ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៩នាក់ ក្នុងនោះមាន៣៥នាក់ជាករណីឆ្លងក្នុងសហគមន៍ នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និង៤នាក់ជាករណីនាំចូលមកពីក្រៅប្រទេស។ ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ សហគមន៍ទាំង៣៥នាក់ មានជនជាតិចិន២៤នាក់, ជនជាតិវៀតណាម ៦នាក់ និងជនជាតិខ្មែរ ៥នាក់។ ចំណែកអ្នកជំងឺចំនួន ៤នាក់ដែលជាករណីនាំចូល មកពីក្រៅប្រទេសវិញ គឺជាបងប្អូនខ្មែរកងទ័ពមួកខៀវ UN។...
នៅមុននេះបន្តិចបើយោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានសរសេររៀបរាប់ថា៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនបានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីប្រទេសដែលមានជំងឺកូវីដ-១៩ទម្រង់ថ្មី។ ការប្រកាសនេះនឹងចូលជាធរមាននៅម៉ោង ០០:០០ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។ សូមបញ្ជាក់ថាក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៦ នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»។...
ភ្្នំពេញ ៖ ជាការពិតណាស់ដែលពេលវេលាដែលមហាជនអ្នកគាំទ្រ Miss Grand Cambodia 2020 បានទន្ទឹងរង់ចាំ នៃការធ្វើដំណើររបស់ម្ចាស់មកុដ កញ្ញា លីវ ជីលី ទៅកាន់ការប្រកួតឆាកអន្តរជាតិបានឈានមកដល់ហើយនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ។ជាក់ស្ដែងនៅរសៀលថ្ងៃនេះ លីវ ជីលី បានចាកចេញពីប្រទេសកម្ពុជា ក្នុងការត្រៀមខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រនៅឯប្រទេសថៃ នាថ្ងៃទី ២៧...
ភ្នំពេញ ៖ ជាការពិតណាស់ដែលមហាជន ពិតជានៅចាំបានអតីតពិធីករប្រចាំទូរទស្សន៍ស៊ីធីអិនលោក ខៀវ សំភេទ បានរៀបការ និង បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិក។ អ្វីដែលចាប់អារម្មណ៍នៅក្នុងថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ជាថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ១៥ ឆ្នាំរបស់លោក និង ភរិយា។លោក ខៀវ សំភេទ ធ្លាប់ជាពិធីករដែលមានឈ្មោះបោះសំឡេងកាលពីជាង ១០ឆ្នាំមុន តែក្រោយពីបានរៀបការជាមួយភរិយាជាអណិកជនដែលរស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០០៥...
ភ្នំពេញ ៖ ជាការពិតណាស់ដែលរយៈពេលចុងក្រោយនេះ ទោះជាស្ពាយឈ្មោះជាម៉េម៉ាយក្តី តែពិធីការិនី ណូម័រ កាន់តែធ្វើឲ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍រូបនាងយ៉ាងខ្លាំង ក្រោយពីរូបរាង សម្រស់របស់នាង ហាក់ស្រស់ស្អាតប្លែកជាងមុនខ្លាំង ។ជាក់ស្ដែងលើសពីនោះ បើងាកទៅមើលការងារសិល្បៈឯណោះវិញ ណូម័រ ក៏កាន់តែទទួលបានទីផ្សារដូចដើម ហើយម្យ៉ាងវិញទៀត មិនត្រឹមតែជាពិធីការិនី និង តារាសម្តែងប៉ុណ្ណោះទេ ថ្មីៗនេះ តារាស្រីរាងតូចល្អិតរូបនេះ ក៏ទើបចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនទៀតផង ។ដោយឡែកបើក្រឡេកទៅមើលសម្រស់របស់អ្នកម៉េម៉ាយ ណូម័រ មហាជនអ្នកគាំទ្រជាច្រើនប្រាកដជាធ្លាប់បានធ្លោយមាត់សរសើរមកហើយ...
លោក ញាន ផល្លឹក ដែលគ្រប់គ្នាធ្លាប់បានស្គាល់ជាស្ថាបនិកផលិតរថយន្តអគ្គិសនីដំបូងនៅកម្ពុជា ដែលមានភាពល្បីល្បាញនៅក្នុងអំឡុងឆ្នាំ២០០០ ស្ដើង រហូតដល់មានសារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយពីស្នាដៃបង្កើតថ្មីដ៏អស្ចារ្យរបស់លោក។ ក្រោយពេលបាត់មុខជាយូរថ្មីៗនេះគេសង្កេតឃើញនៅលើទំព័រហ្វេសបុករបស់លោកបានបង្ហោះសារពីការរំលឹកស្នាដៃដែលលោកបានបង្កើតឡើងដោយលោកបានរៀបរាប់ថា «ជិះកង់ហាត់ប្រាណព្រឹកមិញឃេីញកង់បី PassAppមានដាក់ទូរទស្សន៍នៅលេីដំបូលកង់បីផ្សាយពាណិជ្ជកម្ម ខ្ញុំក៏នឹកឃេីញថាខ្លួនឯងធ្លាប់ធ្វេីកង់បីប្រេីថាមពលអគ្គិសនី សូឡា១០០%និងមានដាក់ទូរទស្សន៍សំរាប់ផ្សាយពាណិជ្ជកម្មផ្សេងៗនៅពីក្រោយកង់បីមួយគ្រឿងដែរតាំងពីរឆ្នាំ២០១៥ (កង់បីខ្នាតកណ្តាលលេខ២)ផ្ទុកមនុស្សបាន៧នាក់ទាំងអ្នកបេីកបរ វីដេអូ បេីកតេស្តសាកគុណភាព កម្លាំង ល្បឿន ចម្ងាយ ជេីងក្រោម (កង់បីខ្នាតកណ្តាល)ចាប់ផ្តេីមធ្វេីពីរចំណុច ០ទៅ ធ្វេីបាន៧៥%»។ «ថាមិនចង់ផុសទេតែឃេីញ...
យោងតាមការបង្ហោះនៅលើគណនីហ្វេសបុកមួយដែលមានឈ្មោះថា Seypha Savet បានបង្ហោះសារភ្ជា់ប់ជាមួយនឹងរូបភាពដែលមានខ្លឹមសារទាំងស្រុងថា៖ «ក្រុមគ្រូពេទ្យចុះយកសំណាកអ្នកប៉ះពាល់ផ្ទាល់និងប្រយោលនៅផ្ទះជួលទាំងប្រាំបីទីតាំង ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅយប់ថ្ងៃទី២៦ ខែ កុម្ភៈឆ្នាំ២០២១ ទាំងក្រុមគ្រូពេទ្យ និង អាជ្ញាធរ សមត្ថកិច្ច ចម្រុះ បានចុះផ្ទាល់រកទីតាំង អ្នកប៉ះពាល់ផ្ទាល់និងប្រយោលនៅផ្ទះជួល ចំនួន ប្រាំបីទីតាំង ស្ថិតនៅភូមិថ្មី...
កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិបរទេស២នាក់ដើម្បីយកមកធ្វើចត្តាឡីស័ក ក្រោយពីជនជាតិបរទេសទាំងនោះបានធ្វើដំណើរចាកចេញពីភ្នំពេញតាមរយៈរថយន្តឈ្នួលទៅដល់ខេត្តកោះកុង ក្រោយពីពួកគេបានចាកចេញពី NAGA2។ យោងតាមរបាយការណ៍ដែលបានដាក់ជូនដល់អភិបាលខេត្តបានឱ្យដឹងថា ក្រោយទទួលបានដំណឹងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១អំពីករណីជនណជាតិបរទេស២នាក់ ដែលបានចាកចេញពីNAGA2 និងបានជិះម៉ូតូទៅផ្សារថ្មី រួចបានជិះរថយន្តឈ្នួលពីផ្សារថ្មីមកដល់ចំណុចផ្លូវបំបែកស្រែអំបិល និងបានជិះកង់បីមកដល់កន្លែងស្នាក់នៅរបស់ខ្លួនក្នុងខេត្តកោះកុង។ ជនបរទេសចំនួន២នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនយកទៅធ្វើការសាកសួរ និងត្រួតពិនិត្យវាស់កម្តៅ ក៏ដូចជាដាក់ឲ្យធ្វើចត្តាឡីស័កផងដែរដើម្បីតាមដាន ក្រោយពីមានការផ្ទុះឡើងករណីអ្នកវិជ្ជមានកូវីដនៅក្នុង NAGA2។
ភ្នំពេញ: តារាចម្រៀងរាងខ្ពស់ស្រឡះ រ៉េបលឿនញាប់ដូចម៉ាស៊ីនដេរ លោក ងួន ចាន់ដេរីត ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តទាំងអស់បានស្គាល់ថា លោកជាម្ចាស់បទ ញីកែងជើងផងដែរនោះ កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធី បើកសម្ពាធនូវផលិតកម្មចំណូលថ្មី រាម លោកបានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយដែលលោក បានភ្លាត់ស្នៀតច្រៀងមិនសូវចូលជាមួយភ្លេងដែលប្រគំ បានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ហ្វេនៗរបស់លោក ដែលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ យ៉ាងណាមិញ នៅក្នុងគេហទំព័រហ្វេសប៊ុកផ្ទាល់របស់លោក ក្រោយពេលដែលលោកបានឃើញមតិរិះគន់ជាច្រើនចំពោះការច្រៀងរបស់លោក លោកក៏បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់របស់លោក ទៅកាន់ហ្វេនៗរបស់លោក...
ជុំវិញរឿងរ៉ាវតារាសម្ដែងជើងចាស់អ្នកមីង ញឹម សុខា បានរត់ទៅអោយលោកអ៊ឹម ជីវ៉ា ជួយសំភាសន៍រឿងអ្នកមីង បានដាច់បាយក្រោយពេលក្លាយទៅជាម៉ែធម៌របស់សេដ្ឋីនី ស្រីអូនដែលជាថៅកែប្រេន សម្រស់ធម្មជាតិ កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកនិងយូធូប។ រឿងរ៉ាវដាច់បាយខាងលើនេះ ធ្វើអោយមហាជនរិះគន់ម៉ែធម៌របស់អ្នកនាង ស្រីអូនយ៉ាងខ្លាំង។ក្នុងនោះក៏មានលោកតាន់ គីមសួរនិងកញ្ញា ស៊ូលីផងដែរ។ដោយលោកតាន់ គីមសួរបានលើកឡើងលើទំព័រហ្វេបុករបស់លោកដោយរៀបរាប់ថា ស៊ុន្ទរី នួន ម៉េចបានជាធ្វើបែបនេះដាក់អ្នកម្តាយធម៌អ៉ីចឹង? ហ៊ានចំណាយលុយរាប់សិបម៉ឺនដុល្លារជួយដល់សង្គម ហេតុអ្វីទុកឲ្យម្តាយខ្លួនឯងអត់បាយដល់ថ្នាក់នេះ?...