Connect with us

កំសាន្ត&ប្លែកៗ

ចាក់ដោតខ្លាំង!! សារយ៉ាងវែងអន្លាយរបស់ Jimmy ដែលលើកទឹកចិត្ត ចំពោះនារីៗ ដែលមានកម្ពស់ខ្ពស់

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ ដែល​គេ​ស្គាល់ថា មានរាងស្អាត ឬហៅ​ថារាង Goal មុខមានមន្តស្នេហ៍ ​កម្ពស់ខ្ពស់​ស្រឡះ ស្គមស្វែល គួរ​ឲ្យ​គយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្បស់ គួរឲ្យកត់សម្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជារូបរាងរបស់តារាស្រីរូបនេះ ខ្ពស់ស្រឡះ ត្រូវតាមស្តង់ដាស្រីស្អាត ដូចជាតារាម៉ូដែលយ៉ាងណាក្តី ក៏នាងហាក់នៅតែទទួលបាន មតិអវិជ្ជមាន ជុំវិញមជ្ឈដ្ឋាន ដែលរិះគន់ ទៅលើរូបរាងខាងក្រៅថា នាងជាមនុស្សស្រី មានកម្ពស់ខ្ពស់ខុសគេ ស្គម មិនសមជាមនុស្សស្រីទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើបណ្តាញសង្គម ហ្វេសប៊ុកជាផ្លូវការ របស់ពិធីការិនីកំពុងមានឈ្មោះបោះសម្លេង កញ្ញា Jimmy ក៏បានបង្ហោះសារ ចែករំលែកទៅកាន់អ្នកគាំទ្រ ជាមួយសារយ៉ាងវែងអន្លាយ ដែលជាពាក្យក្នុងចិត្តនាង ក្រោយត្រូវបានគេម៉ាក់ងាយ ក៏ដូចជាពាក្យរិះគន់ ពីរូបរាងខាងក្រៅ។ ដោយនាងថែមទាំងបាន ភ្ជាប់សារលើកទឹកចិត្តទៅដល់ មិត្តនារីៗ ដែលមានកម្ពស់ខ្ពស់ដូចនាងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីតូច ពេលនៅរៀនខ្ញុំត្រូវបានគេបង្អាប់ថា ខ្ពស់ជ្រុល វែងជ្រុល ស្គមជ្រុល គេថាធំឡើងប្រាកដជាអាក្រក់ គ្មានអ្នកស្រលាញ់ គ្មានមនុស្សរាប់រក។ វាធ្វើឲ្យខ្ញុំបាត់បង់ជំនឿចិត្តខ្លាំងមែនទែន។ ខ្ញុំចាំបានថា ពេលនោះខ្ញុំព្យាយាមលើករបស់ធ្ងន់ៗ ដើម្បីអោយឆ្អឹងលូតលាស់យឺត ( ជាការគិតដ៏ល្ងង់ខ្លៅរ បស់ក្មេងវិទ្យាល័យម្នាក់ ) ទៅណាមកណា ខ្ញុំព្យាយាមដើរចំកោងខ្លួនអោយកោងបំផុត តាមដែលអាចធ្វើបាន ពីព្រោះខ្លាចពេលយើងដើរត្រង់់ខ្លួន ខ្ពស់ខុសគេខុសឯង។ រហូតទាល់តែខ្នងកោង សឹងតែក្លាយជាទម្លាប់។ រហូតដល់ថ្ងៃមួយ ខ្ញុំឃើញមនុស្សស្រីម្នាក់ដែលគាត់ខ្ពស់ជាងខ្ញុំ ហើយគាត់ជាតារាម៉ូឌែល ពេលនោះខ្ញុំបានទៅឈរជិតគាត់ ហើយខ្ញុំមានអារម្មណ៍ថា