Connect with us

ព័ត៌មានក្រៅប្រទេស

សាហាវមែន សិស្សកូរ៉េ ខាងជេីង ម្នាក់ត្រូវ កាត់ទោស ប្រ.ហា.ជី.វិ.ត ពី លោក គីង ជុងអ៊ុន ដោយសារតែ លួ.ចនាំរឿងនេះចូលស្រុក…!

Published

on

បុរស​សញ្ជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត ក្រោយ​រក​ឃើញ​ថា​រូប​គេ​បាន​លួច​នាំ​យក​វីដេអូ​ចម្លង​រឿង «Squid Game» របស់​កម្មវិធី Netflix ចូល​ក្នុង​ប្រទេស។

តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail បាន​ឱ្យ​ដឹង​ថា ជន​ដែល​លួច​នាំ​រឿង​ខុស​ច្បាប់​នោះ គឺ​ជា​សិស្ស​ម្នាក់ ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ចិន

ហើយ​ក៏​បាន​លួច​កូពី​រឿង​ភាគ​កូរ៉េ​ខាង​ត្បូង​ដ៏​ល្បី​លើ Netflix មួយ​នេះ​ក្នុង USB របស់​លោក។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ធ្វើ​ការ​លក់​វីដេអូ​រឿង​កូពី​ទៅ​មនុស្ស​មួយ​ចំនួន​ទៀត

រួម​ទាំង​សិស្ស​រួម​សាលា​ជាមួយ​គ្នា​ផង​នោះ រូប​គេ​ក៏​ត្រូវ​បាន​ចាប់​បាន​ដោយ​ខាង​ភ្នាក់ងារ​ត្រួត​ពិនិត្យ​​ប្រចាំ​ប្រទេស។

ការ​ឃាត់​ខ្លួន​សិស្ស​ប្រុស​រូប​នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត North Hamgyong ដែល​ជា​ខេត្ត​មាន​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​ចិន៕

ប្រភព៖ Daily Mail

Click to comment

You must be logged in to post a comment Login

Leave a Reply

ព័ត៌មានក្រៅប្រទេស

មកយល់ដឹងបេីមិនចង់ខ្លាចជាជនរងគ្រោះ…!តាំងចិត្តឱ្យនឹងន ទម្លាយ ៥ ចំណុច ពីវីរុសបំប្លែងថ្មី Omicron កំពុងវាតទីលើសាកលលោក

Published

on

មួយរយៈក្រោយនេះគេសង្កេតឃើញថា វីរុសបំប្លែងថ្មី អូមីក្រុង (Omicron B.1.1.529) ហាក់ធ្វើឱ្យពិភពលោកកើតមានការព្រួយបារម្ភបន្ថែមមួយកម្រិតទៀត ដោយរយៈពេលត្រឹមតែ ១ សប្តាហ៍វីរុសមួយនេះ បានសាយភាយទៅដល់ ១៩ ប្រទេស។

រហូតមកដល់ទល់ពេលនេះ ពុំទាន់មានអ្នកវិទ្យាសាស្ត្រ ឬ គ្រូពេទ្យជំនាញណាម្នាក់អាចបញ្ជាក់ពីកម្រិតគ្រោះថ្នាក់ ឬ អត្រាការឆ្លងរបស់វីរុសថ្មីនេះបាននៅឡើយទេ ដោយគេគ្រាន់តែសន្និដ្ឋានថា វាមានសមត្ថភាពឆ្លងខ្ពស់ និង រហ័សជាងវីរុសបំប្លែងជំនាន់មុនៗ បូកបញ្ចូលទាំងប្រភេទ

ដែលតា ឡាមដា បេតា ជាដើម។ យ៉ាងណាមិញ បើទោះជាបែបនេះក្តី សូមបងប្អូនទាំងអស់កុំទាន់អាលភ័យស្លន់ស្លោរ ដោយយើងមកសិក្សាបន្ថែមពីវីរុសប្រភេទនេះជាមុនសិន ៖

