ជីវិត&សង្គម
មហាជននៅតែផ្ទុះចម្ងល់ បុរសដកកាំភ្លើងបង្ហាញគេ ធ្វើការរោងចក្រកាត់ដេរ តែមានឯកសណ្ឋានប៉េអ៊ឹម

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប អំពី
បុគ្គលដែលបង្កហេតុដកកាំភ្លើង និងបានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ គឺជាបុគ្គលិកធ្វើការរោងចក្រ ។
កងរាជអាវុធហត្ថបានបំភ្លឺថា បុគ្គលិករោងចក្រនោះ មានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបាន
មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
យ៉ាងណាមិញមហាជនមានការផ្ទុះចម្ងល់ថា បុគ្គលរូបនោះធ្វើការរោងចក្រ ប៉ុន្តែហេតុអ្វីបានជាមានឯកសណ្ឋានជាមន្ត្រីអាវុធហត្ថ ហើយថ្ងៃកើតហេតុនោះ ក៏ឃើញក្នុងរថយន្តបុរសរូបនោះ មានកាត VIP អគ្គស្នងការនគរបាលជាតិផងដែរ ។
យ៉ាងណាក្ដីនេះគ្រាន់តែជាចម្ងល់របស់មហាជនប៉ុណ្ណោះ ខណៈបុគ្គលិករោងចក្រខាងលើ ត្រូវបានកងរាជអាវុធហត្ថអះអាងថា បានឃាត់ខ្លួនដើម្បីបញ្ជូនទៅតុលាការរួចហើយដែរ ៕
សូមទស្សនារូបភាពខាងក្រោម
ជីវិត&សង្គម
កុំចេះតែផ្ដេសផ្ដាស រដ្ឋបាលខណ្ឌដូនពេញឃាត់ខ្លួនអ្នកបន្ទោបង់អត់សណ្តាប់ធ្នាប់១៣នាក់ យកទៅអប់រំ

នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ បន្តចុះធ្វើសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ក៏បានជួបក្រុមម៉ូតូឌុប
និងម៉ូតូកង់៣ ចំនួន ១៣នាក់ បានឈប់យាន្តជំនះរបស់ខ្លួន ហើយទៅបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ និងបង្កឲ្យមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ។
លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា «ភ្លាមៗនោះ កម្លាំងយើងក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និងបានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែង
ដែលពួកគាត់បន្ទោបង់រួចទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញ»។ រដ្ឋបាលខណ្ឌ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និងសូមរកកន្លែង បន្ទោបង់ឲ្យបានត្រឹមត្រូវ នៅបន្ទប់
ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ចៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ៕
ជីវិត&សង្គម
កូនកំលោះ អាយុ៦៦ឆ្នំា មានកូន៩នាក់ ចៅ៥នាក់ កូនក្រមុំវិញមានអាយុ ៥១ឆ្នំា មានកូន៥នាក់ ចៅ៥នាក់ ឧកញ៉ា ម៉ុង ឫទ្ធី បានចូលរួមពិធីមង្គលការហើយ…

នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ នេះ ឧកញ៉ា ម៉ុង ឫទ្ធី បានចូលរួមពិធីមង្គលការមួយ ដោយកូនកំលោះ អាយុ៦៦ឆ្នំា មានកូន៩នាក់ ចៅ៥នាក់ រីឯកូនក្រមុំវិញមានអាយុ ៥១ឆ្នំា មានកូន៥នាក់ ចៅ៥នាក់។
ក្នុងឪកាសនោះដែរលោកឧកញ៉ា ក៏បានបញ្ជាក់រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយផងដែរថា ៖ «វេលាម៉ោង៤រសៀល ថ្ងៃសុក្រទី ១៨ ខែធ្នូ ឆ្នាំ ២០២០ មកចូលរួមក្នុងពិធីមង្គលការ កូនកំលោះ ឈ្មោះ ឡុច សុផល អាយុ៦៦ឆ្នំា
មានកូន៩នាក់ ចៅ៥នាក់ មុខងារ ជាប្រធានភូមិក្មេងវត្ត (ហៅតាពៅ) ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ចំការដូងប្រេង) ប្រពនួមុនស្លាប់ចោលគាត់ដោយជម្ងឺ រៀបការជាមួយកូនក្រមុំ ឈ្មោះ ប្រាជ្ញ យឿន
អាយុ៥១ឆ្នំា មានកូន៥នាក់ ចៅ៥នាក់ បេីតាមការអោយដឹងពីកូនកំលោះ និងកូនក្រមុំ ថា នឹងខិតខំប្រឹងប្រែង យកកូនអោយបាន២នាក់ទៀត បង្គ្រប់១៦នាក់។
ខ្លាចក្រែងខ្ញុំមិនជឿ គាត់បានថេីបគ្នា ទុកជាភស្តុតាង ខ្ញុំបានចងដៃពួកគាត់ និងសូមជូនពរអោយចេះថែរក្សាគ្នា រហូតដល់ចាស់ព្រឹទ្ធ ចាស់ព្រេង សូមបញ្ជាក់ថា មានភ្ញៀវមកចូលមិនដល់៥០នាក់ទេ។»៕
ជីវិត&សង្គម
គ្មានខ្វល់អីសោះ!! គេដាក់ឲ្យធ្វើចត្តាឡីស័ក កូវីដ១៩ ប្រជាជនម៉ាឡេសុីទាំងស្រី ទាំងប្រុស បែជាជុំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយទៅវិញ…

កាលពីពេលថ្មីៗនេះ វីដេអូមួយត្រូវបានគេ ចែករំលែកយ៉ាង ផុសផុល ពេញបណ្តាញសង្គម ដោយបង្ហាញឲ្យឃើញ អ្នកជំងឺ Covid-19 កំពុង ផឹ.កស្រា.បៀរ.យ៉ាងរំ.ភើយ នៅក្នុងមណ្ឌលដាក់ឲ្យ.នៅដា.ច់ដោយឡែក។
នៅក្នុងវីដេអូនោះ គេបានឃើញអ្នកជំងឺមួយក្រុមមានទាំងប្រុស និងស្រី កំពុង.អង្គុយព័ទ្ធវង់ជាមួយធុង.ពីរ (ដាក់ពេញ.ទៅដោយ.ស្រា.បៀរ Tiger និង.ទឹកកក) នៅចំកណ្តាលពួកគេ។
អ្នកជំងឺហាក់.ដូចជាគ្មានការ.ខ្វល់ខ្វាយ និងផ្ទុយទៅវិញ បែរនាំគ្នារីករាយ.នឹងខ្លួនឯង ខណៈពេលកំពុង.ព័ទ្ធវង់.គា.ស់ស្រា ជល់.គ្នា។ តែទោះយ៉ាងណា វីដេអូនេះ.បានទទួលការចាប់អារម្មណ៍.ពីសំណាក់អាជ្ញាធរ។
យោងតាម Bernama ពួកអ្នកជំងឺនៅក្នុង.វីដេអូនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក នៅមជ្ឈមណ្ឌល.ព្យាបាលកូវីដ១៩ (PKRC) ស្ថិតនៅ Sabah ប្រទេសម៉ាឡេស៊ី។
ប្រធានសហជីពនៃនិយោជិកក្នុង.សេវាសាធារណៈ និងស៊ីវិល (CUEPACS) លោក Adnan Mat បាននិយាយថា អាកប្បកិរិយារបស់.ពួកគេបង្ហាញឲ្យឃើញ.ថាពួកគេមិនមានការគោរពចំពោះ.ការ.លះ.ប.ង់របស់.បុគ្គលិកជួរមុខ នៅពេលពួកគេបាន.ប្រព្រឹត្តិប.ទ.ល្មើ.សជាក់ស្តែង នៅក្នុងតំបន់មួយ.ដែលត្រូវបានប្រើជា.មណ្ឌលសុខភាព.ដើម្បីព្យាបាល.ជំងឺកូវីដ១៩។