ហេតុអ្វីខ្ញុំខ្ពស់មិនដល់គេផង តែខំធ្វើខ្លួនកោងកោងដូចកំពឹស អាក្រក់គ្មានភាពជឿជាក់បែបនេះ ចុះហេតុអ្វីបានជាគេខ្ពស់ជាងខ្ញុំ គេនៅតែមើលទៅឃើញស្អាតឥតខ្ចោះជាងអ្នកទាបៗ ដែលគេដៀលខ្ញុំពីមុនមកអញ្ចឹង។ ចាប់ពីពេលនោះមក ខ្ញុំចាប់ផ្ដើមរៀនទទួលយកខ្លួនឯង ទទួលយកការពិតថា យើងកើតមកមានរូបរាងបែបនេះ មានទំនុកចិត្តលើខ្លួនឯង បើសិនជាយើងកែប្រែអ្វីអត់បាន យើងមានតែបន្ថែមការស្រលាញ់ និងបន្ថែមភាពស្រស់ស្អាត ទៅឲ្យរូបរាងមួយនោះ ។ រហូតដល់ថ្ងៃនេះ ទើបខ្ញុំដឹងថាយើងមិនមែនកើតមកអាក្រក់ទេ តែសង្គមទាំងមូល មិនដឹងថាគាត់កើតអី បានព្យាយាមបំបាក់ទឹកចិត្តមនុស្សម្នាក់ឱ្យគិតថាខ្លួនឯងអាក្រក់។ ធ្វើឱ្យគេគ្មានសេចក្តីក្លាហាន ក្នុងការបង្ហាញរូបរាងពិតរបស់គេបែបនេះ? ចាប់ពីពេលនោះមក ខ្ញុំក៏ចាប់ផ្ដើមក្លាយជាខ្ញុំពេលនេះ ក្លាហាននឹងហ៑ានឈរលើស្បែកជើងកែង ហ៊ានស្លៀកពាក់រឹបរាង ហើយខ្ញុំតាំងចំហក្នុងចិត្តថា ខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលនឹងលើកទឹកចិត្តអ្នកទាំងអស់គ្នា ដែលគ្មានភាពក្លាហាន គ្មានទំនុកចិត្ត គិតថាខ្លួនឯងអាក្រក់ គិតថាខ្លួនឯងមិនចុះចំណោមគេ ឲ្យត្រឡប់មកគិតសារថ្មីថា : លើលោកនេះគ្មានមនុស្សអាក្រក់ទេ មនុស្សទាំងអស់ត្រូវបានសាងឲ្យមានភាពស្រស់ស្អាតខុសគ្នា មនុស្សដែលអាក្រក់ពិតប្រាកដ គឺជាប្រភេទមនុស្សវាយតម្លៃគេថា រូបរាងគេបែបនេះបែបនោះ ទាំងដែលពេលខ្លះ ខ្លួនឯងមិនបានប៉ុនគេផង។ កុំធ្វើឱ្យឥទ្ធិពលអវិជ្ជមានរបស់ពួកមនុស្សអគតិទាំងនោះ ធ្វើឲ្យអនាគតរបស់អ្នកត្រូវផ្លាស់ប្ដូរ និងងងឹតឆឹង។ គ្មាននរណាម្នាក់មានសិទ្ធិ ក្នុងការវាយតម្លៃរូបរាងខាងក្រៅ របស់អ្នកដទៃនោះទេទោះបីអ្នកជានរណាក៏ដោយ។ ពីព្រោះខ្ញុំជឿថា អ្នកដែលវាយតម្លៃគេហ្នឹង ក៏មិនដែលចង់ឲ្យគេដៀមដាមខ្លួនដែរ។ ដូច្នេះចូរធ្វើអ្វីដាក់គេ ឲ្យដូចទៅនឹងអ្វីដែលអ្នកចង់ទទួលបាន។ ជាចុងក្រោយចង់ប្រាប់ទៅមនុស្សគ្រប់គ្នាថា អ្នកទាំងអស់គ្នា ពិតជាស្រស់ស្អាត នៅក្នុងភាពជាខ្លួនឯង។ ឈប់ព្យាយាមដើរតាមស្រមោលអ្នកដទៃ។ ឈរឲ្យត្រង់ ហើយឲ្យខ្ពស់ក្នុងភាពជាខ្លួនឯង។ ពីខ្ញុំ Jimmy meng .

