(ភ្នំពេញ)៖ ទន្ទឹមគ្នានេះ អ្វីដែលគ្រប់គ្នានឹកស្មានមិនដល់ និងចាប់អារម្មណ៍ខ្លាំងគឺ នៅថ្ងៃសម្ពោធហាង ស្រាប់តែលេចធ្លាយមុខមាត់ យ៉ាងស្រស់សោភា របស់អនាគតភរិយា លោកខេម ដែលត្រូវបានគេដឹងថា ជាអ្នករស់នៅប្រទេសបារាំង។ តារាចម្រៀងប្រចាំផលិតកម្មGalaxy Navatraលោកខេម ថ្មីៗនេះទើបតែធ្វើឲ្យមហាជនចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីបានប្រកាសបើកសម្ពោធភោជនីយដ្ឋានថ្លៃ២០ម៉ឺនដុល្លារអាមេរិករបស់ខ្លួន។ ជុំវិញទំនាក់ទំនងស្នេហានេះដែរ តារាចម្រៀងខេម បានបញ្ជាក់ប្រាប់ថា លោកបានភ្ជាប់ស្នេហ៍ជាមួយនារីម្នាក់ ដែលជាអាណិកជននៅប្រទេសបារាំង មិនមែនជាអ្នកសិល្បៈទេ ហើយការស្រលាញ់គ្នានេះអស់រយៈពេល៥ឆ្នាំ កន្លងមកហើយពោល គឺក្រោយពីលោកបានចេញទៅច្រៀងរាំនៅទីនោះ។...
បន្ទាប់ពី តំណាងអយ្យការ នៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទគំ រា ម កំ ហែ ងហែ ក កេរ្តិ៍ ដែលបទល្មើសនេះ មានចែង ឲ្យផ្តន្ទាទោ ស តាមបញ្ញត្តិមាត្រា៣៧២,៣៧៣នៃ ក្រមព្រហ្មទណ្ឌលោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួ រសម្រេចចេញ ដី កាប ង្គា ប់ឲ្យឃុំខ្លួនដា...
លោកនាយករដ្ឋមន្ត្រីប្រទេសហុងគ្រី Viktor Orban បានប្រកាសកាលពីថ្ងៃច័ន្ទ ទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅថា រាជរដ្ឋាភិបាលនឹងធ្វើការបិទប្រទេសដោយផ្នែក ក្នុងបំណងកាត់បន្ថយការរាលដាលឆ្លងនៃវីរុសកូវីដ ១៩ ក្នុងប្រទេសខ្លួន ។ តាមរយៈវីដេអូ ដែលបានបង្ហោះលើគណនីផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហុងគ្រីផ្ទាល់ បានរៀបរាប់ថា បំរាមគោចរទូទាំងប្រទេសនឹងធ្វើឡើងចាប់ពីថ្ងៃពុធ ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសង្កត់ធ្ងន់ថា សម្តេចអាចនឹងស្នើទៅព្រះករុណា ព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្នបាន ព្រោះថាច្បាប់មានរួចហើយ ប៉ុន្តែកម្ពុជានៅពេលនេះ ពុំទាន់ដល់ដំណាក់កាលហ្នឹងនៅឡើយទេ។ ថ្លែងក្នុងនៅសារសម្លេង ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទទួលបាននៅយប់ថ្ងៃនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា៖ “ខ្ញុំកំពុងតែគិតថា តើត្រូវប្រកាសបិទរាជធានីភ្នំពេញ ឬផ្នែកណាមួយនៅក្នុងប្រទេសឬទេ? ព្រោះថាច្បាប់ស្តីពី...
នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេឃើញក្រុមគ្រួសារ ផលិតកម្ម Galaxy Navatra បាននាំគ្នាដើរលេងលំហែកាយ ទៅដល់ទឹកដី ខេត្តព្រៃវែង ដោយបានអូសត្រី បង់សំណាញ់ យកត្រីមកអាំង មើលទៅទំនងគួរឲ្យឆ្ងាញ់ដល់ហើយ។ ក្នុងនោះ យឹម តាស្រង់ បានបញ្ជាក់សារខ្លីមួយឃ្លាថា “ថ្ងៃនេះមកព្រៃវែង បង្កៃត្រី ចុចទឹកត្រីអំពិលទុំ មួយថ្ងៃ”។...
នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Chenda Ly បានបង្ហោះរូបពីរសន្លឹក ថ្លែងពីម្ចាស់ផ្ទះមួយកន្លែង ដែលមានទឹកចិត្តដ៏ប្រពៃ គួរឲ្យកោតសរសើរ ដោយបានរៀបចំ បំពាក់ធុងទឹក និងសាប៊ូសម្រាប់លាងសំអាតដៃដោយដាក់ឱ្យប្រើប្រាស់ជាសាធារណៈ។ ម្ចាស់ហ្វេសប៊ុកខាងលើនេះបានបញ្ជាក់បន្ថែមថា “ជាទីគួរឱ្យកត់សម្គាល់៖ ចំណុចស្តុបឬស្សី២ ផ្លូវលេខ:161 ផ្ទះលេខ: 95Eo នៅមុខផ្ទះរបស់គាត់មានបំពាក់ធុងទឹក...
ហ្វេសប៊ុក ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាប្រទេសកម្ពុជាយើងពេលនេះកំពុងតែជិតឈានដល់ការប្រកាស់អាសន្ននៃការឆ្លងជំងឺកូវីដ-១៩ហើយ បើគិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាមានសរុប ៣០០ នាក់(ស្ដ្រី៦០នាក់ បុរស២៤០នាក់)។ ក្នុងនោះក៏មានអ្នកព្យាបាលជាសះស្បើយមានសរុប ២៨៨ នាក់ផងដែរ។ យ៉ាងណាមិញបើទោះបីជាជំងឺកូវីដ-១៩ កំពុងតែឆ្លងរីករាលដាលនៅជំវិញពិភពលោកក៏ដោយក៏យើងនៅតែមិនបានភ្លេចរឿងមួយដែរគឺរឿងអ្នកលក់ម៉ាស់ និង អាកុលលាងដៃនៅក្នុងប្រទេសកម្ពុជា សូមមេត្តាកុំតម្លើងថ្លៃខ្ពស់ពេកអី គួរអាណិតដល់ប្រជាពលរដ្ឋដែលជាជនក្រីក្រផង គ្នាគ្មានលទ្ធភាពទិញទេ ហើយពេលនេះជាពេលដែលជួយគ្នាទប់ស្កាត់ជំងឺចង្រៃមួយនេះ ដូច្នេះសូមបងប្អូនចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ។...
ច្បាប់ចរាចរណ៍គឺផាកពិន័យចំពោះអ្នកដែលមិនគោរពច្បាប់ ដូចជាមិនគោរពភ្លើងសញ្ញា ជិះហួសល្បឿនកំណត់ ឬផ្ទុកលើសចំនុះជាដើម។ តែពេលថ្មីនេះមានករណីមួយដែលបងប្រុសម្នាក់ គាត់ហួសចិត្តក៏ព្រោះដោយសារតែប៉ូលីសចរាចរណ៍ខេត្តបាត់ដំបង បានធ្វើការផាកពិន័យរូបគាត់ព្រោះតែ ផ្ទុកមនុស្សលើសនៅខាងការប៊ីនមុខនិងអត់ពាក់ខ្សែក្រវ៉ាត់។បើតាមសំដីបងប្រុស សេង សំអូន បានបញ្ញាក់ថាប៉ូលីសបានហៅគាត់ផាក់ពីន័យ ចំពោះការមិនពាក់ខ្សែក្រវ៉ានិងដាក់មនុស្សនៅការប៊ីនខាងមុខលើស ទាំងដែលការប៊ីនឡានគាត់មានកៅអីនៅ កណ្ដាល់មួយទៀត ហើយកៅអីកណ្ដាល់នោះក៏មានខ្សែក្រវ៉ាត់ចង្កេះផងដែរ(ឡានប្រភេទភាគច្រើនមានកៅអី២ និង៣ នៅការប៊ីនមុខគឺមានមកពីរោងចក្រតែម្ដងមិនមែនកែឆ្នៃ)។បើតាមសំដីបងប្រុសរូបនេះបានបញ្ញាក់ទៀតថា ទោះជាគាត់ខំប្រឹងនិយាយនិងសុំអោយប៉ូលីសមកមើលឡានគាត់ជាក់ស្ដែងក៏ដោយ តែប៉ូលីសនៅតែមិនព្រមនិងតម្រូវអោយគាត់នៅតែបង់ផាកពិន័យ។ដូច្នេះបើមានបងប្អូនណាដឹងពីច្បាប់ចរាចណ៍មួយនេះ ជួយខមិននិងស៊ែរប្រាប់ផង បើការប៊ីនឡានមានកៅអី៣ ជិះនៅកាប៊ីនឡាន៣នាក់គិតទាំងតៃកុងខុសដែរឫទេ??ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបញ្ជាក់ហើយបញ្ជាក់ទៀត ព្រមទាំងអំពាវនាវយ៉ាងទទូចបំផុតសូមឱ្យអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា សូមអនុវត្តការធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់ មឺងម៉ាត់បំផុត ដើម្បីបញ្ចៀសការឆ្លងចូលទៅកាន់សហគមន៍ក្នុងទ្រង់ទ្រាយធំ ។ នៅសារសំឡេងសម្ដេច ហ៊ុន សែន បានថ្លែងថាហានិភ័យមួយសម្រាប់អ្នកភ្នំពេញ គឺមានមន្ត្រីមួយចំនួនបានទៅចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ឬពិធីផ្សេងៗដែលចាត់ទុកថាខ្លួនជាអ្នកពាក់ព័ន្ធដោយប្រយោលហើយពុំមានបញ្ហាអ្វី ។ សម្ដេចស្នើសុំដោយទទូច សូមឱ្យរំលត់សភាពការណ៍នេះយ៉ាងយូរក្នុងរយៈពេល ៣ សប្ដាហ៍ខាងមុខ ហើយដើម្បីរំលត់ព្រឹត្តិការណ៍នេះបានទាមទារឱ្យមានការធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់បំផុត ។...
(ខេត្តព្រះវិហារ)៖ ស្ត្រីជាជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទីនៅចំណុចផ្ទះសំណាក់(សុខសាន្ត)ស្ថិតនៅក្នុងភូមិស្រអែមខាងជើង,ឃុំស្រអែម,ស្រុកជាំក្សាន្តពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារ.ធាតុ.ញៀ.ន។ សមត្ថកិច្ចបានឲ្យដឹងថា ជនស.ង្ស័យឈ្មោះ(ង្វៀង ធីង៉ា)ភេទស្រី,អាយុ៣៣ឆ្នាំ,មុខរបរកសិករ,ជនជាតិវៀតណាម,រស់នៅភូមិស្រអែមខាងត្បូង,ឃុំកន្ទួត,ស្រុកជាំក្សាន្ត,ខេត្តព្រះវិហារ។ ដកហូតបានម្សៅក្រាមពណ៌សថ្លាស.ង្ស័យជាសារធាតុញៀ.នចំនួន០១កញ្ចប់តូច,ទូរស័ព្ទចំនួន០១គ្រឿងនិងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ ជនស.ង្ស័យត្រូវសមត្ថកិច្ចជំនាញនាំសាកសួរនិងកសាងសុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