ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើតបជូនបណ្តាញសារព័ត៌មាន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ គេហទំព័រសារព័ត៌មាន KH Plus News បានធ្វើការLives ពីសកម្មភាពសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ហើយដោយប្រើអាកប្បកិរិយាមិនសមរម្យមកលើសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចនោះ។ ក្រោយពីទទួលបានដំណឹងភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវនិងឆ្លើយតបចំពោះខ្លឹមសារដែលសារព័ត៌មានបានធ្វើការ Live...
តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា ឱ្យដឹងថា នៅថ្ងៃទី១៨ ខែមករា រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ KUSANONE នូវថវិកាសរុបចំនួន ២២៧,៧៣៦ ដុល្លារអាមេរិក សម្រាប់ការធ្វើឱ្យប្រសើរទ្បើងនូវសមត្ថភាពពន្លត់អគ្គីភ័យក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនេះ។ ស្របពេលជាមួយគ្នានេះ...
ថ្មីៗនេះ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ១០គ្រួសារ ដែលបានអូសបន្លាយជាង១៥ឆ្នាំ បានជ្រើសយកការចាប់ដៃគ្នា សម្បទានទៅវិញទៅមក និងទទួលយកដំណោះស្រាយដោយស្នាមញញឹមរៀងៗខ្លួន ហើយយល់ព្រមផ្តិតមេដៃបញ្ចប់វិវាទនៅចំពោះមុខរដ្ឋបាលស្រុក។ ១៥ឆ្នាំនៃទំនាស់នេះបានក្លាយជាឧបសគ្គដល់ការរស់នៅប្រកបដោយសុវត្ថិភាព និងស្ងប់អារម្មណ៍សម្រាប់ភាគីជម្លោះទាំងសងខាង ខាតបង់ពេលវេលា និងបាត់បង់ឱកាសប្រើប្រាស់ដីធ្លីរបស់ខ្លួនអោយអស់សក្តានុពល សូម្បីតែអាជ្ញាធរក៏ជាប់រវល់ដោះស្រាយ និងខាតបង់ពេលវេលាដើម្បីអភិវឌ្ឍមូលដ្ឋានមិនតិចដែរ។ សង្ឃឹមថាករណីនេះ នឹងធ្វើឱ្យករណីវិវាទដទៃទៀតមានការបន្ទន់ឥរិយាបថ និងព្រមទទួលយកដំណោះស្រាយដែលអាជ្ញាធរបានប្រឹងប្រែងស្វែងរកជូន។ ក្នុងឆ្នាំ២០២១នេះ រដ្ឋបាលស្រុកនឹងបើកយុទ្ធនាការដោះស្រាយបញ្ចប់ ឬបញ្ជូនបន្តទៅស្ថាប័នមានសមត្ថកិច្ច នូវពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ហាដីធ្លី សរុបជាង១០០ករណី ដែលបាននៅកកស្ទះជាច្រើនឆ្នាំមកហើយ ដើម្បីត្រួសត្រាយផ្លូវដល់ការចុះបញ្ជីជាប្រព័ន្ធ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឱ្យមានការសើរើ និងដកហូតមកវិញនូវការទន្ទ្រានយកទៅកា ន់កាប់ជាកម្មសិ ទ្ធិផ្ទា ល់ខ្លួនលើដីមួយចំនួន ដែលជាដីត្រូវបានធ្វើសម្បទាន សេដ្ឋកិ ច្ចសម្រា ប់ដាំដើមស្រល់នៅក្នុងស្រុកអ ររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅលើលិខិតស្នើសុំរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ...
មហាជនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយថ្មីៗនេះក្រោយពីបានឃើញភាពប្រែប្រួលពីរូបសម្រស់ របស់តារាកំប្លែងជើងចាស់ យាយអឿន ដែលស្រស់ស្អាត ហើយថែមទាំងក្មេងប្លែកដូចមនុស្សពីរនាក់ផ្សេងគ្នាតែម្ដង។ជាក់ស្តែង សម្រាប់នៅក្នុងឆ្នាំនេះ តារាកំប្លែងជើងចាស់ យាយអឿន មានវ័យប្រមាណជា ៧០ ឆ្នាំទៅហើយ តែតាមរយៈរូបភាពដែលបង្ហោះដោយតារាសម្តែង ចន ច័ន្ទលក្ខិណា នៅក្នុងកម្មវិធីមង្គលការមួយជាមួយ យាយអឿន គេសង្កេតឃើញថាសម្រស់របស់តារាកំប្លែងវ័យជ្រេរូបនេះ ពិតជាស្អាត និងក្មេងខ្លាំងតែម្តង ពោលគឺមានផ្ទៃមុខតឹងណែន ទម្រង់មុខក៏មើលទៅក្មេងប្លែកខ្លាំងដូចមានវ័យទើបតែ ៥០ ឆ្នាំប៉ុណ្ណោះ។ ...