Click to comment

You must be logged in to post a comment Login

Leave a Reply

កំសាន្ត&ប្លែកៗ

ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ម៉ុង ឫទ្ធី សម្រេចចិត្តបេះផ្លែស្វាយ យកទៅឲ្យ សត្វស៊ី ដោយសារតែ…

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ មហាជនជាច្រើន ដែលប្រើប្រាស់ហ្វេសប៊ុកមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានសម្រេចចិត្តបេះផ្លែស្វាយ យកទៅឲ្យ សត្វសុី ព្រោះតែតម្លៃ​ផ្លែស្វាយមានការ​ធ្លាក់​ចុះ​ រហូត​ដល់​ពេលនេះ​ គ្មាន​អ្នកទិញ​តែម្តង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់យ៉ាងច្បាស់ៗថា “ល្ងាចនេះ​ ប្រមូលផល​ផ្លែស្វាយ​កែវរមៀត​ យកទៅអោយ​សត្វសុីវិញម្តង​ ដែលកន្លងទៅ​ពេលនេះ​ យេីងកំពុងតែ​ប្រមូលផល​នាំចេញទៅ​សហគមន៍​អឺរ៉ុប​ ដោយសារតែ​វិបត្តិ​កូវីដ-​១៩ ផ្លែស្វាយ​ធ្លាក់​ចុះ​តម្លៃ​រហូត​ដល់​ពេលនេះ​គ្មាន​អ្នកទិញ​តែម្តង​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្ការស្វាយ​របស់​ខ្ញុំ​ នៅក្នុង​តំបន់​រមណីយដ្ឋាន​ អភិវឌ្ឍន៍​កសិទេសចរណ៍ ​ម៉ុង​ ឫទ្ធី​សែនជ័យ​ មានចំនួន​ ៥០.០០០ ដេីម ​អាច​ប្រមូល​ផល​បាន​ ប្រមាណ​ជា ​300 Ton (បីរយតោន) ជារាង​រាល់ឆ្នាំ​ សម្រាប់ពេលនេះ សត្វ​របស់​ខ្ញុំ​មិនអាចសុីអស់ទេ មាន​ចំនួន​​ច្រើន​ខ្លាំង​ណាស់​ ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៏បានបន្ថែមនៅក្នុង comment នៃផុសនេះថា “ច្រើន​ខ្លាំង​ណាស់ ​មិន​អាច​ធ្វើ​ការ​កែច្នៃ​កើតទេ​ បើ​កែច្នៃ​បានហើយ ក៏មិន​រំពឹងថា ​មាន​ទីផ្សារ​ដែរ​។”។

ឃើញបែបនេះ ហ្វេនៗ របស់ ឧកញ៉ា បានចូល comment ថា ៖ ច្នៃធ្វើដំណាប់ ឬជ្រក់, លោកពូបង្កើតរោងចក្រសុរាធ្វើពីស្វាយទៅ, ធ្វើដំណាប់ស្វាយទៅ ឯកឧត្តម ទុកបានយូរ, ច្នៃទៅជាស្វាយកញ្ចប់ អាចទុកបានមួយឆ្នាំទៀត, ខាតបង់ប្រាក់ច្រើនណាស់ ដោយសារកូវីដ។

ព្រមទំាងនៅមានការលើកច្រើនជាច្រើនទៀត ដែលបានជួយផ្តល់យោបល់ជូន ឧកញ៉ា ទាក់ទងផ្លែស្វាយនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព ខាងក្រោមនេះ ទំាងអស់គ្នា ៖

