Connect with us

តារា&សិល្បៈ

ទើបបង្ហាញភូមិគ្រឹះស្កឹមស្កៃថ្ងៃមុន ជុំ ស៊ីថា ជះ​លុយទិញ​ឡានទំនើប​ខ្ទង់រាប់ម៉ឺន​ដុល្លារថែមទៀត​

Published

on

ក្រោយពីបាត់មុខក្នុងវិស័យសិល្បៈ អតីតតារាសម្តែង និង បង្ហាញម៉ូដ ជុំ ស៊ីថា គេសង្កេតឃើញថា លោក កំពុងតែ​សំងំសាងគ្រួសារ​យ៉ាង​មានសុភមង្គល​ជាមួយភរិយា​ជា​ទី​ស្រឡា​ញ់ ​ជាពិសេសក្រោយពីទទួលបាន​ចំណងដៃកូនប្រុសស្រីចំនួន ៥ ​នាក់ហើយ កាន់តែបន្ថែមនូវជីវិត​គ្រួសាររបស់លោក​មានក្ដីសុខពេញទំហឹង។

ម្យ៉ាងវិញទៀត ក្រោយពីចងចំណងរៀបការនឹងភរិយា និងសាងគ្រួសារដ៏ពោរពេញដោយសុភមង្គលនេះហើយ មហាជន​អ្នកគាំទ្រ ក៏ដូចមិត្តក្នុងសិល្បៈ ​បាន​នាំគ្នា​លួច​សរសើរពីជីវិត​របស់តារាប្រុសរូបនេះយ៉ាងខ្លាំង ​ក៏ព្រោះបច្ចុប្បន្នលោកកំពុងតែមានមុខងារក្នុងស្ថាប័នរដ្ឋាភិបាល ព្រមទាំងមានមុខជំនួញធំៗ​ក្នុងដៃជាច្រើន​ជាមួយ​នឹង​ភរិយា ដែលកំពុងតែធ្វើឱ្យរូបលោក និងគ្រួសារ រស់នៅក្នុងជីវិតមួយយ៉ាងសោយសុខ និងហាយសូរបំផុត។

ដោយឡែកកាលពីប៉ុន្មានខែមុន អតីតតារាសម្ដែង ជុំ ស៊ីថា ហាក់ធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលស្រឡាំងកាំង បន្ទាប់ពីរូបលោកបានធ្វើការបើកបង្ហាញផ្ទះថ្មីប្រៀប​ដូច​វិ​មាន​ធំស្កឹមស្កៃ ដែលមានតម្លៃរាប់សិបម៉ឺនដុលា្លរ កំពុងតែសាងសង់ជិតរួចរាល់។

ស្រាប់តែថ្មីៗនេះ មហាជនកាន់តែចាប់អារម្មណ៍ និងបើកភ្នែកធំៗថែមទៀត ក្រោយពីបានឃើញ លោក បង្ហាញឡាន​ស៊េរីទំនើបថ្មីមួយម៉ាក ​JEEP ពណ៌ខ្មៅយ៉ាង​ថ្មីសន្លាង ដែលលោក ​ទើបតែចំណាយលុយរាប់ម៉ឺនដុល្លារទិញ និងបង្ហោះធ្វើការស្វាគមន៍សមាជិកថ្មីលើបណ្ដាញសង្គមរបស់លោក។

ទន្ទឹមនឹងនោះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈរួមអាជីពជាច្រើននាក់ បានចូលខមមិនចូលរួមអបអរសាទរដល់លោក ព្រមទាំងមានពាក្យពេចន៍ជូនពររូបលោក និងគ្រួសារកាន់តែមានសុភមង្គល ជោគជ័យក្នុងជីវិតផងដែរ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

តារា&សិល្បៈ

បែកធ្លាយ មនុស្សជាទីស្រលាញ់ របស់ តារា ចម្រៀង ខេម នៅក្នុងថ្ងៃមង្គលការ របស់​ប្អូនស្រិី អ្នក ឧកញ៉ា ឡេងណាវ៉ាត់ត្រា…!(មានវីដេអូ)

