ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីលោក តាំង គឹមហេង ដែលគ្រប់គ្នាបានស្គាល់ថា ជាម្ចាស់ផលិតកម្មធំមួយកាលពីកន្លងទៅនោះគឺផលិតកម្ម KH ដែលលោកបានធ្វើការបណ្ដុះបណ្ដាលនូវតារាចម្រៀងល្បីៗជាច្រើនដួង ដែលតារាទាំងនោះសព្វថ្ងៃកំពុងតែទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញពេញផ្ទៃប្រទេស។ យ៉ាងណាមិញ លោក តាំង គឹមហេង បានជួបនូវរឿងរ៉ាវជីវិតស្ទើរតែស្មានមិនដល់ និងត្រូវបាត់បង់សូម្បីតែគ្រួសារកក់ក្ដៅមួយ។ ជាក់ស្ដែងមានប្រិយមិត្តជាច្រើនបានបញ្ចេញនូវប្រតិកម្មអាណិតអាសូររូបលោក មិនគួរណាជីវិតរបស់លោកផ្លាស់ប្ដូរលឿនយ៉ាងដូចច្នេះសោះ។ យ៉ាងណាមិញបើងាកមកមើលពីជីវិតឯកជនរបស់លោកវិញ លោកមានកូនចំនួនពីរនាក់ ប្រុសមួយ និងស្រីមួយ សុទ្ធតែធំកំលោះ ក្រមុំអស់ហើយ។...
ស្មៅជាឃាតករលាក់មុខមួយសម្រាប់ការធ្វើកសិកម្មប្រសិនបើមិនឧស្សាហ៍ពិនិត្យមើលឱ្យបានល្អិតល្អន់ទេនោះ។ ក្នុងនោះដែរក្នុងការកំចាត់ស្មៅកសិករស្រុកយើងនិយមវិធីបាញ់ថ្នាំសម្លាប់ដែលប៉ះពាល់ដល់សុខភាពហើយខូចដីនិងទឹកនៅថ្ងៃក្រោយទៀត រីឯវិធីមួយទៀតជាការកាត់ដោយប្រើម៉ាស៊ីន ដែលម៉ាស៊ីននោះភាគច្រើនជាម៉ាស៊ីនស្ពាយខ្នងហើយមុខកាំបិទចេញមកខាងក្រៅយ៉ាងគ្រោះថ្នាក់។ ដោយមើលឃើញពីបញ្ហានេះ និស្សិត ៤រូបនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាហៅកាត់ថា NPIC ក្រោមការណែរនាំពីសំណាក់លោកគ្រូសាស្ត្រាចារ្យ រ៉ា សុធា បានបង្កើតចេញជារ៉ូបូតកាត់ស្មៅប្រកបដោយលក្ខណៈបច្ចេកទេស បំពាក់បច្ចេកវិទ្យាបញ្ជារពីចម្ងាយ ជាមួយការកាត់ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃសាំង មិនចាញ់ម៉ាស៊ីននាំចូលនោះទេ។ ក្នុងបទសម្ភាសន៍មួយជាមួយនឹង Business Cambodia និស្សិត ទិត សុភ័ក្រ តំណាងឱ្យក្រុមទាំងមូលបានឱ្យដឹងថា...
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសពីការរៀបចំត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលទាំងឡាយណា ដែលដុះក្បាលពោះធំៗហួសប្រមាណពេក។ ការប្រកាសរបស់សម្តេចក្រឡាហោមបានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តចំនួន ៥០គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន១៩ នៅក្នុងប្រទេសកម្ពុជា។ បើតាមសម្តេចក្រឡាហោម ស ខេង ការត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះ គឺជាកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។ សម្តេចបានលើកឡើងថា ការធ្វើកំណែទម្រង់ មិនមានការកំណត់ទេ ពោលត្រូវតែធ្វើរហូតជានិច្ច។...
ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ នៅពេលបច្ចុប្បន្នពាក់ព័ន្ធនឹងការស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា ហាក់កាន់តែបើកចំហច្រើនមកហើយដែរ ។ ជាក់ស្ដែងក្នុងនោះ ក៏មានសិល្បករ សិល្បការិនី មួយចំនួន ក៏មានភាពផ្អែមល្ហែមក្នុងការបង្ហាញពីក្តីស្រឡាញ់ស្រីស្រឡាញ់ស្រី និង ប្រុសស្រឡាញ់ប្រុសរបស់ខ្លួនជាសាធារណៈផងដែរ ។បើក្រឡេកទៅមើលតារាភេទទី ៣ ម៉ាដូណា ឯណេះវិញ ក៏ត្រូវបានមហាជនដឹងថា លោកគឺជាតារាសម្តែង Show ដំបូងគេ ដែលបានបើកចំហថាមានមិត្តប្រុសជាភេទដូចគ្នារយៈពេលប្រមាណជាជាង ៤ ឆ្នាំ...
ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្អែមរវាង កំពូលតារាចម្រៀង អ្នកនាង សួស វីហ្សា និងតារាសម្តែងប្រុស ដ៏ឆ្នើម និងប្រកបដោយទេពកោសល្យមួយរូប គឺលោក ថមមី បានធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើមូលហេតុ និងគ្រាដែលអ្នកទាំងពីរជួបគ្នាដំបូង ដោយ អ្នកនាង សួស វីហ្សា បានទម្លាញឲ្យដឹងតាមរយ:កម្មវិធី 3fun ថា៖ខ្ញុំ និងគាត់ជួបគ្នាដំបូង គឺទិញតែប្រហិតញុាំនៅមុខសាលាឥន្រ្ទទេវីទេ...