Continue Reading

កំសាន្ត&ប្លែកៗ

អស្ចារ្យមែន!ឡានអគ្គិសនីមាននៅខ្មែរតំាងពីជាង១០ឆ្នាំមុន ហើយទំនើបមិនចាញ់ស្រុកគេឡើយ

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ញាន ផល្លឹក ដែល​គ្រប់​គ្នា​ធ្លាប់​បាន​ស្គាល់​​ជា​ស្ថាបនិក​ផលិត​រថយន្ត​អគ្គិសនីដំបូង​​នៅ​កម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែល​មាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​អំឡុង​ឆ្នាំ២០០០ ស្ដើង​ រហូត​ដល់​មាន​សារព័ត៌មាន​បរទេស​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​ស្នាដៃ​បង្កើត​ថ្មី​ដ៏​អស្ចារ្យ​របស់​លោក។ ក្រោយ​ពេល​បាត់​មុខ​ជា​យូរ​ថ្មី​ៗ​នេះ​គេ​សង្កេត​ឃើញ​នៅ​លើ​ទំព័រ​​ហ្វេសបុ​ក​របស់​លោក​បាន​បង្ហោះ​សារ​ពី​​ការ​រំលឹក​ស្នាដៃ​ដែល​លោក​បាន​បង្កើត​ឡើង​ដោយ​លោក​បាន​រៀបរាប់​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ជិះកង់ហាត់ប្រាណព្រឹកមិញឃេីញកង់បី PassAppមានដាក់ទូរទស្សន៍នៅលេីដំបូលកង់បី​ផ្សាយពាណិជ្ជកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំក៏នឹកឃេីញថាខ្លួនឯងធ្លាប់ធ្វេីកង់បីប្រេីថាមពលអគ្គិសនី​ សូឡា១០០%និងមានដាក់ទូរទស្សន៍សំរាប់ផ្សាយពាណិជ្ជកម្មផ្សេងៗនៅពីក្រោយកង់បីមួយគ្រឿងដែរតាំងពីរឆ្នាំ២០១៥ (កង់បីខ្នាតកណ្តាលលេខ២)ផ្ទុកមនុស្សបាន៧នាក់ទាំងអ្នកបេីកបរ វីដេអូ​ បេីកតេស្តសាកគុណភាព​ ​កម្លាំង ល្បឿន​ ចម្ងាយ​ ជេីងក្រោម​ (កង់បីខ្នាតកណ្តាល)ចាប់ផ្តេីមធ្វេីពីរចំណុច​ ០ទៅ​ ធ្វេីបាន៧៥%»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ថាមិនចង់ផុសទេតែឃេីញ​ វីដេអូឡានទំនេីបបច្ចេកវិទ្យាចុងក្រោយបំផុតមួយគ្រឿងនេះដែរបេីកទ្វាប្រេីដោយដៃទទេបញ្ជារពីរចម្ងាយ​ ក៏នឹកឃេីញទៀតហេីយ​ បច្ចេកវិទ្យាហ្នឹងស្រដៀងគ្នា​ ខ្ញុំធ្លាប់រកឃេីញនិងធ្វេីដាក់ចូលឡានអង្គរសេរី២០១០ដែរចំណាយពេលធ្វេីអស់១៨ខែទេីបហេីយ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែរកន្លងផុតទៅជាង១១ឆ្នាំ​ ធ្វេីឲសាពត៌មានជាច្រេីនទាំងក្នុងស្រុកនិងទូរទស្សន៍អន្តរជាតិជាច្រេីនដូចជា CNN. NHK. ARD. Asahi. Fuji​ ….។ ល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកថតយកពត៌មានពិតពីរឡានអង្គរស្នាដៃរបស់ខ្មែរ​ តែវាជាពត៌មានចាស់ដែរកន្លងហួសជាង១១ឆ្នាំទៅហេីយ​ នេះជាការរំលឹកឡេីងឲកូនខ្មែរដឹងថាខ្មែរក៏អាចធ្វេីបានដែរ»។ គូស​បញ្ជាក់​ថា រថយន្តអង្គរ ដែល​ជា​ស្នាដៃ​របស់​លោក ញាន ផល្លឹក ត្រូវ​បាន​ផលិត​ឡើ​ង​បាន​ជា​ច្រើន​ជំនាន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​ដូច​ជារថយន្ត​អង្គរ២០០៣ រថយន្ត​អង្គរ២០០៤ រថយន្ត​អង្គរ២០១០ រថយន្ត​អង្គរ EV ២០១៣ និង​រថយន្ត​អង្គរ EV ២០១៤ នៅ​ឆ្នាំ២០១៨