លោកក៏បានបន្ថែមទៀតថា ទង្វើនៃការផឹ.ក.ស្រា.បៀរ អាចបណ្តាល.ឱ្យមិនស្រួល.ដល់អ្នកជំងឺដទៃ.ទៀត ដែលកំពុង.ត្រូវបាន.ព្យាបាល ហើយអាច.ប.ង្កបញ្ហា.ផ្សេងទៀត ប្រសិនបើស្ថានភាពនេះ.មិនអាចគ្រប់គ្រងបាន។
លោក Adnan បន្តថា «CUEPACS ចង់ចាត់វិធានការចំពោះ.អ្នកដែលចូលរួមផ្គត់ផ្គង់ ឬចែកចាយស្រាដល់.អ្នកជំងឺ… សកម្មភាព.របស់អ្នកដែលពាក់ព័ន្ធ គឺមិនសម.ហេតុផលទេ ពីព្រោះពួកគេហាក់.ដូចជាសប្បាយ.រីករាយ ខណៈបុគ្គលិក.ជួរមុខរវល់បែ.ក.ញើស ដើម្បីជួយស.ង្គ្រោះប្រជាជន»។
លោកក៏បានមានប្រសាសន៍ថា ប្រសិនបើសន្តិសុខ ឬបុគ្គលិក.សុខាភិបាល ពាក់.ព័ន្ធនឹងទង្វើនេះ គួរតែមាន.វិធានការវិន័យ ព្រោះវាធ្វើឱ្យប៉ះ.ពា.ល់មុខ.មាត់ប្រទេស.ជាតិ ជាពិសេសពាក់.ព័ន្ធនឹង.មន្ត្រីរាជ.ការ.តែម្តង។
លោកស្រីវេជ្ជបណ្ឌិត Christina Rundi ប្រធានសុខាភិ.បាល Sabah មានប្រសាសន៍ថា ករណីនេះកំពុងស្ថិតក្នុងការ.ស៊ើបអង្កេតនៅ.ឡើយ។ លោកស្រីក៏បាន.ស.ង្កត់ធ្ង.ន់ថាការទទួល.ទានគ្រឿ.ង.ស្រ.វឹ.ង មិនត្រូវបាន.អនុញ្ញាតនៅក្នុង PKRC ឡើយ៕
-
កំសាន្ត&ប្លែកៗ12 months ago
ជួយស៊ែរបន្ទាន់ ! ពេលនេះជំងឺរលាកសួតប្រភេទថ្មី នៅចិន បានឆ្លងមកដល់កម្ពុជាហើយ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ
-
កំសាន្ត&ប្លែកៗ4 months ago
ខណៈកូនស្រី នឹងម្តាយ ដែលត្រូវ ប្តី វា យ ធ្វើបាបនោះ ពេលនេះ បានទទួលការជួយពីកាកបាទក្រហម រីឯប្តីបានគំរា មពីកន្លែងឃុំឃាំ ងមកថា….
-
កំសាន្ត&ប្លែកៗ10 months ago
ទប់លែងជាប់! អាមេរិចប្រកាសបិទរដ្ឋ និងក្រុងចំនួន ៣នៅយប់នេះ ដើម្បីបង្ការកូវីដ ១៩
-
កំសាន្ត&ប្លែកៗ10 months ago
ច្បាស់ដូចថ្ងៃ! អគ្គនាយកបច្ចេកទេសធនាគារជាតិ បកស្រាយចំៗ ជុំវិញការស្នើសុំពន្យាការយកការប្រាក់
-
កំសាន្ត&ប្លែកៗ4 months ago
ថាមែនៗ! ក្រោយឪពុកត្រូវឃាត់ខ្លួន កូនស្រីរ ងគ្រោះ បានបង្ហោះសារដ៏មានន័យទៅកាន់ឪពុកនៅក្នុងគណនីហ្វេសបុករបស់ខ្លួនថា ពុក…
-
កំសាន្ត&ប្លែកៗ4 months ago
អាសូរណាស់ ! ក្មេងស្រី៣នាក់ បាន ស្លា ប់ បាត់បង់ជីវិតទាំងអស់គ្នា ដោយសារតែ….
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្តផង ! នៅកាលពីយប់មិញនេះ លោកយាយម្នាក់ត្រូវបានកូនដឹកតាមpassapp យកមកចោលជាមួយបង្វិច ខោអាវ និងសំភារ: មួយថង់….
-
កំសាន្ត&ប្លែកៗ5 months ago
ចូលរួមរំលែកទុក្ខផង!!! ជំងឺនេះ ស្លាប់ លឿនណាស់ បុរសម្នាក់បាន ស្លាប់ ចោលប្រពន្ធកូនយ៉ាងលឿនបំផុតដោយសារតែជំងឺដ៏ សាហាវ មួយនេះ…
You must be logged in to post a comment Login