Connect with us

ពត័មានកីឡា

ដំណឹងល្អ! កីឡាករជម្រើសជាតិ ទាំង ៦ រូប ជាសះស្បើយពីកូវីដហើយ នឹងវិលមកកម្ពុជាស្អែកនេះ

Published

on

ជាដំណឹងល្អ កីឡាករបាល់ទាត់ជម្រើសជាតិខ្មែរទាំង ៦ រូប ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ និង សម្រាកព្យាបាលនៅប្រទេសបារ៉ែនកន្លងទៅ ពេលនេះបានជាសះស្បើយទាំងអស់គ្នាវិញហើយ បន្ទាប់ពីកីឡាករទាំងអស់តេស្ត PCR ឃើញអវិជ្ជមានកូវីដ។

ជាក់ស្ដែងអ្នកដែលជាសះស្បើយទាំងអស់មានដូចជា ៖

១. ចាន់ វឌ្ឍនាកា

២. គួច សុកុម្ភៈ

៣. សឿយ វិសាល

៤. សារ៉េត គ្រីយ៉ា

៥. កែវ សុខសិលា

៦. អ៊ាន ពិសី

យ៉ាងណាមិញ បើតាមគម្រោង កីឡាករទាំង ៦ រូប ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នឹងវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១។ នេះបើតាមការបញ្ជាក់របស់កីឡាករ សឿយ វិសាល។

គួររំឭកផងដែរថា កាលពីរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ សហព័ន្ធបាល់ទាត់កម្ពុជា បានផ្ដល់ព័ត៌មានពីកីឡាករទាំង ៦ រូប ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងបេសសកកម្មចេញទៅប្រកួតបាល់ទាត់ ក្នុងឱកាសប្រជែងពាន AFC Asian Cup China 2023 ដែលធ្វើឱ្យមហាជននាំគ្នាព្រួយបារម្ភ និង នាំគ្នាអរគុណចំពោះការលះបង់ដើម្បីកម្ពុជា និង បានជូនពរកីឡាករ ឱ្យឆាប់បានជាសះស្បើយពីជំងឺឆ្លងកូវីដ-១៩ នេះ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

ពត័មានកីឡា

គាំទ្រកីឡាករយេីងទាំងអស់គ្នា នៅក្នុងការ ប្រកួតដ៏កក្រេីកមួយនេះ…!

Published

on

ព្រឹត្តិការណ៍សហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF Suzuki Cup នឹងចាប់ផ្តើមប្រកួតក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះហើយ ដោយក្រុមជម្រើសជាតិកម្ពុជា ក៏បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី ដើម្បី ត្រៀមប្រកួតរួចជាស្រេចផងដែរ។

យោងតាមកាលវិភាគចុងក្រោយដែលចេញផ្សាយដោយអ្នករៀបចំការប្រកួត ការប្រកួតដំបូងរបស់ កម្ពុជា នឹងប៉ះ ម៉ាឡេស៊ី នៅថ្ងៃទី 6 ធ្នូ 2021 ដែលការប្រកួតនេះមានផ្សាយបន្តផ្ទាល់ជាពិសេស តែមួយគត់តាមទូរទស្សន៍នៅកម្ពុជាដោយទូរទស្សន៍ ហង្សមាស HDTV និង រស្មីហង្សមាស HDTV ។

តាមរយៈផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញឈ្មោះកីឡាករដែល តំណាងឱ្យព្រះរាជាណាចក្រកម្ពុជាក្នុងព្រឹត្តិការណ៍សហព័ន្ធកីឡាបាល់ទាត់អាស៊ាននេះមានដូចជា ចាន់ វឌ្ឍនាកា, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម, សៀង ចន្ធា, មីន រតនៈ និង ច្រឹង ពលរដ្ឋ ជាដើម។

នៅក្នុងការប្រកួត AFF Suzuki Cup នេះ កម្ពុជាស្ថិតនៅក្នុងពូល B រួមជាមួយម្ចាស់ជើងឯកពីរសម័យកាល វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ។ ពូល A មានហ្វីលីពីន ថៃ មីយ៉ាន់ម៉ា សិង្ហបុរី និងជាមួយក្រុមឈ្នះក្នុងការប្រកួតវគ្គ Play-off ទីម័រខាងកើត ។

