តារា&សិល្បៈ
ញាក់សាច់!! ឧកញ៉ា ឡេង ណាវ៉ាត្រា បើកក្រុមហ៊ុនចម្រៀងថ្មីមួយទៀត ត្រៀមចេញបទដំបូងឆាប់ៗនេះ

ក្រុមហ៊ុនចម្រៀងថ្មីមួយទៀត របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា គឺ «Galaxy navatra international» ដែលជាផ្នែកមួយរបស់ផលិតកម្ម Galaxy navatra គ្រោងចេញបទចម្រៀងដំបូងរបស់ខ្លួន នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ។
លោក យឹម តាស្រង់ អ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy Navatra បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថាតារាចម្រៀងដែលនឹងបើកទំព័រ ជាប្រវត្តិសាស្ត្រមុនគេលើ Galaxy Navatra International គឺលោក Tempo Tris ដោយលោកជាអ្នកនិពន្ធ និង ជាអ្នកច្រៀងដោយផ្ទាល់តែម្ដង ខណៈបទនោះគឺមានចំណងជើងថា «Bad Boy» ដឹកនាំសម្ដែង Rawyer ព្រមទាំងក្រុមការងារជាច្រើនទៀត។
លោក យឹម តាស្រង់ បានបន្ថែមឲ្យដឹងទៀតថា គោលដៅចម្បងនៃការបង្កើតផលិតកម្មថ្មីនេះ ដើម្បីអភិវឌ្ឍន៍វិស័យសិល្បៈនៃចម្រៀងសម័យរបស់កម្ពុជា ធ្វើយ៉ាងណាឲ្យបានដើរចូលទីផ្សារបរទេស ដើម្បីឲ្យមានគុណភាព រាល់បទចម្រៀងនីមួយៗ គ្រប់បទចម្រៀងសុទ្ធតែឆ្លងកាត់សម្រិតសម្រាំងនៃការថតជាខ្លាំងក្នុងនោះដែរ បទខ្លះក្រុមហ៊ុនហ៊ានចំណាយដល់ទៅរាប់ម៉ឺនដុល្លារឯណោះ។
មុនស្ដាប់បទចម្រៀង ប្រិយមិត្តអាចមើលរូបភាពត្រួស ដែលត្រៀមចេញនៅថ្ងៃទី២២ ខាងមុខនេះ៕
តារា&សិល្បៈ
ស្រស់ស្អាតប្លែកណាស់ ! មាស សុខសោភា រំភើបចិត្តស្ទើរហោះ ពេលបានជួបជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ថ្នាក់ ពោលពាក្យ បែបនេះ ថា…

ហ្វេនៗ ក៏ដូចជាមហាជទូទៅ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន មាស សុខសោភា នោះ ដែលជាតារារចម្រៀង ដ៏ល្បីមួយរូប ដែលមានសម្លេងផ្អែម ស្រទន់ មានទឹកដមសំនៀងពីរោះរណ្តំ ធ្វើឲ្យអ្នកស្តាប់ មិនចេះធុញទ្រាន់ ជិនណាយ។
តារារូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពី អ្នកគំាទ្ររបស់ខ្លួន ហើយបទចម្រៀងភាគច្រើន ដែលនៅតែទាក់បេះដូងអ្នកស្តាប់មកទល់ពេលនេះ គឺ ទាក់ទង បទមនោសញ្ចេតនាតែម្តង ស្តាប់ហើយ ស្តាប់ទៀត រឹតតែធ្វើឲ្យគ្រប់គ្នាលង់ទៅតាមបទចម្រៀង។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ តារាចម្រៀងរូបនេះ បង្ហាញក្តីរំភើបស្ទើរហោះ ក្រោយបានជួបជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ថ្នាក់ពោលពាក្យបែបនេះថា ៖
