ពត៌មាន
ទៀតហើយ! មនុស្ស 7 នាក់បាត់ខ្លួនក្បែរកោះត្រឡាច ក្នុងករណីដែលកប៉ាល់…

កាលពីថ្ងៃទី 19 មករា អាជ្ញាធរស្រុក Con Dao បានឱ្យដឹងថា នៅព្រឹកម្សិលមិញ កប៉ាល់នេសាទរបស់ខេត្ត Ben Tre មួយគ្រឿងដែលមានមនុស្ស 13 នាក់ បានធ្វើដំណើរត្រលប់ចូលមកកាន់ដីគោក បន្ទាប់ពីចំណាយពេលច្រើនថ្ងៃលើផ្ទៃសមុទ្រដើម្បីនេសាទ។ នៅពេលមកដល់តំបន់សមុទ្រដែលមានចម្ងាយ 95 គីឡូម៉ែត្រពីកោះ Con Dao ក៏ស្រាប់តែត្រូវរលកសមុទ្របោកពន្លិច។
អ្នកនេសាទ 3 នាក់ដែលកំពុងអណ្ដែតលើផ្ទៃសមុទ្រ ត្រូវបានជួយសង្គ្រោះដោយកប៉ាល់មួយគ្រឿងដែលកំពុងនេសាទនៅក្បែរនេះ និងបានរាយការណ៍ដល់សមត្ថកិច្ច។ រាប់ចាប់ពីពេលរងគ្រោះ រហូតដល់ថ្ងៃត្រង់នេះ អ្នកនេសាទរងគ្ រោះចំនួន 6 នាក់ហើយដែលត្រូវបានសង្គ្រោះទាន់ពេល ខណៈ 7 នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
លោក Chin Lien ម្ចាស់កប៉ាល់នេសាទរងគ្រោះខាងលើ បញ្ជាក់ថា កប៉ាល់ 900 CV របស់គាត់បានចេញពីកំពង់ផែកាលពី 6 ខែមុន ដែលពេលនោះមានអ្នកនេសាទចំនួន 15 នាក់ ប៉ុន្តែ នៅពេលកំពុងធ្វើដំណើរត្រលប់មកវិញ មានអ្នកនេសាទ 2 នាក់បានឡើងកប៉ាល់ផ្សេង។ នៅលើកប៉ាល់រងគ្រោះនេះ ក៏មានត្រីសមុទ្រប្រហែល 10 តោនផងដែរ៕
លោក Nguyen Anh Nhut អភិបាលរងស្រុក Con Dao ឱ្យដឹងថា៖ «តំបន់កប៉ាល់លិចមានរលកសមុទ្រធំៗ ធ្វើឱ្យបេសកកម្មស្វែងរកជនរងគ្រោះត្រូវជួបការលំបាក»។
ពត៌មាន
ដំណឹងល្អ! រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២ នាក់បាត់ដំណឹងនោះហើយ ពេលនេះបានដាក់ឱ្យព្យាបាលនៅ

យោងតាមក្រសួងសុខាភិបាល ព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានរកឃើញអ្នកឆ្លងថ្មី ៣៩ នាក់ទៀត ក្នុងនោះមានករណីឆ្លងសហគមន៍ ៣៥ នាក់ និង អ្នកដំណើរពីបរទេស ០៤ នាក់។
សម្រាប់អ្នកជំងឺកូវីដ-១៩ ចំនួន ០២ នាក់ ដែលក្រសួងប្រកាសរកមិនទាន់ឃើញកាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅនោះ ពេលនេះក្រុមការងារបានរុករកឃើញហើយ និង បានទទួលយកពួកគាត់មកសម្រាកព្យាបាល ០១ នាក់ ដាក់សម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ និង ០១ នាក់ទៀត ដាក់សម្រាកនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។
គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថានភាពកូវីដ-១៩ នៅកម្ពុជាមាន៖
– អ្នកឆ្លងសរុប= ៨០៥ នាក់
– អ្នកជាសះស្បើយ= ៤៧៧ នាក់
– អ្នកកំពុងព្យាបាល= ៣២៨ នាក់
ពត៌មាន
ឱ្យប្រយ័ត្ន!! ក្រសួងសុខាភិបាល នៅតែបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៩នាក់បន្ថែមទៀត ក្នុងនោះ…

