(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសឱ្យដឹងថា វ៉ាក់សាំង COVID-19 អាចត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងខែមីនាឆ្នាំ ២០២១ ដល់បណ្តាជនដែលងាយរងគ្រោះបំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក ប្រ៊ូស អាលវើដ (Bruce Aylward) មន្ត្រីជាន់ខ្ពស់មួយរូបនៃ WHO...
យោងតាមហ្វេសប៊ុកមួយបានសរសេររៀបរាប់ថា៖ 10.11.2020 វេលាម៉ោង 9ព្រឹក លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ បានយករថយន្ត ដឹកស្រ្តី 01នាក់ ដែលរស់នៅភូមិ តាកុកច្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ឈឺពោះ សម្រាលកូន ទៅកាន់ មន្ទីរពេទ្យបង្អែក ស្រុកបរកែវ ដោយសុវត្ថិភាព។
នៅព្រឹកថ្ងៃទី ១០ វិច្ឆិកា ២០២០ នេះក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានចញសេចក្ដីប្រកាសជាថ្មីអំពីវិធានការ ១០ ចំណុចសម្រាប់អ្នកដែលត្រូវធ្វើចត្តាឡីស័កត្រូវតែអនុវត្តដាច់ខាត និងមិនត្រូវបំពានទៅលើគោលការណ៍ទាំងនេះឡើយ ។ នៅក្នុងសេចក្ដីប្រកាសនោះដែរក្រសួងក៏បានបញ្ជាក់ទៀតថា បុគ្គលដែលមិនអនុវត្តតាមវិធានការណ៍សុខាភិបាលក្នុងការធ្វើចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាទឹកប្រាក់ពី ២០ម៉ឺនរៀល ទៅ ១ លានរៀល និងត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន តាមមាត្រា ៩ នៃអនុក្រឹត្យលេខ ១២៩ អនប្រ.បក ចុះថ្ងៃទី ១៧...
យ៉ាងណាមិញ ចាប់តាំងពីតារាប្រុសរូបនេះ បង្ហាញថាខ្លួនមានគូស្នេហ៍មកស្អំបេះដូងរួចមក លោកតែងតែបង្ហាញនូវចំណងស្នេហា រវាងខ្លួន និងគូស្នេហ៍ ព្រមទាំងបង្ហោះរូបគូស្វីតៗជាញឹកញាប់ផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់រូបភាពដែលតារារូបនេះបង្ហោះម្ដងៗ កំណើតរបស់តារាប្រុសរូបនេះ លោកក៏បានបង្ហោះរូបភាពយ៉ាងសាមញ្ញ តែពោរពេញទៅ ដោយភាពកក់ក្ដៅនៅក្នុងរង្វង់គ្រួសារ របស់លោក។ ក្រោយពេលបង្ហោះរូបភាពទាំងនោះក៏ត្រូវបានហ្វេនៗជាច្រើនជូនពរលោកនៅ ថ្ងៃពិសេសរបស់លោកផងដែរ៕ ក្រោយពីបង្ហាញជាសាធារណៈ ពីរូបភាពជុំក្រុមគ្រួសារជាមួយនឹងគូស្នេហ៍ និង កូនប្រុសយ៉ាង មានសុភមង្គលហើយនោះ តារា...
កាលពីប៉ុន្មានថ្ងៃមុន លោកស្រី ទ្រី ដាណា បានបង្ហោះវីដេអូ របស់ប្តីប្រពន្ធពីនាក់ ដែលគាត់កំពុងតែជួបទុក្ខលំបា ហើយសូមឲ្យលោកស្រី ទ្រី ដាណា ជួយដល់ពួកគាត់ផង ព្រោះតែគាត់ក្រខ្លាំងណាស់ មិនមានលទ្ធភាព ដោះដែកចេញពីជើងស្វាមី របស់គាត់ទេ ទើបគាត់ ដាច់ចិត្តសូមការជួយពីលោកស្រី ទ្រី ដាណា។ គ្រាន់តែបានឃើញពួកគាត់ភ្លាម លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា...
យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិមយបានឱ្យដឹងថា តាមការសង្កេតតាមដាន ស្ថានភាពអាកាសធាតុឃើញថា ព្យុះទី២១ ឈ្មោះ អេតូ (ETAU) បាននឹងកំពុងធ្វើដំណើរឆ្ពោះមកទិសខាងលិច ។ តាមការព្យាករ ព្យុះនេះ នឹងចូលលើភាគខាងត្បូង ប្រទេសវៀតណាម និងភាគខាងកើតប្រទេសកម្ពុជាមុននឹងថមថយឥទ្ធិពលជាវិសម្ពាធ និងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ដោយឡែក នៅលើសមុទ្រខាងកើតនៃប្រទេសហ្វីលីពីន កើតនូវព្យុះទី២២ ឈ្មោះ វ៉ាមកូ...
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ PNN News បានឲ្យដឹងថា៖ មន្ត្រីក្រសួងសុខាភិបាលបានឆ្លើយតបនឹងសំនួរសួរថា តើពិធីការ បុណ្យ ត្រូវបិទដែរទេ ? គឺនៅតែបន្តមិនឲ្យមានការជួបជុំគ្នាច្រើន។ លោកជំទាវ ឱ វណ្ណឌិនអ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបនឹងសំនួរសួរថា តើពិធីការ បុណ្យបិទដែរទេបច្ចុប្បន្ន? លោកជំទាវ មានប្រសាសន៍យ៉ាងដូច្នេះ៖ យើងនៅតែបន្តណែនាំមិនឲ្យមានការជួបជុំគ្នាច្រើន ដដែលតាំងពីដើមឆ្នាំមកម្ល៉េះ ហើយក្រសួងក៏មិនទាន់ដែលបាននិយាយថាអនុញ្ញាតឲ្យមានការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំដែរ។ អ្វីដែលសំខាន់នោះ គឺត្រូវចេះរស់នៅធម្មតា...
តាមរយៈគណនេយ្យហ្វេសបុកមួយឈ្មោះថា ឧបាសិកា រ៉េត រស្មី បានបង្ហោះករណីបោកប្រាស់ស្នេហាមួយ តាមបណ្តាញសង្គមហ្វេសបុក ដើម្បីចែករំលែកឲ្យមានការប្រុងប្រយ័ត្ន និងជាមេរៀនមួយ ដោយបានឲ្យដឹងរឿងហេតុបែបនេះថា៖ ករណីបោកស្នេហ៍ខាងប្រុសឱ្យមកដណ្ដឹងតាមហ្វេសប៊ុក ព្រឹកមិញ9/11/20/20 ខ្ញុំអាណិតចាស់ទំខាងកូនកំលោះនិងកូនកំលោះណាស់ ខំភ្ញាក់តាំងពីព្រឹកមកពីភ្នំព្រះខេត្តកំពង់ស្ពឺមកដល់ ខេត្តកណ្ដាលចំមុខផ្ទះខ្ញុំ និងវត្តត្មាតពង គាត់គិតថាជិតដល់ហើយខលទៅខាងកូនក្រមុំ ជិត100ដងដូរលេខខលផងក៏មិនលើកហើយខាងស្រីបិទទូរស័ព្ទបាត់ឈឹងទៅ។ ចំណែកខាងប្រុសគាត់ខ្លាចច្រឡំផ្លូវពូគាត់ដើរសួគេរកកូនក្រមុំផ្អើលឡើងមួយភូមិ ខ្ញុំក៏ជួយរកតាមអាខោនហ្វេសប៊ុកពួកគាត់បានទាក់ទងគ្នា កូនកំលោះក៏បានឱ្យពួកខ្ញុំមើលរូបថតស្រីនោះតែមិនមែនអ្នកស្រុកភូមិខ្ញុំទេ តែកូនកំលោះនិងចាស់ទំខាងគាត់ថានៅត្រពាំងកក់ជាប់ភូមិខ្ញុំ របស់ដល់ម៉ោង11:30នាទី...
បុរសជនជាតិចិនម្នាក់បានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក (សណ្ឋាគារមេគង្គ) សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ដោយរត់បាត់រយៈពេល ២ថ្ងៃ ទើបកម្លាំងនគរបាលបានតាមរកឃើញ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មានចំងាយប្រមាណ១គីឡូម៉ែត្រពីសណ្ឋាគារ។ លោកវរសេនីយ៍ឯកសុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី០៩ វិច្ឆិកា២០២០ ថាបុរសជនជាតិចិនរូបនោះបានជិះម៉ូតូស្មាសកញ្ចាស់មួយគ្រឿង មកឈប់នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដោយបានទុកម៉ូតូនោះចោល។ អធិការនគរបាលស្រុកស្រីសន្ធរ ប្រាប់បន្តថា បន្ទាប់មកបុរសជនជាតិចិននោះបានឡើងជិះរថយន្តឈ្នួលដើម្បីបន្តដំណើរមកមុខទៀត លុះមកដល់ត្រង់ចំណុចឃុំផ្ទះកណ្ដាលក៏បានចុះពីលើរថយន្តនោះដោយមិនហ៊ានជិះទៅមុខទៀតខ្លាចគេយកថ្លៃ។ ដំណឹងនេះបាន...
នៅរាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារបន្ទាន់មួយជូនជនរួមជាតិខ្មែរទាំងអស់ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ៣ វិច្ឆិកា ឆ្នាំ២០២០ (ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋមន្រ្តីការបរទេស ហុងគ្រី)។4 នៅក្នុងនោះសម្តេចតេជោ ថ្លែងអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យមានភាពភ័យខ្លាច និងស្លន់ស្លោរចំពោះសភាពការណ៍ចំពោះមុខនៃជំងឺកូវីដ-១៩ ព្រមទាំងប្រកាសអំពាវនាវចំពោះអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ សូមមេត្តាធ្វើចត្តាឡីស័កដោយប្រុងប្រយ័ត្នជាទីបំផុត ជៀសវាងការរីករាលដាលធំឡើងដោយប្រការណាមួយ។ សូមស្តាប់ប្រសាសន៍សម្តេចតេជោ...