ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ាឌួង ឆាយ បានបង្ហោះសារដាស់តឿនភរិយារបស់ខ្លួន ឲ្យមើលថែខ្លួនឯង និងផ្ដល់ភាពកក់ក្ដៅដល់កូនៗ ព្រោះកូនៗត្រូវការភាពកក់ក្ដៅពីឪពុកម្ដាយ។លោកឧកញ៉ា បានបង្ហោះសារដូច្នេះថា «ខ្ញុំដឹងថាអ្នកពិបាកចិត្តប៉ុន្តែគួរចំណាយពេលមើលថែ និងផ្តល់ភាពកក់ក្តៅអោយកូនៗអោយ បានច្រើនទើបល្អ មិនមែនដើរហើរផឹកស៊ី ជប់លៀងកម្មវិធីសប្បាយរាល់ថ្ងៃនោះទេ។ កូនៗត្រូវការភាពកក់ក្តៅពីយើង អ្វីដែលខ្ញុំធ្វើទាំងអស់គឺដើម្បីចង់អោយអ្នកល្អ បែរជាអ្នកចោទខ្ញុំថា ស្តីអោយអ្នក ខ្ញុំពិតជាអស់កម្លាំងណាស់»។ ...
កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ លោក ហេង ឡុង តំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកថវិកា ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី លឹម សាយ និង លោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុ...
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ស្ដីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិត ដោយយានយន្ដគ្រប់ប្រភេទ។ ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់អំពីកម្រិតសំឡេងបំពង់ស៉ីម៉ាំងរបស់ម៉ូតូតូច ធំ និងរថយន្ដតូចធំផងដែរ។ សម្ដេចក្រឡាហោម ស...
នៅរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ សម្តេច ហ៊ុន សែន ប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាជំងឺកូវីដ-១៩ ចំនួន១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សម្តេច ហ៊ុន សែន បានប្រកាសឱ្យដឹងតាមរយៈសារសំឡេងជាពិសេសផ្ញើជូនប្រជាពលរដ្ឋនៅតាមបណ្តាញសង្គម។ ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើមឡើយសម្តេចបានប្រកាសពីការទទួលវ៉ាក់សាំង ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។...
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា អ្នកធ្វើរបងបិទផ្លូវសាធារណៈ គួរតែត្រូវបានអប់រំ ឬវិធានការរដ្ឋបាល យើងមិនត្រូវទុកឱ្យបុគ្គលម្នាក់ ឬ២នាក់ បំផ្លាញផលប្រយោជន៍របស់ប្រជាជនច្រើននាក់នោះឡើយ។ សូមបញ្ជាក់ថាផ្លូវសាធារណៈមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារក្រុងកែបខេត្តកែប ដែលត្រូវបានម្ចាស់ដីជាភាគីវិវាទម្ខាង ធ្វើរបងបិទយកថាជាដីកម្មសិទ្ធិរបស់ខ្លួន កាលពីថ្មីៗកន្លងមកនេះ ត្រូវបានអាជ្ញាធរខេត្តកែបបញ្ជាឱ្យបើករបងវិញហើយ។ ក្រោមការបញ្ជាពីឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី១៥ ខែមករា...
ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កាលពីពេលកន្លងមកមហាជនអ្នកគាំទ្រ តារាសម្តែង និង បង្ហាញម៉ូដ លោក អេដវីន បានដឹងហើយថា តារាប្រុសរូបនេះធ្លាប់បានបង្ហើបឲ្យដឹងហើយថា លោកហាក់លែងខ្វល់ខ្វាយនឹងការងារលើវិថីសិល្បៈដូចមុនៗ ក៏ព្រោះតែលោកកំពុងមានរបររកស៊ីនៅក្នុងដៃជាមួយនឹងគូស្នេហ៍ ។ដោយឡែក ទោះជាមិនសូវបានបង្ហាញវត្តមាននៅក្នុងវិថីសិល្បញឹកដងដូចពីពេលមុនក៏ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្រតារាប្រុសស្រស់សង្ហា អេដវីន នៅតែតាមដាននូវជីវិតឯកជនរបស់រូបលោកជារឿយៗផងដែរ ជាពិសេសគឺជីវិតគូរបស់លោកតែម្តង ។យ៉ាងណាមិញ បើក្រឡេកទៅមើលការបង្ហាញសកម្មភាពជារឿយៗនៅលើបណ្តាញសង្គមហ្វេសប៊ុកលោក អេដវីន ហាក់ទទួលបានសុភមង្គលយ៉ាងខ្លាំងជាមួយនឹងគូស្នេហ៍ ព្រមទាំងកូនស្រី...
បុគ្គលិក ដែលកំពុងបម្រើការងារនៅក្នុងកាស៊ីណូមួយ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ចំនួនជិត២០០ នាក់ ត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័ក បន្ទាប់ពីពួកគេ បានពាក់ព័ន្ធជាមួយនឹងអ្នកឆ្លងកូវីដ១៩ម្នាក់។ លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានឲ្យដឹងថា ការដែលឲ្យបុគ្គលិកទាំងអស់នៃកាស៊ីណូ មួយ ក្នុងស្រុកនេះ ធ្វើចត្តាឡីស័ក គឺកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អ្នកឆ្លងកូវីដ១៩ម្នាក់ បានទៅ លេងមិត្ត...
(ហ្សាការតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី បានរាយការណ៍ឲ្យដឹងថា ចំនួនមនុស្ស.ស្លា.ប់.បានកើនឡើងដល់៦៧នាក់ហើយ និងរាប់រយនាក់ទៀតរងរបួ.ស បន្ទាប់ពីគ្រោះរញ្ជួ.យដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារខេត្តស៊ូឡាវ៉េស៊ីខាងលិច (WestSulawesi) កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅលើកោះ Sulawesi ភាគកណ្ដាលនៃប្រទេសឥណ្ឌូនេស៊ីតែម្តង។ សូមរង់ចាំព័ត៌មានបន្ថែម!
សង្គម៖ ប្រិយមិត្តប្រាកដជាស្គាល់ហើយលោក ឧកញ៉ា ចិត្តធម៌ ស្រី ចាន់ថន ដែលតែងតែជួយអ្នកក្រខ្សត់ជាពិសេសក្មេងៗដែលគ្មានទីពឹងឬក្មេងដែលមានកាយសម្បទាមិនគ្រប់គ្រាន់ជាដើម។យ៉ាងណាមិញកាលពីម្សិលមិញនេះលោក ឧកញ៉ា បានប្រកាសស្វែងរកមន្ទីរពេទ្យណាដែលអាចព្យាបាលមាត់ក្មេងស្រីម្នាក់ដែលមានបញ្ហាក្រអូមមាត់និងនិយាយមិនច្បាស់។ លោកបានប្រកាសលើបណ្តាញសង្គមថា« សួរស្តីបងប្អូន ទាំងអស់គ្នា ថ្ងៃនេះ សុំរំខានបងប្អូន ទាំងអស់គ្នា បន្តិច ប្អូនស្រីគឺជា ក្មេងស្រីម្នាក់ ដែលគួរ អោយស្រលាញ់ ឆ្លាតវៃ ចេះគោរពចាស់ទុំ ដឹងខុសដឹងត្រូវ...
ហ្វេសប៊ុក ៖ ពិតណាស់នៅកាលពីពេលថ្មីៗនេះតារាសម្តែងនិងជា ពិធីករដ៏ល្បីឈ្មោះមួយរូបលោក ជា វណ្ណារិទ្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនិងគ្រួសារ ប៉ុន្តែមានរូបថតមួយសន្លឹកត្រូវបានមហាជននាំគ្នាធ្វើការរិះគន់យ៉ាងចាស់ដៃដោយសារតែរូបនោះបានបង្ហាញពីកាយវិការមិនទំនងព្រោះតែនៅក្នុងរូបថតនោះ« កូនងើយមើលតាម ប្រលោះ ភ្លៅម្ដាយ»។ យ៉ាងណាមិញពាក់ព័ន្ធមួយនិងរូបថតមួយសន្លឹកនោះដែរលោក ជា វណ្ណារិទ្ធ បានធ្វើការបកស្រាយឡើយច្រំដែលៗហើយ ប៉ុន្តែមតិរិះគន់កាន់តែកើនឡើងរហូតផ្អើលដល់សារព័ត៌មានអនឡាញមួយចំនួន យកទៅចុះផ្សាយផងដែរ នេះជាហេតុដែលធ្វើឲ្យតារារូបនេះក្តៅស្លឹកត្រជៀកយ៉ាងខ្លាំង ។ នេះជាការរិះគន់មួយចំនួនដែលបានដកស្រង់ចេញពីបណ្តាញហ្វេសប៊ុកដោយមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា«Si Rady»...