Published

on

ភ្នំពេញ៖ គិតត្រឹមពេលនេះ គឺមានរយៈពេលប្រមាណជាជាង ១ខែមកហើយ ដែលតារាចម្រៀងប្រុសសំឡេងស្អក ប្រចាំផលិតកម្ម Galaxy Navatra លោក ខេម បានវិលត្រឡប់មកពីប្រទេសបារាំងវិញ ក្រោយពីបានជូនគូដណ្តឹងទៅលេងក្រុមគ្រួសារកាលពីអំឡុងខែកក្កដា កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានវិលត្រឡប់មកវិញភ្លាម គេសង្កេតឃើញថា តារាចម្រៀងប្រុសរូបនេះ ហាក់កាន់តែមានភាពមមាញឹកនៅក្នុងវិស័យសិល្បៈដូចដើម ដោយជារៀងរាល់សប្តាហ៍បណ្តាលអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះបានឃើញលោក ខេម ចូលរួមច្រៀងក្នុងការប្រគំតន្រ្តីតាមស្ថានីយទូរទស្សន៍នានាមិនដែលដាច់គ្នានោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ក្រឡេកទៅមើលជីវិតឯកជនរបស់លោកវិញ ពោលគឺពាក់ព័ន្ធជីវិតគូរបស់លោក ខេម បើគិតមកទល់ហ្នឹងពេលនេះមានរយៈពេលប្រមាណជាង ១០ឆ្នាំហើយ ដែលរូបលោកបានសាងចំណងស្នេហ៍នឹងនារីស្រស់សោភាជាអនិកជនមកពីបារាំង ។ បន្ថែមទៀតនោះ សព្វថ្ងៃនេះ រូបលោក និងនារីរូបស្រស់ម្នាក់នេះ ក៏មានឈ្មោះជាគូដណ្តឹងពេញសិទ្ធិរួចហើយដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាពេលថ្មីៗនេះ មហាជនក៏ដូចជាបណ្តាលអ្នកគាំទ្រតារាប្រុសនេះ កាន់តែកត់សម្គាល់ឃើញថា តាំងពីវិលត្រឡប់មកពីប្រទេសបារាំវវិញមក លោក ខេម កាន់តែបើកចំហទំនាក់ទំនងឥតលាក់លៀមដូចមុនទៀតឡើយ នឹងគូដណ្តឹង ដោយគេរមែងឃើញលោកនាំនាងទៅណាមកណាជាមួយគ្រប់ពេល លើសពីនោះ មិនថាកម្មវិធីតូចធំនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ នេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចែករំលែកនូវីដេអូយ៉ាងផ្អែមល្ហែមរបស់លោក ខេម និង គូណ្តឹង ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រហូតធ្វើឲ្យមហាជនជាច្រើនបានលើកឡើងថា អាចនឹងមិនយូរទៀតទេ លោក ខេម នឹងមានដំណឹងល្អចូលរោងការជាក់ជាមិនខាន៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

តារា&សិល្បៈ

អរជំនួស ! នាយ តាក់ស៊ី រំភើប រំជួលចិត្ត ស្ទើររកពាក្យនិយាយមិនចេញ ក្រោយទទួលបានថវិកា យ៉ាងច្រើននេះ ពី…(មានវីដេអូ)

Published

on

សូមរំលឹកឡើងវិញបន្តិចផងដែរ នាយ តាក់ស៊ី គឺជាតារាកំប្លែងដ៏ល្បីឈ្មោះម្នាក់ នៅក្នុងក្រុម របស់ នាយ ពាក់មី ហើយរាល់ការសម្តែងរបស់នាយ ម្តងៗ តែងតែធ្វើឲ្យ ហ្វេនៗទំាងអស់ មិនអាចទប់សំណើចជាប់ឡើយ ជាមួយពាក្យសំដី កាយវិការ និងការលេងទឹកមុខ ដ៏ប៉ិនប្រសប់។

ស្រាប់តែថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ នារីដ៏ស្រស់ស្អាតម្នាក់បានទំលាយវីដេអូក្នុង Tik Tok បង្ហាញពីសកម្មភាព ក្នុងថ្ងៃមង្គលារការរបស់ខ្លួន និងទិដ្ឋភាពផ្អែមល្ហែមស្និតស្នាលជាច្រើនទៀត ជាមួយ នាយ តាក់ស៊ី ដែលត្រូវជាស្វាមី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២១ នេះ នាយ តាក់ស៊ី សម្តែងក្តីរំភើបស្ទើរហោះ ក្រោយទទួលបានថវិកាយ៉ាងច្រើន ពី ពុកម៉ែបងប្អូន ដែលរស់នៅសហរដ្ឋអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ តាក់ស៊ី បានបញ្ជាក់ប្រាប់ថា “ខ្ញុំបាទ នាយ តាក់ស៊ី សូមអរគុណ ដល់បងប្អូនដែលរស់នៅ សហរដ្ឋអាមេរិក USA បានជួយឧបត្ថម្ភ ថវិកា ដល់ខ្ញុំបាទ សរុបចំនួន 1250$ តាមរយ: លោកគ្រូ ព្រហ្ម ម៉ាញ​ឥឡូវ ខ្ញុំបានទទួលគ្រប់ចំនួនហើយ ខ្ញុំបាទ សូមជូនពរ បងប្អូនទាំងអស់ ដែលបានឧបត្ថម្ភថវិកា ដល់រូបខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជួបតែសំណាងល្អ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច សុខសប្បាយ ទាំងក្រុមគ្រួរសា សូមជួនពរទាំងបួនប្រការ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាឃ្លាតឡើយសូមអរគុណ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ ហ្វេនៗជាច្រើនរបស់នាយ បានសម្តែងអារម្មណ៍រំភើបជំនួស ព្រមទំាងបានចូលរួមអបអរសាទរយ៉ាងច្រើនផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Continue Reading

តារា&សិល្បៈ

ញាក់សាច់ ទិដ្ឋភាពអ្នកចូលរួមយប់មុិញ សុទ្ធ តែ តារាល្បីៗ នឹងមិន​ត្រឹមតែ ប៉ុណ្ណោះ ក៏មានវត្តមានរបស់…! (មានវីដេអូ)

Published

on

សូមបញ្ជាក់ ឡើងវិញបន្តិច ផងដែរថា នាថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ នេះ លោកជំទាវ ឧកញ៉ា ឡេង បញ្ចពណ៌ ដែលត្រូវជា ប្អូនស្រីពៅ របស់ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បានចូលរោងការ តាមប្រពៃណីខ្មែរហើយ ដោយធ្វើការតុបតែងខ្លួន បានយ៉ាងស្រស់ស្អាត និងសមគ្នាណាស់ ជាមួយកូនកំលោះ ហើយពិធីនេះ បានរៀបចំធ្វើឡើងនៅ ទឹកដីភូមិកំណើត ឈើកាច់បាភ្នំ។

ក្នុងឱកាស ដ៏សែនរំភើប រីករាយបំផុតនេះ គ្រប់គ្នា ក៏បានចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ នៅមុខរោងការវិញ លែងសុទ្ធតែ តំាងឡានទំនើបថ្លៃៗ យ៉ាងច្រើនគ្រឿង ថែមទៀតផង អោយដោយការតុបតែង ស្អាតទាក់ទាញណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ទេ កាន់តែកក្រើកថែមទៀត នាល្ងាច នៃពិធីមង្គលការនេះ គេឃើញ វត្តមានសុទ្ធតែ តារាល្បីៗ ជាច្រើនដួង មកចូលរួមផងដែរ មានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ, ខេម, ខេមរៈ សិរីមន្ត, លោក ហេង ឡុង, តន់ ចន្ទសីម៉ា, ប៉ែន ចំរុង, យឹម តាស្រង់, ជា វិបុល, អ្នកនាង គង់ សុជាតិ រួមនិង តារាល្បីៗ ជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹតតែពិសេសបំផុតនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានចូលរួម ក្នុងពិធី ដ៏អធិកអធមនេះ ផងដែរ ប្រក​បដោយទឹកមុខ សប្បាយរីករាយ ស្និតស្នាល ហាក់ដូចក្រុមគ្រួសារតែមួយអ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រាប់បន្ថែមថា “សូមថ្លែងអំណរគុណ ដល់បងប្អូន សិល្បករ សិល្បការិនីទាំងអស់ ដែលមានវត្តមាន ក្នុងពិធីមង្គលការ របស់ប្អូនស្រីពៅ ខ្ញុំបាទ នៅខាងឈើកាច់បាភ្នំ ទាំងអស់គ្នា សូមជូនពរ បងប្អូន ទាំងអស់គ្នា ឱ្យមានសុខភាពល្អ និងធ្វើដំណើរ ទាំងទីជិត ទីឆ្ងាយ ទទួលបានសុខសុវត្ថិភាព គ្រប់ៗគ្នា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©