“ពិតជាមហាកិត្តិយសរបស់នាងខ្ញុំ ដែលបានជួបសម្តែងការគួរសមជាមួយម៉ែធំ និងបានថតរូបអនុស្សារីយ៍ជាមួយអ្នកម៉ែ ហើយក៏សូមអរគុណ ដល់ម៉ែធំដែលយកចិត្តទុកដាក់ ស្រលាញ់ចំពោះកូនៗដែលជាសិល្បៈករ រៀបចំគ្រប់សព្វយ៉ាងរួមទាំងអាហារពេលល្ងាចនៅក្នុងកម្មវិធី សូមគោរពជូនពរអ្នកម៉ែឱ្យទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ពេលវេលា។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីកូន”។
ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏ភ្ញាក់ដែរ ហើយបានចូល comment ថា ៖ អ្នកម៉ែស្អាតណាស់, មិនដែលឃើញ គាត់ ស្លៀកឈុតអ៊ីចឹងទេ ស្អាតប្លែក, ស្អាតណាស់អាយដល, ស្អាតៗណាស់, ម៉ែធំសម្រស់ក្មេងជាងបងភាទៀត, ចិញ្ចើមស្អាត។
ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត។ តោះដើម្បីជ្រាប កាន់តែច្បាស់សូមមើលរូបភាពស្អាតៗខាងក្រោមនេះទំាងអស់គ្នា ៖
តារា&សិល្បៈ
អបអរសាទរ! ផ្ទះថ្មីគ្រួសារ ស្រីនីត សង់នៅចង្កេះភ្នំ ស្រស់ស្អាតមិនធម្មតា ស្រស់ស្អាត ហើយអំណោយផលពីធម្មជាតិ

កាលពីពេលថ្មីៗ ប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាបានទទួលជ្រាបច្បាស់ហើយពី កុមារីភូមិភាគឥសាន ប្អូនស្រី យ៉ង់ ស្រីនីត ដែលរូបថតដ៏សែនស្រស់ស្អាត
អមដោយស្នាមញញឹម ដ៏ស្រស់ស្អាត អំណោយផលពីធម្មជាតិ ទ្រេរមុខបែបខ្មែរ របស់ប្អូនស្រី ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម
ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំង និងជាពិសេសពីម្ចាស់សំណាងការនានា ហើយថែមទាំងបានហៅប្អូនស្រីឲ្យជួយថតប្រម៉ូតឲ្យថែមទៀតផង។
យ៉ាងណាមិញកាលពីពេលថ្មីៗ យោងទៅតាមគណនីហ្វេសប៊ុក របស់លោកឧកញ៉ា ស្រីចាន់ថន ដែលបានបង្ហោះសារ អមដោយរូបភាព ដ៏ស្រស់ស្អាតរបសផ្ទះប្អូនស្រី
គួរកត់សម្គាល់ផងដែរថា ផ្ទះថ្មីដ៏ស្រស់ស្អាតរបស់ប្អូនស្រី យ៉ង់ ស្រីនីត នេះ គឺជាអំណោយឧបត្ថម្ភរបស់លោកឧកញ៉ា ស្រីចាន់ថន ជូនទៅដល់គ្រួសាររបស់ប្អូនស្រី
និងបានរៀបចំសាងសង់ឡើងដោយយកចិត្តទុកដាក់ ហើយជាលទ្ធផល ផ្ទះរបស់ប្អូនស្រីពិតជាមានភាពស្រស់ស្អាត គួរឲ្យចង់ស្នាក់នៅពិតប្រាកដមែន៕
តារា&សិល្បៈ
រូបមន្តពិសេសអញ្ចឹងសោះ! រ៉េត ស៊ូហ្សាណា ប្រើគ្រប់វិធីប្លែកៗទាំងនេះ ទម្រាំបានរាងស្អាតអ៊ីចឹង…

ពេលនេះ តារាចម្រៀងវ័យក្មេងដែលបានឆ្លងកាត់ការប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ កញ្ញា រ៉េត ស៊ូហ្សាណា កំពុងតែមានឈ្មោះបោះសំឡេង នៅក្នុងស្រទាប់យុវវ័យយ៉ាងខ្លាំង នាពេលបច្ចុប្បន្ន។ ក្រៅពីមានសំឡេងពីរោះ ទាញយកបានប្រជាប្រិយភាពពីទស្សនិកជនរួចហើយ បើក្រឡេកទៅមើលរូបសម្រស់ និង រូបរាងដ៏ទាក់ទាញរបស់នាងវិញក៏ស្រស់ស្អាតខ្លាំងមិនធម្មតាដែរ។