១. Omicron ត្រូវបានរកឃើញករណីដំបូងនៅថ្ងៃទី ២៣ វិច្ឆិកា ២០២១ ដែលជាអ្នកដំណើរមកពី Botswana អាហ្វ្រិកខាងត្បូង។

២. ចក្រភពអង់គ្លេស ជាប្រទេសដំបូងដែលកំណត់ថា វាជាប្រភេទមេរោគដែលមានការគំរាមកំហែងខ្លាំង។

៣. WHO បាននិយាយថា Omicron ជាប្រភេទវីរុស ដែលអាក្រក់បំផុត បើប្រៀបធៀបទៅនឹងប្រភេទមុនៗ ព្រោះថា Omicron មាន ៣២ mutation (Mutation គឺជាការបំបែកខ្លួនរបស់ gene មេរោគ) នៅក្នុង spike protein (spike protein ជាអ្នកដែលបង្កើតឱ្យមាន structure រូបរាងរបស់មេរោគ) ដែលមាន ៣ mutation ឈ្មោះ H655Y, N679K, P681H ដែលនាំឱ្យវាងាយស្រួលចូលទៅក្នុងកោសិកាមនុស្ស។

Continue Reading

ព័ត៌មានក្រៅប្រទេស

លឿនណាស់! ត្រឹម ១ សប្ដាហ៍ វីរុសបំប្លែងខ្លួនថ្មី អូមីក្រុង រាលដាលឆ្លងដល់ ១៩ ប្រទេសហើយ

Published

on

បើ​គិត​មក​ទល់​ពេល​នេះ វីរុស​បំប្លែង​ខ្លួន​ថ្មី​ដ៏​សា.ហា.វ អូមីក្រុង ត្រូវ​បាន​រាលដាល​ឆ្លង​ដល់ ១៩ ប្រទេស​ហើយ ដែល​កាន់​តែ​បង្ក​ការ​បារម្ភ​ចំពោះ​ការ​រាលដាល​ឆ្លង​ទៅ​ពេល​ខាង​មុខ។

ព្រម​គ្នា​នោះ​ដែរ កាល​ពី​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២១ កន្លង​ទៅ អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​ការ​ព្រមាន​ថា ការ​រាលដាល​ឆ្លង​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង គឺ​មាន​ហានិភ័យ​ខ្ពស់​ណាស់ និង​បាន​ធ្វើ​ការ​ជំរុញ​ដល់​សមាជិក​ជាតិ​សាសន៍​ចំនួន ១៩៤ ឱ្យ​បង្កើន​ល្បឿន​បញ្ជូន​វ៉ាក់សាំង​ការពារ​ទៅ​ឱ្យ​ក្រុម​ប្រទេស​ដែល​កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់។

គួរ​បញ្ជាក់​ថា គិត​តាំង​ពី​រក​ឃើញ​ដំបូង​នៅ​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០២១ កន្លង​ទៅ​រហូត​មក​ទល់​ពេល​នេះ ប្រទេស និង ​ដែនដី​ចំនួន ១៩ ត្រូវ​បាន​រក​ឃើញ​ឆ្លង.​វី.រុ.ស.​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង។ ប្រទេស និង​ដែនដី​ទាំង​នោះ​រួម​មាន ប្រទេស អូស្ត្រាលី អូទ្រីស បែលហ្ស៊ិក បុតស្វាណា

កាណាដា សាធារណរដ្ឋឆេក ដាណឺម៉ាក អាល្លឺម៉ង់ ហុងកុង អ៊ីស្រាអែល អ៊ីតាលី ជប៉ុន ហូឡង់ ព័រទុយហ្គាល់ ដែនកោះ Reunion អាហ្វ្រិកខាងត្បូង អេស្ប៉ាញ ស្វីស និង អង់គ្លេស៕