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phan Yout បានបង្ហោះរៀបរាប់ថា៖ មីងគាត់បាត់បានកូនស្រី ដោយបារម្ភពីកូន រហូតចូលសម្រាកមន្ទីរពេទ្យ។ បើបងប្អូនណាបានជួបប្រទះប្អូនស្រីដូចក្នុងរូបជួយផ្ដល់ដំណឹងអោយផង ហើយបើសាមីខ្លួនត្រលប់មករកគាត់វិញផងដំណឹងបាត់មនុស្សជាទីស្រលាញ់! ខ្ញុំបាទនិងគ្រួសារមានក្ដុកក្ដួលយ៉ាងខ្លាំងដោយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ខ្ញុំបានបាត់មនុស្សជាទីស្រលាញ់នៅផ្សារកអណ្ដើក ដែលមានភិនភាគកំពស់ 1,56 ម អាយុ ២១ឆ្នាំ ឈ្មោះ សុគុណ រតនា (ហៅរតនា) គាត់មានពាក់គ្រឿងអលង្ការជាប់ខ្លួនផងក្រែងមានជនខិលខូចមានបំណងមិនល្អលើរូបគាត់។ ...
ភ្នំពេញ ៖ ជាការពិតណាស់ក្រោយរៀបការប្រមាណជាមួយឆ្នាំពេលនេះតារាចម្រៀង ទៀង មុំសុធាវី សម្រាលបានកូនប្រុសមួយ ដែលមានមុខមាត់គួរឱ្យក្នាញ់កាត់ទៅរកស្វាមីនាងបេះដាក់តែម្តង ។ទៀង មុំសុធាវី បានសម្រេចចិត្តត្រល់បមកសម្រាលកូនដំបូងនៅស្រុកកំណើត ដែលពេលនេះកូនប្រុសរបស់នាងសម្រាលបានប្រមាណជាជិតមួយខែហើយ ។ ដោយឡែកបើតាមរូបភាពគេសង្កេតឃើញថាកូនប្រុសរបស់ ទៀង មុំសុធាវី មានមុខមាត់គួរឱ្យស្រឡាញ់ជាពិសេសសក់ខ្មៅក្រាស់ឃ្មឹក ។ ក្នុងនោះក៏មានការសាទរចំពោះការទទួលសមាជិកថ្មីរបស់តារាចម្រៀងមុខស្រទន់រូបនេះ អាចនិយាយថាមហាជនភាគតិចណាស់ដែលដឹងថាតារាចម្រៀងរូបនេះពពោះ ព្រោះនាងមិនដែលបង្ហាញរូបភាពនៅក្នុងពេលមានផ្ទៃពោះជាសាធារណៈដូចតារាដទៃឡើយ ។ជាក់ស្ដែង ទៀង មុំសុធាវី ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានសំឡេងពីរោះ...
មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ឃឿន សុឡា ហៅ K01 នោះ តាមរយៈការបង្ហាញសកម្មភាពចូលរួមក្នុងការជួយសម្រួលចរាចរណ៍ ជាពិសេស ទាក់ទងជាមួយអ្នកចូលចិត្តជិះបញ្ច្រាស់ផ្លូវតែម្តង ដោយមានអ្នកខ្លះពេញចិត្តលោក ហើយក៏មានអ្នកខ្លះមិនពេញចិត្តលោកផងដែរ។ ក្រៅពីអាជីពជាអ្នកសារព័ត៌មាន លោកក៏កំពុងជោគជ័យខ្លាំង ក្នុងមុខជំនួញរបស់ខ្លួន រហូតមានលទ្ធភាពអាចទិញវីឡាទោលដ៏ធំស្កឹមស្កៃមួយបាន ដែលមានតម្លៃ រហូតដល់ ៥០ម៉ឺន ដុល្លារ ឯណោះ។ ហើយកាលពីថ្ងៃទី...
ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី Miss Grand ព្រះសីហនុ ២០២០ កញ្ញា លឹម សុធាវី ដែលប្រិយមិត្តស្គាល់ច្បាស់ជាអតីត Miss Grand លំដាប់រងទី ១ កន្លងមកតែងតែធ្វើឱ្យទស្សនិកជនកោតសរសើរទៅលើរូបនាង មិនថាទេពកោសល្យផ្នែកសិល្បៈ រូបសម្រស់ស្រស់សោភា និង ភាពប៉ិនប្រសប់ក្នុងការរកស៊ីនោះទេ ។ ជាក់ស្ដែងថ្មីៗនេះ លឹម សុធាវី...
នៅមុននេះបន្តិចបើយោងតាមប្រភពវិដេអូមួយបង្កការភ្ញាក់ផ្អើលខ្លាំងមែនទែនឡើងផ្អើលពេញបណ្តាញសង្គម ដោយយោងតាមប្រភពគណនីហ្វេសបុកមួយដែលមានឈ្មោះថា Zana Chhan បានធ្វើការ Live Video ពរកូនស្រីស្រែកទួញយំរៀបរាប់អំពី ករណីប្តីលួចមករៀបការប្រពន្ធ ទាំងដែលខ្លួនមានប្រពន្ធ និងកូនធំៗទៅហើយ បែរជាលួចប្រមូលទ្រព្យសម្បត្តិមករៀបការជាមួយនឹងស្រីថ្មីហើយខណៈពេលដែលនាងបានពរកូនមកដល់មុខរោងការ បែរជាត្រូវបានអាជ្ញាធរធ្វើការហាមឃាត់មិនឱ្យរូបនាងចូលទៅក្នុងរោងការនោះទេ ដែលករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជាក់ស្តែង ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ ក៏មានអ្នកចូលមកធ្វើការ...