យ៉ាងណាមិញ នៅមុនពេលដែលម្ចាស់បទ «សង្ស័យ» រូបនេះបានទទួលរាងស្អាតដែលជាក្ដីប្រាថ្នារបស់នារីគ្រប់ៗគ្នានោះ រូបនាងក៏បានឆ្លងកាត់ការតស៊ូ និង ការលំបាកៗជាច្រើនផងដែរ។ បន្ថែមពីនេះ រាល់ការលំបាកទាំងនោះ ត្រូវបានតារាចម្រៀងវ័យក្មេងរូបនេះ ផ្ទាល់បញ្ចេញនៅលើបណ្ដាញសង្គមរបស់នាងថា ៖
«តមពី 58kg រហូតដល់ 45kg…ស្រក់អស់ 13kg ត្រឹមរយះពេល 3ខែគត់.. រូបភាពខាងធ្វេងកាលនោះខ្ញុំ 58 kg ហេីយខាងស្ដាំដែលជារូបបច្ចុប្បន្ន 45 kg ..នៅពីក្រោយការស្រក់ kg នេះ គឺមានការលំបាកច្រើនដោយត្រូវហាត់ប្រាណផង តមអាហារដែលខ្លួនចូលចិត្តផង ត្រូវញុំបន្លែ ដំឡូងផ្អែម (sweet potato) ដោយពេលខ្លះមួយថ្ងៃពេញ ញុំតែ ផ្លែប៉ោមនិងទឹក រត់ម៉ាស៊ីនផង វៃបុកផង.. តែនេះជាលទ្ធផលដែលទទួល
បានពីក្រោយការខិតខំប្រឹងប្រែង.. ខ្ញុំធ្វើបាន បងប្អូនទាំងអស់គ្នាក៏អាចធ្វើបាន ដេីម្បីសុខភាពល្អ និង បង្កើនទំនុកចិត្តលេីខ្លួនឯង..បងប្អូនទាំងអស់គ្នាតែងតែចង់អោយខ្ញុំចែករំលែកពីវីធីស្រក kg របស់ ខ្ញុំ..ខ្ញុំ និង ធ្វើវីដេអូចែករំលែកពីរបៀបស្រកគីឡូ និង បទពិសោធន៍ក្នុងការតមអាហារ និង ផ្សេងៗ..បងប្អូនចង់មេីលទេចាស?»៕ ប្រជាប្រិយ
-
កំសាន្ត&ប្លែកៗ12 months ago
ជួយស៊ែរបន្ទាន់ ! ពេលនេះជំងឺរលាកសួតប្រភេទថ្មី នៅចិន បានឆ្លងមកដល់កម្ពុជាហើយ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ
-
កំសាន្ត&ប្លែកៗ4 months ago
ខណៈកូនស្រី នឹងម្តាយ ដែលត្រូវ ប្តី វា យ ធ្វើបាបនោះ ពេលនេះ បានទទួលការជួយពីកាកបាទក្រហម រីឯប្តីបានគំរា មពីកន្លែងឃុំឃាំ ងមកថា….
-
កំសាន្ត&ប្លែកៗ10 months ago
ទប់លែងជាប់! អាមេរិចប្រកាសបិទរដ្ឋ និងក្រុងចំនួន ៣នៅយប់នេះ ដើម្បីបង្ការកូវីដ ១៩
-
កំសាន្ត&ប្លែកៗ10 months ago
ច្បាស់ដូចថ្ងៃ! អគ្គនាយកបច្ចេកទេសធនាគារជាតិ បកស្រាយចំៗ ជុំវិញការស្នើសុំពន្យាការយកការប្រាក់
-
កំសាន្ត&ប្លែកៗ4 months ago
ថាមែនៗ! ក្រោយឪពុកត្រូវឃាត់ខ្លួន កូនស្រីរ ងគ្រោះ បានបង្ហោះសារដ៏មានន័យទៅកាន់ឪពុកនៅក្នុងគណនីហ្វេសបុករបស់ខ្លួនថា ពុក…
-
កំសាន្ត&ប្លែកៗ4 months ago
អាសូរណាស់ ! ក្មេងស្រី៣នាក់ បាន ស្លា ប់ បាត់បង់ជីវិតទាំងអស់គ្នា ដោយសារតែ….
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្តផង ! នៅកាលពីយប់មិញនេះ លោកយាយម្នាក់ត្រូវបានកូនដឹកតាមpassapp យកមកចោលជាមួយបង្វិច ខោអាវ និងសំភារ: មួយថង់….
-
កំសាន្ត&ប្លែកៗ5 months ago
ចូលរួមរំលែកទុក្ខផង!!! ជំងឺនេះ ស្លាប់ លឿនណាស់ បុរសម្នាក់បាន ស្លាប់ ចោលប្រពន្ធកូនយ៉ាងលឿនបំផុតដោយសារតែជំងឺដ៏ សាហាវ មួយនេះ…
You must be logged in to post a comment Login