Continue Reading

ព័ត៌មានក្រៅប្រទេស

WHO ថា​បណ្ដា​ព្រំដែន​ត្រូវ​នៅ​បើកចំហ តែ​ត្រូវធ្វើ​រឿង​មួយ​ជា​ចាំបាច់

Published

on

ការ​ឆ្លង​រាលដាល​នៃ​កូ​.វី.​ដ​-១៩ ៖ ក្រោយ​ការ​រក​ឃើញ​វីរុ.ស.​កូ.​វី​ដ​-១៩ ​បំប្លែង​ខ្លួន​ថ្មី​ដាក់​ឈ្មោះ​ថា «អូ​​មី​ក្រុង» ​នៅ​អាហ្វ្រិក​ខាងត្បូង​មក ប្រទេស​ជា​ច្រើន​​នៅ​លើ​ពិភពលោក​បាន​សម្រេច​ហាមឃាត់ ការ​ចូល​ដែនដី​ពួក​គេ​ចំពោះ​បណ្ដា​អ្នកដំណើរ​មក​ពី​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ភាគ​ខាងត្បូង ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​​វិច្ឆិកា ឆ្នាំ​២០២១ អង្គការ​សុខភាព​ពិភពលោក​ WHO បាន​អំពាវនាវ​សូម​ឲ្យ​ព្រំដែន​ទាំងឡាយ​នៅ​តែ​បើកចំហ ​​ទោះ​បី​​មានការ​ព្រួយបារម្ភ​ក្ដី​។ ក្នុង​សេចក្ដី​ប្រកាស​មួ​យ ​WHO អះអាង​ថា WHO នៅ​ជាមួយ​បណ្ដា​ប្រទេស​អាហ្វ្រិក និង​អំពាវនាវ​ដល់​ប្រទេស​ផ្សេង​ៗ ឲ្យ​ប្រកាន់​យក​ការ​បើកចំហ​ព្រំដែន​ និង​ថា បណ្ដា​ការ​រឹ​ត​ត្បិត​ការ​ធ្វើ​ដំណើរ​ត្រូវ​ផ្អែក​លើ​វិទ្យាសាស្ត្រ​។

ការិយាល័យ​តំបន់​របស់ ​WHO ​ប្រចាំ​អាហ្វ្រិក តាម​រយៈ​សេចក្ដី​ប្រកាស​មួយ បាន​​គូសបញ្ជាក់​ថា ការ​រឹត​ត្បិត​ក្នុង​ការ​ធ្វើ​ដំណើរ មិន​ត្រូវធ្វើ​ដោយ​បំពាន​ឡើយ និង​ត្រូវ​ផ្អែកលើ​វិទ្យាសាស្ត្រ ​និង​ច្បា.ប់​អន្តរជាតិ ដែល​ទទួលស្គាល់​ដោយ​ប្រទេស​ជាង​១៩០​។ សម័យប្រជុំ​ពិសេស​មួយ​នៃ​សន្និបាត​សុខា.ភិ.បា.ល.​ពិភពលោក នឹង​បើក​ធ្វើ​ដើម្បី​ពិភាក្សា​ពី​វិធី​រៀបចំ​ខ្លួន​បែប​ណា និង​ធ្វើ​បែប​ណា​ឲ្យ​មាន​ប្រតិ​ក.ម្ម.​ជា​សមូហភាព​ដ៏​ល្អ​ចំពោះ ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ ដោយ​ផ្អែក​លើ​បណ្ដា​ការ​សន្យា​ដែល​បាន​ធ្វើ ក្នុង​ក្រប​ខ.ណ្ឌ.​នៃ​ច្បា.ប់​សុ.ខា.ភិ.បា.ល​អន្តរជាតិ​។

លោកស្រី ​MATSSHIDISO MOETI នាយិកា​តំបន់​របស់ ​WHO សម្រាប់​អាហ្វ្រិក​ថ្លែង​ថា ការ​ទម្លាយ​ដោយ​ឆាប់រហ័ស​និង​ប្រកបដោយ​តម្លាភាព របស់​រ.ដ្ឋា.ភិ.បា.ល​អាហ្វ្រិក​ខាងត្បូង ​និង​បុត​ស្វា​ណា ប្រាប់​ដល់​ពិភពលោក​ពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ ពិតជា​ទទួល​ការ​សាទរ​។ លោកស្រី​អំពាវនាវ​ដល់​គ្រប់​ប្រទេស ឲ្យ​គោរព បណ្ដា​កាតព្វកិច្ច​ស្របច្បាប់ និង​អនុវត្ត​បណ្ដា​សកម្មភាព​សុខាភិបាល​សាធារណៈ​ដោយ​​ផ្អែក​លើ​វិទ្យាសាស្ត្រ​។

ចំពោះ​ការ​ស្រាវជ្រាវ​លើ​វីរុស​អូ​មី​ក្រុង​នៅ​បន្ត ហើយ​ WHO ស្នើ​ដល់​បណ្ដា​ប្រទេស​ឲ្យ​ប្រកាន់​យក​វិទ្យាសាស្ត្រ លើ​ការ​វាយតម្លៃ​ពី​គ្រោះថ្នា.ក់ ហើយ​ចាត់​បណ្ដា​វិធានការ​ដែល​អាច​កម្រិត​ការ​ឆ្លង​ជាយថាហេតុ​នៃ​វីរុស​នោះ​។ វីរុស «​អូ​មី​ក្រុង» ​កំពុង​តែ​ចម្លង​ដល់​ប្រទេស​កាន់តែ​ច្រើន ជា​​ពិសេស​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ចំណែក​អ៊ី​ស្រា​អែ​ល​ដែល​មាន​អ្នក​ឆ្លង​វីរុស​នោះ​ដែរ បាន​ប្រកាស​បិទ​ព្រំដែន​របស់​ខ្លួន​។ នៅ​ប្រទេស​ហូ​ឡង់ ​អ្នកដំណើរ​១៣​នាក់ ដែល​មក​ពី​អាហ្វ្រិក​ខាងត្បូង​មក​ដល់​ប្រទេស​នេះ រក​ឃើញ​ឆ្លង​វីរុស «​អូ​មី​ក្រុង» តែ​ការ​ស៊ើ​ប​អង្កេត​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​។ អ្នក

ដំណើរ​៦១​នាក់​មក​ពី​ក្រុង​ចូ​ហា​ណេ​ស្បួ​ក ​និង​ក្រុង​កាប​អាហ្វ្រិក​ខាងត្បូង ក៏រក​ឃើញ​ឆ្លង​កូ​វី​ដ ពេល​ដែល​ពួក​គេ​មក​ដល់​ក្រុង​អាម​ស្ទ័​រ​ដាម ហើយ​អ្នកដំណើរ​៥៣១​នាក់​ទៀត ដែល​ជិះ​យន្តហោះ​២​គ្រឿង​ជាមួយ​គ្នា ក៏​ធ្វើតេស្ត​រក​​ឃើញ​លទ្ធផល​អវិជ្ជមាន​​ផង​ដែរ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន ​លោក​ហ្វូ​មី​អូ​គី​ស៊ី​ដា បាន​ថ្លែង​នា​ថ្ងៃទី​២៩ ខែ​​វិច្ឆិកា ឆ្នាំ​២០២១ ​នៅ​មុខ​សារព័ត៌មាន​ថា ជប៉ុន​នឹង​បិទ​ព្រំដែន​ចំពោះ​បណ្ដា​អ្នកដំណើរ​បរទេស​ទាំងអស់ ប្រឈម​មុខ​នឹង​វីរុស «​អូ​មី​ក្រុង»​៕

Continue Reading

អត្ថបទកំពុងពេញនិយម

© Copyright 2020 ©