គួរបញ្ជាក់ផងដែរថា ទូរទស្សន៍ ហង្សមាស HDTV និង រស្មីហង្សមាស HDTV បានទទួលសិទ្ធជាទូរទស្សន៍ក្នុងស្រុកតែមួយគត់សម្រាប់ការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ លោកអ្នកអាចទស្សនាបានរាល់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV និងរាល់គ្រប់ការប្រកួតរវាងបណ្តាប្រទេសផ្សេងៗទៀត ទាំងនៅលើកញ្ចក់ទូរទស្សន៍ ទាំងនៅលើផេកហ្វេសប៊ុកផ្លូវការ របស់ស្ថានីយទូរទស្សន៍ឈានមុខគេមួយនេះដូចគ្នា។

កុំខកខាន! រង់ចាំទស្សនា និងគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងកាប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup នេះទាំងអស់គ្នា ៕

Continue Reading

ពត័មានកីឡា

អបអរ! កីឡាការនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាយពិភពលោកប៉េតង់ បានមកដល់កម្ពុជាហើយ យកមេដាយជូនជាតិ

Published

on

គួរឱ្យមោទកភាពសម្រាប់ប្រជាជនកម្ពុជា កីឡាការនី អ៊ុក ស្រីមុំ បានយកឈ្នះបានមេដាយមាសពិភពលោក ជូនប្រទេសកម្ពុជា លើវិញ្ញាសាវាយយកពិន្ទុ ផ្នែកប៊ូល និង ប៉េតង់ នៅឯប្រទេសអេស្ប៉ាញ។

ក្រោយពីទទួលបានមេដាយមាសលំដាប់ពិភពលោករួចមក កីឡាការិនី អ៊ុក ស្រីមុំ និង ប្រតិភូកីឡា ព្រមទាំងកីឡាការិនីដទៃទៀត បានត្រឡប់មកដល់កម្ពុជា

ដែលជាមាតុប្រទេសវិញ នាល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមកិច្ចស្វាគមន៍ពីសំណាក់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា និង ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងឱកាសនៃការមកដល់នេះទៀតសោត កីឡាការិនី អ៊ុក ស្រីមុំ ក៏បានចូលជួបសម្តែងការគួរសមជាមួយនឹង ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផងដែរ៕

Continue Reading

ពត័មានកីឡា

មោទនភាពណាស់! កីឡាការិនីប៉េតង់កម្ពុជា ឈ្នះមេដាយមាសពិភពលោក នៅអេស្ប៉ាញ

Published

on

អេស្ប៉ាញ៖សម្រាប់ប្រភេទការប្រកួតកីឡា ខ្នាតអន្តរជាតិ វិញ គឹថា យេីងនឹង កម្ររបានឃេីញ ណាស់នៅ ការប្រកួតដ៏ស្វិតស្វាញ របស់ខ្មែរយេីង ។ តែនេះ ក៏ជាដំណឹងល្អមួយផងដែរ ដែលបានដឹងថា ខ្មែរយេីងមួយរូបបានធ្វេីការ ដណ្តេីមយកកេរ្តិ៏ឈ្មោះមកជូនប្រទេសខ្មែរយេីង។

ទីបំផុត ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) កីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសពិភពលោក ឆ្នាំ២០២១ ដោយបានផ្តួលកីឡាការិនីថៃ នៅក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងវិញ្ញាសាវាយយកពិន្ទុ។

សូមរំលឹកផងដែរថា នេះជាលើកទី២ ហើយដែលកីឡាការិនីប៉េតង់ និងប៊ូលជួរមុខរបស់កម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសកម្រិតពិភពលោកបែបនេះ ក្រោយឈ្នះលើកដំបូងនៅទឹកដីប្រទេសថៃកាលឆ្នាំ២០១៧ នៅពេលយកឈ្នះកីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រនេះ។

វាពិតជាមោទកភាពណាស់ដែល កម្ពុជា មានតែស្រីមុំម្នាក់ប៉ុណ្ណោះដែលប្រកួតលើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី ដែលប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានយកឈ្នះគូប្រជែងថៃនៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៣៧ទល់នឹង ២៩ពិន្ទុ។

ក្នុងនោះ អ៊ុក ស្រីមុំ បានក្លាយជាកីឡាការិនីទី២ របស់កម្ពុជាដែលបានឈ្នះមេដាយ ៥សម័យកាលជាប់ៗគ្នា ក្រោយពេលអ្នកស្រី កែ ឡេង ឈ្នះបាន ៤សម័យកាលជាប់ៗ មុនពេលប្រកាសចូលនិវត្តន៍៕

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©