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៩នាក់ ក្នុងនោះមាន៣៥នាក់ជាករណីឆ្លងក្នុងសហគមន៍ នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និង៤នាក់ជាករណីនាំចូលមកពីក្រៅប្រទេស។
ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ សហគមន៍ទាំង៣៥នាក់ មានជនជាតិចិន២៤នាក់, ជនជាតិវៀតណាម ៦នាក់ និងជនជាតិខ្មែរ ៥នាក់។ ចំណែកអ្នកជំងឺចំនួន ៤នាក់ដែលជាករណីនាំចូល មកពីក្រៅប្រទេសវិញ គឺជាបងប្អូនខ្មែរកងទ័ពមួកខៀវ UN។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨០២នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៣២៨នាក់ (ចំណែកអ្នកជំងឺ២នាក់ដែលបាត់នោះ ក្រសួងបានរកឃើញ និងនាំមកព្យាបាលនៅមន្ទីរពេទ្យហើយ)៕
ពត៌មាន
កុំប្រហែសឱ្យសោះ!! គ្រាន់តែអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតាមក្រុង-ស្រុកទាំង ១១ របស់ខេត្តកណ្តាល មានរហូតដល់…

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះមាន៤០នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និង ៤នាក់ជាករណីធ្វើដំណើរមកពីក្រៅប្រទេស។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកដែលឆ្លងក្នុងសហគមន៍៤០នាក់នេះ មានជនជាតិចិនចំនួន ៣១នាក់, ជនជាតិវៀតណាមចំនួន ៦នាក់, ជនជាតិខ្មែរ ២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។
សម្រាប់អ្នកដំណើរមកពីក្រៅប្រទេសដែលរកឃើញឆ្លងកូវីដ១៩ វិញមានជនជាតិខ្មែរម្នាក់ ដែលជាបម្រើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN), ជនជាតិឥណ្ឌូនេស៊ីម្នាក់ និងជនជាតិចិន២នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៧៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៦២នាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។
ដោយឡែកនៅមុននេះបន្តិចបើយោងតាមហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK បានសរសេររៀបរាប់ថា៖ មន្ទីរសុខាភិបាលខេត្តកណ្ដាល បង្ហាញរបាយការណ៍ ប្រជាពលរដ្ឋដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតាមក្រុង-ស្រុក (គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១)៕
សូមពិនិត្យរបាយការណ៍លម្អិតដូចខាងក្រោម៖
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្ទាន់ ! ពេលនេះជំងឺរលាកសួតប្រភេទថ្មី នៅចិន បានឆ្លងមកដល់កម្ពុជាហើយ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ
-
កំសាន្ត&ប្លែកៗ5 months ago
ខណៈកូនស្រី នឹងម្តាយ ដែលត្រូវ ប្តី វា យ ធ្វើបាបនោះ ពេលនេះ បានទទួលការជួយពីកាកបាទក្រហម រីឯប្តីបានគំរា មពីកន្លែងឃុំឃាំ ងមកថា….
-
កំសាន្ត&ប្លែកៗ12 months ago
ទប់លែងជាប់! អាមេរិចប្រកាសបិទរដ្ឋ និងក្រុងចំនួន ៣នៅយប់នេះ ដើម្បីបង្ការកូវីដ ១៩
-
កំសាន្ត&ប្លែកៗ12 months ago
ច្បាស់ដូចថ្ងៃ! អគ្គនាយកបច្ចេកទេសធនាគារជាតិ បកស្រាយចំៗ ជុំវិញការស្នើសុំពន្យាការយកការប្រាក់
-
កំសាន្ត&ប្លែកៗ5 months ago
ថាមែនៗ! ក្រោយឪពុកត្រូវឃាត់ខ្លួន កូនស្រីរ ងគ្រោះ បានបង្ហោះសារដ៏មានន័យទៅកាន់ឪពុកនៅក្នុងគណនីហ្វេសបុករបស់ខ្លួនថា ពុក…
-
កំសាន្ត&ប្លែកៗ5 months ago
អាសូរណាស់ ! ក្មេងស្រី៣នាក់ បាន ស្លា ប់ បាត់បង់ជីវិតទាំងអស់គ្នា ដោយសារតែ….
-
កំសាន្ត&ប្លែកៗ6 months ago
ចូលរួមរំលែកទុក្ខផង!!! ជំងឺនេះ ស្លាប់ លឿនណាស់ បុរសម្នាក់បាន ស្លាប់ ចោលប្រពន្ធកូនយ៉ាងលឿនបំផុតដោយសារតែជំងឺដ៏ សាហាវ មួយនេះ…
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្តផង ! នៅកាលពីយប់មិញនេះ លោកយាយម្នាក់ត្រូវបានកូនដឹកតាមpassapp យកមកចោលជាមួយបង្វិច ខោអាវ និងសំភារ: មួយថង់….
You must be logged in to post a comment Login