មានប្រិយមិត្តមិនច្រើនទេ ដែលបានដឹងថា លោកស្រី កែវ មន្ថា ធ្លាប់ជាតារាសម្ដែង និងតារាចម្រៀង ល្បីឈ្មោះក្នុងសវត្សរ៍៦០-៧០ ដែលពេលនោះ លោកស្រី ជាតារាមួយរូបមានទេពកោសល្យខ្ពស់ ជាពិសេស អាចច្រៀងចម្រៀងបានយ៉ាងពីរោះទៀតផង។ជាមួយគ្នានេះដែរ មានវីដេអូចម្រៀងមួយ តារារូបនេះបានច្រៀងចម្រៀងបទ «ផ្សារកាប់គោនៅពោធិ៍ចិនតុង» ជាភាសាអេស្ប៉ាញស្ដាប់ទៅ ពិតជាប្លែកអារម្មណ៍ និង ពីរោះយ៉ាងខ្លាំង ខណៈពេលដែលគ្រប់គ្នាធ្លាប់តែស្ដាប់បទមួយនេះជាភាសាខ្មែរតែប៉ុណ្ណោះ៕ ប្រភព៖...
ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ គឺជាថ្ងៃគម្រប់ខួប ៥ ឆ្នំា នៃការបាត់បង់ជីវិតរបស់តារាសម្ដែងប្រុសថៃដ៏ល្បីឈ្មោះម្នាក់ គឺលោក Por ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៦។ដោយឡែក នៅក្នុងថ្ងៃខួបនៃការស្លា ប់របស់ Por ភរិយារបស់លោកបានរៀបចំពិធីបុណ្យគម្រប់ខួប ៥ ឆ្នាំ...
ព្យុះទឹកកកដ៏ធំមួយ បានវាយប្រហារផ្លូវល្បឿនលឿន(highway ) នៅភាគខាងជើងនៃប្រទេសជប៉ុន ដែលបណ្តាលឲ្យរថយន្តជាង ១៣០ គ្រឿងបុកបន្តកន្ទុយគ្នា និងបង្កឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និង ១០នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។ បើតាមអជ្ញាធរ បានឲ្យដឹងថា ព្យុះទឹកកកដ៏ធំនេះបានបក់បោកលើផ្លូវល្បឿនលឿនឈ្មោះថា Tohoku Expressway ស្ថិតក្នុងខេត្ត Miyagi...
បរទេស ៖ ប្រិយមិត្តជាច្រើនមានការអាសូរជាខ្លាំង ដោយក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់ បានបា ត់ ប ង់ ជី វិតដោយសារផលវិបាកនៃការមានផ្ទៃពោះនៅវ័យក្មេងពេក បន្ទាប់ពីត្រូវជីតារបស់ខ្លួន ធ្វើអំពើអសីលធម៌មិនគួរលើកលែង ដែលមានទីតាំងស្ថិតនៅស្រុក Sahatsakhan ខេត្ត Kalasin ប្រទេសថៃ។ជាក់ស្តែង តាមប្រភពពីសារព័ត៌មានថៃបានរាយការណ៍ថា ក្មេងស្រីរងគ្រោះត្រូវបានជីតារំ. លោ. ភ កាលពីខែវិច្ឆិកា ឆ្នាំ...
ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់អធិការខណ្ឌទាំងអស់ ត្រូវតែចុះធ្វើការណែនាំអប់រំដល់គ្រប់ទីតាំងជួសជុល និងកែច្នៃយានយន្ត ត្រូវចូលរួមសហការ ដោយមិនត្រូវតែកែច្នៃស៊ីម៉ាំង ណាដែលបង្កសម្លេងរំខានខ្លាំង ដល់ការសម្រាករបស់ប្រជាពលរដ្ឋឡើយ ដែលការអនុវត្តការណែនាំអប់រំ និងឃាត់ដើម្បីធ្វើការផាកពិន័យ ចំពោះយានយន្តដែលកែច្នៃបង្កសំឡេងរំខាននេះ សមត្ថកិច្ចនឹងធ្វើការសហការជាមួយក្រសួងបរិស្ថាន ដើម្បីប្រើប្រាស់ម៉ាស៊ីន ក្នុងការវាស់កម្រិតសំឡេងដែលបង្កដោយយានយន្តគ្រប់ប្រភេទ ៕ ក្នុងកិច្ចប្រជុំ បានលើកឡើងអំពីការអនុវត្តជាក់ស្តែង បញ្ហាប្រឈមនានា ក្នុងការអនុវត្តការងារលើការចាប់ឃាត់ យានយន្តកែច្នៃស៊ីមាំង ដែលតែងតែបង្កសំឡេងរំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋ...