កំសាន្ត&ប្លែកៗ
រឿងដ៏សែនហួសចិត្ដ!!! ផ្ញើរប្រហុកទៅអោយមិត្ដភក្ដិនៅអាមេរិក បែរជាក្រុមហ៊ុន ដឹកជញ្ចូនអាកាសចរណ៏ផ្ញើរត្រលប់មកវិញ ដោយភ្ជាប់ក្រដាស់មួយសន្លឹក បានសរសេរថា…

ប្រហុក គឺជា គ្រឿងផ្សំ ឬក៏ ជាម្ហូបអាហារ មួយប្រភេទ ដែលមានការ ពេញនិយមយ៉ាងខ្លាំង។ ដូនតាបុរាណរបស់ ជនជាតិខ្មែរ ដែលបានបន្សល់ក្បួនធ្វើនេះតាំងពី បុរាណកាលមកម្លេះ បើទោះជាវាមានក្លឹនស្អុយក៏ដោយ។ ប្រហុកវាបានក្លាយទៅជា អាហារនៃ អត្តសញ្ញាណជាតិ របស់ជនជាតិខ្មែរ។ ប្រជាពលរដ្ឋវ័យចំណាស់កាលពីសម័យដើមស្ទើរតែទាំងអស់ តាមស្រុកតាមភូមិ នៃជនជាតិខ្មែរ ចេះធ្វើប្រហុក សឹងតែគ្រប់ៗផ្ទះលើកលែងតែ យុវវ័យសម័យថ្មី មួយចំនួនសព្វថ្ងៃដែលមិនសូវចេះធ្វើនោះទេ។ ជាធម្មតាគេចាប់ផ្ដើមធ្វើប្រហុកគឺក្នុងខែ មិគសិរ ព្រោះក្នុងខែនេះផងដែរ ជាខែទឹកស្រកដោយសម្បូរទៅដោយត្រី ដោយធ្វើអោយប្រជា
ពលរដ្ឋគាត់រួសរាន់ទិញត្រីមកធ្វើ ផ្អក ឬ ប្រហុក។ ប្រទេសថៃ៖ មានការស៊ែរ ឡើងកក្រើកពេញបណ្ដាញសង្គម ហ្វេស បុក ដែលបានផ្ញើរប្រហុកអោយមិត្តភក្តិនៅអាមេរិក ប៉ុន្ដែត្រូវក្រុមហ៊ុនដឹកជញ្ជូន អាកាសចរណ៏ បានផ្ញើរប្រហុកនោះ ត្រឡប់មកវិញ ព្រមទាំងមានឯកសារមួយសន្លឹកផងដែរ ពេលអានហើយ បានធ្វើឲ្យអ្នកលេងហ្វេស បុក ចូលបញ្ចេញមតិហើយ ហួសចិត្ដគ្រប់ៗគ្នា។ នេះជារឿងរ៉ាវដែលគួរអោយ ហួសចិត្ដ និងអស់សំណើច បំផុតក្នុងការ ដែលផ្ញើរប្រហុកទៅឲ្យមិត្តភក្តិដែលរស់នៅសហរដ្ឋអាមេរិក ប៉ុន្ដែមិត្តភក្តិ ដែលរស់នៅទីនោះមិនទាន់បានទទួលផង ប្រហុកនោះក៏ត្រូវបាន ក្រុម ហ៊ុនដឹកជញ្ជូន អាកាសចរណ៏បានផ្ញើរត្រឡប់មកវិញព្រមទាំងភ្ជាប់ឯកសារប្រាប់ពី មូលហេតុដោយសរសេរថា៖ “ ក្រុមហ៊ុនអាកាសចរណ៍របស់យើងខ្ញុំ សូមចូលរួមការសោកស្ដាយ ដែលសត្វចិញ្ចឹមរបស់អ្នកត្រូវបានស្លាប់បាត់បង់ជីវិតហើយ “។
នៅលើគេហទំព័រផេកមួយមានឈ្មោះថា Gstrong ผู้หญิงสวย บนโลกความจริง បង្ហោះមិនទាន់បានប៉ុន្មានផង អ្នកលេង ក្នុងបណ្ដាញសង្គម ហ្វេក បុក ក៏បានចូលទៅ និងចែករំលែកតៗគ្នាយ៉ាងច្រើន ឯអ្នកខ្លះទៀត អស់សំណើច ហួសចិត្ត ត្រីក្នុងក្រឡនេះមិនមែនជាសត្វចិញ្ចឹមទេ ប៉ុន្ដែវាគឺជារបស់ដ៏មានរស់ជាតិឆ្ងាញ់ទេ ចំពោះអ្នកខ្លះទៀតនិយាយថា សំណាងល្អហើយ ដែលមិនបានបើកគម្របធ្វើការពិសោធន៍ រកមូលហេតុនៃការស្លាប់ បើមិនអ៊ីចឹងនោះទេក្រុមហ៊ុនអាកាសចរណ៍ ប្រាកដជារត់ជាន់ជើងគ្នាមិនខានហាហា។