បាន​ចេញ​រថយន្ត​អង្គរ​ម៉ូដែល​ឈ្មោះថា Golf car មាន​ការ​រចនា​រូប​រាងខុសពីស៊េរី​មុន​ៗ។ រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថយន្ត​អង្គរ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​មាន​ការ​រចនា​ឡើង​ជា​មួយ​ឡូហ្គូ​ អក្សរពាក្យថា អង្គរ​​ ដែល​បាន​បញ្ជាក់​ច្បាស់​ៗ​ជា​អត្តសញ្ញាណ​របស់​ខ្មែរ៕ ទស្សនារូបភាពខាងក្រោម៖

Continue Reading

កំសាន្ត&ប្លែកៗ

ភ្ញាក់ព្រឺតហ្មង! ក្រោយឃើញ ពូម៉ៅ ជិះម៉ូតូ ឌុប ចែដាណា យ៉ាងមានក្តីសុខ មើលអត់ចង់ស្គាល់ ដល់ថ្នាក់ម្នាក់ៗ ចូល comment បែបនេះ ថា…(មានវីដេអូ)

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុកម៉ែ បងប្អូន ខ្មែរ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងតែលេចធ្លោ និងទទួលបានការគាំទ្រខ្លាំង នាពេលបច្ចុប្បន្ននេះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើ​សឈា​ម។

ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី វិញម្តង ក៏មិនណយប៉ុន្មានដែរ ពិសេស បើទោ លោកស្រី និងស្វាមី មានលុយចាយពេញដៃយ៉ាងណាក៏ដោយ ក៏នៅតែចូលចិត្តប្រើយ៉ាងសាមញ្ញ មានដូចជា ញុំាអាហារ ទិញរបស់របរ តាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខ និងរីករាយ ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នា ដែលបានជួបហើយ ពិតជាមានអារម្មណ៍ស្និតស្នាល ដូចគ្រួសារតែមួយអ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ពូម៉ៅ ជិះម៉ូតូ ឌុប ចែដាណា តាមផ្លូវ មើលសឹងមិនស្គាល់ ហើយវាជារឿងមួយដែលកម្រឃើញ លោកស្រី និងស្វាមី ធ្វើបែបនេះណាស់។ ចែដាណា ក៏បានភ្ជាប់សារខ្លីមួយថា “ជីវិតមានន័យពិតៗ អ្នកគេហ្នឹង បងប្អូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញភ្លាម ម្នាក់ៗភ្ញាក់ព្រឺត ថែមទំាងចូល comment ព្រាត ថា ៖ បងស្រីដូច motor rider, ស្រឡាញ់មួយសុវត្ថិភាពណាស់ តើខ្ញុំអាចទិញនៅណាបាន?, ចុមយក្យ! ក្មួយទាំង២សោះ, ស្រស់ស្អាតណាស់លោកស្រី ហិៗ មិញថាមិនស្គាល់ហើយតើ តែពេលបើកមុខឃើញអ៊ីចឹងច្បាស់ណាស់ ហាៗ, ចែដាណានិងពូមៅឡូយកប់តែម្ដង, ជិះឡានគេស្គាល់ច្រើនពេក អ៊ីចឹង ដើម្បីកុំអោយគេផ្អើល ស្វាគមន៍ អ៊ូរអរពេក ជិះម៉ូតូម្តង ដូរស្តាយថ្មី។

តោះដើម្បីជ្រាប​កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©