណ្ឌិត Opas...
មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញតារាសម្តែងលោក ថមមី ស្វាមីរបស់តារាចម្រៀង សួស វីសា បានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ កាលពីពេលថ្មីៗនេះ ដែលត្រូវបានគេចាត់ទុកជាអ្នកសិល្បៈទីមួយ បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ ១៩ នេះ ។ ប៉ុន្មានម៉ោងមុននេះលោក ថមមី បានបង្ហាញរូបភាពជាច្រើនសន្លឹកក្នុងឯកសណ្ឋានជាមន្ត្រីយោធា ដែលតាមការបង្ហាញស័ក្តិនៅលើស្មាគេដឹងថាលោកជាមន្ត្រីយោធាស័ក្តិ ៤ ហើយក្នុងនោះដែរលោកបានសរសេរសារខ្លីថា «មកចាក់វាក់សាំងការពារជម្ងឺកូវីដ ១៩» ។ ការទទួលវ៉ាក់សាំងការពារកូវីដ...
ប្រទេសជប៉ុន: ផ្អែកលើទីតាំងភូមិសាស្រ្ត យើងដឹងហើយថា ជប៉ុន ជាប្រទេសអាស៊ីដីកោះមួយ ដែលស្ថិតនៅលើទ្រនទ្វីបថ្មី ជាទីតាំងជំនួបនៃផ្លាកតិចតូនិច និងសម្បូរទៅដោយគ្រោះធម្មជាតិ ដូចជា គ្រោះរញ្ជួយដី ទឹកជំនន់ និងបន្ទុះភ្នំភ្លើងជាដើម។ យ៉ាងណាមិញ កាលពីថ្ងៃ សៅរ៍ ទី ១៣ កុម្ភ: ឆ្នាំ២០២១ កន្លងទៅនេះ ប្រទេសជប៉ុន បានជាប់ប្រទះទៅនិងគ្រោះរញ្ជួយដី កម្រិតខ្ពស់រហូតដល់ទៅ៧,១ រុិចទ័រ តែមិនមានបណ្តាលឲ្យប្រជាជនជប៉ុនបាត់បង់ជីវិតនោះឡើយ។...
នៅទីបំផុតនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញបទបញ្ជាឲ្យបកស័ក្តិ និងបណ្តាញវរសេនីយ៍ ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិភ្លាម ក្រោយក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះពិតជាបានដោះលែងមេខ្យល់នាំមនុស្ស ឆ្លងដែន ខុសច្បាប់ ពីប្រទេសថៃ ចូលទឹកដីកម្ពុជា ...
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសបន្ទាន់មួយអំពីការរកឃើញមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីចំនួន៣ករណី នៅលើខ្លួនជនបរទេស៣នាក់ ដែលបានមកដល់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ មេរោគកូវីដ១៩ បម្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិឥណ្ឌា២នាក់ និងជនជាតិចិន១នាក់។ ខាងក្រោមនេះជាសេចក្តីប្រកាសបន្ទាន់របស់ក្រសួងសុខាភិបាល៖