កំសាន្ត&ប្លែកៗ
គាំទ្រយ៉ាងពេញទំហឹង! ឃើញត្រីគល់រាំងទម្ងន់ដល់ទៅ ៥៤គីឡូក្រាម ក៏បានទិញយកមកលែងនៅក្នុងទន្លេមេគង្គវិញ

ប្រពៃណាស់!!! បងប្រុស និងបងស្រី ឃើញត្រីគល់រាំងទម្ងន់ដល់ទៅ ៥៤គីឡូក្រាម ក៏បានទិញយកមកលែងនៅក្នុងទន្លេមេគង្គវិញ ហើយ….ជាទឹកចិត្តមួយដ៏ល្អប្រជាពលរដ្ឋខ្មែរដែលចូលរួមថែរក្សាប្រភេទត្រីកម្រនៅក្នុងប្រទេសកម្ពុជា នេះបើតាមការលើកឡើងរបស់ហ្វេសបុកផេចឈ្មោះ រដ្ឋបាលស្រុកក្រូចឆ្មារ បានរៀបរាប់ថា: យើងខ្ញុំសូមថ្លែងអំណរគុណដល់លោក ខៃ សាខាវ និងលោកស្រី គឹម ស៊ឹមអីវ
បច្ចុប្បន្ននៅភ្នំពេញដែលមានស្រុកកំណើតនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ដែលបានចំណាយថវិកា ១លានរៀល ដើម្បីទិញត្រីគល់រាំងទម្ងន់ ៥៤គីឡូក្រាម បានលែងនៅក្នុងទន្លេមេគង្គវិញ។ត្រីគល់រាំង ១ក្បាលនេះ នឹងបង្កើតបានត្រី ជាង ១លានក្បាលជារៀងរាល់ឆ្នាំ។
ដូច្នេះ ការចំណាយថវិកា១លានរៀល នឹងកើនថវិកា១លានរៀលរាប់លានដងតទៅ។ សូមជូនពរឱ្យលោក ខៃ សាខាវ និងលោកស្រី គឹម ស៊ឹមអីវ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមឱ្យមានសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច៕
កំសាន្ត&ប្លែកៗ
ស្នាមព្រះបាទា និង ព្រះនិព្វាន បន្សល់ទុកពីបុព្វបុរសខ្មែរ ដ៏ធំអស្ចារ្យនៅលើភ្នំដងរែក

ស្នាមព្រះបាទា និងព្រះនិព្វាន នៃព្រះសម្មសម្ពុទ្ធនៅលើភ្នំដងរែកមានអាយុកាលដ៏យូលង់ និងកំពុងបន្តរនៅមានសភាពស្រស់ស្អាតដ៏ដែលទោះជារងឆ្លងកាត់ពេលវេលា ភ្លៀង ខ្យល់ និងកំដៅព្រះអាទិត្យក៏ដោយ ។
ស្នាមព្រះបាទា និង ព្រះនិព្វានរបស់ព្រះពុទ្ធនេះ ស្ថិតនៅលើកភ្នំដងរែក ត្រង់បង្គោលឡាក់ លេខ ២៧ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួ ខេត្តបន្ទាយមានជ័យ ។ ក្នុងពេលបច្ចុប្បន្ននេះ នៅទីនោះបានក្លាយទៅទីកន្លែងសការៈបូជារបស់ពុទ្ធសាសនិកខ្មែរ ចូលទៅថ្វាយបង្គំ ដើម្បីសុំសេចក្តីសុខចម្រើន និងដើម្បីរំលឹកដឹងគុណដល់ព្រះសម្ពុទ្ធ ដែលជាអ្នកត្រាស់ដឹងធម៌ក្នុងលោក ៕
កំសាន្ត&ប្លែកៗ
ញាក់សាច់!!! ផ្ទះខ្មែរយើងមួយខ្នងមើលពីខាងក្រៅឃើញធម្ចតានោះទេ តែបើមើលនៅក្នុងវិញញាក់សាច់

ពិតណាស់អ្វីគ្រប់យ៉ាងយើងមិនអាចមើលតែសំបកក្រៅនោះទេ ដែលប្រៀបដូចជាផ្លែល្វាចឹង
គឺមើលពីក្រៅឃើញល្អស្អាត ដែលដល់ពេលបកសំបកចេញយាយពីថាឡើងរលួយតែម្តង
តែរបស់ខ្លះទៀតមើលពីសំបកក្រៅគឺមិនសូវជាស្អាតល្អនោះទេ តែខាងក្នុងវិញនោះគឺពិតជាស្អាតភូផងខ្លាំងណាស់។
ជាក់ស្តែងដូចជាផ្ទះខ្មែរយើងមួយខ្នងនេះវិញ ដែលផ្ទះប្រភេទនេះគឺច្រើនតែមាននៅតាមជនបទ
ដែលមើលពីខាងក្រៅវិញគឺធម្មតា ដែលជាបន្ទះឈើចាស់នោះទេ តែប្រសិនបើយើងបានចូលទៅក្នុងវិញនោះ
គឺមានការរៀបចំយ៉ាងស្អាតបាទខ្លាំងណាស់ ជាពិសេសគឺគ្រែតែម្តង ដែលមើលទៅពិតជាដូចទៅនឹងផ្ទះសេដ្ឋីកាលពីជំនាន់បុរាណចឹង។
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្ទាន់ ! ពេលនេះជំងឺរលាកសួតប្រភេទថ្មី នៅចិន បានឆ្លងមកដល់កម្ពុជាហើយ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ
-
កំសាន្ត&ប្លែកៗ7 months ago
ខណៈកូនស្រី នឹងម្តាយ ដែលត្រូវ ប្តី វា យ ធ្វើបាបនោះ ពេលនេះ បានទទួលការជួយពីកាកបាទក្រហម រីឯប្តីបានគំរា មពីកន្លែងឃុំឃាំ ងមកថា….
-
កំសាន្ត&ប្លែកៗ1 year ago
ទប់លែងជាប់! អាមេរិចប្រកាសបិទរដ្ឋ និងក្រុងចំនួន ៣នៅយប់នេះ ដើម្បីបង្ការកូវីដ ១៩
-
កំសាន្ត&ប្លែកៗ1 year ago
ច្បាស់ដូចថ្ងៃ! អគ្គនាយកបច្ចេកទេសធនាគារជាតិ បកស្រាយចំៗ ជុំវិញការស្នើសុំពន្យាការយកការប្រាក់
-
កំសាន្ត&ប្លែកៗ7 months ago
ថាមែនៗ! ក្រោយឪពុកត្រូវឃាត់ខ្លួន កូនស្រីរ ងគ្រោះ បានបង្ហោះសារដ៏មានន័យទៅកាន់ឪពុកនៅក្នុងគណនីហ្វេសបុករបស់ខ្លួនថា ពុក…
-
កំសាន្ត&ប្លែកៗ7 months ago
អាសូរណាស់ ! ក្មេងស្រី៣នាក់ បាន ស្លា ប់ បាត់បង់ជីវិតទាំងអស់គ្នា ដោយសារតែ….
-
កំសាន្ត&ប្លែកៗ1 year ago
ជួយស៊ែរបន្តផង ! នៅកាលពីយប់មិញនេះ លោកយាយម្នាក់ត្រូវបានកូនដឹកតាមpassapp យកមកចោលជាមួយបង្វិច ខោអាវ និងសំភារ: មួយថង់….
-
កំសាន្ត&ប្លែកៗ7 months ago
ចូលរួមរំលែកទុក្ខផង!!! ជំងឺនេះ ស្លាប់ លឿនណាស់ បុរសម្នាក់បាន ស្លាប់ ចោលប្រពន្ធកូនយ៉ាងលឿនបំផុតដោយសារតែជំងឺដ៏ សាហាវ មួយនេះ…
You must be logged in to post a comment Login